របៀបដែលព្រះយកចិត្តទុកដាក់នឹងមនុស្សគថ្លង់
សព្វថ្ងៃនេះ មានមនុស្សគថ្លង់ប្រមាណ៧០លាននាក់នៅទូទាំងពិភពលោក ហើយពួកគេជាច្រើនសន្ទនាជាមួយគ្នាដោយប្រើភាសាសញ្ញាដែលមានជាង២០០ភាសា។ គួរឲ្យស្ដាយណាស់ មនុស្សគថ្លង់ច្រើនតែត្រូវគេធ្វើបាប ដូចបានបង្ហាញនៅខាងក្រោម៖
អង្គការមួយនៅសហរដ្ឋអាម៉េរិកបានរាយការណ៍ថា៖«នៅទូទាំងពិភពលោក មនុស្សគថ្លង់និងធ្ងន់ត្រចៀកច្រើនតែគ្មានសិទ្ធិសេរីភាពនិងមិនសូវមានគេអើពើទេ»(National Association of the Deaf)។
អង្គការមួយទៀតបានរៀបរាប់ថា៖«មនុស្សគថ្លង់ដែលរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ គឺជាអ្នកក្របំផុតក្នុងពិភពលោក ហើយមិនសូវមានសិទ្ធិទទួលការអប់រំ មិនសូវមានការងារធ្វើ និងមិនបានទទួលបានព័ត៌មានយ៉ាងទូលំទូលាយទេ»(World Federation of the Deaf)។
តើព្រះមានអារម្មណ៍យ៉ាងណាចំពោះមនុស្សគថ្លង់? តើគម្ពីរចែងយ៉ាងណាអំពីមនុស្សគថ្លង់? តើសព្វថ្ងៃសាក្សីព្រះយេហូវ៉ាកំពុងជួយពួកគេយ៉ាងដូចម្ដេច?
ទស្សនៈរបស់ព្រះចំពោះមនុស្សគថ្លង់
គម្ពីរប្រាប់ថាព្រះយេហូវ៉ា aយកចិត្តទុកដាក់ចំពោះមនុស្សគថ្លង់។ លោកចង់ឲ្យពួកគេទទួលបាននូវភាពស្មើគ្នាដូចមនុស្សទូទៅ ហើយលោកក៏ចង់ឲ្យពួកគេទទួលប្រយោជន៍ពីការអប់រំដែលលោកផ្ដល់ឲ្យដែរ។
បទគម្ពីរ៖«អ្នករាល់គ្នាមិនត្រូវជេរប្រមាថមនុស្សថ្លង់»។—ច្បាប់លេវី ១៩:១៤
អត្ថន័យ៖ ច្បាប់ដែលព្រះយេហូវ៉ាបានឲ្យដល់ជនជាតិអ៊ីស្រាអែលសម័យបុរាណ បានការពារសិទ្ធិរបស់មនុស្សគថ្លង់។
បទគម្ពីរ៖ «ព្រះមិនរើសមុខទេ»។—សកម្មភាព ១០:៣៤
អត្ថន័យ៖ ព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះមនុស្សគ្រប់វប្បធម៌ គ្រប់មជ្ឈដ្ឋាន និងគ្រប់ភាសា រួមទាំងមនុស្សគថ្លង់ដែរ។
បទគម្ពីរ៖ «លោកយេស៊ូធ្វើដំណើរ . . . ផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ»។—ម៉ាថាយ ៩:៣៥
អត្ថន័យ៖ លោកយេស៊ូបានមកផែនដីដើម្បីបង្រៀនមនុស្សអំពីរាជាណាចក្រព្រះ និងអំពីអ្វីដែលរាជាណាចក្រនោះនឹងធ្វើសម្រាប់មនុស្សទាំងអស់ រួមបញ្ចូលមនុស្សគថ្លង់ផងដែរ។—ម៉ាថាយ ៦:១០
បទគម្ពីរ៖ លោកយេស៊ូបានធ្វើឲ្យ«មនុស្សថ្លង់ . . . ស្ដាប់ឮ ហើយមនុស្សគ . . . និយាយបាន»។—ម៉ាកុស ៧:៣៧
អត្ថន័យ៖ លោកយេស៊ូបានបង្ហាញឲ្យឃើញទុកជាមុននូវអ្វីដែលរាជាណាចក្រព្រះនឹងសម្រេច ពេលដែលមនុស្សគថ្លង់អាចឮនិងនិយាយបាន។ ពេលមួយ លោកយេស៊ូបានប្រព្រឹត្តដោយសប្បុរសចំពោះមនុស្សគថ្លង់ មុនលោកធ្វើឲ្យគាត់អាចនិយាយនិងស្ដាប់បាន។—ម៉ាកុស ៧:៣១-៣៥
បទគម្ពីរ៖«ត្រចៀករបស់មនុស្សថ្លង់នឹងស្ដាប់ឮ»។—អេសាយ ៣៥:៥
អត្ថន័យ៖ ព្រះយេហូវ៉ាបានប្រាប់ទុកជាមុនថា មនុស្សថ្លង់នឹងស្ដាប់ឮ។—អេសាយ ២៩:១៨
របៀបដែលសាក្សីព្រះយេហូវ៉ាជួយមនុស្សគថ្លង់នៅសព្វថ្ងៃនេះ
សាក្សីព្រះយេហូវ៉ាចែករំលែកដំណឹងល្អអំពីសេចក្ដីសង្ឃឹមដែលព្រះសន្យាចំពោះមនុស្សគថ្លង់នៅទូទាំងពិភពលោក។ តើយើងកំពុងបំពេញភារកិច្ចនេះយ៉ាងដូចម្ដេច? យើងផលិតសៀវភៅគម្ពីរនិងវីដេអូវគ្គសិក្សាគម្ពីរដែលមានជាង១០០ភាសាជាភាសាសញ្ញា។ បន្ថែមទៅទៀត យើងក៏មានការអប់រំពីគម្ពីរនិងមានកិច្ចប្រជុំគ្រិស្តសាសនិកជាភាសាសញ្ញាដែរ។ យើងធ្វើកិច្ចការទាំងអស់នេះដោយឥតគិតថ្លៃដើម្បីជួយអស់អ្នកដែលចង់ទទួលជំនួយពីព្រះ។ ហេតុអ្វី? ពីព្រោះលោកយេស៊ូបានបង្គាប់ថា៖«អ្នករាល់គ្នាបានទទួលដោយឥតបង់ថ្លៃ ចូរឲ្យដោយឥតគិតថ្លៃដែរ»។—ម៉ាថាយ ១០:៨
លោកអ្នកអាចទាញយកព័ត៌មានទាំងនេះតាមអ៊ីនធឺណិតឬថតចម្លងក្នុងគ្រឿងអេឡិចត្រូនិករបស់លោកអ្នកក៏បាន។ លោកអ្នកអាចទាញយកពី៖
គេហទំព័រJW.ORG។ សូមចុចលើរូបសញ្ញាភាសា ដែលនៅផ្នែកខាងលើគេហទំព័រដើម្បីស្វែងរកភាសាសញ្ញាណាមួយ។
កម្មវិធីJWបណ្ណាល័យភាសាសញ្ញា។ សូមថតចម្លងកម្មវិធីដែលឥតថ្លៃនេះទៅក្នុងគ្រឿងអេឡិចត្រូនិករបស់លោកអ្នក ហើយលោកអ្នកនឹងអាចថតចម្លងឬទស្សនាវីដេអូផ្សេងៗជាភាសាសញ្ញា។
តើយើងផ្ដល់ឧបករណ៍អ្វីខ្លះដើម្បីអប់រំពីគម្ពីរ?
គម្ពីរជាភាសាសញ្ញា។ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មីជាភាសាសញ្ញាអាម៉េរិក គឺជាគម្ពីរភាសាសញ្ញាទី១ដែលបានចេញមុនគេ។ នៅសព្វថ្ងៃនេះគម្ពីរសេចក្ដីបកប្រែពិភពលោកថ្មីទាំងមូលឬផ្នែកខ្លះមានច្រើនភាសាជាភាសាសញ្ញា ហើយរៀងរាល់ឆ្នាំមានភាសាផ្សេងទៀតដែរ(ដើម្បីមើលបញ្ជីឈ្មោះភាសាឬទស្សនាវីដេអូតាមអ៊ីនធឺណិត សូមមើលប្រអប់ដែលមានចំណងជើងថា« គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មីជាភាសាសញ្ញា»)។
សូមទស្សនាវីដេអូគម្ពីរសេចក្ដីបកប្រែពិភពលោកថ្មីទាំងមូលជាភាសាសញ្ញាអាម៉េរិក ដើម្បីដឹងអំពីកិច្ចការដែលយើងធ្វើក្នុងការផលិតគម្ពីរជាភាសាសញ្ញា។
ដើម្បីឲ្យយើងកាន់តែសប្បាយក្នុងការអានគម្ពីរ សូមថតចម្លងកម្មវិធីJWបណ្ណាល័យជាភាសាសញ្ញា។ ក្នុងកម្មវិធីនេះ លោកអ្នកអាចជ្រើសរើសខគម្ពីរផ្សេងៗពីគម្ពីរជាភាសាសញ្ញា។
ប្ដីប្រពន្ធមួយគូឈ្មោះឌីមីត្រូនិងវីតាជាមនុស្សគថ្លង់ ហើយពួកគាត់មានកូនពីរនាក់ដែលអាចស្ដាប់ឮ។ សូមមើលថាតើក្រុមគ្រួសាររបស់ពួកគាត់បានទទួលប្រយោជន៍អ្វីខ្លះពីការមើលវីដេអូគម្ពីរភាសាសញ្ញាជារៀងរាល់ថ្ងៃ។
វីដេអូដែលបង្រៀនគម្ពីរ។ សាក្សីព្រះយេហូវ៉ាបានផលិតវីដេអូផ្សេងៗជាភាសាសញ្ញាដែលអាចជួយមនុស្សឲ្យយល់និងធ្វើតាមដំបូន្មានក្នុងគម្ពីរសម្រាប់ . . .
វគ្គសិក្សាគម្ពីរដោយផ្ទាល់។ លោកអ្នកអាចរៀនគម្ពីរជាភាសាសញ្ញាតាមល្បឿនរបស់អ្នកជាមួយនឹងអ្នកបង្រៀនដោយផ្ទាល់។ ស្នើសុំគាត់ឲ្យបង្ហាញវគ្គសិក្សាគម្ពីរដោយឥតគិតថ្លៃ។
ចេសិន សេណាហូណិន រស់នៅប្រទេសហ្វីលីពីន។ សូមមើលថាតើវគ្គសិក្សាគម្ពីរបានជួយគាត់យ៉ាងណាឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះ។
ម៉ារីអូ អានថូនេស ជាអ្នកដឹកនាំសាសនានៅវិហារមួយក្នុងប្រទេសហុងឌូរ៉ាស។ សូមមើលថាគាត់បានរកឃើញចម្លើយក្នុងគម្ពីរចំពោះសំណួរផ្សេងៗដែលគាត់បានឆ្ងល់តាមរបៀបណា។ កាលដែលគាត់រៀបរាប់ក្នុងជីវប្រវត្តិរបស់គាត់ ដែលមានចំណងជើងថា«ខ្ញុំមានសំណួរច្រើន តែទទួលបានចម្លើយតិច»។
កិច្ចប្រជុំនិងកម្មវិធីផ្សេងៗ។ យើងមានក្រុមនិងក្រុមជំនុំភាសាសញ្ញាជាច្រើននៅទូទាំងពិភពលោក ហើយមនុស្សគថ្លង់អាចជួបជុំគ្នារៀនគម្ពីរនិងគោរពប្រណិប័តន៍ព្រះជារៀងរាល់សប្ដាហ៍។ បន្ថែមទៅទៀត យើងក៏រៀបចំកម្មវិធីអប់រំធំៗខាងគម្ពីរជារៀងរាល់ឆ្នាំដែរ។ ក្នុងកិច្ចប្រជុំនិងកម្មវិធីសំខាន់ៗ មានការបកប្រែជាភាសាសញ្ញាសម្រាប់អស់អ្នកគថ្លង់ដែលងងឹតភ្នែក ហើយយើងក៏ផលិតសៀវភៅអក្សរផុស ហើយចែកឲ្យដោយឥតគិតថ្លៃដែរ។
សូមស្វែងរកក្រុមជំនុំដែលនៅជិតតំបន់របស់លោកអ្នក។
សូមស្វែងយល់អំពីសន្និបាតនិងមហាសន្និបាតរបស់យើងដែលមានជារៀងរាល់ឆ្នាំ។
សូមចូលរួមពិធីរំលឹកមរណភាពរបស់លោកយេស៊ូ ដែលជាកម្មវិធីប្រចាំឆ្នាំដ៏សំខាន់បំផុត។
ហូសេ លូអ៊ីស អាយ៉ាឡា រស់នៅប្រទេសម៉ិកស៊ិក។ គាត់ជាមនុស្សថ្លង់ពីកំណើត ហើយក្រោយមកងងឹតភ្នែក។ សូមស្វែងយល់ថាតើគាត់បានទទួលជំនួយតាមរបៀបណាដើម្បីក្លាយជាអ្នកបង្រៀនគម្ពីរដ៏មានប្រសិទ្ធភាព។
a យេហូវ៉ាគឺជានាមរបស់ព្រះ។ (ចម្រៀងសរសើរព្រះ ៨៣:១៨) សូមមើលអត្ថបទដែលមានចំណងជើងថា«តើព្រះយេហូវ៉ាជានរណា?»។