សំណួរទី១៤
តើអ្នកអាចចាត់ចែងទ្រព្យធនរបស់ខ្លួនយ៉ាងដូចម្ដេច?
«អ្នកដែលស្រឡាញ់ការភ្លើតភ្លើន នឹងធ្លាក់ខ្លួនក្រ អ្នកដែលចូលចិត្តស្រានិងប្រេងហួសប្រមាណ នឹងមិនក្លាយទៅជាអ្នកមានទេ»។
«អ្នកដែលខ្ចីគេ ជាខ្ញុំបម្រើរបស់អ្នកដែលឲ្យខ្ចី»។
«ក្នុងចំណោមអ្នករាល់គ្នា បើចង់សង់ប៉មមួយ តើមានអ្នកណាដែលមិនអង្គុយគិតគូរជាមុនសិនឲ្យដឹងថា ខ្លួនមានប្រាក់គ្រប់គ្រាន់ដើម្បីសង់ឲ្យបានរួចរាល់? បើមិនដូច្នេះទេ អ្នកនោះប្រហែលជាចាក់គ្រឹះ តែមិនអាចបង្ហើយសំណង់បានឡើយ រួចអស់អ្នកដែលកំពុងមើលនឹងចាប់ផ្ដើមចំអកឲ្យអ្នកនោះ។ ពួកគេនឹងចំអកថា៖ ‹បុរសនេះចាប់ផ្ដើមសង់ តែមិនអាចបង្ហើយសំណង់បានទេ›»។
«ពេលដែលពួកគេបានបរិភោគឆ្អែតហើយ នោះលោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមថា៖ ‹ចូរប្រមូលអាហារដែលនៅសល់ កុំឲ្យខាតបង់អ្វីឡើយ›»។