អេសាយ ៣៨:១-២២

  • ហេសេគា​ឈឺ ហើយ​ជា​សះ​ស្បើយ (​១​-​២២)

៣៨  នៅ​គ្រា​នោះ ហេសេគា​បាន​ធ្លាក់​ខ្លួន​ឈឺ​ហៀប​នឹង​ស្លាប់។+ អេសាយ+ជា​អ្នក​ប្រកាស​ទំនាយ ត្រូវ​ជា​កូន​របស់​អាម៉ុស​បាន​មក​ជួប​គាត់ ហើយ​ប្រាប់​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ផ្ដាំ​ផ្ញើ​ពួក​អ្នក​ផ្ទះ​របស់​អ្នក​ចុះ ព្រោះ​អ្នក​នឹង​មិន​ជា​ទេ អ្នក​នឹង​ស្លាប់​ជា​មិន​ខាន›​»។+ ២  ឮ​ដូច្នេះ ហេសេគា​បាន​បែរ​មុខ​ទៅ​ជញ្ជាំង ហើយ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ៣  ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ខ្ញុំ​សូម​អង្វរ​លោក សូម​លោក​ចាំ+អំពី​ការ​ដែល​ខ្ញុំ​បាន​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់​និង​យ៉ាង​អស់​ពី​ចិត្ត+ ហើយ​ខ្ញុំ​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​លោក​ពេញ​ចិត្ត​ជា​និច្ច​»។ រួច​ហេសេគា​បាន​យំ​យ៉ាង​ខ្លាំង។ ៤  បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​អេសាយ​ថា​៖ ៥  ​«​ចូរ​ត្រឡប់​ទៅ​ប្រាប់​ហេសេគា+វិញ​ថា​៖ ‹ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​ដាវីឌ​ជា​បុព្វ​បុរស​របស់​អ្នក បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ហើយ+ ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។+ ខ្ញុំ​នឹង​បន្ថែម​អាយុ​អ្នក​១៥​ឆ្នាំ​ទៀត+ ៦  ហើយ​ខ្ញុំ​នឹង​សង្គ្រោះ​អ្នក​និង​ក្រុង​នេះ​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី។ ខ្ញុំ​នឹង​ការ​ពារ​ក្រុង​នេះ​ជា​មិន​ខាន។+ ៧  នេះ​ជា​សញ្ញា​សម្គាល់​ពី​ព្រះ​យេហូវ៉ា​ដើម្បី​បង្ហាញ​អ្នក​ថា ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​មែន។+ ៨  មើល! ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រមោល​ថ្ងៃ​នៅ​លើ​កាំ​ជណ្ដើរ*អេហាស ជ្រេ​ថយ​ក្រោយ​១០​កាំ​វិញ​»​›​»។+ ដូច្នេះ ស្រមោល​ថ្ងៃ​ដែល​បាន​ជ្រេ​ទៅ​មុខ​ហើយ ក៏​បាន​ជ្រេ​ថយ​ក្រោយ​១០​កាំ​មែន។ ៩  នេះ​ជា​ទំនុក​របស់​ស្ដេច​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា រៀប​រាប់​អំពី​កាល​ដែល​គាត់​ធ្លាក់​ខ្លួន​ឈឺ ហើយ​ជា​សះ​ស្បើយ​ឡើង​វិញ។ ទំនុក​នេះ​មាន​ដូច​ត​ទៅ​៖ ១០  ខ្ញុំ​បាន​ពោល​ថា​៖ ​«​នៅ​ពាក់​កណ្ដាល​អាយុខ្ញុំ​ត្រូវ​ចូល​ទៅ​តាម​ទ្វារ​ផ្នូរ*ហើយ។ ខ្ញុំ​មិន​អាច​បន្ត​រស់​រហូត​ដល់​គ្រប់​អាយុ​របស់​ខ្ញុំ​បាន​ទេ​»។ ១១  ខ្ញុំ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​លែង​ឃើញ​យ៉ា* គឺ​លែង​ឃើញ​យ៉ា​នៅ​ក្នុង​ទឹក​ដី​នៃ​មនុស្ស​រស់​ទៀត​ហើយ។+ ខ្ញុំ​នឹង​លែង​ឃើញ​មនុស្សជាតិ​ទាំង​ឡាយ​ដែរព្រោះ​ខ្ញុំ​នឹង​នៅ​ក្នុង​កន្លែង​ដែល​គ្មាន​ជីវិត​សោះ​ឡើយ។ ១២  ឯ​លំនៅ​របស់​ខ្ញុំ គេ​បាន​រើ​រុះ ហើយ​យក​ចេញ​ទៅ+ដូច​ជា​ត្រសាល​របស់​គង្វាល។ ខ្ញុំ​បាន​មូរ​ជីវិត​ខ្លួន​ដូច​ជា​អ្នក​ត្បាញ​មូរ​ក្រណាត់​លើ​ក្ដារ​កីលោក​បាន​កាត់​ខ្ញុំ​ចេញ ដូច​អ្នក​ត្បាញ​កាត់​អំបោះ។ តាំង​ពី​ព្រលឹម​ទល់​ព្រលប់ លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទី​បញ្ចប់។+ ១៣  រៀង​រាល់​យប់ ខ្ញុំ​ខំ​រម្ងាប់​ចិត្ត​ខ្លួន។ លោក​បំបាក់​ឆ្អឹង​ខ្ញុំ​ដូច​ជា​តោតាំង​ពី​ព្រលឹម​ទល់​ព្រលប់ លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទី​បញ្ចប់។+ ១៤  ខ្ញុំ​យំ​ឥត​ឈប់ ដូច​ជា​សត្វ​ត្រចៀក​កាំ​និង​បក្សី​តូច​ៗ​*+ខ្ញុំ​ថ្ងូរ​ឥត​ឈប់​ដូច​ជា​សត្វ​ព្រាប។+ ភ្នែក​ខ្ញុំ​មើល​ទៅ​ទី​ខ្ពស់​ទាំង​ស្រវាំង ហើយ​និយាយ​ថា​៖+ ‹ឱ​ព្រះ​យេហូវ៉ា​អើយ! ខ្ញុំ​កំពុង​មាន​ទុក្ខ​ធំ​ណាស់ សូម​ជួយ​គាំ​ពារ​ខ្ញុំ​ផង›។+ ១៥  ខ្ញុំ​រក​ពាក្យ​ថ្លែង​មិន​ចេញ​ទេព្រោះ​លោក​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ ហើយ​បាន​ជួយ​ខ្ញុំ​មែន។ ខ្ញុំ​នឹង​ដើរ​ដោយ​ចិត្ត​រាប​ទាប​អស់​មួយ​ជីវិត ដោយ​សារ​សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត​ខ្ញុំ។ ១៦  ‹ឱ​ព្រះ​យេហូវ៉ា​អើយ! ដោយ​សារ​អ្វី​ទាំង​នេះ*ហើយ​បាន​ជា​មនុស្ស​គ្រប់​រូប​អាច​រស់​រានព្រោះ​អ្វី​ទាំង​នេះ​ជា​កម្លាំង​ជីវិត​របស់​ខ្ញុំ។ លោក​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុខភាព​ល្អ​ឡើង​វិញ ហើយ​ផ្ដល់​ជីវិត​ដល់​ខ្ញុំ​ម្ដង​ទៀត។+ ១៧  ខ្ញុំ​មាន​សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត​ណាស់ ខ្ញុំ​គ្មាន​សេចក្ដី​សុខ​សាន្ត​ទេតែ​លោក​ស្រឡាញ់​ពេញ​ចិត្ត​ខ្ញុំ ហើយ​បាន​សង្គ្រោះ​ខ្ញុំ​ពី​រណ្ដៅ​នៃ​ការ​បំផ្លាញ។+ លោក​បាន​យក​អំពើ​ខុស​ឆ្គង​ទាំង​អស់​របស់​ខ្ញុំ​គ្រវាត់​ទៅ​ខាង​ក្រោយ​លោក។+ ១៨  ព្រោះ​ផ្នូរ​មិន​អាច​លើក​តម្កើង​លោក​បាន​ទេ+ហើយ​សេចក្ដី​ស្លាប់​ក៏​មិន​អាច​សរសើរ​តម្កើង​លោក​បាន​ដែរ។+ អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ មិន​អាច​សង្ឃឹម​ទៅ​លើ​សេចក្ដី​ស្មោះ​ត្រង់​របស់​លោក​ទៀត​ឡើយ។+ ១៩  មាន​តែ​មនុស្ស​រស់​ទេ​ដែល​អាច​សរសើរ​តម្កើង​លោកដូច​ខ្ញុំ​អាច​ធ្វើ​នៅ​ថ្ងៃ​នេះ។ ឪពុក​ម្នាក់​អាច​បង្រៀន​កូន​ៗ​របស់​ខ្លួន​អំពី​សេចក្ដី​ស្មោះ​ត្រង់​របស់​លោក។+ ២០  ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​សង្គ្រោះ​ខ្ញុំ​ផងយើង​ខ្ញុំ​នឹង​ច្រៀង​ចម្រៀង​ដែល​ខ្ញុំ​បាន​តែង អម​ជា​មួយ​នឹង​ការ​ប្រគំ​ភ្លេង+គឺ​ច្រៀង​សរសើរ​លោក​អស់​មួយ​ជីវិត​នៅ​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា›​»។+ ២១  បន្ទាប់​មក អេសាយ​បាន​និយាយ​ថា​៖ ​«​ចូរ​យក​នំ​ល្វា​ក្រៀម​មួយ​មក រួច​បិទ​លើ​ដំបៅ ដើម្បី​ឲ្យ​គាត់​បាន​ជា​សះ​ស្បើយ​»។+ ២២  ហេសេគា​ក៏​សួរ​អេសាយ​ថា​៖ ​«​តើ​មាន​សញ្ញា​សម្គាល់​អ្វី​ដែល​បញ្ជាក់​ថា​ខ្ញុំ​អាច​ឡើង​ទៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​បាន?​»។+

កំណត់សម្គាល់

ប្រហែល​គេ​ប្រើ​ជណ្ដើរ​នេះ​ដើម្បី​មើល​ម៉ោង​តាម​ស្រមោល​ថ្ងៃ
ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​
​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ក្ងាន​»​
នេះ​សំដៅ​លើ​ប្រសាសន៍​របស់​ព្រះ​និង​ការ​ប្រព្រឹត្ត​របស់​លោក