សាការី ៩:១-១៧

  • ការ​វិនិច្ឆ័យ​របស់​ព្រះ​ទៅ​លើ​ប្រជា​ជាតិ​ជិត​ខាង (​១​-​៨)

  • ស្ដេច​របស់​ស៊ីយ៉ូន​កំពុង​មក​ហើយ (​៩, ១០)

    • ស្ដេច​រាប​ទាប​កំពុង​ជិះ​លើ​សត្វ​លា (​)

  • រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ដោះ​លែង (​១១​-​១៧)

 សេចក្ដី​ប្រកាស​៖ ​«​នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ប្រឆាំង​នឹង​ទឹក​ដី​ហាត្រាកជា​ពិសេស​ក្រុង​ដាម៉ាស់+ព្រោះ​ព្រះ​យេហូវ៉ា​សង្កេត​មើល​មនុស្ស​ជាតិ+និង​មើល​កុល​សម្ព័ន្ធ​ទាំង​អស់​របស់​អ៊ីស្រាអែល  ២  ហើយ​លោក​ប្រឆាំង​នឹង​ក្រុង​ហាម៉ាត+ដែល​មាន​ព្រំ​ប្រទល់​ជាប់​នាងព្រម​ទាំង​ទាស់​នឹង​ក្រុង​ទីរ៉ុស+និង​ក្រុង​ស៊ីដូន+ ដោយ​សារ​ពួក​គេ​មាន​ប្រាជ្ញា​ច្រើន​ពេក។+  ៣  ក្រុង​ទីរ៉ុស​សង់​កំពែង*ដើម្បី​ការ​ពារ​ខ្លួន។ នាង​ប្រមូល​ប្រាក់​ទុក​ដូច​គំនរ​ដីហើយ​ប្រមូល​មាស​ទុក​ដូច​ជា​ពំនូក​ភក់​នៅ​តាម​ផ្លូវ។+  ៤  មើល! ព្រះ​យេហូវ៉ា​នឹង​ដក​ហូត​ទ្រព្យ​សម្បត្តិ​របស់​នាងហើយ​លោក​នឹង​បំផ្លាញ​ពល​ទ័ព​របស់​នាង​ទៅ​ក្នុង​សមុទ្រ*+ហើយ​នាង​នឹង​ត្រូវ​ភ្លើង​ឆេះ​សុស។+  ៥  ក្រុង​អាសកាឡូន​នឹង​ឃើញ ហើយ​តាំង​ភ័យ​ខ្លាចក្រុង​កាសា​នឹង​កើត​ទុក្ខ​ព្រួយ​ជា​ខ្លាំងក្រុង​អេក្រុន​ក៏​ដូច​គ្នា​ដែរ ពី​ព្រោះ​អ្នក​ដែល​នាង​សង្ឃឹម​បាន​ត្រូវ​បង្អាប់​បង្អោន។ ស្ដេច​របស់​ក្រុង​កាសា​នឹង​វិនាស​ទៅហើយ​ក្រុង​អាសកាឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ​ទៀត។+  ៦  កូន​មិន​ស្រប​ច្បាប់​នឹង​ចូល​ទៅ​អាស្រ័យ​នៅ​ក្នុង​ក្រុង​អាសូតហើយ​ខ្ញុំ​នឹង​បំបាក់​អំណួត​របស់​ពួក​ភីលីស្ទីន។+  ៧  ខ្ញុំ​នឹង​លុប​បំបាត់​ឈាម​ចេញ​ពី​មាត់​របស់​គាត់ហើយ​យក​អ្វី​ដ៏​គួរ​ឲ្យ​ខ្ពើម​ចេញ​ពី​ធ្មេញ​របស់​គាត់អ្នក​ដែល​នៅ​សល់​នឹង​ត្រូវ​ទុក​សម្រាប់​ព្រះ​របស់​យើង។ គាត់​នឹង​បាន​ដូច​ជា​មេ​កុល​សម្ព័ន្ធ​ក្នុង​យូដា+ហើយ​ក្រុង​អេក្រុន​នឹង​បាន​ដូច​ជា​ពួក​យេប៊ូស។+  ៨  ខ្ញុំ​នឹង​តាំង​ជំរំ​ចាំ​យាម​ការ​ពារ​លំនៅ​របស់​ខ្ញុំ+ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដើរ​កាត់​ទៅ​មកហើយ​នឹង​លែង​មាន​អ្នក​សង្កត់​សង្កិន*ដើរ​កាត់​ទៀត+ព្រោះ​ឥឡូវ​ខ្ញុំ​បាន​ឃើញ​ស្ថានភាព​នេះ*ដោយ​ផ្ទាល់​ភ្នែក។  ៩  ឱ​កូន​ស្រី​នៃ​ស៊ីយ៉ូន*អើយ ចូរ​រីករាយ​ត្រេក​អរ​ឲ្យ​ខ្លាំង​ឡើងឱ​កូន​ស្រី​ក្រុង​យេរូសាឡិម*អើយ ចូរ​ស្រែក​ហ៊ោ​សាទរ​នឹង​ជ័យ​ជម្នះ។ មើល! ស្ដេច​របស់​អ្នក​កំពុង​មក​ឯ​អ្នក​ហើយ។+ លោក​ជា​ស្ដេច​សុចរិត ទាំង​នាំ​សេចក្ដី​សង្គ្រោះ*មក​ផងលោក​រាប​ទាប+ ហើយ​កំពុង​ជិះ​លើ​សត្វ​លាគឺ​អង្គុយ​លើ​ខ្នង​លា​ស្ទាវ*ជា​កូន​របស់​លា​ញី។+ ១០  ខ្ញុំ​នឹង​បំផ្លិច​បំផ្លាញ​រទេះ​ចម្បាំង​ដែល​មក​ពី​អេប្រាអ៊ីមថែម​ទាំង​កម្ចាត់​សត្វ​សេះ​ដែល​មក​ពី​យេរូសាឡិម​ផង​ដែរ។ ធ្នូ​ចម្បាំង​នឹង​ត្រូវ​ដក​ហូត។ រួច​លោក​នឹង​ប្រកាស​សេចក្ដី​សុខ​សាន្ត​ដល់​ប្រជា​ជាតិ​នា​នា+លោក​នឹង​គ្រប់​គ្រង​ចាប់​ពី​សមុទ្រ​មួយ​រហូត​ដល់​សមុទ្រ​មួយហើយ​ចាប់​ពី​ទន្លេ*រហូត​ដល់​ចុង​ផែនដី។+ ១១  រីឯ​នាង​វិញ ឱ​ស្ត្រី​អើយ ខ្ញុំ​នឹង​ឲ្យ​ពួក​អ្នក​ទោស​របស់​នាង​ចេញ​ពី​រណ្ដៅ​ស្ងួត+ដោយ​យល់​ដល់​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​របស់​នាង។ ១២  ពួក​អ្នក​ទោស​ដែល​មាន​សេចក្ដី​សង្ឃឹម​អើយ ចូរ​ត្រឡប់​ទៅ​បន្ទាយ​វិញ​ចុះ។+ ថ្ងៃ​នេះ ខ្ញុំ​សូម​ប្រាប់​នាង​ថា​៖‹ឱ​ស្ត្រី​អើយ ខ្ញុំ​នឹង​ឲ្យ​ពរ​ដល់​នាង​មួយ​ជា​ពីរ។+ ១៣  ព្រោះ​ខ្ញុំ​នឹង​ប្រើ​យូដា​ដូច​យឹត​ធ្នូ។ ខ្ញុំ​នឹង​យក​អេប្រាអ៊ីម​ធ្វើ​ជា​ព្រួញ​ក្នុង​ធ្នូ។ ឱ​ស៊ីយ៉ូន​អើយ ខ្ញុំ​នឹង​ដាស់​កូន​ប្រុស​ៗ​របស់​នាងឲ្យ​មក​ទាស់​ប្រឆាំង​នឹង​កូន​ប្រុស​ៗ​របស់​ក្រិចហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​នាង​ដូច​ជា​ដាវ​របស់​អ្នក​ចម្បាំង​ខ្លាំង​ក្លា›។ ១៤  ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​លោក​នៅ​ជា​មួយ​នឹង​រាស្ត្រ​របស់​លោកហើយ​ព្រួញ​របស់​លោក​នឹង​ឆ្ពោះ​ទៅ​ដូច​ផ្លេក​បន្ទោរ។ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​នឹង​ផ្លុំ​ស្នែង+ហើយ​លោក​នឹង​ចេញ​ទៅ​ច្បាំង​នឹង​សត្រូវ ដូច​ជា​ព្យុះ​ពី​ទិស​ខាង​ត្បូង។ ១៥  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នឹង​ការ​ពារ​ពួក​គេហើយ​ពួក​គេ​នឹង​យក​ឈ្នះ​ថ្ម​ខ្សែ​ដង្ហក់​របស់​ពួក​សត្រូវ។+ ពួក​គេ​នឹង​សប្បាយ​ក្អាក​ក្អាយ ដូច​បាន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ។ ពួក​គេ​នឹង​ឆ្អែត​ស្កប់​ស្កល់ ដូច​ជា​ទឹក​ពេញ​ចាន​គោមនិង​ដូច​ជា​ជ្រុង​នៃ​ទី​បូជា​ដែល​មាន​ឈាម​ជោក​ជាំ។+ ១៦  នៅ​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ នឹង​សង្គ្រោះ​ពួក​គេដូច​ជា​គង្វាល​ដែល​សង្គ្រោះ​ហ្វូង​ចៀម​របស់​គាត់។+ ព្រោះ​ពួក​គេ​នឹង​ភ្លឺ​ចិញ្ចាច​នៅ​លើ​ទឹក​ដី​របស់​លោក​ប្រៀប​ដូច​ជា​ត្បូង​នៅ​លើ​មកុដ។+ ១៧  ព្រោះ​គុណធម៌​របស់​លោក​គឺ​ធំ​ធេង​ណាស់+ហើយ​សិរី​រុង​រឿង​របស់​លោក​អស្ចារ្យ​ម្ល៉េះ​ហ្ន៎! ស្រូវ​នឹង​ធ្វើ​ឲ្យ​ពួក​យុវជន​មាន​កម្លាំង​ខ្លាំង​ក្លាហើយ​ស្រា​ថ្មី​នឹង​ធ្វើ​ឲ្យ​ពួក​ក្រមុំ​បរិសុទ្ធ​បាន​មាំ​មួន​»។+

កំណត់សម្គាល់

ឬ​«​បន្ទាយ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​នៅ​លើ​សមុទ្រ​»​
ឬ​«​អ្នក​ត្រួត​ត្រា​»​
តាម​មើល​ទៅ​នេះ​សំដៅ​លើ​ទុក្ខ​វេទនា​របស់​រាស្ត្រ​លោក
ឬ​«​លា​ឈ្មោល​»​
ឬ​«​ជ័យ​ជម្នះ​»​
នេះ​សំដៅ​លើ​ក្រុង​យេរូសាឡិម​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ
នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ
នេះ​សំដៅ​លើ​ទន្លេ​អឺប្រាត