លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

kovop58/stock.adobe.com

ចូរ​ចាំ​យាម!

តើ​កីឡា​អូឡាំពិក​ពិត​ជា​អាច​ធ្វើ​ឲ្យ​មនុស្ស​រួប​រួម​គ្នា​ឬ​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

តើ​កីឡា​អូឡាំពិក​ពិត​ជា​អាច​ធ្វើ​ឲ្យ​មនុស្ស​រួប​រួម​គ្នា​ឬ​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

 យោង​ទៅ​តាម​ការ​ប៉ាន់​ស្មាន​មួយ មាន​មនុស្ស​ប្រមាណ​៥​ពាន់​លាន​នាក់ បាន​មក​ទស្សនា​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​នៃ​ឆ្នាំ​២០២៤។ ក្នុង​ការ​ប្រកួត​នោះ​មាន​កីឡាករ​និង​កីឡា​ការិនី​មក​ពី​២០៦​ប្រទេស។ ប្រធាន​គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ​លោក​ថូម៉ាស់ បាក ថ្លែង​ថា​៖​«​កីឡា​អូឡាំពិក​ជា​ចំណែក​មួយ​ដែល​ជួយ​បង្រួប​បង្រួម​ពិភព​លោក​ឲ្យ​មាន​សន្តិភាព។ ដូច្នេះ ចូរ​យើង​នាំ​គ្នា​លើក​ស្ទួយ​វិស័យ​កីឡា​នេះ​ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​អាច​មាន​សន្តិភាព​និង​សាមគ្គីភាព មិន​ថា​យើង​មក​ពី​ប្រទេស​ណា​ក៏​ដោយ​»។

 តើ​កីឡា​អូឡាំពិក​ពិត​ជា​អាច​បង្រួប​បង្រួម​មនុស្ស​មែន​ឬ? តើ​អាច​មាន​សន្តិភាព​និង​សាមគ្គីភាព​ពិត​ប្រាកដ​បាន​ឬ​ទេ?

តើ​កីឡា​អូឡាំពិក​ពិត​ជា​អាច​សម្រេច​គោល​បំណង​នេះ​បាន​ទេ?

 កីឡា​អូឡាំពិក​ឆ្នាំ​នេះ​មិន​គ្រាន់​តែ​ធ្វើ​ឡើង​ក្នុង​បំណង​ប្រកួត​កីឡា​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ ព្រឹត្តិការណ៍​កីឡា​នោះ​ក៏​រួម​បញ្ចូល​បញ្ហា​សង្គម​និង​បញ្ហា​នយោបាយ ដែល​ជាប់​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស ការ​ប្រកាន់​ពូជ​សាសន៍ ការ​រើស​អើង​សាសនា និង​ភាព​មិន​ស្មើ​គ្នា។

 ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដូច​ជា​កីឡា​អូឡាំពិក​គួរ​តែ​ជា​ការ​កម្សាន្ត​សប្បាយ។ ប៉ុន្តែ​ជាក់​ស្ដែង ព្រឹត្តិការណ៍​ទាំង​នោះ​ធ្វើ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​និង​មាន​ចិត្ត​គំនិត​ដែល​នាំ​ឲ្យ​បែក​បាក់​គ្នា ជា​ជាង​រក្សា​សន្តិភាព​និង​សាមគ្គីភាព។

 គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​អំពី​ចរិត​លក្ខណៈ​របស់​មនុស្ស​ដែល​ធ្វើ​ឲ្យ​ពិបាក​មាន​សន្តិភាព​នៅ​សព្វ​ថ្ងៃ​នេះ។ (​ធីម៉ូថេ​ទី​២ ៣:១​-​៥​) ដើម្បី​រៀន​ថែម​ទៀត​អំពី​ទំនាយ​នេះ សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​អំពី​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​របស់​មនុស្ស​សព្វ​ថ្ងៃ​នេះ​ឬ?​»​

សេចក្ដី​សង្ឃឹម​ពិត​អំពី​សន្តិភាព​និង​សាមគ្គីភាព

 គម្ពីរ​ប្រាប់​អំពី​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ​នៃ​សន្តិភាព​និង​សាមគ្គីភាព​នៅ​ទូ​ទាំង​ពិភព​លោក។ គម្ពីរ​សន្យា​ថា មនុស្ស​គ្រប់​រូប​នៅ​ផែន​ដី​នឹង​មាន​សាមគ្គីភាព​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌ ដែល​ហៅ​ថា​«​រាជាណាចក្រ​របស់​ព្រះ​»។—លូកា ៤:៤៣; ម៉ាថាយ ៦:១០

 ស្ដេច​នៃ​រាជាណាចក្រ​នោះ គឺ​លោក​យេស៊ូ​គ្រិស្ត។ លោក​នឹង​នាំ​មក​នូវ​សន្តិភាព​ទូ​ទាំង​ពិភព​លោក។ គម្ពីរ​ចែង​ថា​៖

  •   ​«​សេចក្ដី​សុចរិត​នឹង​មាន​កាន់​តែ​ច្រើន​ឡើង ហើយ​សេចក្ដី​សុខ[​ឬ​សន្តិភាព​]នឹង​មាន​ជា​បរិបូរ​»។—ចម្រៀង​សរសើរ​ព្រះ ៧២:៧

  •   ​«​គាត់[​គឺ​លោក​យេស៊ូ​]នឹង​ស្រោច​ស្រង់​ជន​ក្រី​ក្រ​ដែល​ស្រែក​រក​ជំនួយ ព្រម​ទាំង . . . រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ការ​សង្កត់​សង្កិន​និង​អំពើ​ឃោរឃៅ​»។—ចម្រៀង​សរសើរ​ព្រះ ៧២:១២, ១៤

 សូម្បី​តែ​នៅ​សព្វ​ថ្ងៃ​នេះ សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​បាន​ជួយ​បង្រួប​បង្រួម​មនុស្ស​ជា​ច្រើន​លាន​នាក់​ក្នុង​២៣៩​ប្រទេស​ឲ្យ​មាន​សាមគ្គីភាព។ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ពិត សាក្សី​ព្រះ​យេហូវ៉ា​នៅ​ទូ​ទាំង​ពិភព​លោក​បាន​រៀន​ឲ្យ​ចេះ​រក្សា​សន្តិភាព។ តើ​ពួក​គេ​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ដើម្បី​ដឹង សូម​អាន​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​ដែល​មាន​ចំណង​ជើង​ថា ​«​ការ​បំបាត់​ចោល​ការ​ស្អប់​គ្នា​»។