សុភាសិត ២១:១-៣១

  • ចិត្ត​របស់​ស្ដេច​ប្រៀប​ដូច​ជា​ទឹក​នៅ​ក្នុង​ដៃ​របស់ព្រះ​យេហូវ៉ា (​)

  • ការ​ធ្វើ​អ្វី​ដែល​ទៀង​ត្រង់​ប្រសើរ​ជាង​ការ​ជូន​គ្រឿង​បូជា (​)

  • គម្រោង​របស់​មនុស្ស​ឧស្សាហ៍​នឹង​បាន​ជោគ​ជ័យ (​)

  • អ្នក​ដែល​មិន​ស្ដាប់​មនុស្ស​ទន់​ទាប​អង្វរករ (​១៣)

  • បើ​អ្នក​ណា​ប្រឆាំង​ព្រះ​យេហូវ៉ា អ្នក​នោះ​មិន​មាន​ប្រាជ្ញា (​៣០)

២១  ចិត្ត​របស់​ស្ដេច​ប្រៀប​ដូច​ជា​ទឹក​នៅ​ក្នុង​ដៃ​របស់​ព្រះ​យេហូវ៉ា+លោក​បង្គាប់​ឲ្យ​ហូរ​ទៅ​ទិស​ណា​តាម​ដែល​លោក​ពេញ​ចិត្ត។+  ២  មនុស្ស​ស្មានថា​អស់​ទាំង​ផ្លូវ​របស់​ខ្លួន​សុទ្ធ​តែ​ត្រឹម​ត្រូវ+ប៉ុន្តែ ព្រះ​យេហូវ៉ា​ពិនិត្យ​មើល​ចិត្ត​របស់​គេ​វិញ។+  ៣  ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​និង​ទៀង​ត្រង់នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ខ្លាំង​ជាង​ការ​ជូន​គ្រឿង​បូជា។+  ៤  ភ្នែក​អំណួត​និង​ចិត្ត​ក្រអឺត​ក្រអោងប្រៀប​ដូច​ជា​ចង្កៀង​ដែល​នាំ​ផ្លូវ​ជន​ទុច្ចរិត ហើយ​អ្វី​ទាំង​នោះ​ជា​ការ​ខុស​ឆ្គង។+  ៥  គម្រោង​របស់​មនុស្ស​ឧស្សាហ៍​នឹង​បាន​ជោគ​ជ័យ*ជា​មិន​ខាន+តែ​អស់​អ្នក​ដែល​ធ្វើ​អ្វី​ដោយ​តក់​ក្រ​ហល់ ប្រាកដ​ជា​នឹង​ទ័ល​ក្រ។+  ៦  ទ្រព្យ​ដែល​បាន​មក​ដោយ​អណ្ដាត​ភូត​ភរប្រៀប​ដូច​ជា​អ័ព្ទ​ដែល​រសាត់​បាត់ និង​ដូច​ជា​អន្ទាក់​ដែល​នាំ​ឲ្យ​ស្លាប់។*+  ៧  មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​បំផ្លាញ​ដោយ​អំពើ​ឃោរឃៅ​របស់​ខ្លួន+ពី​ព្រោះ​ពួក​គេ​មិន​ព្រម​ប្រព្រឹត្ត​ដោយ​យុត្តិធម៌។  ៨  ផ្លូវ​របស់​មនុស្ស​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ផ្លូវ​វៀច​វេរតែ​ការ​ប្រព្រឹត្ត​របស់​មនុស្ស​បរិសុទ្ធ​តែង​តែ​ទៀង​ត្រង់។+  ៩  រស់​នៅ​លើ​ជ្រុង​ដំបូលប្រសើរ​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​ប្រពន្ធ​ដែល​ចូល​ចិត្ត​រក​រឿង។*+ ១០  មនុស្ស​ទុច្ចរិត​ស្រេក​ឃ្លាន​ធ្វើ​អំពើ​អាក្រក់+គេ​គ្មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​អ្នក​ជិត​ខាង​សោះ។+ ១១  ពេល​អ្នក​ដែល​ប្រមាថ​មើល​ងាយ​ត្រូវ​គេ​ដាក់​ទោស នោះ​អ្នក​ដែល​ខ្វះ​បទ​ពិសោធន៍​កាន់​តែ​មាន​ប្រាជ្ញាហើយ​ពេល​មនុស្ស​ដែល​មាន​ប្រាជ្ញា​រៀន​ឲ្យ​ចេះ​យល់​ធ្លុះ​ជ្រៅ គាត់​មាន​ចំណេះ​កាន់​តែ​ច្រើន។*+ ១២  ព្រះ​ដ៏​សុចរិត​សង្កេត​មើល​ផ្ទះ​របស់​ជន​ទុច្ចរិតលោក​ធ្វើ​ឲ្យ​ជន​ទុច្ចរិត​ជួប​អន្តរាយ។+ ១៣  អ្នក​ណា​ដែល​បិទ​ត្រចៀក​មិន​ស្ដាប់​មនុស្ស​ទន់​ទាប​អង្វរករអ្នក​នោះ​នឹង​គ្មាន​អ្នក​ណា​ជួយ​គាត់​ទេ ពេល​គាត់​ត្រូវ​ការ​ជំនួយ។+ ១៤  អំណោយ​លួច​លាក់ រម្ងាប់​ចិត្ត​ក្ដៅ+ហើយ​សំណូក​ក៏​ធ្វើ​ឲ្យ​កំហឹង​ស្ងប់​ដែរ។ ១៥  មនុស្ស​សុចរិត​មាន​អំណរ​ពេល​ធ្វើ​អ្វី​ដែល​យុត្តិធម៌+តែ​មនុស្ស​អាក្រក់​មិន​ចូល​ចិត្ត​ការ​ប្រព្រឹត្ត​បែប​នោះ​ទាល់​តែ​សោះ។ ១៦  អ្នក​ដែល​លែង​មាន​ការ​យល់​ធ្លុះ​ជ្រៅនឹង​ទៅ​នៅ​ជា​មួយ​នឹង​មនុស្ស​ស្លាប់។+ ១៧  អ្នក​ដែល​ស្រឡាញ់​ការ​ភ្លើត​ភ្លើន* នឹង​ធ្លាក់​ខ្លួន​ក្រ+អ្នក​ដែល​ចូល​ចិត្ត​ស្រា​និង​ប្រេង​ហួស​ប្រមាណ នឹង​មិន​ក្លាយ​ទៅ​ជា​អ្នក​មាន​ទេ។ ១៨  ជន​ទុច្ចរិត​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​សុចរិតហើយ​ជន​ក្បត់​នឹង​ត្រូវ​យក​ទៅ​ជំនួស​មនុស្ស​ទៀង​ត្រង់។+ ១៩  រស់​នៅ​តំបន់​ស្ងាត់​ជ្រងំប្រសើរ​ជាង​រស់​នៅ​ជា​មួយ​នឹង​ប្រពន្ធ​ដែល​ឆាប់​ខឹង​និង​ចូល​ចិត្ត​រក​រឿង។*+ ២០  មនុស្ស​ដែល​មាន​ប្រាជ្ញា​មាន​ប្រេង​និង​ទ្រព្យ​វិសេស​នៅ​ក្នុង​ផ្ទះ+តែ​មនុស្ស​ល្ងី​ល្ងើ​នឹង​បង្ហិន​ទ្រព្យ​របស់​ខ្លួន។+ ២១  អ្នក​ណា​ដែល​ព្យាយាម​ធ្វើ​អំពើ​សុចរិត ហើយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់អ្នក​នោះ​នឹង​បាន​ជីវិត សេចក្ដី​សុចរិត និង​កិត្តិយស។+ ២២  មនុស្ស​ដែល​មាន​ប្រាជ្ញា​អាច​ដណ្ដើម​យក​ក្រុង​របស់​អ្នក​ខ្លាំង​ក្លាថែម​ទាំង​បំផ្លាញ​បន្ទាយ​មាំ​មួន​ដែល​ពួក​គេ​ទុក​ចិត្ត​ទៀត​ផង។+ ២៣  អ្នក​ណា​ដែល​ចេះ​ប្រយ័ត្ន​មាត់​និង​អណ្ដាតអ្នក​នោះ​ជៀស​ផុត​ពី​បញ្ហា។+ ២៤  អ្នក​ណា​ដែល​ធ្វើ​អ្វី​លើស​ពី​សិទ្ធិ​ខ្លួន​និង​ដោយ​អួតអាងនឹង​ត្រូវ​គេ​ហៅ​ថា​ជា​មនុស្ស​ព្រហើន។*+ ២៥  អ្វី​ដែល​មនុស្ស​កម្ជិល​ចង់​បាន នឹង​នាំ​ឲ្យ​គាត់​បាត់​បង់​ជីវិតព្រោះ​ដៃ​របស់​គាត់​មិន​ព្រម​ធ្វើ​ការ​ទេ។+ ២៦  គាត់​លោភ​ចង់​បាន​ទាំង​យប់​ទាំង​ថ្ងៃតែ​មនុស្ស​សុចរិត​ឲ្យ​ដោយ​ចិត្ត​ទូលាយ។+ ២៧  បើ​គ្រឿង​បូជា​របស់​មនុស្ស​ទុច្ចរិត​ជា​អ្វី​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទៅ​ហើយ+ទម្រាំ​តែ​គាត់​ជូន​ដោយ​បំណង​ចិត្ត​អាក្រក់* នោះ​ច្បាស់​ជា​គួរ​ឲ្យ​ស្អប់​ខ្ពើម​ជាង​នោះ​ទៅ​ទៀត! ២៨  សាក្សី​ភូត​ភរ​នឹង​វិនាស​ទៅ+តែ​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ ២៩  មនុស្ស​ទុច្ចរិត​ធ្វើ​ទឹក​មុខ​អង់អាច+តែ​គឺ​ផ្លូវ​របស់​មនុស្ស​ទៀង​ត្រង់​ទេ​ដែល​នៅ​គង់​វង្ស។+ ៣០  បើ​អ្នក​ណា​ប្រឆាំង​ព្រះ​យេហូវ៉ា អ្នក​នោះ​មិន​មាន​ប្រាជ្ញា សមត្ថភាព​វែក​ញែក ឬ​ឱវាទ​ទេ។+ ៣១  សេះ​បាន​ត្រូវ​រៀបចំ​សម្រាប់​ថ្ងៃ​ធ្វើ​ចម្បាំង+តែ​ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដល់​សេចក្ដី​សង្គ្រោះ។+

កំណត់សម្គាល់

ឬ​«​បាន​ប្រយោជន៍​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​សម្រាប់​អ្នក​ដែល​ចង់​ស្លាប់​»​
ឬ​«​ប្រពន្ធ​ដែល​ពូកែ​ត្អូញត្អែរ​»​
ឬ​«​គាត់​ដឹង​ថា​គួរ​ធ្វើ​អ្វី​»​
ឬ​«​ការ​សប្បាយ​»​
ឬ​«​និង​ពូកែ​ត្អូញត្អែរ​»​
ពាក្យ​នេះ​ជា​ភាសា​ហេប្រឺ​សំដៅ​លើ​ការ​ធ្វើ​លើស​ពី​សិទ្ធិ​របស់​ខ្លួន ព្រម​ទាំង​បង្ហាញ​ចិត្ត​ក្លាហាន​តាម​របៀប​មិន​ត្រឹម​ត្រូវ ទាំង​ការ​ប្រព្រឹត្ត​ទាំង​ចិត្ត​គំនិត
ឬ​«​គាត់​ជូន​គ្រឿង​បូជា​ផង ប្រព្រឹត្ត​អំពើ​ដែល​គួរ​ឲ្យ​ខ្មាស​ផង​»​