លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ទី​១៩

តើសៀវភៅក្នុងគម្ពីរមានព័ត៌មានអ្វីខ្លះ?

បទ​គម្ពីរ​ភាសា​ហេប្រឺ («​សញ្ញា​ចាស់​»​)

សៀវភៅ​ដើម​កំណើត​ដល់​ការ​បំភ្លឺ​ច្បាប់ (​៥​ក្បាល​)​៖

ដើម​កំណើត ដំណើរ​ចាក​ចេញ ច្បាប់​លេវី ជំរឿន​បណ្ដា​ជន ការ​បំភ្លឺ​ច្បាប់

ចាប់​ពី​ការ​បង្កើត​រហូត​ដល់​មាន​ប្រជាជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ

សៀវភៅ​ប្រវត្តិ​សាស្ត្រ (​១២​ក្បាល​)​៖

យ៉ូស្វេ អ្នក​សម្រេច​ក្ដី រូថ

អ៊ីស្រាអែល​ចូល​ស្រុក​ដែល​ព្រះ​បាន​សន្យា និង​ព្រឹត្តិការណ៍​បន្ត​បន្ទាប់

សាំយូអែល​ទី​១​និង​ទី​២ បណ្ដា​ស្ដេច​ទី​១​និង​ទី​២ និង​ប្រវត្តិ​ហេតុ​ទី​១​និង​ទី​២

ប្រវត្តិ​សាស្ត្រ​របស់​ប្រជាជាតិ​អ៊ីស្រាអែល រហូត​ដល់​ការ​បំផ្លាញ​ចោល​ក្រុង​យេរូសាឡិម

អែសរ៉ា នេហេមា អេសធើរ

ប្រវត្តិ​សាស្ត្រ​របស់​ជនជាតិ​យូដា ក្រោយ​ពី​លែង​ជាប់​ជា​ឈ្លើយ​នៅ​បាប៊ីឡូន

សៀវភៅ​កំណាព្យ (​៥​ក្បាល​)​៖

យ៉ូប ចម្រៀង​សរសើរ​ព្រះ សុភាសិត អ្នក​ទូន្មាន បទ​ចម្រៀង​សាឡូម៉ូន

កម្រង​ចម្រៀង​និង​ពាក្យ​ពេចន៍​ដែល​ប្រកប​ដោយ​ប្រាជ្ញា

សៀវភៅ​ទំនាយ (​១៧​ក្បាល​)​៖

អេសាយ យេរេមា បទ​ទំនួញ អេសេគាល ដានីយ៉ែល ហូសេ យ៉ូអែល អេម៉ុស អូបាឌា យ៉ូណាស មីកា ណាហ៊ុម ហាបាគុក សេផានា ហាកាយ សាការី ម៉ាឡាគី

ទំនាយ​ស្ដី​អំពី​រាស្ត្រ​របស់​ព្រះ

បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច («​សញ្ញា​ថ្មី​»​)

សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន (​៤​ក្បាល​)​៖

ម៉ាថាយ ម៉ាកុស លូកា យ៉ូហាន

ជីវិត​និង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ

សៀវភៅ​សកម្មភាព​របស់​ពួក​សាវ័ក (​១​ក្បាល​)​៖

ប្រវត្តិ​នៃ​ការ​ចាប់​ផ្ដើម​មាន​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក និង​សកម្មភាព​ជា​សាសនទូត

សំបុត្រ (​២១​ក្បាល​)​៖

រ៉ូម កូរិនថូស​ទី​១​និង​ទី​២ កាឡាទី អេភេសូរ ភីលីព កូឡុស ថែស្សាឡូនិច​ទី​១​និង​ទី​២

សំបុត្រ​ផ្ញើ​ជូន​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក

ធីម៉ូថេ​ទី​១​និង​ទី​២ ទីតុស ភីលេម៉ូន

សំបុត្រ​ផ្ញើ​ជូន​គ្រិស្ត​សាសនិក​ម្នាក់​ៗ​

ហេប្រឺ យ៉ាកុប ពេត្រុស​ទី​១​និង​ទី​២ យ៉ូហាន​ទី​១ ទី​២ និង​ទី​៣ យូដាស

សំបុត្រ​ផ្ញើ​ជូន​គ្រិស្ត​សាសនិក​ទូទៅ

សៀវភៅ​ការ​បើក​បង្ហាញ (​១​ក្បាល​)​៖

ការ​បើក​បង្ហាញ​ឲ្យ​សាវ័ក​យ៉ូហាន​ឃើញ​ទំនាយ​ផ្សេង​ៗ