មីកា ៣:១-១២

  • ពួក​អ្នក​ដឹក​នាំ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ត្រូវ​ផ្ដន្ទា​ទោស (​១​-​១២)

    • មីកា​ពេញ​ដោយ​កម្លាំង​ដែល​មក​ពី​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា (​)

    • ពួក​សង្ឃ​បង្រៀន​ដោយ​យក​កម្រៃ (​១១)

    • ក្រុង​យេរូសាឡិម​ទៅ​ជា​គំនរ​បាក់​បែក (​១២)

 ខ្ញុំ​និយាយ​ថា​៖ ​«​ឱ​ពួក​ប្រមុខ​នៃ​យ៉ាកុប​អើយ! សូម​ស្ដាប់។ ឱ​ពួក​អ្នក​ដឹក​នាំ​នៃ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ!+ សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ចុះ។ តើ​ការ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌​មិន​មែន​ជា​ភារកិច្ច​របស់​អ្នក​រាល់​គ្នា​ទេ​ឬ?  ២  ប៉ុន្តែ អ្នក​រាល់​គ្នា​ស្អប់​អ្វី​ដែល​ល្អ+ ហើយ​ស្រឡាញ់​អ្វី​ដែល​អាក្រក់​វិញ។+ អ្នក​រាល់​គ្នា​បាន​ពន្លាត់​ស្បែក​បណ្ដា​ជន ហើយ​ចៀរ​សាច់​ពី​ឆ្អឹង​ពួក​គេ។+  ៣  អ្នក​រាល់​គ្នា​ក៏​បរិភោគ​សាច់​បណ្ដា​ជន+ ហើយ​ពន្លាត់​យក​ស្បែក​ពួក​គេថែម​ទាំង​វាយបំបាក់​បំបែក​ឆ្អឹង​ពួក​គេ+ ដូច​ជា​សាច់​និង​ឆ្អឹង​ដែល​គេ​ស្ងោរ​ក្នុង​ឆ្នាំង។  ៤  នៅ​គ្រា​នោះ ពួក​គេ​នឹង​ស្រែក​សុំ​ព្រះ​យេហូវ៉ា​ជួយតែ​លោក​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ទេ។ ពេល​នោះ លោក​នឹង​បែរ​មុខ​ចេញ​ពី​ពួក​គេ+ព្រោះ​តែ​អំពើ​អាក្រក់​របស់​ពួក​គេ។+  ៥  នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទាស់​នឹង​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​នាំ​បណ្ដា​ជន​ឲ្យ​វង្វេង+ជា​ពួក​អ្នក​ដែល​ប្រកាស​ថា​៖ ‹មាន​សន្តិភាព​ហើយ!›+ ពេល​ដែល​ពួក​គេ​មាន​អ្វី​ទំពា*+តែ​បែរ​ជា​ប្រកាស​ធ្វើ​សង្គ្រាម​នឹង​អ្នក​ណា​ដែល​មិន​ដាក់​អ្វី​នៅ​ក្នុង​មាត់​ពួក​គេ​លោក​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖  ៦  ‹អ្នក​រាល់​គ្នា​នឹង​មាន​ភាព​ងងឹត​ដូច​យប់+ ហើយ​នឹង​លែង​ទទួល​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ទៀត+សម្រាប់​អ្នក​រាល់​គ្នា​គឺ​មាន​តែ​ភាព​អន្ធការ​ប៉ុណ្ណោះ ហើយ​លែង​មាន​ការ​ទស្សន៍​ទាយ​ទៀត។ ពន្លឺ​ថ្ងៃ​នឹង​លែង​ចែង​ចាំង​ទៅ​លើ​ពួក​អ្នក​ប្រកាស​ទំនាយគឺ​នឹង​ប្រែ​ទៅ​ជា​ងងឹត​សូន្យសុង​ដល់​ពួក​គេ​វិញ។+  ៧  ពេល​នោះ ពួក​អ្នក​ដែល​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​នឹង​អាម៉ាស់​មុខ+ហើយ​គ្រូ​ទាយ​នឹង​ខក​ចិត្ត។ ពួក​គេ​ទាំង​អស់​គ្នា​នឹង​បាំង​មាត់​ខ្លួន ព្រោះ​គ្មាន​ចម្លើយ​ពី​ព្រះ​ទាល់​តែ​សោះ›​»។  ៨  ចំណែក​ខ្ញុំ​វិញ ខ្ញុំ​ពោរ​ពេញ​ទៅ​ដោយ​កម្លាំង​ដែល​មក​ពី​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ាជា​កម្លាំង​ដែល​ជួយ​ខ្ញុំ​ឲ្យ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌​និង​ចិត្ត​ក្លាហានដើម្បី​ប្រកាស​ប្រាប់​ដល់​យ៉ាកុប​អំពី​ការ​បះ​បោរ​ប្រឆាំង​របស់​គាត់​និង​ដល់​អ៊ីស្រាអែល​អំពី​អំពើ​ខុស​ឆ្គង​របស់​ខ្លួន។  ៩  ឱ​ពួក​ប្រមុខ​នៃ​ពូជ​ពង្ស​យ៉ាកុប​អើយ! សូម​ស្ដាប់។ ឱ​ពួក​អ្នក​ដឹក​នាំ​នៃ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ!+ សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ចុះ។ គឺ​ពួក​អ្នក​ដែល​ស្អប់​យុត្តិធម៌ ហើយ​ធ្វើ​ឲ្យ​អ្វី​ដែល​ត្រង់​ទៅ​ជា​វៀច​វិញ+ ១០  ជា​ពួក​អ្នក​ដែល​សង់​ក្រុង​ស៊ីយ៉ូន​ដោយ​ការ​បង្ហូរ​ឈាម ហើយ​សង់​ក្រុង​យេរូសាឡិម​ដោយ​ការ​អាក្រក់។+ ១១  ពួក​ប្រមុខ​កាត់​ក្ដី​ដោយ​ស៊ី​សំណូក+ហើយ​ពួក​សង្ឃ​បង្រៀន​ដោយ​យក​កម្រៃ។+ រីឯ​ពួក​អ្នក​ប្រកាស​ទំនាយ​វិញ ពួក​គេ​ទស្សន៍​ទាយ​ដើម្បី​បាន​ប្រាក់។+ ប៉ុន្តែ ពួក​គេ​អះអាង​ថា​ខ្លួន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ដោយ​ពោល​ថា​៖ ​«​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​យើង!+ យើង​នឹង​មិន​ជួប​សេចក្ដី​វេទនា​ឡើយ​»។+ ១២  ដូច្នេះ រឿង​នេះ​នឹង​កើត​ឡើង​ដោយ​សារ​តែ​អ្នក​រាល់​គ្នាគឺ​ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​គេ​ភ្ជួរ​រាស់ ដូច​ជា​វាល​ស្រែក្រុង​យេរូសាឡិម​នឹង​ទៅ​ជា​គំនរ​បាក់​បែក+ហើយ​ភ្នំ​ដែល​មាន​វិហារ​នឹង​ទៅ​ដូច​ជា​ទី​ខ្ពស់​នៅ​ក្នុង​ព្រៃ។+

កំណត់សម្គាល់

ឬ​«​កាល​ដែល​ពួក​គេ​កំពុង​ខាំ​»​