លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ដូច​អ្នក​ជំនួញ​ដែល​ប្រើ​លេខា​ឲ្យ​សរសេរ​ឲ្យ​គាត់​នោះ ព្រះ​បាន​ប្រើ​បុរស​ស្មោះ​ត្រង់​ដែល​ជា​មនុស្សជាតិ​ឲ្យ​សរសេរ​គម្ពីរ​បរិសុទ្ធ​ដែល​ជា​បណ្ដាំ​របស់​លោក

តើអ្នកបង្កើតបានបើកបង្ហាញឲ្យយើងស្គាល់សេចក្ដីសន្យារបស់លោកយ៉ាងដូចម្ដេច?

តើអ្នកបង្កើតបានបើកបង្ហាញឲ្យយើងស្គាល់សេចក្ដីសន្យារបស់លោកយ៉ាងដូចម្ដេច?

តាំង​ពី​ពេល​ដែល​មនុស្សជាតិ​បាន​ត្រូវ​បង្កើត​មក អ្នក​បង្កើត​បាន​ទាក់​ទង​ជា​មួយ​មនុស្ស​តាម​រយៈ​ទេវតា​និង​អ្នក​នាំ​សារ​របស់​លោក។ ម្យ៉ាង​ទៀត លោក​បាន​ឲ្យ​គេ​សរសេរ​ទុក​នូវ​ដំណឹង​និង​សេចក្ដី​សន្យា​របស់​លោក។ លោក​សន្យា​ថា យើង​អាច​មាន​ជីវិត​ដ៏​សែន​សប្បាយ​នៅ​ថ្ងៃ​អនាគត។ ដូច្នេះ នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​អាច​រក​ឃើញ​សេចក្ដី​សន្យា​ទាំង​នោះ​នៅ​កន្លែង​ណា?

ដំណឹង​របស់​ព្រះ​មាន​នៅ​ក្នុង​គម្ពីរ​បរិសុទ្ធ។ (​ធីម៉ូថេ​ទី​២ ៣:១៦​) តើ​ព្រះ​បាន​ឲ្យ​អ្នក​នាំ​សារ​របស់​លោក​កត់​ទុក​នូវ​ដំណឹង​នោះ​យ៉ាង​ដូច​ម្ដេច? (​ពេត្រុស​ទី​២ ១:២១​) ព្រះ​បាន​ដាក់​គំនិត​របស់​លោក​ទៅ​ក្នុង​ចិត្ត​របស់​អ្នក​សរសេរ ក្រោយ​មក​អ្នក​សរសេរ​នោះ​បាន​សរសេរ​គំនិត​របស់​លោក​ចេញ​មក។ នេះ​ស្រដៀង​នឹង​អ្នក​ជំនួញ​ម្នាក់​ដែល​ប្រើ​លេខា​ឲ្យ​សរសេរ​គំនិត​របស់​គាត់។ យើង​ដឹង​ថា​ទោះ​ជា​លេខា​បាន​សរសេរ​ដំណឹង​នោះ​ក្ដី តែ​គំនិត​ដែល​លេខា​នោះ​បាន​សរសេរ​គឺ​ជា​គំនិត​របស់​អ្នក​ជំនួញ មិន​មែន​ជា​របស់​លេខា​ទេ។ ដូច​គ្នា​ដែរ ទោះ​ជា​ព្រះ​បាន​ប្រើ​បុរស​ផ្សេង​ៗ​ឲ្យ​សរសេរ​ដំណឹង​របស់​លោក​ក៏​ដោយ តែ​គំនិត​ក្នុង​ដំណឹង​នោះ​គឺ​ជា​របស់​លោក។

ដំណឹង​របស់​ព្រះ​គឺ​សម្រាប់​មនុស្ស​ទាំង​អស់

ដំណឹង​របស់​ព្រះ​គឺ​សំខាន់​ដល់​ម្ល៉េះ​បាន​ជា​លោក​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​អាន សិក្សា​និង​ស្វែង​យល់។ នៅ​សព្វ​ថ្ងៃ​នេះ​មនុស្ស​«​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា​»​ងាយ​ស្រួល​ទទួល​«​ដំណឹង​ល្អ​ដែល​ស្ថិតស្ថេរ​ជា​និរន្តរ៍​»​របស់​លោក។ (​ការ​បើក​បង្ហាញ ១៤:៦​) ផ្នែក​ទាំង​មូល​ឬ​ផ្នែក​ខ្លះ​ៗ​នៃ​គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ជាង​៣.០០០​ភាសា ដូច្នេះ​គម្ពីរ​បរិសុទ្ធ​បាន​ត្រូវ​បក​ប្រែ​ច្រើន​ជាង​សៀវភៅ​ឯ​ទៀត​នៅ​លើ​ពិភព​លោក។