អត្ថបទសិក្សា ៤៦
ចូរមានចិត្តក្លាហានឡើង ព្រះយេហូវ៉ាជាអ្នកជួយអ្នក
«ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ ក៏ប្រាកដជាមិនបោះបង់ចោលអ្នកដែរ»។—ហេ. ១៣:៥
ចម្រៀងលេខ៥៥ កុំខ្លាចពួកគេឡើយ!
សេចក្ដីសង្ខេប *
១. ពេលយើងមានអារម្មណ៍ថាគ្មានអ្នកណាជួយ ឬថាខ្លួនមានបញ្ហាច្រើនពេក តើអ្វីនឹងសម្រាលទុក្ខយើង? (ទំនុកតម្កើង ១១៨:៥-៧)
តើអ្នកធ្លាប់មានអារម្មណ៍ថាគ្មានអ្នកណាជួយអ្នក ពេលអ្នកមានបញ្ហាឬទេ? មនុស្សជាច្រើនធ្លាប់មានអារម្មណ៍បែបនេះ រួមទាំងអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាផងដែរ។ (១ព. ១៩:១៤) បើអ្នកជួបស្ថានភាពដូចនេះ សូមនឹកចាំអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថា៖ «ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ ក៏ប្រាកដជាមិនបោះបង់ចោលអ្នកដែរ»។ ដូច្នេះ យើងអាចនិយាយដោយមានទំនុកចិត្តថា៖ «ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ»។ (ហេ. ១៣:៥, ៦) សាវ័កប៉ូលបានសរសេរពាក្យទាំងនេះទៅកាន់បងប្អូនរួមជំនឿនៅតំបន់យូឌា ប្រហែលជានៅឆ្នាំ៦១ គ.ស.។ ពាក្យរបស់គាត់រំលឹកយើងអំពីអ្វីដែលអ្នកតែងទំនុកតម្កើងបានសរសេរនៅទំនុកតម្កើង ១១៨:៥-៧។—សូមអាន
២. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ ហើយហេតុអ្វី?
២ ដូចអ្នកតែងទំនុកតម្កើង ប៉ូលដឹងថាព្រះយេហូវ៉ាជាអ្នកជួយគាត់ ដោយសារលោកធ្លាប់ជួយគាត់ច្រើនដង។ ជាឧទាហរណ៍ ជាងពីរឆ្នាំមុនដែលគាត់សរសេរសំបុត្រទៅកាន់បងប្អូនជនជាតិហេប្រឺ ប៉ូលបានធ្វើដំណើរកាត់ព្យុះសមុទ្រដែលពោរពេញដោយគ្រោះថ្នាក់។ (សកម្ម. ២៧:៤, ១៥, ២០) មុននិងក្នុងអំឡុងពេលធ្វើដំណើរ ព្រះយេហូវ៉ាបានបង្ហាញថាលោកជាអ្នកជួយប៉ូលតាមរបៀបផ្សេងៗ។ ក្នុងអត្ថបទនេះ យើងនឹងគិតអំពីរបៀបបីយ៉ាងដែលព្រះយេហូវ៉ាបានផ្ដល់ជំនួយ គឺតាមរយៈលោកយេស៊ូនិងពួកទេវតា បុគ្គលដែលមានអំណាច ព្រមទាំងបងប្អូនរួមជំនឿ។ ការពិនិត្យមើលឡើងវិញអំពីព្រឹត្តិការណ៍ទាំងនេះក្នុងជីវិតរបស់ប៉ូល នឹងពង្រឹងទំនុក ចិត្តរបស់យើងទៅលើសេចក្ដីសន្យារបស់ព្រះដែលថា លោកនឹងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង ដូចលោកបានធ្វើចំពោះប៉ូល។
ជំនួយពីលោកយេស៊ូនិងពួកទេវតា
៣. តើប៉ូលប្រហែលជាឆ្ងល់អំពីអ្វី ហើយហេតុអ្វី?
៣ ប៉ូលត្រូវការជំនួយ។ ប្រហែលជានាឆ្នាំ៥៦ គ.ស. ក្រុមមនុស្សបានអូសគាត់ចេញពីវិហារនៅក្រុងយេរូសាឡិម ហើយប៉ុនប៉ងសម្លាប់គាត់។ ស្អែកឡើង ពេលប៉ូលបានត្រូវនាំមកឲ្យឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ គាត់ហៀបនឹងត្រូវពួកសត្រូវប្រទាញប្រទង់ហែកគាត់ជាពីរ។ (សកម្ម. ២១:៣០-៣២; ២២:៣០; ២៣:៦-១០) នៅពេលនោះ ប៉ូលប្រហែលជាឆ្ងល់ថា ‹តើខ្ញុំអាចទ្រាំនឹងអំពើព្រៃផ្សៃនេះដល់ពេលណាទៅ?›។
៤. តើព្រះយេហូវ៉ាបានប្រើលោកយេស៊ូដើម្បីជួយប៉ូលយ៉ាងដូចម្ដេច?
៤ តើប៉ូលបានទទួលជំនួយអ្វី? នៅយប់ក្រោយពីប៉ូលបានត្រូវគេចាប់ខ្លួន «លោកម្ចាស់»យេស៊ូបានឈរជិតគាត់ ហើយមានប្រសាសន៍ថា៖ «ចូរមានចិត្តក្លាហានឡើង ព្រោះអ្នកត្រូវធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំនៅក្រុងរ៉ូម ដូចអ្នកបានធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់អំពីខ្ញុំនៅក្រុងយេរូសាឡិមដែរ»។ (សកម្ម. ២៣:១១) នេះជាការលើកទឹកចិត្តដែលត្រូវពេលមែន! លោកយេស៊ូបានសរសើរប៉ូលចំពោះការធ្វើជាសាក្សីបញ្ជាក់នៅក្រុងយេរូសាឡិម។ លោកបានសន្យានឹងប៉ូលថា គាត់នឹងទៅដល់ក្រុងរ៉ូមដោយសុវត្ថិភាព ហើយនៅទីនោះគាត់ក៏នឹងធ្វើជាសាក្សីបញ្ជាក់ដែរ។ ក្រោយពីឮពាក្យសន្យានេះ ប៉ូលទំនងជាមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាព ប្រៀបដូចជាកូននៅក្នុងរង្វង់ដៃរបស់ឪពុកគាត់។
៥. តើព្រះយេហូវ៉ាបានប្រើទេវតាមួយរូបដើម្បីជួយប៉ូលតាមរបៀបណា? (សូមមើលរូបភាពនៅក្រប)
៥ តើប៉ូលមានការពិបាកអ្វីខ្លះទៀត? ប្រហែលជាពីរឆ្នាំក្រោយពីព្រឹត្តិការណ៍ទាំងនោះបានកើតឡើងនៅក្រុងយេរូសាឡិម ប៉ូលបានជិះសំពៅឆ្ពោះទៅស្រុកអ៊ីតាលី។ នៅពេលនោះមានខ្យល់ព្យុះយ៉ាងខ្លាំង ហើយអ្នកដើរសំពៅនិងអ្នករួមដំណើរបានគិតថាពួកគេនឹងមិនអាចរួចជីវិតទេ។ ប៉ុន្តែ ប៉ូលមិនខ្លាចឡើយ។ ហេតុអ្វី? គាត់បានប្រាប់មនុស្សទាំងអស់នៅលើសំពៅថា៖ «ព្រោះយប់មិញ ទេវតាមួយរូបរបស់ព្រះដែលខ្ញុំគោរពប្រណិប័តន៍និងបំពេញកិច្ចបម្រើពិសិដ្ឋជូន បានឈរនៅជិតខ្ញុំ និយាយថា៖ ‹ប៉ូលអើយ កុំខ្លាចឡើយ។ អ្នកត្រូវឈរនៅមុខសេសារ ហើយមើល! ដោយសារអ្នក ព្រះក៏នឹងមេត្តាសង្គ្រោះអស់អ្នកដែលកំពុងរួមដំណើរជាមួយនឹងអ្នកដែរ›»។ ព្រះយេហូវ៉ាបានប្រើទេវតាមួយរូបដើម្បីប្រាប់ប៉ូលម្ដងទៀតអំពីសេចក្ដីសន្យាដែលលោកបានផ្ដល់ឲ្យប៉ូលពីមុន តាមរយៈលោកយេស៊ូ។ ដូចដែលព្រះយេហូវ៉ាបានសន្យា ប៉ូលបានទៅដល់ក្រុងរ៉ូម។—សកម្ម. ២៧:២០-២៥; ២៨:១៦
៦. តើសេចក្ដីសន្យាអ្វីរបស់លោកយេស៊ូអាចពង្រឹងកម្លាំងចិត្តយើង ហើយហេតុអ្វី?
៦ តើយើងទទួលជំនួយអ្វី? លោកយេស៊ូនឹងគាំទ្រយើងដូចដែលលោកបានគាំទ្រប៉ូល។ ជាឧទាហរណ៍ លោកយេស៊ូសន្យានឹងអស់អ្នកដែលកាន់តាមលោកថា៖ «ខ្ញុំនៅជាមួយម៉ាថ. ២៨:២០) ពាក្យរបស់លោកយេស៊ូអាចពង្រឹងកម្លាំងចិត្តយើង។ ហេតុអ្វី? ពីព្រោះនៅថ្ងៃខ្លះ យើងពិបាកស៊ូទ្រាំ។ ជាឧទាហរណ៍ ពេលបុគ្គលជាទីស្រឡាញ់ស្លាប់ យើងទំនងជាឈឺចាប់អស់ជាច្រើនឆ្នាំ មិនមែនតែប៉ុន្មានថ្ងៃប៉ុណ្ណោះទេ។ អ្នកឯទៀតប្រហែលជាពិបាកដោយសារពួកគេកំពុងចាស់ទៅៗ។ ចំពោះអ្នកខ្លះទៀត មានថ្ងៃខ្លះដែលពួកគេពិបាកចិត្តយ៉ាងខ្លាំង ដោយសារការតានតឹងចិត្ត។ ទោះជាយ៉ាងនោះក៏ដោយ យើងមានកម្លាំងដើម្បីស៊ូទ្រាំ ដោយសារយើងដឹងថាលោកយេស៊ូនៅជាមួយយើង«ជារៀងរាល់ថ្ងៃ» រួមទាំងថ្ងៃពិបាកបំផុតក្នុងជីវិតរបស់យើង។—ម៉ាថ. ១១:២៨-៣០
នឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ (៧. យោងទៅតាមការបើកបង្ហាញ ១៤:៦ តើព្រះយេហូវ៉ាជួយយើងយ៉ាងណានៅសព្វថ្ងៃនេះ?
៧ បណ្ដាំរបស់ព្រះពង្រឹងទំនុកចិត្តយើងថា ព្រះយេហូវ៉ាជួយយើងតាមរយៈពួកទេវតារបស់លោក។ (ហេ. ១:៧, ១៤) ជាឧទាហរណ៍ ពួកទេវតាគាំទ្រនិងណែនាំយើង កាលដែលយើងផ្សព្វផ្សាយ‹ដំណឹងល្អអំពីរាជាណាចក្រ›ដល់មនុស្សពី‹គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ និងគ្រប់ភាសា›។—ម៉ាថ. ២៤:១៣, ១៤; សូមអាន ការបើកបង្ហាញ ១៤:៦
ជំនួយពីពួកអ្នកដែលមានអំណាច
៨. តើព្រះយេហូវ៉ាបានប្រើមេបញ្ជាការម្នាក់ឲ្យជួយប៉ូលយ៉ាងដូចម្ដេច?
៨ តើប៉ូលបានទទួលជំនួយអ្វី? នៅឆ្នាំ៥៦ គ.ស. លោកយេស៊ូបានពង្រឹងកម្លាំងចិត្តរបស់ប៉ូលថា គាត់នឹងទៅដល់ក្រុងរ៉ូម។ ក៏ប៉ុន្តែ ជនជាតិយូដាខ្លះនៅក្រុងយេរូសាឡិមមានគម្រោងពួនចាំសម្លាប់ប៉ូល។ ពេលមេបញ្ជាការរ៉ូមក្លូឌាស ឡែសៀសបានដឹងអំពីគម្រោងនោះ គាត់បានទៅជួយប៉ូល។ ភ្លាមៗ ក្លូឌាសបង្គាប់ទាហានមួយក្រុមធំឲ្យការពារប៉ូល ព្រមទាំងយកគាត់ទៅក្រុងសេសារៀ តាមផ្លូវដែលមានចម្ងាយប្រហែលជា១០៥គីឡូម៉ែត្រពីក្រុងយេរូសាឡិម។ នៅក្រុងសេសារៀ អភិបាលភេលីច«បង្គាប់ឲ្យឃុំប៉ូលក្នុងវាំងរបស់ហេរ៉ូឌ ដោយមានអ្នកយាម»។ ជនជាតិយូដាមិនអាចសម្លាប់ប៉ូលដូចបំណងរបស់ពួកគេបានទេ ដោយសារគាត់នៅទីនោះ។—សកម្ម. ២៣:១២-៣៥
៩. តើអភិបាលភេស្ទុសបានជួយប៉ូលតាមរបៀបណា?
៩ ពីរឆ្នាំក្រោយមក ប៉ូលនៅតែជាប់គុកនាក្រុងសេសារៀ។ ភេស្ទុសបានទៅជាអភិបាលថ្មីជំនួសភេលីច។ ជនជាតិយូដាអង្វរភេស្ទុសឲ្យបញ្ជូនប៉ូលទៅក្រុងយេរូសាឡិមដើម្បីកាត់ក្ដី ប៉ុន្តែភេស្ទុសមិនព្រមទេ។ ប្រហែលជាគាត់ដឹងថាជនជាតិយូដាកំពុង«រៀបចំឲ្យគេពួនចាំសម្លាប់ប៉ូលតាមផ្លូវ»។—សកម្ម. ២៤:២៧–២៥:៥
១០. ពេលប៉ូលសុំលើករឿងក្ដីទៅសេសារ តើអភិបាលភេស្ទុសមានប្រតិកម្មយ៉ាងណា?
១០ ក្រោយមក រឿងក្ដីរបស់ប៉ូលបានត្រូវជំនុំជម្រះនៅក្រុងសេសារៀ។ ដោយសារភេស្ទុសចង់«ផ្គាប់ចិត្តជនជាតិយូដា» គាត់បានសួរប៉ូលថា៖ «តើអ្នកចង់ឡើងទៅក្រុងយេរូសាឡិម ដើម្បីទទួលការវិនិច្ឆ័យនៅមុខខ្ញុំនៅទីនោះទេ?»។ ប៉ូលបានដឹងថាគាត់ទំនងជានឹងត្រូវគេសម្លាប់នៅក្រុងយេរូសាឡិម ហើយគាត់ក៏ដឹងអំពីអ្វីដែលគាត់អាចធ្វើដើម្បីរួចជីវិត ទៅដល់ក្រុងរ៉ូម និងបន្តផ្សព្វផ្សាយ។ គាត់និយាយថា៖ «ខ្ញុំសូមលើករឿងក្ដីទៅសេសារ!»។ ក្រោយពីភេស្ទុសពិភាក្សាជាមួយនឹងពួកទីប្រឹក្សា គាត់ប្រាប់ប៉ូលថា៖ «អ្នកសុំលើករឿងក្ដីទៅសេសារ ដូច្នេះ អ្នកនឹងទៅជួបសេសារ»។ ការសម្រេចចិត្តរបស់ភេស្ទុសឲ្យបញ្ជូនប៉ូលទៅក្រុងរ៉ូម បានជួយប៉ូលឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសត្រូវ។ មិនយូរទៀត ប៉ូលនឹងទៅដល់ក្រុងរ៉ូម ឆ្ងាយពីជនជាតិយូដាដែលចង់សម្លាប់គាត់។—សកម្ម. ២៥:៦-១២
១១. តើប៉ូលប្រហែលជាបានគិតអំពីពាក្យដែលពង្រឹងកម្លាំងចិត្តអ្វីរបស់អេសាយ?
១១ កាលដែលប៉ូលរង់ចាំចេញដំណើរទៅស្រុកអ៊ីតាលី គាត់ប្រហែលជាបានគិតអំពីការព្រមានមួយដែលអេសាយជាអ្នកប្រកាសទំនាយបានប្រាប់ដល់បុគ្គលដែលប្រឆាំងនឹងព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានឲ្យអេសាយសរសេរថា៖ «ចូរប្រឹក្សាគ្នា នោះការសំរេចរបស់ឯងនឹងត្រូវសាបសូន្យទៅ! ចូរចេញវាចាចុះ តែពាក្យសំដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះទ្រង់គង់នៅខាងយើងហើយ!»។ (អេ. ៨:១០) ប៉ូលដឹងថា ព្រះនឹងជួយគាត់ ហើយនេះច្បាស់ជាពង្រឹងកម្លាំងគាត់ កាលដែលគាត់ប្រឈមមុខនឹងទុក្ខលំបាកនៅថ្ងៃខាងមុខ។
១២. តើយូលាសបានប្រព្រឹត្តយ៉ាងណាចំពោះប៉ូល ហើយជាលទ្ធផល តើប៉ូលប្រហែលជាបានទទួលស្គាល់អ្វី?
១២ នៅឆ្នាំ៥៨ គ.ស. ប៉ូលចេញដំណើរទៅស្រុកអ៊ីតាលី។ ដោយសារគាត់ជាអ្នកទោស គាត់នៅក្រោមអំណាចនាយទាហានរ៉ូមម្នាក់ឈ្មោះយូលាស។ ដូច្នេះ យូលាសអាចធ្វើបាបប៉ូល ឬអាចប្រព្រឹត្តដោយសប្បុរសទៅលើគាត់។ តើយូលាសប្រើអំណាចរបស់គាត់យ៉ាងដូចម្ដេច? ពេលពួកគេទៅដល់ចំណតទី១ក្នុងការធ្វើដំណើរ «យូលាសបានប្រព្រឹត្តដោយសប្បុរសនិងប្រកបដោយមនុស្សធម៌ចំពោះប៉ូល ក៏អនុញ្ញាតឲ្យប៉ូលទៅជួបមិត្តសម្លាញ់របស់គាត់»។ ក្រោយមក យូលាសក៏បានជួយសង្គ្រោះជីវិតប៉ូល។ តើតាមរបៀបណា? ពួកទាហានចង់សម្លាប់អ្នកទោសទាំងអស់ដែលនៅលើសំពៅ ប៉ុន្តែយូលាសបានឃាត់ពួកគេ។ ហេតុអ្វី? គាត់«ចង់សង្គ្រោះប៉ូល»។ ប៉ូលទំនងជាទទួលស្គាល់ថា ព្រះយេហូវ៉ាកំពុងប្រើនាយទាហានដ៏សប្បុរសនេះឲ្យជួយនិងការពារគាត់។—សកម្ម. ២៧:១-៣, ៤២-៤៤
១៣. តើព្រះយេហូវ៉ាអាចប្រើបុគ្គលដែលមានអំណាចយ៉ាងដូចម្ដេច?
១៣ តើយើងទទួលជំនួយអ្វី? ពេលសមស្របតាមគោលបំណងរបស់ព្រះយេហូវ៉ា លោកប្រហែលជាប្រើសកម្មពលបរិសុទ្ធដ៏ខ្លាំងក្លាដើម្បីបណ្ដាលឲ្យមនុស្សដែលមានអំណាចធ្វើតាមចិត្តលោក។ ស្ដេចសាឡូម៉ូនបានសរសេរថា៖ «ព្រះទ័យនៃស្ដេច នោះនៅក្នុងព្រះហស្តព្រះយេហូវ៉ា ដូចជាផ្លូវនៃទឹកហូរទាំងឡាយ។ ទ្រង់ឲ្យបែរហូរទៅខាងណាក៏តាមតែព្រះហឫទ័យ»។ (សុភ. ២១:១) តើសុភាសិតនេះមានន័យយ៉ាងណា? មនុស្សអាចជីកប្រឡាយទឹកដើម្បីបង្វែរផ្លូវទឹកចេញពីទន្លេឲ្យទៅតាមទិសដៅដែលពួកគេចង់ឲ្យវាទៅ។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាអាចប្រើសកម្មពលរបស់លោកដើម្បីបង្វែរគំនិតរបស់អ្នកគ្រប់គ្រងឲ្យធ្វើអ្វីដែលសមស្របតាមគោលបំណងរបស់លោក។ ពេលលោកធ្វើដូច្នេះ បុគ្គលដែលមានអំណាចចង់ធ្វើការសម្រេចចិត្តដែលមានប្រយោជន៍ចំពោះរាស្ត្រព្រះ។—សូមពិនិត្យបន្ថែម អែសរ៉ា ៧:២១, ២៥, ២៦
១៤. ដូចដែលចែងនៅសកម្មភាព ១២:៥ តើយើងអាចអធិដ្ឋានអំពីអ្នកណា?
១៤ តើយើងអាចធ្វើអ្វី? យើងអាចអធិដ្ឋានដើម្បី«ស្ដេចនានា និងអស់អ្នកដែលមានឋានៈខ្ពង់ខ្ពស់» នៅពេលដែលពួកគេត្រូវធ្វើការសម្រេចចិត្តដែលមានឥទ្ធិពលលើជីវិតរបស់យើងជាគ្រិស្តសាសនិកនិងកិច្ចបម្រើរបស់យើង។ (១ធី. ២:១, ២; នេហ. ១:១១) ដូចគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ យើងក៏អធិដ្ឋានអង្វរព្រះឥតឈប់ដោយអស់ពីចិត្តដើម្បីបងប្អូនដែលជាប់គុក។ (សូមអាន សកម្មភាព ១២:៥; ហេ. ១៣:៣) ម្យ៉ាងទៀត យើងអាចអធិដ្ឋានអំពីអ្នកយាមគុកដែលមានអំណាចលើបងប្អូនរបស់យើង។ យើងអាចអង្វរសុំព្រះយេហូវ៉ាឲ្យបណ្ដាលគំនិតរបស់បុគ្គលបែបនេះឲ្យប្រព្រឹត្តដោយសប្បុរសនិងប្រកបដោយមនុស្សធម៌ដូចយូលាស ចំពោះបងប្អូនរួមជំនឿរបស់យើងដែលជាប់គុក។—សកម្ម. ២៧:៣
ជំនួយពីបងប្អូនរួមជំនឿ
១៥-១៦. តើព្រះយេហូវ៉ាបានប្រើអារីស្តាកនិងលូកាឲ្យជួយប៉ូលយ៉ាងដូចម្ដេច?
១៥ តើប៉ូលបានទទួលជំនួយអ្វី? ក្នុងអំឡុងការធ្វើដំណើររបស់ប៉ូលទៅកាន់ក្រុងរ៉ូម ព្រះយេហូវ៉ាបានជួយគាត់ម្ដងហើយម្ដងទៀតតាមរយៈបងប្អូនរួមជំនឿ។ សូមយើងគិតអំពីឧទាហរណ៍ខ្លះ។
១៦ អារីស្ដាកនិងលូកាដែលជាមិត្តដ៏ស្មោះត្រង់របស់ប៉ូល បានសម្រេចចិត្តធ្វើដំណើរជាមួយគាត់ទៅក្រុងរ៉ូម។ * គម្ពីរមិនបានចែងថា លោកយេស៊ូបានសន្យាដល់អារីស្ដាកនិងលូកាថា ពួកគាត់នឹងទៅដល់ក្រុងរ៉ូមដោយសុវត្ថិភាពទេ។ ដូច្នេះពួកគាត់បានប្រថុយជីវិត ពេលដែលពួកគាត់ធ្វើដំណើរដែលពោរពេញទៅដោយគ្រោះថ្នាក់នោះ។ ប៉ុន្តែ ពួកគាត់សុខចិត្តធ្វើដូច្នេះដើម្បីជួយប៉ូល។ គឺនៅពេលក្រោយមក ពេលដែលមានខ្យល់ព្យុះដ៏ខ្លាំង ទើបពួកគាត់ដឹងថា ពួកគាត់នឹងរួចជីវិត។ ពេលអារីស្តាកនិងលូកាបានឡើងសំពៅនៅក្រុងសេសារៀ ប៉ូលច្បាស់ជាអធិដ្ឋានថ្លែងអំណរគុណយ៉ាងអស់ពីចិត្តទៅព្រះយេហូវ៉ាចំពោះជំនួយដែលលោកបានផ្ដល់ឲ្យ តាមរយៈបងប្អូនដ៏អង់អាចទាំងពីរនាក់នេះ។—សកម្ម. ២៧:១, ២, ២០-២៥
១៧. តើព្រះយេហូវ៉ាបានប្រើបងប្អូនរួមជំនឿយ៉ាងដូចម្ដេចដើម្បីជួយប៉ូល?
១៧ បងប្អូនបានជួយប៉ូលប៉ុន្មានដងក្នុងអំឡុងពេលគាត់ធ្វើដំណើរ។ ជាឧទាហរណ៍ ពេលពួកគេបានឈប់នៅកំពង់ផែក្រុងស៊ីដូន យូលាសបានអនុញ្ញាតឲ្យប៉ូល«ទៅជួបមិត្តសម្លាញ់របស់គាត់ ហើយទទួលការទំនុកបម្រុងពីពួកគេ»។ ក្រោយមក នៅក្រុងពូតេអូលី ប៉ូលនិងបងប្អូនដែលធ្វើដំណើរជាមួយគាត់បាន«រកឃើញបងប្អូន ហើយពួកគាត់បានអង្វរឲ្យ . . . នៅជាមួយនឹងពួកគាត់អស់ប្រាំពីរថ្ងៃ»។ កាលដែលគ្រិស្តសាសនិកនៅកន្លែងទាំងនោះបំពេញសេចក្ដីត្រូវការរបស់ប៉ូលនិងមិត្តភក្ដិរបស់គាត់ ប៉ូលប្រាកដជាបានប្រាប់ពួកគេអំពីបទពិសោធន៍ដែលគួរឲ្យលើកទឹកចិត្ត ហើយនោះច្បាស់ជាធ្វើឲ្យបងប្អូនទាំងនោះមានអំណរ។ (សូមពិនិត្យបន្ថែម សកម្មភាព ១៥:២, ៣) ក្រោយពីទទួលកម្លាំងចិត្តឡើងវិញ ប៉ូលនិងមិត្តភក្ដិរបស់គាត់បន្តដំណើរទៅមុខទៀត។—សកម្ម. ២៧:៣; ២៨:១៣, ១៤
១៨. តើអ្វីបានជំរុញប៉ូលឲ្យអរគុណព្រះនិងមានចិត្តក្លាហាន?
១៨ កាលដែលប៉ូលដើរទៅក្រុងរ៉ូម គាត់ច្បាស់ជាបានគិតអំពីអ្វីដែលគាត់បានសរសេរបីឆ្នាំមុនទៅកាន់ក្រុមជំនុំនៅរ៉ូម ១៥:២៣) ប៉ុន្តែ គាត់មិននឹកស្មានថា គាត់ទៅដល់ទីនោះដោយមានឈ្មោះជាអ្នកទោសទេ។ គាត់ច្បាស់ជាទទួលការលើកទឹកចិត្តណាស់ ពេលគាត់ឃើញបងប្អូនពីក្រុងរ៉ូមកំពុងរង់ចាំគាត់នៅតាមផ្លូវដើម្បីស្វាគមន៍គាត់។ «កាលដែលប៉ូលឃើញបងប្អូន គាត់អរគុណព្រះហើយក៏មានចិត្តក្លាហាន»។ (សកម្ម. ២៨:១៥) សូមកត់សម្គាល់ថាប៉ូលបានអរគុណព្រះដែលមានបងប្អូននៅទីនោះ។ ហេតុអ្វី? ពីព្រោះប៉ូលទទួលស្គាល់ថា ព្រះយេហូវ៉ាកំពុងជួយគាត់តាមរយៈបងប្អូនរួមជំនឿទាំងនោះ។
ក្រុងនោះ។ គាត់សរសេរថា៖ «ខ្ញុំចង់ជួបអ្នករាល់គ្នាយ៉ាងខ្លាំងអស់ជាច្រើនឆ្នាំមកហើយ»។ (១៩. ដូចបានចែងនៅពេត្រុសទី១ ៤:១០ តើព្រះយេហូវ៉ាប្រហែលជាប្រើយើងដើម្បីជួយអ្នកឯទៀតដែលត្រូវការជំនួយតាមរបៀបណា?
១៩ តើយើងអាចធ្វើអ្វី? ក្នុងក្រុមជំនុំរបស់អ្នក តើអ្នកដឹងអំពីបងប្អូនដែលរងទុក្ខ ដោយសារពួកគេមានជំងឺ ឬមានបញ្ហាផ្សេងទៀតឬទេ? ពួកគេប្រហែលជាបាត់បង់មនុស្សជាទីស្រឡាញ់ ដោយសារសេចក្ដីស្លាប់។ បើយើងឮថាបងប្អូនណាម្នាក់ត្រូវការជំនួយ យើងអាចសុំព្រះយេហូវ៉ាជួយយើងឲ្យនិយាយឬប្រព្រឹត្តអ្វីមួយដែលបង្ហាញក្ដីសប្បុរសនិងសេចក្ដីស្រឡាញ់។ ពាក្យសម្ដីនិងការប្រព្រឹត្តរបស់យើងប្រហែលជាលើកទឹកចិត្តអ្នកនោះចំនឹងអ្វីដែលគាត់ត្រូវការ។ (សូមអាន ពេត្រុសទី១ ៤:១០) * ពួកអ្នកដែលយើងជួយប្រហែលជានឹងមានទំនុកចិត្តឡើងវិញថា សេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថា៖ «ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ ក៏ប្រាកដជាមិនបោះបង់ចោលអ្នកដែរ» គឺសម្រាប់ពួកគេ។ នោះច្បាស់ជាធ្វើឲ្យអ្នកមានអំណរខ្លាំងណាស់ពេលឃើញដូច្នេះ មែនទេ?
២០. ហេតុអ្វីយើងអាចនិយាយដោយមានទំនុកចិត្តថា៖ «ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ»?
២០ ដូចប៉ូលនិងមិត្តរបស់គាត់ យើងក៏ប្រហែលជាមានបញ្ហាដែរ។ ប៉ុន្តែយើងដឹងថាយើងអាចមានចិត្តក្លាហានឡើង ដោយសារព្រះយេហូវ៉ានៅជាមួយយើង។ លោកជួយយើងតាមរយៈលោកយេស៊ូនិងពួកទេវតា។ ម្យ៉ាងទៀត បើសមស្របតាមគោលបំណងរបស់ព្រះយេហូវ៉ា លោកអាចប្រើបុគ្គលដែលមានអំណាចដើម្បីជួយយើង។ មួយវិញទៀត ដូចយើងជាច្រើននាក់បានពិសោធ ព្រះយេហូវ៉ាប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីជំរុញចិត្តពួកអ្នកបម្រើលោកឲ្យជួយបងប្អូនឯទៀត។ យ៉ាងនេះ ដូចប៉ូល យើងមានហេតុនិយាយដោយមានទំនុកចិត្តថា៖ «ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ។ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំ?»។—ហេ. ១៣:៦
ចម្រៀងលេខ៣៨ លោកនឹងធ្វើឲ្យអ្នកខ្លាំងក្លា
^ វគ្គ 5 ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបបីយ៉ាងដែលព្រះយេហូវ៉ាបានជួយសាវ័កប៉ូលឲ្យប្រឈមមុខនឹងការពិបាកផ្សេងៗ។ ការពិនិត្យមើលឡើងវិញអំពីរបៀបដែលព្រះយេហូវ៉ាធ្វើជាអ្នកជួយនៅអតីតកាល នឹងពង្រឹងទំនុកចិត្តរបស់យើងថា ព្រះយេហូវ៉ានឹងជួយយើងនៅសព្វថ្ងៃនេះ កាលដែលយើងជួបបញ្ហាផ្សេងៗ។
^ វគ្គ 16 ពីមុនមក អារីស្ដាកនិងលូកាធ្លាប់រួមដំណើរជាមួយប៉ូល។ បុរសដ៏ស្មោះត្រង់ទាំងនេះក៏នៅជាមួយប៉ូលក្នុងអំឡុងពេលគាត់ជាប់គុកនៅក្រុងរ៉ូមដែរ។—សកម្ម. ១៦:១០-១២; ២០:៤; កូឡ. ៤:១០, ១៤