សុភាសិត ៣១:១-៣១

  • សម្ដី​របស់​ស្ដេច​លេមយួល (​១​-​៣១)

    • តើ​អ្នក​ណា​អាច​រក​បាន​ប្រពន្ធ​ល្អ? (​១០)

    • ឧស្សាហ៍​និង​ធ្វើ​ការ​យ៉ាង​ខ្នះ​ខ្នែង (​១៧)

    • នាង​តែង​តែ​ប្រើ​សម្ដី​សប្បុរស (​២៦)

    • កូន​ៗ​និង​ប្ដី​សរសើរ​នាង (​២៨)

    • រូប​ឆោម​ឆាយ​និង​សម្រស់​មិន​នៅ​គង់​វង្ស​រហូត​ទេ (​៣០)

៣១  នេះ​ជា​សម្ដី​របស់​ស្ដេច​លេមយួល។ សម្ដី​ទាំង​នេះ​ជា​ព័ត៌មាន​ដ៏​សំខាន់​ដែល​ម្ដាយ​គាត់​បាន​ទូន្មាន​គាត់​៖+  ២  ឱ​កូន​មាស​ម្ដាយ​អើយ កូន​ដែល​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយជា​កូន​ដែល​ម្ដាយ​បាន​ធ្វើ​សម្បថ+ម្ដាយ​មាន​ពាក្យ​ពេចន៍​ចង់​ប្រាប់​ដល់​កូន។  ៣  សូម​កូន​កុំ​បង់​កម្លាំង​ឲ្យ​ទៅ​ពួក​មនុស្ស​ស្រី​ឡើយ+ហើយ​កុំ​ដើរ​តាម​គន្លង​ដែល​នាំ​ឲ្យ​ពួក​ស្ដេច​ត្រូវ​បំផ្លាញ​ចោល។+  ៤  ឱ​លេមយួល​អើយ ស្ដេច​មិន​គួរ​ផឹក​ស្រា​ទេស្ដេច​មិន​គួរ​ធ្វើ​ដូច្នេះ​ឡើយហើយ​ពួក​អ្នក​ដឹក​នាំ​មិន​គួរ​និយាយ​ថា​៖ ​«​តើ​ស្រា​ខ្ញុំ​នៅ​ឯ​ណា?​»​+  ៥  ព្រោះ​ពេល​ពួក​គេ​ផឹក​ស្រា ពួក​គេ​នឹង​ភ្លេច​ច្បាប់ហើយ​បំពាន​លើ​សិទ្ធិ​របស់​មនុស្ស​ទន់​ទាប។  ៦  ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​គ្រឿង​ស្រវឹង​ដល់​អស់​អ្នក​ដែល​ហៀប​នឹង​វិនាស​ទៅ+ហើយ​ចូរ​ឲ្យ​ស្រា​ដល់​អ្នក​ណា​ដែល​មាន​ទុក្ខ​ធ្ងន់។+  ៧  ព្រោះ​ពេល​ពួក​គេ​ផឹក ពួក​គេ​នឹង​ភ្លេច​ភាព​តោកយ៉ាក​របស់​ខ្លួនហើយ​ពួក​គេ​ក៏​មិន​ចាំ​អំពី​ទុក្ខ​លំបាក​របស់​ពួក​គេ​ទៀត​ដែរ។  ៨  ចូរ​ហ៊ាន​និយាយ​ជំនួស​អ្នក​ដែល​មិន​អាច​និយាយ​ការ​ពារ​ខ្លួន​បានចូរ​ការ​ពារ​សិទ្ធិ​របស់​មនុស្ស​គ្រប់​រូប​ដែល​ជិត​វិនាស​ទៅ។+  ៩  ចូរ​ហ៊ាន​និយាយ ហើយ​វិនិច្ឆ័យ​ដោយ​សុចរិតចូរ​ការ​ពារ​សិទ្ធិ​របស់*មនុស្ស​ទន់​ទាប​និង​មនុស្ស​ក្រី​ក្រ។+ א [​អាល់ឡេហ្វ​] ១០  តើ​អ្នក​ណា​អាច​រក​បាន​ប្រពន្ធ​ល្អ?*+ នាង​មាន​តម្លៃ​លើស​អស់​ទាំង​ត្បូង*ថ្លៃ​ៗ​ទៅ​ទៀត។ ב [​បេត​] ១១  ប្ដី​របស់​នាង​ទុក​ចិត្ត​នាង​ទាំង​ស្រុងគាត់​មិន​ខ្វះ​ខាត​អ្វី​ដែល​មាន​តម្លៃ​ទេ។ ג [​គីមេល​] ១២  ពេញ​មួយ​ជីវិត​របស់​នាងនាង​តប​ស្នង​គាត់​ដោយ​អំពើ​ល្អ មិន​មែន​ដោយ​អំពើ​អាក្រក់​ឡើយ។ ד [​ដាលេត​] ១៣  នាង​រក​បាន​រោម​ចៀម​និង​ក្រណាត់​សាច់​ល្អនាង​ពេញ​ចិត្ត​ធ្វើ​អ្វី​ៗ​ដោយ​ដៃ​របស់​នាង​ផ្ទាល់។+ ה [​ហេ​] ១៤  នាង​ប្រៀប​ដូច​ជា​សំពៅ​ដឹក​ទំនិញ+នាង​នាំ​យក​អាហារ​មក​ពី​កន្លែង​ឆ្ងាយ។ ו [​វ៉ោ​] ១៥  មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​ក្រោក​ឡើង​កាល​ដែល​មេឃ​នៅ​ងងឹត​នៅ​ឡើយនាង​ត្រៀម​អាហារ​សម្រាប់​ក្រុម​គ្រួសារព្រម​ទាំង​ចែក​អាហារ​ដល់​អ្នក​បម្រើ​ស្រី​ៗ​របស់​នាង​ទៀត​ផង។+ ז [​ហ្សាយីន​] ១៦  នាង​គិត​ពិចារណា​យ៉ាង​ហ្មត់​ចត់​អំពី​ដី​ស្រែ រួច​ទើប​នាង​ទិញ​ដី​នោះនាង​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ​យ៉ាង​នឿយ​ហត់។* ח [​ហេត​] ១៧  នាង​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​ធ្ងន់+ហើយ​នាង​ប្រើ​ដៃ​ធ្វើ​ការ​យ៉ាង​ខ្នះ​ខ្នែង។ ט [​ថេត​] ១៨  នាង​ឃើញ​ថា​ជំនួញ​របស់​នាង​ទទួល​បាន​កម្រៃ​ល្អ។ ទោះ​ជា​យប់​ក៏​ដោយ ក៏​ចង្កៀង​របស់​នាង​មិន​រលត់​ដែរ។ י [​យ៉ូដ​] ១៩  ដៃ​របស់​នាង​ចាប់​ខ្នារព្រម​ទាំង​កាន់​រហាត់*ផង​ដែរ។+ כ [​កាប​] ២០  នាង​លាត​ដៃ​ជួយ​មនុស្ស​ទន់​ទាបហើយ​នាង​លា​ដៃ​ជួយ​ជន​ទ័ល​ក្រ។+ ל [​ឡាមេត​] ២១  នៅ​រដូវ​រងា នាង​មិន​បារម្ភ​អំពី​ពួក​អ្នក​ផ្ទះ​របស់​នាង​ទេព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​មាន​សម្លៀក​បំពាក់​កក់​ក្ដៅ។* מ [​មេម​] ២២  នាង​ធ្វើ​កម្រាល​គ្រែ​ដោយ​ខ្លួន​ឯងសម្លៀក​បំពាក់​របស់​នាង​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ​និង​រោម​ចៀម​ពណ៌​ស្វាយ។ נ [​នុន​] ២៣  មនុស្ស​នៅ​ទ្វារ​កំពែង​ក្រុង​ស្គាល់​ប្ដី​របស់​នាង​គ្រប់​គ្នា+គាត់​អង្គុយ​ជា​មួយ​នឹង​ពួក​បុរស​ចាស់​ទុំ​នៃ​ស្រុក​នោះ។ ס [​សាមេក​] ២៤  នាង​ធ្វើ​សម្លៀក​បំពាក់*ពី​ក្រណាត់​សាច់​ល្អ ហើយ​នាង​ក៏​លក់​វា​ដែរ។ នាង​ជួញ​ដូរ​ខ្សែ​ក្រវាត់​ដល់​ពួក​អ្នក​ជំនួញ។ ע [​អាយីន​] ២៥  នាង​មាន​ចិត្ត​ក្លាហាន ហើយ​អ្នក​ឯ​ទៀត​គោរព​រាប់​អាន​នាង។ នាង​សម្លឹង​ទៅ​អនាគត​ដោយ​មាន​ទំនុក​ចិត្ត។ פ [​ភេ​] ២៦  នាង​និយាយ​ដោយ​ប្រាជ្ញា។+ពេល​នាង​ទូន្មាន នាង​តែង​តែ​ប្រើ​សម្ដី​សប្បុរស។* צ [​សាដេ​] ២៧  នាង​មើល​ថែ​រក្សា​ក្រុម​គ្រួសារហើយ​នាង​មិន​មែន​ជា​ស្ត្រី​ខ្ជិល​ច្រអូស​ទេ។+ ק [​ឃូហ្វ​] ២៨  កូន​ៗ​ក្រោក​ឡើង​សរសើរ​នាងប្ដី​នាង​ក៏​ក្រោក​ឡើង​សរសើរ​នាង​ដែរ។ ר [​រ៉េស​] ២៩  មាន​ស្ត្រី​ល្អ​ៗ​*ជា​ច្រើនប៉ុន្តែ នាង​ជា​ស្ត្រី​ល្អ​លើស​គេ។ ש [​ស៊ីន​] ៣០  រូប​ឆោម​ឆាយ​អាច​ជា​ការ​បោក​បញ្ឆោត ហើយ​សម្រស់​មិន​នៅ​គង់​វង្ស​រហូត​ទេ+តែ​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា​នឹង​ទទួល​បាន​ការ​សរសើរ។+ ת [​ថាវ​] ៣១  ចូរ​ឲ្យ​រង្វាន់​ដល់​នាង​ចំពោះ​កិច្ចការ​ដែល​នាង​បាន​ធ្វើ+ចូរ​សរសើរ​នាង​នៅ​ទ្វារ​កំពែង​ក្រុង ដោយ​សារ​កិច្ច​ការ​របស់​នាង។+

កំណត់សម្គាល់

ឬ​«​ការ​ពារ​ក្ដី​ឲ្យ​»​
ឬ​«​ប្រពន្ធ​ដែល​មាន​សមត្ថភាព​»​
ន័យ​ត្រង់​«​ផ្កា​ថ្ម​»។ មើល​និយម​ន័យ​ពាក្យ​«​ផ្កា​ថ្ម​»​
ឬ​«​ដោយ​ប្រាក់​ដែល​នាង​រក​បាន​»​
ខ្នារ​និង​រហាត់​ជា​ឈើ​ដែល​ប្រើ​សម្រាប់​រវៃ ឬ​ធ្វើ​អំបោះ​និង​សរសៃ​សូត្រ
ន័យ​ត្រង់​«​សម្លៀក​បំពាក់​ពីរ​ជាន់​»​
ឬ​«​សម្លៀក​បំពាក់​ក្នុង​»​
ន័យ​ត្រង់​«​ច្បាប់​នៃ​សេចក្ដី​សប្បុរស​នៅ​លើ​អណ្ដាត​នាង​»​
ឬ​«​ស្ត្រី​ដែល​មាន​សមត្ថភាព​»​