សំណួរទី៧
តើគម្ពីរប្រកាសអ្វីទុកជាមុនអំពីសម័យយើង?
«ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ . . . ការទាំងអស់នេះគឺជាការចាប់ផ្ដើមនៃគ្រាលំបាក»។
«អ្នកប្រកាសទំនាយមិនពិតជាច្រើននាក់ នឹងលេចមកបំភាន់មនុស្សជាច្រើន។ បន្ថែមទៅទៀត ដោយសារការប្រឆាំងច្បាប់នឹងមានកាន់តែច្រើនឡើង នោះសេចក្ដីស្រឡាញ់របស់មនុស្សភាគច្រើននឹងរសាយទៅ»។
«ពេលដែលអ្នកឮសូរសង្គ្រាម និងឮគេនិយាយអំពីសង្គ្រាម កុំភ័យស្លុតឡើយ។ ការទាំងនេះត្រូវតែកើតឡើង ប៉ុន្តែទីបញ្ចប់មិនទាន់មកដល់ទេ»។
«ក៏នឹងមានរញ្ជួយដីជាខ្លាំងនៅកន្លែងផ្សេងៗ ថែមទាំងមានការអត់ឃ្លាននិងរោគរាតត្បាតពីកន្លែងមួយទៅកន្លែងមួយ ហើយមនុស្សនឹងឃើញអ្វីដែលគួរឲ្យខ្លាច ព្រមទាំងឃើញសញ្ញាសម្គាល់ដ៏អស្ចារ្យនៅលើមេឃ»។
«នៅគ្រាចុងក្រោយបង្អស់នឹងលំបាកខ្លាំងណាស់។ ព្រោះមនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតបំប៉ោង ក្រអឺតក្រទម ជាអ្នកជេរប្រមាថ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ គ្មានភក្ដីភាព គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស មិនព្រមស្រុះស្រួលគ្នា ជាអ្នកបង្កាច់បង្ខូច មិនចេះទប់ចិត្ត កាចសាហាវ មិនស្រឡាញ់គុណធម៌ ជាអ្នកក្បត់ ធ្វើតាមទំនើងចិត្ត មានមោទនភាពហួសហេតុពេក ស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ ធ្វើឫកពាជាមនុស្សមានភក្ដីភាពចំពោះព្រះ តែមិនព្រមទទួលឥទ្ធិពលពីភក្ដីភាពនោះទេ»។