លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំនះ​ភាព​ឯកោ​ដោយ​រាប់​អាន​មិត្ត តើ​គម្ពីរ​អាច​ជួយ​យ៉ាង​ណា?

ជំនះ​ភាព​ឯកោ​ដោយ​រាប់​អាន​មិត្ត តើ​គម្ពីរ​អាច​ជួយ​យ៉ាង​ណា?

 ក្នុង​ឆ្នាំ​២០២៣ អ្នក​ជំនាញ​ខាង​សុខភាព​បាន​ទទួល​ស្គាល់​ថា​ភាព​ឯកោ​គឺ​ជា​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ដែល​យើង​កំពុង​ព្រួយ​បារម្ភ។ តើ​អាច​យក​ឈ្នះ​បញ្ហា​នេះ​បាន​ទេ?

  •   វេជ្ជបណ្ឌិត​វីវីក មើធី នៅ​សហរដ្ឋ​អាម៉េរិក បាន​រៀប​រាប់​ថា​៖​«​ពេល​យើង​មាន​អារម្មណ៍​ឯកោ​និង​ផ្ដាច់​ខ្លួន​ពី​អ្នក​ឯ​ទៀត នោះ​អាច​បង្ខូច​សុខភាព​របស់​យើង ហើយ​ធ្វើ​ឲ្យ​យើង​លែង​សប្បាយ​រីករាយ​ទៀត។ ប៉ុន្តែ មាន​អ្វី​មួយ​ដែល​យើង​អាច​ធ្វើ​ស្ដី​អំពី​រឿង​នេះ​»។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ? គាត់​ប្រាប់​ថា​៖​«​យើង​អាច​ធ្វើ​អ្វី​បន្តិច​បន្តួច​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​រាប់​អាន​មិត្ត​ភក្តិ​»។ a

 អារម្មណ៍​ឯកោ​អាច​កើត​មាន​ឡើង មិន​គ្រាន់​តែ​ពេល​យើង​នៅ​ម្នាក់​ឯង​ទេ។ អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ឯកោ ទោះ​ជា​គាត់​កំពុង​នៅ​ជា​មួយ​មនុស្ស​ជា​ច្រើន​ក្ដី។ មិន​ថា​មាន​មូលហេតុ​ណា​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឯកោ សូម​កុំ​អស់​សង្ឃឹម​ឡើយ ព្រោះ​គម្ពីរ​អាច​ជួយ​អ្នក​បាន។ គម្ពីរ​មាន​យោបល់​ល្អ​ៗ​អំពី​របៀប​ពង្រឹង​មិត្តភាព​ជា​មួយ​អ្នក​ឯ​ទៀត​ដើម្បីយក​ឈ្នះ​អារម្មណ៍​ឯកោ។

គោល​ការណ៍​គម្ពីរ​ដែល​អាច​ជួយ​បាន

 និយាយ​ផង ស្ដាប់​ផង។ អ្នក​មិន​គ្រាន់​តែ​ប្រាប់​អារម្មណ៍​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​អ្នក​ក៏​ត្រូវ​ចេះ​ស្ដាប់​អ្នក​ឯ​ទៀត​វិញ​ដែរ។ ពេល​អ្នក​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត​កាន់​តែ​ច្រើន នោះ​ចំណង​មិត្តភាព​រវាង​អ្នក​និង​គាត់​កាន់​តែ​រឹង​មាំ​ដែរ។

  •   គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​តែ​អំពី​រឿង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ​»។—ភីលីព ២:៤

 ព្យាយាម​រាប់​អាន​មិត្ត​ភក្តិ​ផ្សេង​ៗ។ សូម​ព្យាយាម​រាប់​អាន​មនុស្សឯ​ទៀត មិន​ថា​មាន​អាយុ​ប៉ុណ្ណា មាន​វប្បធម៌​បែប​ណា ឬ​ជាតិ​សាសន៍​ណា​ក្ដី។

 ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​របៀប​បង្កើន​ចំណង​មិត្តភាព​ជា​មួយ​អ្នក​ឯ​ទៀត សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​មាន​មិត្ត​ភក្ដិ?​»។

a Our Epidemic of Loneliness and Isolation: The U.S. Surgeon General’s Advisory on the Healing Effects of Social Connection and Community, 2023.