អត្ថបទសិក្សា ៣៨
ចូរប្រព្រឹត្តដោយប្រាជ្ញានៅគ្រាសុខសាន្ត
«ស្រុកបានស្ងៀមស្ងប់ ឥតមានចំបាំងក្នុងប៉ុន្មានឆ្នាំនោះ ពីព្រោះព្រះយេហូវ៉ាបានប្រោសប្រទានឲ្យទ្រង់មានសេចក្ដីស្រាកស្រាន្ត»។—២រប. ១៤:៦
ចម្រៀងលេខ៦០ ចូរខំជួយគេឲ្យបានរួចជីវិត
សេចក្ដីសង្ខេប *
១. តើយើងប្រហែលជាពិបាកបម្រើព្រះយេហូវ៉ានៅពេលណា?
តើអ្នកគិតថាការបម្រើព្រះយេហូវ៉ាពិបាកបំផុតនៅពេលណា? តើនៅពេលអ្នកមានបញ្ហា ឬក៏ពេលអ្នកមិនសូវមានបញ្ហាក្នុងជីវិត? យើងងាយស្រួលទុកចិត្តទៅលើព្រះយេហូវ៉ា ពេលយើងមានការពិបាក។ ប៉ុន្តែចុះយ៉ាងណា ពេលជីវិតរបស់យើងមិនសូវមានបញ្ហា? តើមានអ្វីបំបែរអារម្មណ៍យើងពីការបម្រើព្រះឬទេ? ព្រះយេហូវ៉ាបានព្រមានជនជាតិអ៊ីស្រាអែលអំពីបញ្ហានេះ។—ចោ. ៦:១០-១២
២. តើស្ដេចអេសាបានទុកគំរូអ្វី?
២ ស្ដេចអេសាគឺជាគំរូដ៏ល្អប្រសើរអំពីបុគ្គលដែលបង្ហាញប្រាជ្ញា ដោយពឹងផ្អែកទាំងស្រុងទៅលើព្រះយេហូវ៉ា។ គាត់បម្រើព្រះយេហូវ៉ាមិនគ្រាន់តែនៅគ្រាពិបាកប៉ុណ្ណោះទេ ប៉ុន្តែក៏នៅគ្រាសុខសាន្តដែរ។ តាំងពីដំបូង អេសា«មានព្រះទ័យស្មោះត្រង់ដល់ព្រះយេហូវ៉ា»។ (១ព. ១៥:១៤) របៀបមួយដែលអេសាបង្ហាញភក្ដីភាពរបស់គាត់ គឺដោយមិនឲ្យមានការគោរពប្រណិប័តន៍មិនពិតនៅស្រុកយូដា។ គម្ពីរចែងថា៖ «ទ្រង់បំបាត់អស់ទាំងអាសនាដទៃ នឹងទីខ្ពស់ទាំងប៉ុន្មានឲ្យសូន្យចេញ ក៏បំបាក់បំបែកបង្គោលថ្មដែលសំរាប់គោរព ហើយកាប់រំលំរូបព្រះបង់»។ (២រប. ១៤:៣, ៥) គាត់ថែមទាំងដកតំណែងក្នុងរាជាណាចក្រចេញពីម្អាកាដែលជាយាយរបស់គាត់។ ហេតុអ្វី? ពីព្រោះម្អាកាលើកទឹកចិត្តអ្នកឯទៀតឲ្យគោរពបូជារូបព្រះ។—១ព. ១៥:១១-១៣ *
៣. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
* អស់១០ឆ្នាំ ក្រោមការគ្រប់គ្រងរបស់អេសា «ស្រុកបានស្ងៀមស្ងប់»។ (២រប. ១៤:១, ៤, ៦) ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីដែលអេសាបានធ្វើនៅគ្រាសុខសាន្តនោះ។ បន្ទាប់មក យើងនឹងគិតអំពីគំរូរបស់គ្រិស្តសាសនិកនៅសតវត្សរ៍ទី១។ ពួកគេបានឆ្លៀតយកឱកាសនៅគ្រាសុខសាន្ត ដូចដែលអេសាបានធ្វើ។ ក្រោយមក យើងនឹងផ្ដល់ចម្លើយចំពោះសំណួរថា បើអ្នករស់នៅប្រទេសដែលរដ្ឋាភិបាលឲ្យសាក្សីព្រះយេហូវ៉ាមានសេរីភាពក្នុងការគោរពប្រណិប័តន៍ តើអ្នកអាចឆ្លៀតឱកាសធ្វើអ្វីនៅគ្រាសុខសាន្តនោះ?
៣ អេសាមិនគ្រាន់តែបំផ្លាញរូបព្រះប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏បានជួយបណ្ដាជននៃស្រុកយូដាឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ាឡើងវិញ។ ព្រះយេហូវ៉ាបានឲ្យពរអេសានិងជនជាតិអ៊ីស្រាអែលដោយឲ្យពួកគេមានគ្រាសុខសាន្ត។តើអេសាបានធ្វើអ្វីនៅគ្រាសុខសាន្ត?
៤. យោងទៅតាមរបាក្សត្រទី២ ១៤:២, ៦, ៧ តើអេសាបានធ្វើអ្វីនៅគ្រាសុខសាន្ត?
៤ សូមអាន របាក្សត្រទី២ ១៤:២, ៦, ៧។ អេសាបានប្រាប់បណ្ដាជនថា គឺព្រះយេហូវ៉ាដែល«បានប្រទានឲ្យ[ពួកគេ]មានសេចក្ដីស្រាកស្រាន្តនៅព័ទ្ធជុំវិញ»។ អេសាមិនបានគិតថាគ្រាសុខសាន្តនោះជាពេលកម្សាន្តចិត្តទេ។ ផ្ទុយទៅវិញ គាត់ចាប់ផ្ដើមសង់ក្រុង កំពែង ទ្វារក្រុង និងប៉ម។ គាត់បានប្រាប់បណ្ដាជននៃស្រុកយូដាថា៖ «គ្មានអ្វីឃាត់ឃាំងនៅមុខយើងក្នុងស្រុកឡើយ»។ តើអេសាចង់មានន័យយ៉ាងណា? គឺថាបណ្ដាជនអាចទៅណាមកណាក៏បានក្នុងស្រុកដែលព្រះបានផ្ដល់ឲ្យពួកគេ និងធ្វើកិច្ចការសាងសង់ ដោយគ្មានការប្រឆាំងពីសត្រូវ។ គាត់បានលើកទឹកចិត្តបណ្ដាជនឲ្យឆ្លៀតយកឱកាសធ្វើកិច្ចការផ្សេងៗនៅគ្រាសុខសាន្តនោះ។
៥. ហេតុអ្វីអេសាពង្រឹងកងទ័ពរបស់គាត់?
៥ អេសាក៏បានពង្រឹងកងទ័ពរបស់គាត់នៅគ្រាសុខសាន្តនោះដែរ។ (២រប. ១៤:៨) តើនេះមានន័យថាគាត់មិនទុកចិត្ត ព្រះយេហូវ៉ាឬ? មិនមែនទេ។ ផ្ទុយទៅវិញ អេសាបានដឹងថា ភារកិច្ចរបស់គាត់ក្នុងនាមជាស្ដេច គឺជួយបណ្ដាជនឲ្យត្រៀមខ្លួនសម្រាប់បញ្ហាដែលពួកគេប្រហែលជានឹងមាននៅថ្ងៃអនាគត។ អេសាដឹងថាគ្រាសុខសាន្តដែលស្រុកយូដាមាននោះទំនងជានឹងមិនស្ថិតស្ថេរទេ ហើយនេះបានកើតឡើងមែន។
តើគ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានធ្វើអ្វី នៅគ្រាសុខសាន្ត?
៦. តើគ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានធ្វើអ្វីនៅគ្រាសុខសាន្ត?
៦ ទោះជាគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ច្រើនតែត្រូវគេបៀតបៀនក្ដី ពួកគេក៏មានគ្រាសុខសាន្តដែរ។ តើពួកគេបានធ្វើអ្វីក្នុងអំឡុងគ្រានោះ? បុរសស្ត្រីដ៏ស្មោះត្រង់ទាំងនោះ បានផ្សព្វផ្សាយដំណឹងល្អឥតឈប់។ កំណត់ហេតុក្នុងសៀវភៅសកម្មភាពចែងថា ពួកគេបាន«រស់នៅដោយកោតខ្លាចព្រះយេហូវ៉ា»។ ពួកគេបន្តផ្សព្វផ្សាយដំណឹងល្អ ហើយជាលទ្ធផលពួកគេបាន«ចម្រើនឡើងជានិច្ច»។ ព្រះយេហូវ៉ាច្បាស់ជាឲ្យពរទៅលើកិច្ចបម្រើផ្សាយដ៏ខ្នះខ្នែងរបស់ពួកគេក្នុងអំឡុងគ្រាសុខសាន្តនោះ។—សកម្ម. ៩:២៦-៣១
៧-៨. តើប៉ូលនិងអ្នកឯទៀតបានធ្វើអ្វីពេលពួកគេមានឱកាស? សូមពន្យល់។
៧ អ្នកកាន់តាមលោកយេស៊ូនៅសតវត្សរ៍ទី១ ប្រើគ្រប់ឱកាសដើម្បីផ្សព្វផ្សាយដំណឹងល្អ។ ជាឧទាហរណ៍ ពេលសាវ័កប៉ូលទទួលស្គាល់ថា មានទ្វារបើកចំហយ៉ាងធំសម្រាប់ឲ្យគាត់បំពេញកិច្ចបម្រើនៅក្រុងអេភេសូរ គាត់ឆក់យកឱកាសផ្សព្វផ្សាយនិងបង្រៀនអ្នកក្រុងនោះ ឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។—១កូ. ១៦:៨, ៩
៨ ប៉ូលនិងគ្រិស្តសាសនិកឯទៀតក៏អាចផ្សព្វផ្សាយដល់មនុស្សជាច្រើននៅឆ្នាំ៤៩ គ.ស. ពេលពួកសាវ័កនិងអ្នកចាស់ទុំនៅក្រុងយេរូសាឡិមធ្វើការសម្រេចចិត្តអំពីរឿងកាត់ចុងស្បែក។ (សកម្ម. ១៥:២៣-២៩) ក្រោយពីក្រុមជំនុំបានទទួលដំណឹងអំពីការសម្រេចចិត្តនោះ ពួកគេបានខំព្យាយាម«ប្រកាសដំណឹងល្អអំពីបណ្ដាំរបស់ព្រះយេហូវ៉ា»។ (សកម្ម. ១៥:៣០-៣៥) តើនោះមានលទ្ធផលអ្វី? គម្ពីរចែងថា៖ «ជំនឿរបស់ក្រុមជំនុំនានាបានត្រូវពង្រឹង ហើយក្រុមជំនុំទាំងនោះក៏បានចម្រើនឡើងជារៀងរាល់ថ្ងៃ»។—សកម្ម. ១៦:៤, ៥
សព្វថ្ងៃនេះ តើអ្នកធ្វើអ្វីនៅគ្រាសុខសាន្ត?
៩. តើប្រទេសជាច្រើននៅសព្វថ្ងៃនេះមានស្ថានភាពអ្វី ហើយតើយើងអាចសួរខ្លួននូវសំណួរអ្វី?
៩ នៅសព្វថ្ងៃនេះក្នុងប្រទេសជាច្រើន យើងអាចផ្សព្វផ្សាយដោយគ្មានការប្រឆាំង។ តើអ្នករស់នៅក្នុងប្រទេសដែលផ្ដល់សិទ្ធិសេរីភាពក្នុងការគោរពប្រណិប័តន៍ឬទេ? បើដូច្នេះ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំប្រើសេរីភាពនេះយ៉ាងដូចម្ដេច?›។ ចំពោះរាស្ត្ររបស់ព្រះយេហូវ៉ា គ្រាចុងក្រោយបង្អស់ជាគ្រាដែលគួរឲ្យរំភើបចិត្ត ដោយសារពួកគេជាប់រវល់ក្នុងកិច្ចការផ្សព្វផ្សាយនិងបង្រៀន ដែលបានត្រូវធ្វើឡើងច្រើនជាងគេបំផុតក្នុងពិភពលោក។ (ម៉ាក. ១៣:១០) មានអ្វីៗជាច្រើនដែលយើងអាចធ្វើក្នុងកិច្ចការនេះ។
១០. តើធីម៉ូថេទី២ ៤:២លើកទឹកចិត្តយើងឲ្យធ្វើអ្វី?
១០ តើអ្នកអាចធ្វើអ្វីនៅគ្រាសុខសាន្ត? (សូមអាន ធីម៉ូថេទី២ ៤:២) សូមពិចារណាថា តើអ្នកឬសមាជិកក្រុមគ្រួសាររបស់អ្នកអាចបង្កើនកិច្ចបម្រើផ្សាយ ឬថែមទាំងបម្រើជាអ្នកត្រួសត្រាយឬទេ? នេះមិនមែនជាពេលប្រមូលទ្រព្យសម្បត្តិ ឬប្រមូលលុយឲ្យបានច្រើនឡើយ ដោយសារអ្វីទាំងនោះនឹងមិនមានប្រយោជន៍នៅគ្រាទុក្ខវេទនាជាខ្លាំងទេ។—សុភ. ១១:៤; ម៉ាថ. ៦:៣១-៣៣; ១យ៉ូន. ២:១៥-១៧
១១. តើបងប្អូនខ្លះបានធ្វើអ្វីដើម្បីជួយមនុស្សឲ្យបានច្រើនបំផុតស្ដាប់ដំណឹងល្អ?
១១ អ្នកផ្សាយជាច្រើនបានរៀនភាសាថ្មី ដើម្បីជួយអ្នកឯទៀតឲ្យរៀនអំពីព្រះយេហូវ៉ា។ អង្គការរបស់ព្រះគាំទ្រពួកគេ ដោយចេញផ្សាយសៀវភៅដែលមានមូលដ្ឋានលើគម្ពីរកាន់តែច្រើនភាសា។ ជាឧទាហរណ៍ នៅឆ្នាំ២០១០ សៀវភៅរបស់យើងបានចេញផ្សាយប្រហែលជា៥០០ភាសា។ តែឥឡូវនេះ ចំនួនភាសាដែលសៀវភៅយើងចេញផ្សាយមានជាង១.០០០ភាសា!
១២. តើមនុស្សទទួលប្រយោជន៍យ៉ាងណាពេលឮដំណឹងល្អជាភាសាកំណើតរបស់ពួកគេ? សូមលើកឧទាហរណ៍។
១២ តើមនុស្សមានអារម្មណ៍យ៉ាងណាពេលពួកគេឮសេចក្ដីពិតពីបណ្ដាំរបស់ព្រះជាភាសាកំណើតរបស់ពួកគេ? សូមគិតអំពីបទពិសោធន៍របស់បងស្រីម្នាក់ដែលបានចូលរួមមហាសន្និបាតតាមភូមិភាគនៅក្រុងមេមហ្វីស រដ្ឋតិណឺស៊ី សហរដ្ឋអាម៉េរិក។ មហាសន្និបាតនោះបានត្រូវធ្វើឡើងជាភាសាគីនយ៉ាវ៉ាណដា ជាភាសាដែលគេច្រើនតែនិយាយនៅប្រទេសរវ៉ាន់ដា កុងហ្គោ(គីនស្ហាសា) និងអ៊ូហ្គង់ដា។ ក្រោយពីមហាសន្និបាតនោះ បងស្រីដែលនិយាយភាសាគីនយ៉ាវ៉ាណដានោះនិយាយថា៖ «តាំងពីខ្ញុំរើមកសហរដ្ឋអាម៉េរិក១៧ឆ្នាំមុន នេះជាលើកទី១ដែលខ្ញុំអាចយល់មហាសន្និបាតទាំងមូលបាន»។ បងស្រីនោះច្បាស់ជារំជួលចិត្តពេលគាត់ស្ដាប់កម្មវិធីជាភាសាកំណើតរបស់គាត់។ បើកាលៈទេសៈអនុញ្ញាត តើអ្នកអាចរៀនភាសាថ្មីដើម្បីជួយមនុស្សក្នុងតំបន់ផ្សាយរបស់អ្នកឬទេ? តើមនុស្សក្នុងតំបន់ផ្សាយរបស់អ្នកនឹងកាន់តែចង់ស្ដាប់ដំណឹងដែលអ្នកផ្សាយ បើអ្នកនិយាយជាមួយពួកគេជាភាសារបស់ពួកគេឬទេ? ការខំប្រឹងព្យាយាមរបស់អ្នកនឹងនាំឲ្យមានអំណរច្រើន។
១៣. តើបងប្អូនរបស់យើងនៅប្រទេសរុស្ស៊ីបានធ្វើអ្វីនៅគ្រាសុខសាន្ត?
១៣ មិនមែនបងប្អូនរបស់យើងទាំងអស់អាចផ្សព្វផ្សាយដោយសេរីភាពទេ។ នៅពេលខ្លះ រដ្ឋាភិបាលដាក់កម្រិតលើកិច្ចការផ្សព្វផ្សាយរបស់យើង។ សូមគិតអំពីបងប្អូនរបស់យើងនៅប្រទេសរុស្ស៊ី។ ពួកគេទទួលការបៀតបៀនអស់ជាច្រើនឆ្នាំ។ ប៉ុន្តែនៅខែមីនា ឆ្នាំ១៩៩១ រដ្ឋាភិបាលបានអនុញ្ញាតឲ្យពួកគេមានសេរីភាពក្នុងការគោរពប្រណិប័តន៍។ នៅពេលនោះ នាប្រទេសរុស្ស៊ី មានអ្នកផ្សព្វផ្សាយប្រហែលជា១៦.០០០នាក់។ ម្ភៃឆ្នាំក្រោយមក ចំនួនអ្នកផ្សាយបានកើនឡើងដល់១៦០.០០០នាក់ជាង! យើងអាចឃើញច្បាស់ថា បងប្អូនរបស់យើងប្រព្រឹត្តដោយប្រាជ្ញាពេលពួកគេមានឱកាសផ្សព្វផ្សាយដោយសេរីភាព។ គ្រាសុខសាន្តនោះមិនបានស្ថិតស្ថេរទេ។ ប៉ុន្តែ ទោះជាមានការផ្លាស់ប្ដូរនៅប្រទេសនោះក្ដី ពួកគេនៅតែមានចិត្តខ្នះខ្នែងក្នុងការគោរពប្រណិប័តន៍ពិត។ ពួកគេបន្តខំអស់ពីសមត្ថភាពដើម្បីបម្រើលោក។
គ្រាសុខសាន្តនឹងមិនស្ថិតស្ថេរទេ
១៤-១៥. តើព្រះយេហូវ៉ាបានប្រើឫទ្ធានុភាពរបស់លោកដើម្បីជួយអេសាតាមរបៀបណា?
១៤ នៅសម័យអេសា គ្រាសុខសាន្តមិនបានស្ថិតស្ថេរទេ។ កងទ័ពដ៏ធំដែលមានទាហានជាង១លាននាក់បានមកពីស្រុកអេចូពី។ សេរ៉ាដែលជាមេបញ្ជាការ ជឿជាក់ថាគាត់និងកងទ័ពរបស់គាត់អាចច្បាំងឈ្នះស្រុកយូដា។ ប៉ុន្តែ ស្ដេចអេសាមិនបានទុកចិត្តទៅលើចំនួនមនុស្សទេ គាត់បានទុកចិត្តទៅលើព្រះយេហូវ៉ាដែលជាព្រះរបស់គាត់។ អេសាបានអធិដ្ឋានថា៖ «ឱព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាអើយ សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមទ្រង់ប៉ុណ្ណោះដែលយើងរាល់គ្នាបានមក ទាស់នឹងពួកមានគ្នាច្រើនទាំងនេះ»។—២រប. ១៤:១១
១៥ ទោះជាកងទ័ពអេចូពីមានទាហានច្រើនជាងកងទ័ពរបស់អេសាប្រហែលជាទ្វេដងក្ដី អេសាដឹងថាព្រះយេហូវ៉ាមានឫទ្ធានុភាពនិងអាចជួយរាស្ត្ររបស់លោក ហើយព្រះយេហូវ៉ាបានជួយមែន។ កងទ័ពអេចូពីបានបរាជ័យ។—២រប. ១៤:៨-១៣
១៦. ហេតុអ្វីយើងដឹងថាគ្រាសុខសាន្តនឹងមិនស្ថិតស្ថេរ?
១៦ ទោះជាយើងមិនដឹងយ៉ាងជាក់លាក់ថា នៅថ្ងៃអនាគតនឹងមានអ្វីកើតឡើងចំពោះយើងម្នាក់ៗក្ដី យើងដឹងថា គ្រាសុខសាន្តដែលរាស្ត្ររបស់ព្រះមានគឺគ្រាន់តែបណ្ដោះអាសន្ន។ តាមការពិត លោកយេស៊ូបានប្រាប់ទុកជាមុនថា នៅគ្រាចុងក្រោយ«ប្រជាជាតិទាំងឡាយនឹងស្អប់»អ្នកកាន់តាមលោក។ (ម៉ាថ. ២៤:៩) ស្រដៀងគ្នាដែរ សាវ័កប៉ូលបាននិយាយថា៖ «អស់អ្នកណាដែលចង់រស់នៅដោយបង្ហាញភក្ដីភាពចំពោះព្រះក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ នឹងទទួលការបៀតបៀន»។ (២ធី. ៣:១២) សាថាន«មានកំហឹងយ៉ាងខ្លាំង» ហើយបើយើងគិតថាយើងអាចរួចខ្លួនពីកំហឹងរបស់វា នោះយើងកំពុងបញ្ឆោតខ្លួន។—បប. ១២:១២
១៧. តើជំនឿរបស់យើងប្រហែលជាត្រូវល្បងលតាមរបៀបណាខ្លះ?
១៧ ឆាប់ៗខាងមុខនេះ ចិត្តស្មោះឥតងាករេរបស់យើងទាំងអស់គ្នានឹងត្រូវល្បងល។ មិនយូរទៀត ពិភពលោក«នឹងមានទុក្ខវេទនាជាខ្លាំង ដែលមិនធ្លាប់មានតាំងពីកំណើតពិភពលោករហូតដល់ឥឡូវនេះ»។ (ម៉ាថ. ២៤:២១) ក្នុងអំឡុងពេលនោះ ក្រុមគ្រួសារយើងប្រហែលជាប្រឆាំងយើង ហើយកិច្ចការរបស់យើងប្រហែលជានឹងត្រូវដាក់បម្រាម។ (ម៉ាថ. ១០:៣៥, ៣៦) តើយើងម្នាក់ៗនឹងទុកចិត្តទៅលើព្រះយេហូវ៉ាឲ្យជួយនិងការពារយើង ដូចដែលអេសាបានធ្វើឬទេ?
១៨. យោងទៅតាមហេប្រឺ ១០:៣៨, ៣៩ តើអ្វីនឹងជួយយើងឲ្យត្រៀមចិត្តសម្រាប់ពេលដែលលែងមានសេចក្ដីសុខសាន្ត?
១៨ ព្រះយេហូវ៉ាកំពុងជួយយើងឲ្យត្រៀមចិត្តនៅឥឡូវនេះ ម៉ាថ. ២៤:៤៥) ប៉ុន្តែ យើងម្នាក់ៗត្រូវខំអស់ពីសមត្ថភាពដើម្បីមានជំនឿមាំមួនទៅលើព្រះយេហូវ៉ា។—សូមអាន ហេប្រឺ ១០:៣៨, ៣៩
ដើម្បីឲ្យយើងមានជំនឿមាំមួនសម្រាប់អ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត។ លោកកំពុងប្រើ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ឲ្យផ្ដល់‹អាហារតាមត្រូវពេល› ដើម្បីជួយយើងឲ្យមានអ្វីៗទាំងអស់ដែលយើងត្រូវការសម្រាប់រក្សាជំនឿឲ្យរឹងមាំ។ (១៩-២០. សមស្របតាមរបាក្សត្រទី១ ២៨:៩ តើយើងគួរសួរខ្លួននូវសំណួរអ្វីខ្លះ ហើយហេតុអ្វី?
១៩ ដូចស្ដេចអេសា យើងត្រូវ«ស្វែងរកព្រះយេហូវ៉ា»។ (២រប. ១៤:៤; ១៥:១, ២) យើងចាប់ផ្ដើមស្វែងរកព្រះយេហូវ៉ាពេលយើងរៀនអំពីលោក ហើយទទួលការជ្រមុជទឹក។ យើងប្រើគ្រប់ឱកាសដើម្បីពង្រឹងសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា។ ដើម្បីដឹងថាយើងកំពុងធ្វើដូច្នេះឬយ៉ាងណា យើងអាចសួរខ្លួនឯងថា ‹តើខ្ញុំចូលរួមកិច្ចប្រជុំក្រុមជំនុំជាទៀងទាត់ឬទេ?›។ ពេលយើងចូលរួមកិច្ចប្រជុំដែលអង្គការរបស់ព្រះយេហូវ៉ារៀបចំ យើងទទួលកម្លាំងដើម្បីបន្តបម្រើព្រះយេហូវ៉ា ហើយទទួលការលើកទឹកចិត្តពីបងប្អូន។ (ម៉ាថ. ១១:២៨) យើងក៏អាចសួរខ្លួនយើងថា ‹តើខ្ញុំសិក្សាគម្ពីរជាទៀងទាត់ឬទេ?›។ បើអ្នករស់នៅជាមួយក្រុមគ្រួសាររបស់អ្នក តើអ្នកលៃទុកពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសាររាល់សប្ដាហ៍ឬទេ? ឬបើអ្នកនៅម្នាក់ឯង តើអ្នកនៅតែលៃទុកពេលដូចដែលក្រុមគ្រួសារឯទៀតធ្វើដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ាឬទេ? ម្យ៉ាងទៀត តើអ្នកចូលរួមឲ្យបានច្រើនបំផុតក្នុងកិច្ចការផ្សព្វផ្សាយ និងបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូឬ?
២០ ហេតុអ្វីយើងគួរសួរខ្លួននូវសំណួរទាំងនោះ? គម្ពីរប្រាប់យើងថាព្រះយេហូវ៉ាពិនិត្យមើលចិត្តនិងគំនិតរបស់យើង ដូច្នេះយើងគួរធ្វើដូចគ្នា។ (សូមអាន របាក្សត្រទី១ ២៨:៩) បើយើងឃើញថាយើងត្រូវផ្លាស់ប្ដូរគោលដៅ ចិត្តគំនិត ឬរបៀបគិតគូររបស់យើង យើងគួរសុំព្រះយេហូវ៉ាឲ្យជួយយើងធ្វើការផ្លាស់ប្ដូរទាំងនោះ។ ឥឡូវគឺជាពេលឲ្យយើងត្រៀមខ្លួនសម្រាប់ការល្បងលដែលនឹងកើតឡើងនៅថ្ងៃខាងមុខ។ សូមកុំឲ្យអ្វីរារាំងអ្នកពីការឆ្លៀតយកឱកាស ពង្រឹងជំនឿរបស់អ្នកនិងផ្សព្វផ្សាយនៅគ្រាសុខសាន្ត!
ចម្រៀងលេខ៦២ ចម្រៀងថ្មី
^ វគ្គ 5 តើអ្នករស់នៅប្រទេសដែលអ្នកអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយមានសេរីភាពឬទេ? បើដូច្នេះ តើអ្នកកំពុងធ្វើអ្វីនៅគ្រាសុខសាន្តនេះ? អត្ថបទនេះនឹងជួយយើងឲ្យពិចារណាអំពីរបៀបដែលយើងអាចយកតម្រាប់ស្ដេចអេសានៃស្រុកយូដា និងគ្រិស្តសាសនិកនៅសតវត្សរ៍ទី១។ ពួកគេបានបង្ហាញប្រាជ្ញា ដោយឆ្លៀតយកឱកាសពង្រឹងជំនឿរបស់ពួកគេ និងផ្សព្វផ្សាយ នៅគ្រាដែលពួកគេអាចគោរពប្រណិប័តន៍ព្រះដោយសេរី។
^ វគ្គ 2 ក្នុងគម្ពីរដែលបោះពុម្ពដោយសមាគមព្រះគម្ពីរកម្ពុជា ពង្សាវតារក្សត្រទី១ ១៥:១៣ហៅម្អាកាថា«មាតា»របស់អេសា តែតាមការពិតគាត់ជាយាយ។
^ វគ្គ 3 ការពន្យល់ពាក្យ: ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា«សុខសាន្ត» មិនគ្រាន់តែមានន័យថាមិនមានសង្គ្រាមប៉ុណ្ណោះទេ តែក៏រួមបញ្ចូលការមានសុខភាពល្អ និងសុវត្ថិភាពដែរ។
^ វគ្គ 58 ការពណ៌នាអំពីរូបភាព: ស្ដេចអេសាបានដកយាយរបស់គាត់ចេញពីតំណែង ដោយសារគាត់បានលើកស្ទួយការគោរពបូជាមិនពិត។ អ្នកគាំទ្រដ៏ស្មោះត្រង់របស់អេសាបានធ្វើតាមគំរូរបស់គាត់ ដោយបំផ្លាញរូបព្រះ។
^ វគ្គ 60 ការពណ៌នាអំពីរូបភាព: ប្ដីប្រពន្ធមួយគូដែលមានចិត្តខ្នះខ្នែង ធ្វើឲ្យជីវិតសាមញ្ញជាង ដើម្បីឲ្យពួកគេអាចបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង។