ចម្រៀងសរសើរព្រះ ២៥:១-២២

  • សេចក្ដី​អធិដ្ឋាន​សុំ​ការ​ណែនាំ​និង​ការ​អភ័យ​ទោស

    • «​សូម​បង្រៀន​ខ្ញុំ​អំពី​ផ្លូវ​របស់​លោក​»​ (​)

    • ‹មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា› (​១៤)

    • «​សូម​លើក​លែង​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​»​ (​១៨)

ទំនុក​របស់​ដាវីឌ។ א [​អាល់ឡេហ្វ​] ២៥  ឱ​ព្រះ​យេហូវ៉ា ខ្ញុំ​អធិដ្ឋាន​ហើយ​ប្រគល់​ខ្លួន​ជូន​លោក។ ב [​បេត​]  ២  ព្រះ​របស់​ខ្ញុំ​អើយ ខ្ញុំ​ទុក​ចិត្ត​លោក+សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​មុខ+សូម​កុំ​ឲ្យ​សត្រូវ​សប្បាយ​ពេល​ឃើញ​ខ្ញុំ​រង​ទុក្ខ។+ ג [​គីមេល​]  ៣  អ្នក​ដែល​សង្ឃឹម​លើ​លោក​នឹង​មិន​ត្រូវ​អាម៉ាស់​មុខ​ឡើយ+ប៉ុន្តែ មនុស្ស​ក្បត់​គេ​ដោយ​ឥត​ហេតុ ជា​អ្នក​ដែល​ត្រូវ​អាម៉ាស់​មុខ​វិញ។+ ד [​ដាលេត​]  ៤  ឱ​ព្រះ​យេហូវ៉ា សូម​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ​របស់​លោក+សូម​បង្រៀន​ខ្ញុំ​អំពី​ផ្លូវ​របស់​លោក​ផង។+ ה [​ហេ​]  ៥  សូម​នាំ​ខ្ញុំ​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ​របស់​លោក* ហើយ​សូម​បង្ហាត់​បង្រៀន​ខ្ញុំ+ព្រោះ​លោក​ជា​ព្រះ​ដែល​សង្គ្រោះ​ខ្ញុំ។ ו [​វ៉ោ​]ខ្ញុំ​សង្ឃឹម​លើ​លោក​គ្រប់​ពេល​វេលា។ ז [​ហ្សាយីន​]  ៦  ឱ​ព្រះ​យេហូវ៉ា សូម​នឹក​ចាំ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​និង​សេចក្ដី​មេត្តា​ករុណា​របស់​លោក+ដែល​លោក​តែង​តែ​បង្ហាញ​ចំពោះ​រាស្ត្រ​លោក​ជា​និច្ច។*+ ח [​ហេត​]  ៧  ឱ​ព្រះ​យេហូវ៉ា សូម​កុំ​ចង​ចាំ​អំពើ​ខុស​ឆ្គង​និង​អំពើ​រំលង​ដែល​ខ្ញុំ​បាន​ធ្វើ​ពេល​នៅ​ក្មេងសូម​លោក​នឹក​ឃើញ​ខ្ញុំ ដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់+និង​ដោយ​សារ​លោក​មាន​គុណធម៌។+ ט [​ថេត​]  ៨  ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ល្អ​និង​ទៀង​ត្រង់+ហេតុ​នេះ​ហើយ​បាន​ជា​លោក​ណែនាំ​អ្នក​ធ្វើ​អំពើ​ខុស​ឆ្គង​ឲ្យ​ដើរ​តាម​ផ្លូវ​ដែល​គួរ​ដើរ​វិញ។+ י [​យ៉ូដ​]  ៩  លោក​នឹង​ដឹក​នាំ​មនុស្ស​ដែល​មាន​ចិត្ត​សុភាព​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ+ហើយ​លោក​នឹង​បង្រៀន​មនុស្ស​ដែល​មាន​ចិត្ត​សុភាព​ឲ្យ​ស្គាល់​ផ្លូវ​របស់​លោក។+ כ [​កាប​] ១០  ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់*និង​សេចក្ដី​ស្មោះ​ត្រង់ចំពោះ​អស់​អ្នក​ដែល​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង+និង​សេចក្ដី​រំលឹក​របស់​លោក។+ ל [​ឡាមេត​] ១១  ឱ​ព្រះ​យេហូវ៉ា ដោយ​យល់​ដល់​នាម​របស់​លោក+សូម​លោក​អភ័យ​ទោស​ចំពោះ​កំហុស​របស់​ខ្ញុំ ទោះ​ជា​កំហុស​ខ្ញុំ​ធ្ងន់​ធ្ងរ​ក៏​ដោយ។ מ [​មេម​] ១២  អ្នក​ណា​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា+លោក​នឹង​បង្រៀន​អ្នក​នោះ​អំពី​ផ្លូវ​ដែល​គាត់​គួរ​ជ្រើស​រើស។+ נ [​នុន​] ១៣  គាត់​នឹង​ជួប​តែ​អ្វី​ល្អ​ៗ​+ហើយ​កូន​ចៅ*របស់​គាត់​នឹង​ទទួល​ផែនដី​ជា​មត៌ក។+ ס [​សាមេក​] ១៤  អ្នក​ណា​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា អ្នក​នោះ​ជា​មិត្ត​សម្លាញ់​របស់​លោក+ហើយ​លោក​ក៏​ឲ្យ​គាត់​ដឹង​អំពី​កិច្ច​ព្រម​ព្រៀង​របស់​លោក​ដែរ។+ ע [​អាយីន​] ១៥  ខ្ញុំ​ពឹង​ផ្អែក​ព្រះ​យេហូវ៉ា​ជា​និច្ច+ព្រោះ​លោក​នឹង​ដោះ​អន្ទាក់​ចេញ​ពី​ជើង​ខ្ញុំ។+ פ [​ភេ​] ១៦  សូម​លោក​មើល​មក​ខ្ញុំ ហើយ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ខ្ញុំ​ផងព្រោះ​ខ្ញុំ​មាន​តែ​ម្នាក់​ឯង ហើយ​គ្មាន​ទី​ពឹង​ទេ។ צ [​សាដេ​] ១៧  ខ្ញុំ​មាន​ទុក្ខ​ព្រួយ​កាន់​តែ​ច្រើន​ឡើង​ៗ​+សូម​ដក​ទុក្ខ​កង្វល់​ចេញ​ពី​ខ្ញុំ​ទៅ។ ר [​រ៉េស​] ១៨  សូម​មើល​ទុក្ខ​លំបាក​របស់​ខ្ញុំ+ហើយ​សូម​លើក​លែង​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​ផង។+ ១៩  សូម​មើល​សត្រូវ​របស់​ខ្ញុំ ពួក​គេ​មាន​គ្នា​ច្រើន​ណាស់ពួក​គេ​ស្អប់​ខ្ញុំ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​ចង់​ប្រហារ​ខ្ញុំ។ ש [​ស៊ីន​] ២០  សូម​ការ​ពារ​ជីវិត*ខ្ញុំ ហើយ​សង្គ្រោះ​ខ្ញុំ​ផង+សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​ខ្មាស ព្រោះ​ខ្ញុំ​បាន​យក​លោក​ជា​ទី​ពឹង​ជ្រក។ ת [​ថាវ​] ២១  សូម​ឲ្យ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​និង​ចិត្ត​ទៀង​ត្រង់​របស់​ខ្ញុំ​រក្សា​ការ​ពារ​ខ្ញុំ+ដោយ​សារ​ខ្ញុំ​សង្ឃឹម​លើ​លោក។+ ២២  ឱ​ព្រះ​អើយ សូម​រំដោះ*អ៊ីស្រាអែល​ឲ្យ​រួច​ពី​ទុក្ខ​វេទនា​ទាំង​អស់​ផង។

កំណត់សម្គាល់

ឬ​«​ផ្លូវ​នៃ​សេចក្ដី​ពិត​របស់​លោក​»​
ឬ​«​បង្ហាញ​តាំង​ពី​ដើម​មក​»​
ឬ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​
ន័យ​ត្រង់​«​ពូជ​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
ន័យ​ត្រង់​«​លោះ​»​