អត្ថបទសិក្សា ៦
«ប្រមុខរបស់ស្ត្រីទាំងឡាយគឺបុរស»
«ប្រមុខរបស់ស្ត្រីទាំងឡាយគឺបុរស»។—១កូ. ១១:៣
ចម្រៀងលេខ១៣ គ្រិស្តជាគំរូរបស់យើង
សេចក្ដីសង្ខេប *
១. ពេលគិតអំពីការរៀបការជាមួយនឹងបុរសណាម្នាក់ តើស្ត្រីដែលនៅលីវគួរសួរខ្លួននូវសំណួរអ្វីខ្លះ?
លោកយេស៊ូគ្រិស្តជាប្រមុខដ៏ល្អឥតខ្ចោះរបស់គ្រិស្តសាសនិកទាំងអស់គ្នា។ ប៉ុន្តែ ពេលដែលស្ត្រីគ្រិស្តសាសនិកម្នាក់រៀបការ គាត់នៅក្រោមអំណាចរបស់ប្ដីដែលជាប្រមុខមិនល្អឥតខ្ចោះ។ នេះមិនតែងតែស្រួលទេ។ ដូច្នេះ ពេលគិតអំពីការរៀបការជាមួយនឹងបុរសណាម្នាក់ គាត់គួរសួរខ្លួនថា ‹តើអ្វីបង្ហាញថាបុរសនេះនឹងធ្វើជាប្រមុខគ្រួសារដ៏ល្អ? តើការបម្រើព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់គាត់ឬទេ? បើមិនមែនទេ តើអ្វីធ្វើឲ្យខ្ញុំគិតថាគាត់នឹងធ្វើជាអ្នកនាំមុខល្អក្នុងការគោរពប្រណិប័តន៍ព្រះក្រោយពីរៀបការរួច?›។ បងប្អូនស្រីក៏គួរសួរខ្លួនអំពីខ្លួនឯងថា ‹តើខ្ញុំមានគុណសម្បត្តិអ្វីខ្លះដែលនឹងធ្វើឲ្យអាពាហ៍ពិពាហ៍ជោគជ័យ? តើខ្ញុំមានចិត្តអត់ធ្មត់និងចិត្តទូលាយឬទេ? តើខ្ញុំមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ាឬទេ?›។ (សាស្ដ. ៤:៩, ១២) បើស្ត្រីធ្វើការសម្រេចចិត្តល្អមុនគាត់រៀបការ នេះអាចជួយឲ្យអាពាហ៍ពិពាហ៍របស់គាត់ទទួលជោគជ័យនិងមានសុភមង្គល។
២. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
២ បងប្អូនស្រីរាប់លាននាក់ទុកគំរូដ៏ល្អប្រសើរក្នុងការចុះចូលនឹងប្ដីរបស់ពួកគេ។ ពួកគេសមនឹងទទួលការសរសើរ! យើងសប្បាយចិត្តបម្រើព្រះយេហូវ៉ាជាមួយនឹងស្ត្រីដ៏ស្មោះត្រង់ទាំងនេះ! ក្នុងអត្ថបទនេះ យើងនឹងពិចារណាចម្លើយចំពោះសំណួរបី៖ (១) តើប្រពន្ធជួបការពិបាកអ្វីខ្លះ? (២) ហេតុអ្វីប្រពន្ធសម្រេចចិត្តចុះចូលនឹងប្ដីរបស់គាត់? (៣) ស្ដីអំពីការចុះចូល តើប្ដីប្រពន្ធដែលជាគ្រិស្តសាសនិកអាចរៀនអ្វីពីគំរូរបស់លោកយេស៊ូ អ័ប៊ីកែល និងម៉ារៀដែលជាប្រពន្ធយ៉ូសែបនិងជាម្ដាយរបស់លោកយេស៊ូ?
តើគ្រិស្តសាសនិកដែលជាប្រពន្ធជួបការពិបាកអ្វីខ្លះ?
៣. ហេតុអ្វីគ្មានអាពាហ៍ពិពាហ៍ណាដែលល្អឥតខ្ចោះ?
៣ អាពាហ៍ពិពាហ៍ជាអំណោយដ៏ល្អឥតខ្ចោះពីព្រះ ប៉ុន្តែមនុស្សមិនមែនល្អឥតខ្ចោះទេ។ (១យ៉ូន. ១:៨) នេះជាមូលហេតុដែលបណ្ដាំរបស់ព្រះព្រមានគូអាពាហ៍ពិពាហ៍ថា ពួកគេ«នឹងមានការលំបាកផ្សេងៗក្នុងជីវិត»។ (១កូ. ៧:២៨) សូមគិតអំពីការពិបាកខ្លះៗដែលប្រពន្ធប្រហែលជាជួប។
៤. ហេតុអ្វីប្រពន្ធប្រហែលជាមានអារម្មណ៍ថាការចុះចូលនឹងប្ដីធ្វើឲ្យគាត់អាប់ឱនកិត្តិយស?
៤ របៀបដែលប្រពន្ធបានត្រូវចិញ្ចឹមអប់រំតាំងពីតូច ប្រហែលជាធ្វើឲ្យគាត់មានអារម្មណ៍ថា ការចុះចូលនឹងប្ដីនាំឲ្យគាត់អាប់ឱនកិត្តិយស។ បងស្រីម៉ារីសូលដែលរស់នៅសហរដ្ឋអាម៉េរិកនិយាយថា៖ «នៅកន្លែងដែលខ្ញុំរស់នៅកាលពីក្មេង គេតែងតែនិយាយថា ស្ត្រីត្រូវតែស្មើគ្នានឹងបុរសក្នុងរឿងទាំងអស់។ ខ្ញុំដឹងថាព្រះយេហូវ៉ាបានឲ្យអំណាចដល់ប្ដី ហើយឲ្យប្រពន្ធចុះចូលនឹងប្ដី មួយទៀតគឺថាប្រពន្ធសមនឹងទទួលការគោរព។ ប៉ុន្តែ ខ្ញុំពិបាករក្សាទស្សនៈត្រឹមត្រូវចំពោះប្រមុខភាព»។
៥. ស្ដីអំពីតួនាទីរបស់ស្ត្រី តើអ្នកខ្លះមានទស្សនៈខុសយ៉ាងណាពីគម្ពីរ?
៥ ប្រហែលជាស្ត្រីម្នាក់បានរៀបការជាមួយបុរសម្នាក់ដែលគិតថា ស្ត្រីអន់ជាងបុរស។ បងស្រីអ៊ីវ៉នដែលរស់នៅទ្វីបអាម៉េរិកខាងត្បូងនិយាយថា៖ «នៅតំបន់របស់យើង បុរសបរិភោគមុនស្ត្រី។ ក្មេងស្រីត្រូវធ្វើម្ហូបនិងសម្អាត តែក្មេងប្រុសបានត្រូវម្ដាយនិងបងប្អូនស្រីបម្រើវិញ។ គេក៏ចាត់ទុកក្មេងប្រុសដូចជាស្ដេចនៅក្នុងផ្ទះ»។ បងស្រីយីងលីងដែលរស់នៅទ្វីបអាស៊ីនិយាយថា៖ «ពាក្យស្លោកមួយជាភាសាខ្ញុំបង្ហាញថាស្ត្រីមិនចាំបាច់មានប្រាជ្ញានិងមានសមត្ថភាពទេ។ ពួកគេមានតួនាទីធ្វើកិច្ចការទាំងអស់នៅផ្ទះ ប៉ុន្តែមិនអាចបញ្ចេញមតិយោបល់ទៅប្ដីបានទេ»។ បើប្ដីទទួលឥទ្ធិពលពីទស្សនៈដែលគ្មានសេចក្ដីស្រឡាញ់នេះ និងដែលផ្ទុយពីបទគម្ពីរ នោះធ្វើឲ្យជីវិតរបស់ប្រពន្ធពិបាកណាស់។ ប្ដីបែបនេះមិនយកតម្រាប់លោកយេស៊ូ ហើយក៏ធ្វើឲ្យព្រះយេហូវ៉ាមិនពេញចិត្តដែរ។—អេភ. ៥:២៨, ២៩; ១ពេ. ៣:៧
៦. តើប្រពន្ធត្រូវធ្វើអ្វីដើម្បីពង្រឹងចំណងមិត្តភាពរបស់ពួកគេផ្ទាល់ជាមួយព្រះយេហូវ៉ា?
៦ ដូចដែលបានត្រូវរៀបរាប់នៅអត្ថបទមុន ព្រះយេហូវ៉ាតម្រូវឲ្យប្ដីដែលជាគ្រិស្តសាសនិកបំពេញសេចក្ដីត្រូវការខាងការគោរពប្រណិប័តន៍ព្រះ ព្រមទាំងសេចក្ដីត្រូវការខាងផ្លូវចិត្តនិងផ្លូវកាយ។ (១ធី. ៥:៨) ប៉ុន្តែជារៀងរាល់ថ្ងៃ បងស្រីដែលបានរៀបការ ត្រូវលៃទុកពេលពីកិច្ចការមមាញឹកប្រចាំថ្ងៃដើម្បីអាននិងរំពឹងគិតអំពីបណ្ដាំរបស់ព្រះ ហើយអធិដ្ឋានយ៉ាងស្មោះអស់ពីចិត្ត។ នេះប្រហែលជាមិនស្រួលចំពោះពួកគេទេ។ តាមធម្មតា ប្រពន្ធគឺជាប់រវល់ ហើយប្រហែលជាមានអារម្មណ៍ថា ពួកគេគ្មានពេលឬកម្លាំងដើម្បីធ្វើអ្វីទាំងនោះទេ។ ប៉ុន្តែ គឺសំខាន់ចាំបាច់ដែលពួកគេលៃទុកពេលវេលា។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាចង់ឲ្យយើងម្នាក់ៗបណ្ដុះឲ្យមាននិងរក្សាចំណងមិត្តភាពផ្ទាល់ជាមួយនឹងលោក។—សកម្ម. ១៧:២៧
៧. តើអ្វីនឹងធ្វើឲ្យប្រពន្ធស្រួលបំពេញភារកិច្ចរបស់គាត់ជាង?
៧ ប្រពន្ធប្រហែលជាត្រូវខំព្យាយាមដើម្បីចុះចូលនឹងប្ដីរបស់គាត់ដែលជាមនុស្សមិនល្អឥតខ្ចោះ។ ប៉ុន្តែ គាត់នឹងកាន់តែស្រួលបំពេញភារកិច្ចដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យគាត់ បើគាត់យល់និងទទួលយកមូលហេតុដែលគម្ពីរចែងថាគាត់គួរចុះចូលនឹងប្ដីគាត់។
ហេតុអ្វីប្រពន្ធសម្រេចចិត្តចុះចូលនឹងប្ដីរបស់គាត់?
៨. ដូចបានបង្ហាញនៅអេភេសូរ ៥:២២-២៤ ហេតុអ្វីប្រពន្ធដែលជាគ្រិស្តសាសនិកសម្រេចចិត្តចុះចូលនឹងប្ដីរបស់គាត់?
៨ ប្រពន្ធដែលជាគ្រិស្តសាសនិកសម្រេចចិត្តចុះចូលនឹងប្ដីរបស់គាត់ ដោយសារនេះជាអ្វីដែលព្រះយេហូវ៉ាសុំគាត់ឲ្យធ្វើ។ (សូមអាន អេភេសូរ ៥:២២-២៤) គាត់ទុកចិត្តបិតារបស់គាត់នៅស្ថានសួគ៌ ពីព្រោះគាត់ដឹងថាលោកស្រឡាញ់គាត់ ហើយសុំគាត់ឲ្យធ្វើតែអ្វីដែលមានប្រយោជន៍ចំពោះគាត់ប៉ុណ្ណោះ។—ចោ. ៦:២៤; ១យ៉ូន. ៥:៣
៩. តើអ្វីកើតឡើងពេលបងស្រីគោរពសិទ្ធិអំណាចរបស់ប្ដីគាត់?
ទំនុក. ១១៩:១៦៥) ទាំងខ្លួនគាត់ ទាំងប្ដី ទាំងកូនទទួលប្រយោជន៍។
៩ ពិភពលោកលើកទឹកចិត្តស្ត្រីមិនឲ្យអើពើនឹងខ្នាតតម្រារបស់ព្រះយេហូវ៉ា ហើយចាត់ទុកការចុះចូលជាអ្វីដែលធ្វើឲ្យអាប់ឱនកិត្តិយស។ ពួកអ្នកដែលលើកស្ទួយទស្សនៈបែបនេះមិនស្គាល់បិតាដែលស្រឡាញ់យើងទេ។ ព្រះយេហូវ៉ានឹងមិនបង្គាប់ឲ្យកូនស្រីជាទីស្រឡាញ់របស់លោកធ្វើអ្វីមួយដែលនឹងនាំឲ្យពួកគេអាប់ឱនកិត្តិយសឡើយ។ ពេលបងស្រីម្នាក់ខំបំពេញតួនាទីដែលព្រះយេហូវ៉ាបានឲ្យគាត់ នោះគាត់ធ្វើឲ្យមានសេចក្ដីសុខសាន្តក្នុងក្រុមគ្រួសារ។ (១០. តើយើងអាចទាញមេរៀនអ្វីពីពាក្យសម្ដីរបស់បងខារ៉ិល?
១០ ប្រពន្ធដែលចុះចូលនឹងប្ដីដែលជាមនុស្សមិនល្អឥតខ្ចោះ បង្ហាញថាគាត់ស្រឡាញ់និងគោរពព្រះយេហូវ៉ាជាបុគ្គលដែលបានរៀបចំឲ្យមានប្រមុខភាព។ បងស្រីខារ៉ិលដែលរស់នៅទ្វីបអាម៉េរិកខាងត្បូងនិយាយថា៖ «ខ្ញុំដឹងថាប្ដីរបស់ខ្ញុំនឹងធ្វើខុស តែខ្ញុំក៏ដឹងដែរថាប្រតិកម្មរបស់ខ្ញុំចំពោះកំហុសទាំងនោះបង្ហាញថាខ្ញុំឲ្យតម្លៃខ្លាំងយ៉ាងណាចំពោះចំណងមិត្តភាពរបស់ខ្ញុំជាមួយព្រះយេហូវ៉ា។ ដូច្នេះ ខ្ញុំព្យាយាមបន្តចុះចូលនឹងគាត់ ដោយសារខ្ញុំចង់ធ្វើឲ្យបិតារបស់ខ្ញុំនៅស្ថានសួគ៌ពេញចិត្ត»។
១១. តើអ្វីជួយបងអានីសឲ្យចេះអភ័យទោស ហើយតើយើងអាចរៀនអ្វីពីពាក្យសម្ដីរបស់គាត់?
១១ ប្រពន្ធប្រហែលជាពិបាកគោរពនិងចុះចូលនឹងប្ដី បើគាត់គិតថាប្ដីមិនគិតអំពីអារម្មណ៍របស់គាត់និងមិនចង់ដឹងឮអំពីការព្រួយបារម្ភរបស់គាត់។ ប៉ុន្តែសូមគិតអំពីអ្វីដែលបងស្រីអានីសធ្វើពេលគាត់ស្ថិតនៅក្នុងកាលៈទេសៈដូចនេះ។ គាត់និយាយថា៖ «ខ្ញុំព្យាយាមធ្វើចិត្តស្ងប់កុំឲ្យខឹង ហើយចាំថាយើងទាំងអស់គ្នាចេះធ្វើខុស។ គោលដៅរបស់ខ្ញុំគឺអភ័យទោសដោយគ្មានល័ក្ខខ័ណ្ឌដូចដែលព្រះយេហូវ៉ាធ្វើ។ ខ្ញុំឃើញថាពេលខ្ញុំអភ័យទោសឲ្យប្ដី ខ្ញុំមានសេចក្ដីសុខសាន្តក្នុងចិត្តឡើងវិញ»។ (ទំនុក. ៨៦:៥) ប្រពន្ធដែលចេះអភ័យទោស នឹងកាន់តែស្រួលចុះចូលនឹងប្ដីរបស់គាត់។
តើយើងអាចរៀនអ្វីពីគំរូដែលបានកត់ទុកក្នុងគម្ពីរ?
១២. តើគម្ពីររៀបរាប់អំពីបុគ្គលបែបណា?
១២ អ្នកខ្លះប្រហែលជាមានអារម្មណ៍ថាបុគ្គលដែលចុះចូលនឹងអ្នកឯទៀតគឺជាបុគ្គលដែលទន់ជ្រាយ។ ប៉ុន្តែ ទស្សនៈនោះមិនមែនជាការពិតទាល់តែសោះ។ គម្ពីររៀបរាប់អំពីបុគ្គលជាច្រើនដែលចេះចុះចូល តែពួកគេជាបុគ្គលដែលមានចិត្តក្លាហាន។ សូមគិតអំពីអ្វីដែលយើងអាចរៀនពីលោកយេស៊ូ អ័ប៊ីកែល និងម៉ារៀ។
១៣. ហេតុអ្វីលោកយេស៊ូចុះចូលនឹងព្រះយេហូវ៉ា? សូមពន្យល់។
យ៉ូន. ៧:៤៥, ៤៦) ព្រះយេហូវ៉ាឲ្យតម្លៃខ្លាំងដល់ម្ល៉េះចំពោះសមត្ថភាពរបស់លោកយេស៊ូបានជាលោកអនុញ្ញាតឲ្យលោកយេស៊ូរួមកិច្ចការជាមួយនឹងលោក ពេលព្រះយេហូវ៉ាបានបង្កើតសកលលោក។ (សុភ. ៨:៣០; ហេ. ១:២-៤) តាំងពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ព្រះយេហូវ៉ាបានផ្ដល់ឲ្យលោក«គ្រប់ទាំងអំណាចនៅស្ថានសួគ៌និងនៅផែនដី»។ (ម៉ាថ. ២៨:១៨) ទោះជាលោកយេស៊ូមានសមត្ថភាពជាច្រើនក្ដី លោកនៅតែស្វែងរកការណែនាំពីព្រះយេហូវ៉ា។ ហេតុអ្វី? ពីព្រោះលោកស្រឡាញ់បិតាលោក។—យ៉ូន. ១៤:៣១
១៣ លោកយេស៊ូចុះចូលនឹងព្រះយេហូវ៉ា តែមិនមែនដោយសារលោកខ្វះប្រាជ្ញាឬសមត្ថភាពទេ។ លោកយេស៊ូជាបុគ្គលដែលឈ្លាសវៃ។ ហេតុអ្វីយើងនិយាយដូច្នេះ? ពីព្រោះលោកបានបង្រៀនយ៉ាងច្បាស់និងស្រួលយល់។ មានតែបុគ្គលដែលឈ្លាសវៃប៉ុណ្ណោះ អាចធ្វើបែបនេះបាន។ (១៤. តើប្ដីអាចរៀនអ្វីពី (ក) ទស្សនៈរបស់ព្រះយេហូវ៉ាចំពោះស្ត្រី? (ខ) អ្វីដែលបានត្រូវកត់ទុកនៅសុភាសិត ជំពូក៣១?
១៤ អ្វីដែលប្ដីអាចរៀន។ ព្រះយេហូវ៉ាឲ្យប្រពន្ធចុះចូលនឹងប្ដីរបស់គាត់ មិនមែនដោយសារលោកចាត់ទុកស្ត្រីថាអន់ជាងបុរសទេ។ នេះសឲ្យឃើញតាមរយៈការដែលព្រះយេហូវ៉ាបានជ្រើសរើសទាំងស្ត្រីទាំងបុរសឲ្យគ្រប់គ្រងជាមួយលោកយេស៊ូ។ (កាឡ. ៣:២៦-២៩) ព្រះយេហូវ៉ាបង្ហាញទំនុកចិត្តទៅលើបុត្រលោក ដោយប្រគល់អំណាចឲ្យលោក។ ស្រដៀងគ្នាដែរ ប្ដីដែលមានប្រាជ្ញានឹងឲ្យប្រពន្ធមានសិទ្ធិអំណាចមួយកម្រិត។ បណ្ដាំរបស់ព្រះរៀបរាប់អំពីប្រពន្ធគ្រប់លក្ខណ៍ថា គាត់ចេះទុកដាក់ផ្ទះសម្បែង ទិញលក់ដី និងចេះរកស៊ី។ (សូមអាន សុភាសិត ៣១:១៥, ១៦, ១៨) គាត់មិនមែនជាខ្ញុំបម្រើដែលមិនអាចបញ្ចេញមតិយោបល់ទេ។ ផ្ទុយទៅវិញ ប្ដីរបស់គាត់ទុកចិត្តគាត់និងស្ដាប់មតិយោបល់របស់គាត់។ (សូមអាន សុភាសិត ៣១:១១, ២៦, ២៧) ពេលប្ដីប្រព្រឹត្តទៅលើប្រពន្ធដោយបង្ហាញការគោរពបែបនេះ ប្រពន្ធនឹងសប្បាយចិត្តចុះចូលនឹងគាត់។
១៥. តើប្រពន្ធអាចរៀនអ្វីពីគំរូរបស់លោកយេស៊ូ?
១៥ អ្វីដែលប្រពន្ធអាចរៀន។ ទោះជាលោកយេស៊ូធ្វើអ្វីៗដ៏អស្ចារ្យក្ដី លោកមិនមានអារម្មណ៍ថាការចុះចូលនឹងព្រះយេហូវ៉ានាំឲ្យលោកអាប់ឱនកិត្តិយសទេ។ (១កូ. ១៥:២៨; ភី. ២:៥, ៦) ស្រដៀងគ្នាដែរ ប្រពន្ធគ្រប់លក្ខណ៍ដែលធ្វើតាមគំរូរបស់លោកយេស៊ូ នឹងមិនមានអារម្មណ៍ថាការចុះចូលនឹងប្ដីរបស់គាត់ធ្វើឲ្យគាត់អន់ជាងនោះឡើយ។ គាត់គាំទ្រប្ដីមិនគ្រាន់តែដោយសារគាត់ស្រឡាញ់ប្ដីប៉ុណ្ណោះទេ តែសំខាន់បំផុតគឺដោយសារគាត់ស្រឡាញ់និងគោរពព្រះយេហូវ៉ា។
១៦. យោងទៅតាមសាំយូអែលទី១ ២៥:៣, ២៣-២៨ តើអ័ប៊ីកែលជួបការពិបាកអ្វីខ្លះ? (សូមមើលរូបភាពនៅក្រប)
១៦ អ័ប៊ីកែលមានប្ដីឈ្មោះណាបាល។ ប្ដីគាត់ជាមនុស្សដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន មានអំណួត និងរមិលគុណ។ ទោះជាយ៉ាងនេះក្ដីអ័ប៊ីកែលមិនបានព្យាយាមរកវិធីដើម្បីកាត់ផ្ដាច់ចំណងអាពាហ៍ពិពាហ៍ទេ។ បើគាត់គិតដូច្នេះ គាត់អាចនៅស្ងៀម ហើយទុកឲ្យដាវីឌនិងពួកបុរសសម្លាប់ប្ដីរបស់គាត់បាន។ តែគាត់ព្យាយាមការពារណាបាល និងពួកអ្នកផ្ទះរបស់គាត់ដែលមានគ្នាជាច្រើន។ សូមស្រមៃគិតថាអ័ប៊ីកែលត្រូវការចិត្តក្លាហានខ្លាំងយ៉ាងណា ដើម្បីទៅជួបពួកបុរសមានគ្នា៤០០នាក់ដែលប្រដាប់ដោយអាវុធ ហើយវែកញែកហេតុផលជាមួយដាវីឌ តាមរបៀបមួយដែលបង្ហាញការគោរព។ គាត់ថែមទាំងសុខចិត្តទទួលទោសចំពោះអ្វីដែលប្ដីគាត់បានធ្វើ។ (សូមអាន សាំយូអែលទី១ ២៥:៣, ២៣-២៨) ដាវីឌទទួលស្គាល់ថាព្រះយេហូវ៉ាបានប្រើស្ត្រីដ៏ក្លាហាននេះដើម្បីឲ្យយោបល់ដែលជួយគាត់មិនធ្វើខុសធ្ងន់ធ្ងរ។
១៧. តើប្ដីអាចរៀនអ្វីពីកំណត់ហេតុអំពីដាវីឌនិងអ័ប៊ីកែល?
១៧ អ្វីដែលប្ដីអាចរៀន។ អ័ប៊ីកែលជាស្ត្រីដ៏ឈ្លាសវៃម្នាក់។ ដាវីឌបង្ហាញប្រាជ្ញាដោយស្ដាប់យោបល់របស់គាត់។ ជាលទ្ធផលដាវីឌជៀសវាងពីការធ្វើអ្វីដែលនាំឲ្យគាត់មានទោសឈាម។ ស្រដៀងគ្នាដែរ ប្ដីដែលប្រកបដោយប្រាជ្ញានឹងគិតពិចារណាអំពីទស្សនៈរបស់ប្រពន្ធពេលគាត់ធ្វើ
ការសម្រេចចិត្តសំខាន់។ ប្រហែលជាទស្សនៈប្រពន្ធនឹងជួយគាត់ឲ្យជៀសវាងពីការធ្វើការសម្រេចចិត្តដែលមិនឈ្លាសវៃ។១៨. តើប្រពន្ធអាចរៀនអ្វីពីគំរូរបស់អ័ប៊ីកែល?
១៨ អ្វីដែលប្រពន្ធអាចរៀន។ ប្រពន្ធដែលស្រឡាញ់និងគោរពព្រះយេហូវ៉ាអាចមានឥទ្ធិពលល្អទៅលើក្រុមគ្រួសាររបស់គាត់ ទោះជាប្ដីរបស់គាត់មិនមែនជាសាក្សីព្រះយេហូវ៉ា ឬមិនព្យាយាមរស់នៅសមស្របតាមខ្នាតតម្រារបស់លោកក្ដី។ គាត់នឹងមិនរកវិធីដើម្បីផ្ដាច់ចំណងអាពាហ៍ពិពាហ៍របស់គាត់ទេ។ ផ្ទុយទៅវិញ ដោយចុះចូលនិងបង្ហាញការគោរព គាត់នឹងព្យាយាមជំរុញចិត្តប្ដីឲ្យចង់រៀនអំពីព្រះយេហូវ៉ា។ (១ពេ. ៣:១, ២) ទោះជាប្ដីរបស់គាត់មិនសម្រេចចិត្តបម្រើព្រះយេហូវ៉ាក្ដី លោកនៅតែសប្បាយចិត្តឃើញគាត់ចុះចូលនឹងប្ដី ហើយបង្ហាញភក្ដីភាពចំពោះលោក។
១៩. តើមានករណីអ្វីខ្លះដែលប្រពន្ធមិនធ្វើតាមពាក្យសម្ដីរបស់ប្ដី?
១៩ ស្ត្រីគ្រិស្តសាសនិកដែលចុះចូលនឹងប្ដី នឹងមិនគាំទ្របើប្ដីសុំគាត់ឲ្យធ្វើអ្វីដែលបំពានច្បាប់ឬគោលការណ៍គម្ពីរ។ ជាឧទាហរណ៍ បើប្ដីរបស់គាត់ដែលមិនមែនជាអ្នកជឿសុំគាត់ឲ្យកុហក លួច ឬធ្វើអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។ គ្រិស្តសាសនិកទាំងអស់រួមទាំងបងប្អូនស្រីដែលបានរៀបការ ស្ដាប់បង្គាប់ព្រះយេហូវ៉ាជាងអ្នកណាទាំងអស់។ បើប្ដីសុំបងស្រីម្នាក់ឲ្យបំពានគោលការណ៍គម្ពីរ គាត់គួរបដិសេធ ដោយពន្យល់យ៉ាងស្លូតបូត តែម៉ឺងម៉ាត់អំពីមូលហេតុដែលគាត់មិនអាចធ្វើតាមអ្វីដែលប្ដីបានសុំនោះទេ។—សកម្ម. ៥:២៩
២០. ហេតុអ្វីយើងដឹងថាម៉ារៀមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា?
២០ ម៉ារៀមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ គាត់ប្រាកដជាស្គាល់បទគម្ពីរយ៉ាងច្បាស់។ ពេលនិយាយជាមួយអេលីសាបិតជាម្ដាយរបស់យ៉ូហានដែលជាអ្នកជ្រមុជទឹក ម៉ារៀបានដកស្រង់បទគម្ពីរភាសាហេប្រឺជាង២០ដង។ (លូក. ១:៤៦-៥៥) សូមគិតទៅមើល ទោះជាម៉ារៀបានភ្ជាប់ពាក្យជាមួយយ៉ូសែបក្ដី ទេវតារបស់ព្រះយេហូវ៉ាមិនបានលេចមកជួបគាត់ជាមុនទេ តែបានជួបម៉ារៀដោយផ្ទាល់ ហើយប្រាប់ថានាងនឹងបង្កើតបុត្ររបស់ព្រះ។ (លូក. ១:២៦-៣៣) ព្រះយេហូវ៉ាស្គាល់ម៉ារៀយ៉ាងច្បាស់ ហើយជឿជាក់ថាគាត់នឹងស្រឡាញ់និងយកចិត្តទុកដាក់ចំពោះបុត្រលោក។ ម៉ារៀច្បាស់ជាបន្តមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ា ទោះជាក្រោយពីលោកយេស៊ូបានស្លាប់ និងបានឡើងទៅស្ថានសួគ៌ក្ដី។—សកម្ម. ១:១៤
២១. តើប្ដីអាចរៀនអ្វីពីកំណត់ហេតុអំពីម៉ារៀ?
២១ អ្វីដែលប្ដីអាចរៀន។ ប្ដីដែលប្រកបដោយប្រាជ្ញាសប្បាយចិត្តពេលប្រពន្ធស្គាល់បទគម្ពីរយ៉ាងច្បាស់។ គាត់មិនទើសចិត្តនឹងប្រពន្ធ ឬគិតថាប្រពន្ធចង់ដណ្ដើមធ្វើជាប្រមុខទេ។ គាត់ទទួលស្គាល់ថា បើប្រពន្ធរបស់គាត់ស្គាល់គម្ពីរនិងគោលការណ៍គម្ពីរយ៉ាងច្បាស់ នោះអាចមានប្រយោជន៍ដល់ក្រុមគ្រួសារ។ ម្យ៉ាងទៀត ទោះជាប្រពន្ធមានការអប់រំខ្ពស់ជាងប្ដីក្ដី ប្ដីមានតួនាទីនាំមុខក្នុងការគោរពប្រណិប័តន៍ក្រុមគ្រួសារ និងក្នុងសកម្មភាពឯទៀតនៃកិច្ចបម្រើព្រះ។—២២. តើប្រពន្ធអាចរៀនអ្វីពីម៉ារៀ?
២២ អ្វីដែលប្រពន្ធអាចរៀន។ ស្ត្រីត្រូវចុះចូលនឹងប្ដីរបស់គាត់ តែគាត់នៅតែមានភារកិច្ចរក្សាជំនឿរបស់ខ្លួនឲ្យរឹងមាំ។ (កាឡ. ៦:៥) ហេតុនេះ គាត់ត្រូវលៃទុកពេលខ្លះដើម្បីសិក្សាផ្ទាល់ខ្លួន និងរំពឹងគិត។ នេះនឹងជួយគាត់ឲ្យរក្សាសេចក្ដីស្រឡាញ់និងការគោរពចំពោះព្រះយេហូវ៉ា ហើយមានអំណរក្នុងការចុះចូលចំពោះប្ដីរបស់គាត់។
២៣. តើប្រពន្ធដែលចុះចូលនឹងប្ដីផ្ដល់ប្រយោជន៍យ៉ាងណាដល់ខ្លួនគាត់ ក្រុមគ្រួសារ និងក្រុមជំនុំ?
២៣ ប្រពន្ធដែលបន្តចុះចូលនឹងប្ដី ដោយសារស្រឡាញ់ព្រះយេហូវ៉ា នឹងមានអំណរ ព្រមទាំងស្កប់ចិត្តជាងពួកអ្នកដែលបដិសេធមិនព្រមធ្វើតាមការរៀបចំរបស់ព្រះយេហូវ៉ាស្ដីអំពីប្រមុខភាព។ ពួកគេទុកគំរូល្អឲ្យទាំងបុរស ទាំងស្ត្រីវ័យក្មេង។ ពួកគេក៏ជួយបង្កើតឲ្យមានបរិយាកាសដ៏កក់ក្ដៅ មិនគ្រាន់តែក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ តែក៏ក្នុងក្រុមជំនុំផងដែរ។ (ទីត. ២:៣-៥) នៅសព្វថ្ងៃនេះ អ្នកបម្រើរបស់ព្រះយេហូវ៉ាដ៏ស្មោះត្រង់ភាគច្រើនគឺជា«ពួកស្ត្រី»។ (ទំនុក. ៦៨:១១, ព.ថ.) យើងទាំងអស់គ្នា មិនថាប្រុសឬស្រី មានតួនាទីដ៏សំខាន់ក្នុងក្រុមជំនុំ។ នៅអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលយើងម្នាក់ៗអាចបំពេញតួនាទីនេះ។
ចម្រៀងលេខ១៣១ «គូដែលព្រះបានផ្សំផ្គុំ»
^ វគ្គ 5 ព្រះយេហូវ៉ាបានរៀបចំឲ្យស្ត្រីដែលបានរៀបការចុះចូលនឹងប្ដីរបស់ខ្លួន។ តើនេះរួមបញ្ចូលអ្វីខ្លះ? ប្ដីប្រពន្ធដែលជាគ្រិស្តសាសនិក អាចរៀនច្រើនអំពីការចុះចូលពីគំរូរបស់លោកយេស៊ូ និងស្ត្រីដែលបានត្រូវកត់ទុកក្នុងគម្ពីរ។
^ វគ្គ 68 ការពណ៌នាអំពីរូបភាព: ពេលនិយាយជាមួយអេលីសាបិតជាម្ដាយរបស់យ៉ូហានដែលជាអ្នកជ្រមុជទឹក ម៉ារៀដកស្រង់ខគម្ពីរពីបទគម្ពីរភាសាហេប្រឺដែលគាត់បានទន្ទេញចាំ។
^ វគ្គ 70 ការពណ៌នាអំពីរូបភាព: ប្រពន្ធដែលជាគ្រិស្តសាសនិកលៃទុកពេលសិក្សាគម្ពីរដើម្បីរក្សាជំនឿរបស់ខ្លួនឲ្យរឹងមាំ។