លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

BalanceFormcreative/iStock via Getty Images Plus

យក​ឈ្នះ​ភាព​ឯកោ​ដោយ​ជួយ​អ្នក​ឯ​ទៀត តើ​គម្ពីរ​ចែង​យ៉ាង​ណា?

យក​ឈ្នះ​ភាព​ឯកោ​ដោយ​ជួយ​អ្នក​ឯ​ទៀត តើ​គម្ពីរ​ចែង​យ៉ាង​ណា?

 មនុស្ស​នៅ​ជុំ​វិញ​ពិភព​លោក​មាន​អារម្មណ៍​ឯកោ​និង​មិន​សូវ​ជិត​ស្និទ្ធ​នឹង​អ្នក​ឯ​ទៀត​ទេ។ អ្នក​ជំនាញ​ខាង​សុខភាព​បាន​ជឿ​ថា​ការ​ជួយ​អ្នក​ឯ​ទៀត​ជា​វិធី​យក​ឈ្នះ​អារម្មណ៍​បែប​នេះ។

  •   វិទ្យាស្ថាន​ជាតិ​ខាង​សុខភាព​នៅ​អាម៉េរិក​បាន​រៀប​រាប់​ថា​៖​«​ការ​ជួយ​អ្នក​ឯ​ទៀត​ដែល​ត្រូវ​ការ​ជំនួយ អាច​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ន័យ​ខ្លឹម​សារ និង​ជួយ​យើង​មិន​សូវ​មាន​អារម្មណ៍​ឯកោ​ឬ​អារម្មណ៍​នៅ​ឆ្ងាយ​ពី​អ្នក​ឯ​ទៀត​»។

 គម្ពីរ​មាន​យោបល់​ល្អ​ៗ​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ ពេល​យើង​ធ្វើ​តាម​យោបល់​ទាំង​នេះ អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​អារម្មណ៍​ឯកោ។

អ្វី​ដែល​អ្នក​អាច​ធ្វើ

 មាន​ចិត្ត​ទូលាយ។ សូម​ស្វែង​រក​ឱកាស​ដើម្បី​ចំណាយ​ពេល​ជា​មួយ​អ្នក​ឯ​ទៀត​ដោយ​ផ្ទាល់។ សូម​សុខ​ចិត្ត​ចែក​រំលែក​អ្វី​ដែល​អ្នក​មាន។ ពេល​អ្នក​ធ្វើ​ដូច្នេះ តាម​ធម្មតា​ពួក​គេ​នឹង​ដឹង​គុណ​អ្នក ហើយ​នេះ​អាច​ជួយ​អ្នក​ក្លាយ​ជា​មិត្ត​ភក្តិ​ជា​មួយ​ពួក​គេ។

  •   គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​ទម្លាប់​ឲ្យ​គេ ហើយ​គេ​នឹង​ឲ្យ​អ្នក​វិញ​»។—លូកា ៦:៣៨

 ប្រើ​កម្លាំង​ជួយ​អ្នក​ឯ​ទៀត។ សូម​ស្វែង​រក​ឱកាស​ជួយ​អ្នក​ដែល​កំពុង​ជួប​ការ​ពិបាក។ នោះ​អាច​រួម​បញ្ចូល​ការ​ស្ដាប់​អ្នក​ឯ​ទៀត​ដោយ​យក​ចិត្ត​ទុក​ដាក់ ឬ​សុំ​ជួយ​ធ្វើ​កិច្ច​ការ​ណា​មួយ​ដើម្បី​ឲ្យ​បន្ទុក​របស់​ពួក​គេ​ស្រាល​ជាង។

  •   គោល​ការណ៍​គម្ពីរ​៖ ​«​មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា​»។—សុភាសិត ១៧:១៧

 ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​របៀប​ដែល​អ្នក​អាច​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ក្រុម​គ្រួសារ​និង​មិត្ត​ភក្តិ​»។