យើងត្រូវការពិភពលោកដ៏ល្អប្រសើរ!
អាន់តូនីយ៉ូ គូទេរីសដែលជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិបាននិយាយថា៖ «យើងកំពុងតែរស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយបញ្ហា»។ លោកអ្នកច្បាស់ជាយល់ស្របដែរ។
ពិភពលោកនេះមានព័ត៌មានសុទ្ធតែអាក្រក់ដូចជា៖
ជំងឺនិងរោគរាតត្បាត
មហន្តរាយធម្មជាតិ
ភាពក្រីក្រនិងការអត់ឃ្លាន
ការបំពុលបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ
ឧក្រិដ្ឋកម្ម អំពើហិង្សា និងអំពើពុករលួយ
សង្គ្រាម
យើងច្បាស់ជាត្រូវការពិភពលោកដ៏ល្អប្រសើរ គឺពិភពលោកដែលមានអ្វីៗដូចជា៖
សុខភាពល្អឥតខ្ចោះ
មនុស្សទាំងអស់មានសុវត្ថិភាពនិងសន្តិសុខ
មានអាហារជាបរិបូរ
បរិស្ថានល្អ
យុត្តិធម៌
សន្តិភាពនៅទូទាំងពិភពលោក
ប៉ុន្តែ តើយើងចង់មានន័យយ៉ាងណាពេលដែលយើងនិយាយអំពីពិភពលោកដ៏ល្អប្រសើរ?
តើនឹងមានអ្វីកើតឡើងចំពោះពិភពលោកដែលយើងកំពុងរស់នៅឥឡូវ?
តើយើងត្រូវធ្វើអ្វីដើម្បីយើងអាចរស់នៅក្នុងពិភពលោកដ៏ល្អប្រសើរ?
ទស្សនាវដ្ដីប៉មយាមនេះនឹងពន្យល់ចម្លើយពីគម្ពីរចំពោះសំណួរទាំងនេះ និងសំណួរផ្សេងទៀតដែលនឹងសម្រាលទុក្ខលោកអ្នក។