សុភាសិត ៦:១-៣៥

  • ប្រយ័ត្ន​ចំពោះ​ការ​ធានា​ខ្ចី​បំណុល (​១​-​៥)

  • «​ឱ​មនុស្ស​កម្ជិល​អើយ ចូរ​ទៅ​រៀន​ពី​សត្វ​ស្រមោច​»​ (​៦​-​១១)

  • មនុស្ស​ឥត​បាន​ការ​និង​មនុស្ស​ទុច្ចរិត (​១២​-​១៥)

  • មាន​៧​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​ស្អប់ (​១៦​-​១៩)

  • ប្រុង​ប្រយ័ត្ន​នឹង​ស្ត្រី​អាក្រក់ (​២០​-​៣៥)

 កូន​អើយ បើ​កូន​ធានា​ជំនួស​អ្នក​ជិត​ខាង​របស់​កូន+ឬ​ចាប់​ដៃ​ព្រម​ព្រៀង*ជា​មួយ​នឹង​អ្នក​ឯ​ទៀត+  ២  បើ​កូន​បាន​សន្យា​ជា​មួយ​នឹង​គេ​ហើយនោះ​កូន​នឹង​ជាប់​អន្ទាក់​ដោយ​សារ​តែ​សម្ដី​របស់​កូន។+  ៣  កូន​នឹង​បាន​សេរី​ភាព បើ​កូន​ធ្វើ​ដូច្នេះ​វិញ​គឺចូរ​កូន​ប្រញាប់​ទៅ​លន់​តួ​អង្វរ​អ្នក​ជិត​ខាង​ដោយ​ចិត្ត​រាប​ទាបព្រោះ​កូន​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ​ហើយ។+  ៤  កូន​មិន​ត្រូវ​ដេក​លក់​ទេហើយ​ក៏​មិន​ត្រូវ​ងោក​ងុយ​ដែរ។  ៥  ចូរ​កូន​ដោះ​ខ្លួន​ចេញ ដូច​សត្វ​ប្រើស​ដែល​រួច​ផុត​ពី​ដៃ​របស់​នាយ​ព្រាននិង​ដូច​សត្វ​ស្លាប​ដែល​រួច​ពី​ដៃ​របស់​អ្នក​ប្រមាញ់។  ៦  ឱ​មនុស្ស​កម្ជិល​អើយ ចូរ​ទៅ​រៀន​ពី​សត្វ​ស្រមោច+ចូរ​សង្កេត​មើល​ថា​ពួក​វា​ធ្វើ​អ្វី​ខ្លះ នោះ​អ្នក​នឹង​មាន​ប្រាជ្ញា។  ៧  ទោះ​ជា​ពួក​វា​គ្មាន​មេ​ដឹក​នាំ គ្មាន​ចៅហ្វាយ គ្មាន​អ្នក​គ្រប់​គ្រង​ក៏​ដោយ  ៨  ក៏​ពួក​វា​ចេះ​ត្រៀម​អាហារ​ទុក​ក្នុង​អំឡុង​រដូវ​ក្ដៅ+និង​ប្រមូល​ស្បៀង​ក្នុង​អំឡុង​រដូវ​ច្រូត​កាត់​ដែរ។  ៩  ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ តើ​អ្នក​នឹង​ដេក​រហូត​ដល់​ពេល​ណា? តើ​ដល់​អង្កាល់​ទើប​អ្នក​ក្រោក​ពី​ដំណេក? ១០  ដេក​បន្តិច ងុយ​ងោក​បន្តិចឱប​ដៃ​ទម្រេត​ខ្លួន​បន្តិច+ ១១  នោះ​ភាព​ក្រី​ក្រ​នឹង​មក​រក​អ្នក​ដូច​ជា​ចោរ​ប្លន់ហើយ​ភាព​តោកយ៉ាក​នឹង​មក​រក​អ្នក​ដូច​ជា​ជន​ប្រដាប់​អាវុធ។+ ១២  អ្នក​ដែល​ចូល​ចិត្ត​ពោល​ពាក្យ​បោក​បញ្ឆោត គឺ​ជា​មនុស្ស​ទុច្ចរិត​ឥត​បាន​ការ។+ ១៣  គេ​មិច​ភ្នែក+ ហើយ​ធ្វើ​សញ្ញា​ដៃ​ជើង។ ១៤  ចិត្ត​របស់​គេ​វៀច​វេរគេ​តែង​តែ​រៀប​គម្រោង​អាក្រក់+ ហើយ​បង្ក​ឲ្យ​មាន​ទំនាស់​គ្រប់​ពេល​វេលា។+ ១៥  ម្ល៉ោះ​ហើយ គេ​នឹង​ជួប​អន្តរាយ​ក្នុង​មួយ​រំពេចហើយ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក គេ​នឹង​វិនាស​ទៅ។+ ១៦  មាន​៦​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​ស្អប់និង​មាន​រហូត​ដល់​៧​យ៉ាង​ផង​ដែល​លោក​ខ្ពើម​រអើម​គឺ​៖ ១៧  ភ្នែក​អំណួត+ អណ្ដាត​ភូត​ភរ+ និង​ដៃ​សម្លាប់​ជន​ស្លូត​ត្រង់+ ១៨  ចិត្ត​ដែល​គិត​តែ​ផែន​ការ​ទុច្ចរិត+ និង​ជើង​ដែល​រហ័ស​ទៅ​ធ្វើ​អាក្រក់ ១៩  សាក្សី​ដែល​តែង​តែ​និយាយ​កុហក+និង​អ្នក​ដែល​នាំ​ឲ្យ​បង​ប្អូន​ទាស់​ទែង​គ្នា។+ ២០  កូន​អើយ ចូរ​ធ្វើ​តាម​បញ្ញត្តិ​របស់​ឪពុក​កូនហើយ​កុំ​បោះ​បង់​ចោល​ពាក្យ​ទូន្មាន*របស់​ម្ដាយ​កូន​ឡើយ។+ ២១  ចូរ​រក្សា​ទុក​សេចក្ដី​ទាំង​នោះ​ក្នុង​ចិត្ត​របស់​កូន​ជា​និច្ចហើយ​ចង​ឲ្យ​ជាប់​នៅ​ក​របស់​កូន។ ២២  ពេល​កូន​ទៅ​ណា​មក​ណា សេចក្ដី​ទាំង​នោះ​នឹង​នាំ​ផ្លូវ​កូនពេល​កូន​ដេក សេចក្ដី​ទាំង​នោះ​នឹង​ចាំ​ការ​ពារ​កូនហើយ​ពេល​កូន​ភ្ញាក់ សេចក្ដី​ទាំង​នោះ​នឹង​និយាយ​ទៅ​កាន់​កូន។* ២៣  ពី​ព្រោះ​បញ្ញត្តិ​ជា​ចង្កៀង+ហើយ​ច្បាប់​ជា​ពន្លឺ។+ រីឯ​ការ​កែ​តម្រង់​និង​ការ​ប្រៀន​ប្រដៅ នោះ​ជា​ផ្លូវ​ទៅ​កាន់​ជីវិត។+ ២៤  សេចក្ដី​ទាំង​នោះ​នឹង​រក្សា​កូន​ឲ្យ​រួច​ផុត​ពី​ស្រី​មិន​ល្អ+និង​ពី​អណ្ដាត​លួង​លោម​របស់​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌។*+ ២៥  កុំ​ឈ្លក់​វង្វេង​នឹង​សម្រស់​របស់​នាង​ឡើយ+ហើយ​កុំ​ឲ្យ​កែវ​ភ្នែក​របស់​នាង​អូស​ទាញ​កូន​ឲ្យ​សោះ ២៦  ព្រោះ​ស្ត្រី​ពេស្យា​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​មនុស្ស​ម្នាក់​សល់​ត្រឹម​តែ​នំ​ប៉័ង​មួយ​ដុំ​ប៉ុណ្ណោះ+ហើយ​ប្រពន្ធ​របស់​អ្នក​ឯ​ទៀត​នឹង​នាំ​ឲ្យ​ជីវិត​ដ៏​មាន​តម្លៃ​របស់​មនុស្ស​ម្នាក់​វិនាស​អន្តរាយ​ទៅ។ ២៧  បើ​មនុស្ស​ម្នាក់​យក​ភ្លើង​មក​ឱប​នៅ​ទ្រូង តើ​ភ្លើង​នឹង​មិន​ឆេះ​សម្លៀក​បំពាក់​របស់​គាត់​ទេ​ឬ?+ ២៨  បើ​មនុស្ស​ម្នាក់​ដើរ​លើ​រងើក​ភ្លើង តើ​ជើង​របស់​គាត់​នឹង​មិន​រលាក​ទេ​ឬ? ២៩  អ្នក​ណា​ដែល​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​អ្នក​ឯ​ទៀត ក៏​ដូច​គ្នា​ដែរគឺ​អ្នក​ណា​ដែល​ប៉ះ​ពាល់​នាង នឹង​ជាប់​ទោស​ជា​មិន​ខាន។+ ៣០  មនុស្ស​មិន​ស្អប់​ខ្ពើម​ចោរ​ទេបើ​គាត់​លួច​ដើម្បី​ចម្អែត​ក្រពះ​ដែល​ស្រេក​ឃ្លាន។ ៣១  ប៉ុន្តែ បើ​គាត់​ត្រូវ​គេ​ចាប់​បាន គាត់​នឹង​ត្រូវ​សង​១​ជា​៧​ដងគាត់​ត្រូវ​ឲ្យ​របស់​មាន​តម្លៃ​ទាំង​អស់​ក្នុង​ផ្ទះ​គាត់។+ ៣២  អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នឹង​ស្ត្រី​ឯ​ទៀត អ្នក​នោះ​ជា​មនុស្ស​ឥត​ចេះ​ពិចារណា។*គាត់​រក​រឿង​បំផ្លាញ​ខ្លួន​ឯង។+ ៣៣  គាត់​នឹង​ជួប​តែ​ការ​ឈឺ​ចាប់ ហើយ​បាត់​បង់​កិត្តិយស+គាត់​គ្មាន​ថ្ងៃ​អាច​លុប​បំបាត់​ភាព​អាម៉ាស់​របស់​ខ្លួន​បាន​ទេ។+ ៣៤  ព្រោះ​ប្ដី​មាន​កំហឹង ដោយ​សារ​ចិត្ត​ប្រច័ណ្ឌ។ ដូច្នេះ ពេល​ដែល​គាត់​សង​សឹក គាត់​នឹង​មិន​ប្រណី​ដៃ​ឡើយ។+ ៣៥  គាត់​នឹង​មិន​ព្រម​ទទួល​យក​សំណង​ជា​ដាច់​ខាត។*ទោះ​ជា​ឲ្យ​អំណោយ​ច្រើន​យ៉ាង​ណា​ក៏​ដោយ គាត់​គ្មាន​ថ្ងៃ​ឈប់​ខឹង​ទេ។

កំណត់សម្គាល់

នេះ​សំដៅ​លើ​ការ​ចាប់​ដៃ​គ្នា​ស្បថ
ឬ​«​ច្បាប់​»​
ឬ​«​អប់រំ​កូន​»​
ន័យ​ត្រង់​«​ស្ត្រី​បរទេស​»។ មើល​សុភ ២:១៦
ន័យ​ត្រង់​«​មនុស្ស​មាន​ចំណង់​នៃ​ចិត្ត​»​
ឬ​«​ថ្លៃ​លោះ​»​