អេម៉ុស ៦:១-១៤

  • វេទនា​ហើយ! ពួក​អ្នក​ដែល​រស់​នៅ​ដោយ​គ្មាន​កង្វល់ (​១​-​១៤)

    • គ្រែ​ភ្លុក និង​ស្រា​ទាំង​គោម​ៗ​ (​, )

 ​«​វេទនា​ហើយ! ពួក​អ្នក​ដែល​រស់​នៅ​ដោយ​គ្មាន​ទុក្ខ​កង្វល់​ក្នុង​ស៊ីយ៉ូនវេទនា​ហើយ! ពួក​អ្នក​ដែល​គិត​ថា​ខ្លួន​មាន​សុវត្ថិភាព​នៅ​ភ្នំ​សាម៉ារី+គឺ​ពួក​បុរស​ជា​មេ​ដឹក​នាំ​លើ​ប្រជា​ជាតិ​កំពូលជា​ពួក​អ្នក​ដែល​ពូជ​ពង្ស​អ៊ីស្រាអែល​យក​ជា​ទី​ពឹង។  ២  ចូរ​ឆ្លង​ទៅ​ឯ​កាលនេ ហើយ​ពិនិត្យ​មើល​ចុះ។ ចូរ​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ក្រុង​ហាម៉ាត​ដ៏​ធំ+ហើយ​ចុះ​ទៅ​ក្រុង​កាថ​របស់​ពួក​ភីលីស្ទីន​ទៅ។ តើ​រាជាណាចក្រ​ទាំង​នោះ​ប្រសើរ​ជាង​រាជាណាចក្រ*របស់​អ្នក​រាល់​គ្នា​ឬ? តើ​ទឹក​ដី​របស់​ពួក​គេ​ធំ​ជាង​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​ឬ?  ៣  តើ​អ្នក​រាល់​គ្នា​លែង​គិត​ដល់​ថ្ងៃ​នៃ​សេចក្ដី​វេទនា+ហើយ​បណ្ដាល​ឲ្យ​ជន​ឃោរ​ឃៅ​គ្រប់​គ្រង​នៅ​ក្នុង​ស្រុក​ឬ?+  ៤  ពួក​គេ​ដេក​នៅ​លើ​គ្រែ​ភ្លុក+ ហើយ​សន្ធឹង​ខ្លួន​នៅ​លើ​កៅអី​វែង+ព្រម​ទាំង​បរិភោគ​សាច់​ចៀម​ឈ្មោល​និង​សាច់​គោ​ធាត់​ៗ​*ទៀត​ផង។+  ៥  ពួក​គេ​ដេញ​ពិណ​បណ្ដើរ​តែង​ចម្រៀង​បណ្ដើរ+ព្រម​ទាំង​បង្កើត​ឧបករណ៍​ភ្លេង​ថ្មី​ៗ​ដូច​ដាវីឌ​ដែរ។+  ៦  ពួក​គេ​ផឹក​ស្រា​ទាំង​គោម​ៗ​+ ហើយ​លាប​ខ្លួន​ដោយ​ប្រេង​ល្អ​បំផុត។ ប៉ុន្តែ ពួក​គេ​មិន​ខ្វល់​អំពី​ការ​វិនាស​របស់​យ៉ូសែប​ឡើយ។+  ៧  ដូច្នេះ ពួក​គេ​នឹង​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​មុន​គេ។+ ពេល​នោះ នឹង​លែង​មាន​ការ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត​ទៀត​ហើយ។  ៨  ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ប្រកាស​ថា​៖ ​‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បាន​ស្បថ​ដោយ​នូវ​នាម​លោក​ថា​៖+ ​«​ខ្ញុំ​ស្អប់​ខ្ពើម​អំណួត​របស់​យ៉ាកុប​ណាស់+ហើយ​ខ្ញុំ​ក៏​ស្អប់​ប៉ម​រឹង​មាំ​របស់​គាត់​ដែរ។+ ខ្ញុំ​នឹង​ប្រគល់​ក្រុង​នេះ​និង​អ្វី​ៗ​ទាំង​អស់​នៅ​ក្នុង​ក្រុង​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ។+ ៩  ​«​‹​«​ពេល​នោះ ទោះ​ជា​មាន​មនុស្ស​១០​នាក់​នៅ​សល់​ក្នុង​ផ្ទះ​តែ​មួយ​ក្ដី ក៏​ពួក​គេ​នឹង​ស្លាប់​ដែរ។ ១០  សាច់​ញាតិ​ម្នាក់​នឹង​ចូល​ទៅ​យក​សព​ពួក​គេ​ម្ដង​មួយ​ៗ​ចេញ​មក​ដើម្បី​ដុត​ចោល គឺ​គាត់​នឹង​យក​ឆ្អឹង​ពួក​គេ​ចេញ​ពី​ផ្ទះ​នោះ។ បន្ទាប់​មក គាត់​សួរ​អ្នក​ដែល​នៅ​ក្នុង​បន្ទប់​ក្នុង​ផ្ទះ​នោះ​ថា​៖ ‹តើ​មាន​នៅ​សល់​អ្នក​ណា​ទៀត​ទេ?›។ អ្នក​នោះ​ក៏​ឆ្លើយ​ថា​៖ ‹គ្មាន​ទេ!›។ រួច​មក គាត់​និយាយ​ថា​៖ ‹ចូរ​ស្ងៀម​ទៅ! ព្រោះ​នេះ​មិន​មែន​ជា​ពេល​ឲ្យ​យើង​នឹក​ដល់​នាម​ព្រះ​យេហូវ៉ា​ទេ›​»។ ១១  ព្រោះ​នេះ​ជា​បង្គាប់​របស់​ព្រះ​យេហូវ៉ា+ហើយ​លោក​នឹង​បំផ្លាញ​ផ្ទះ​ធំ​ឲ្យ​ទៅ​ជា​គំនរ​បាក់​បែកហើយ​បំផ្លាញ​ផ្ទះ​តូច​ឲ្យ​ទៅ​ជា​កម្ទេច​ថ្ម។+ ១២  តើ​សេះ​នឹង​រត់​លើ​គែម​ភ្នំ​ឬ? តើ​គេ​នឹង​យក​គោ​ទៅ​ភ្ជួរ​នៅ​ទី​នោះ​ឬ? ព្រោះ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​យុត្តិធម៌​ទៅ​ជា​ដើម​ពុលហើយ​ធ្វើ​ឲ្យ​ផល​នៃ​សេចក្ដី​សុចរិត​ទៅ​ជា​ដើម​ល្វីង*វិញ។+ ១៣  អ្នក​រាល់​គ្នា​អរ​សប្បាយ​នឹង​អ្វី​ដែល​ឥត​ប្រយោជន៍ហើយ​អ្នក​រាល់​គ្នា​និយាយ​ថា​៖ ​«​តើ​យើង​មិន​មាន​អំណាច​ខ្លាំង​ក្លា​ដោយ​សារ​តែ​កម្លាំង​ខ្លួន​យើង​ទេ​ឬ?​»។+ ១៤  ហេតុ​នេះ ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! ខ្ញុំ​នឹង​នាំ​ប្រជា​ជាតិ​មួយ​មក​ទាស់​នឹង​អ្នក​រាល់​គ្នា›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។ ‹ពួក​គេ​នឹង​ជិះ​ជាន់​សង្កត់​សង្កិន​អ្នក​រាល់​គ្នា ចាប់​ពី​លេបូហាម៉ាត*+​រហូត​ដល់​ជ្រលង​អារ៉ាបា›​»។

កំណត់សម្គាល់

តាម​មើល​ទៅ​នេះ​សំដៅ​លើ​រាជាណាចក្រ​យូដា​និង​រាជាណាចក្រ​អ៊ីស្រាអែល
ឬ​«​គោ​ស្ទាវ​»​
ឬ​«​សេចក្ដី​ជូរ​ល្វីង​»​
ឬ​«​ច្រក​ចូល​ហាម៉ាត​»​