ច្បាប់លេវី ៣:១-១៧

  • គ្រឿង​បូជា​នៃ​មេត្រី​ភាព (​១​-​១៧)

    • កុំ​បរិភោគ​ខ្លាញ់​ឬ​ឈាម​ជា​ដាច់​ខាត (​១៧)

៣  «​‹បើ​គាត់​ជូន​គោ​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ គាត់​ត្រូវ​ជូន​គោ​ញី​ឬ​គោ​ឈ្មោល​ដែល​ល្អ​ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ២  គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ។ គោ​នោះ​នឹង​ត្រូវ​សម្លាប់​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។ បន្ទាប់​មក ត្រូវ​ឲ្យ​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ជា​សង្ឃ យក​ឈាម​វា​ទៅ​ប្រោះ​នៅ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។ ៣  គាត់​ត្រូវ​ជូន​មួយ​ចំណែក​ពី​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដើម្បី​ដុត​ជូន​ព្រះ​យេហូវ៉ា។+ ចំណែក​នោះ​មាន​ស្បៃ​ខ្លាញ់+ស្រោប​ពោះ​វៀន ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ​វៀន ៤  ព្រម​ទាំង​តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​រុំ​ជុំ​វិញ ដែល​នៅ​ក្បែរ​ចំឡក។ គាត់​ក៏​ត្រូវ​ចៀរ​ខ្លាញ់​ដែល​ស្រោប​ថ្លើម រួច​យក​ចេញ​ជា​មួយ​នឹង​តម្រង​នោម​ដែរ។+ ៥  រួច​មក កូន​ប្រុស​ៗ​របស់​អេរ៉ុន​យក​ចំណែក​ទាំង​នោះ​ទៅ​ដាក់​លើ​គ្រឿង​បូជា​ដុត​ដែល​កំពុង​ឆេះ លើ​គំនរ​អុស​ដែល​នៅ​លើ​ទី​បូជា។+ នេះ​ជា​គ្រឿង​បូជា​ដែល​ដុត​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។*+ ៦  ​«​‹បើ​គាត់​ជូន​ចៀម​ឬ​ពពែ​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដល់​ព្រះ​យេហូវ៉ា គាត់​អាច​ជូន​សត្វ​នោះ​ជា​ញី​ឬ​ឈ្មោល​ក៏​បាន ឲ្យ​តែ​សត្វ​នោះ​ល្អ​ឥត​ខ្ចោះ។+ ៧  បើ​គាត់​ជូន​ចៀម​ស្ទាវ​ជា​គ្រឿង​បូជា គាត់​ត្រូវ​យក​ទៅ​ជូន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ៨  បន្ទាប់​មក គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​នោះ។ សត្វ​នោះ​នឹង​ត្រូវ​សម្លាប់​នៅ​ខាង​មុខ​ត្រសាល​ជំនុំ។ រួច​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ជា​សង្ឃ នឹង​យក​ឈាម​វា​ទៅ​ប្រោះ​នៅ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។ ៩  គាត់​ត្រូវ​យក​ខ្លាញ់​របស់​សត្វ​ដែល​សម្រាប់​ជូន​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​នោះ ទៅ​ដុត​ជូន​ព្រះ​យេហូវ៉ា។+ គាត់​ត្រូវ​កាត់​កន្ទុយ​ដែល​មាន​ខ្លាញ់​រុំ​ជុំ​វិញ​ចេញ​ពី​ឆ្អឹង​ខ្នង ហើយ​ចៀរ​ស្បៃ​ខ្លាញ់​ស្រោប​ពោះ​វៀន ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ​វៀន ១០  ព្រម​ទាំង​តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​រុំ​ជុំ​វិញ ដែល​នៅ​ក្បែរ​ចំឡក។ គាត់​ក៏​ចៀរ​ខ្លាញ់​ដែល​ស្រោប​ថ្លើម រួច​យក​ចេញ​ជា​មួយ​នឹង​តម្រង​នោម​ដែរ។+ ១១  រួច​មក សង្ឃ​ត្រូវ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​ទី​បូជា​ទុក​ជា​អាហារ*របស់​ព្រះ​យេហូវ៉ា គឺ​ជា​គ្រឿង​បូជា​ដែល​ដុត​ជូន​លោក។+ ១២  ​«​‹បើ​គាត់​ជូន​ពពែ​ជា​គ្រឿង​បូជា គាត់​ត្រូវ​យក​ទៅ​ជូន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ១៣  បន្ទាប់​មក គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​នោះ។ សត្វ​នោះ​នឹង​ត្រូវ​សម្លាប់​នៅ​ខាង​មុខ​ត្រសាល​ជំនុំ។ រួច​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ជា​សង្ឃ យក​ឈាម​វា​ទៅ​ប្រោះ​នៅ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។ ១៤  គាត់​ត្រូវ​ជូន​មួយ​ចំណែក​ពី​គ្រឿង​បូជា​ដើម្បី​ដុត​ជូន​ព្រះ​យេហូវ៉ា។ ចំណែក​នោះ​មាន​ស្បៃ​ខ្លាញ់​ស្រោប​ពោះ​វៀន ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ​វៀន+ ១៥  ព្រម​ទាំង​តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​រុំ​ជុំ​វិញ ដែល​នៅ​ក្បែរ​ចំឡក។ គាត់​ក៏​ចៀរ​ខ្លាញ់​ដែល​ស្រោប​ថ្លើម រួច​យក​ចេញ​ជា​មួយ​នឹង​តម្រង​នោម​ដែរ។ ១៦  រួច​មក សង្ឃ​ត្រូវ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​ទី​បូជា​ជា​អាហារ។* នេះ​ជា​គ្រឿង​បូជា​ដែល​ដុត​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។* ខ្លាញ់​ទាំង​អស់​ជា​ចំណែក​របស់​លោក។+ ១៧  ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់​ឬ​ឈាម+ជា​ដាច់​ខាត។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​គ្រប់​ជំនាន់​ត​រៀង​ទៅ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ›​»។

កំណត់សម្គាល់

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​
ន័យ​ត្រង់​«​នំ​ប៉័ង​»​ ពោល​គឺ​ចំណែក​របស់​ព្រះ​យេហូវ៉ា​ពី​គ្រឿង​បូជា​នៃ​មេត្រី​ភាព
ន័យ​ត្រង់​«​នំ​ប៉័ង​»​ ពោល​គឺ​ចំណែក​របស់​ព្រះ​យេហូវ៉ា​ពី​គ្រឿង​បូជា​នៃ​មេត្រី​ភាព
ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​