លោកជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត តែយកចិត្ដទុកដាក់ចំពោះអ្នកឯទៀត
«[ព្រះយេហូវ៉ា]ស្គាល់រាងកាយរបស់យើងក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»។—ទំនុកតម្កើង ១០៣:១៤
១, ២. (ក) តើរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្ដចំពោះមនុស្សគឺខុសគ្នាយ៉ាងណានឹងរបៀបដែលពួកអ្នកមានអំណាចប្រព្រឹត្ដចំពោះពួកគេ? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
អ្នកដែលមានអំណាចច្រើនតែត្រួតត្រាលើអ្នកឯទៀត ឬថែមទាំងជិះជាន់ពួកគេទៀតផង។ (ម៉ាថាយ ២០:២៥; សាស្តា ៨:៩) ព្រះយេហូវ៉ាមិនដែលធ្វើដូច្នេះទេ! ទោះជាលោកជាបុគ្គលដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុតក្នុងសកលលោកក្ដី លោកយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សមិនល្អឥតខ្ចោះ។ លោកមានចិត្ដសប្បុរស ហើយយកចិត្ដទុកដាក់ចំពោះអារម្មណ៍និងសេចក្ដីត្រូវការរបស់យើង។ លោកចាំថាយើងជាមនុស្សមិនល្អឥតខ្ចោះ ហើយក៏ស្គាល់កម្រិតសមត្ថភាពរបស់យើង ដូច្នេះលោកមិនដែលសុំយើងឲ្យធ្វើអ្វីដែលហួសពីសមត្ថភាពឡើយ។—ទំនុកតម្កើង ១០៣:១៣, ១៤
២ ក្នុងគម្ពីរ យើងរៀនថាព្រះយេហូវ៉ាយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះរាស្ដ្ររបស់លោក។ សូមយើងពិចារណាគំរូបីគឺ៖ ទី១របៀបដែលព្រះយេហូវ៉ាបានជួយសាំយូអែលពេលគាត់នៅក្មេងឲ្យប្រាប់សម្ដេចសង្ឃអេលីនូវដំណឹងអំពីការវិនិច្ឆ័យទោស។ ទី២របៀបដែលព្រះយេហូវ៉ាបានបង្ហាញចិត្ដអត់ធ្មត់ចំពោះម៉ូសេ ពេលដែលម៉ូសេមានអារម្មណ៍ថាគាត់មិនអាចដឹកនាំប្រជាជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប។ ទី៣របៀបដែលព្រះយេហូវ៉ាបានបង្ហាញការយកចិត្ដទុកដាក់ចំពោះជនជាតិអ៊ីស្រាអែល កាលដែលពួកគេចាកចេញពីស្រុកអេស៊ីប។ តើយើង
រៀនអ្វីអំពីព្រះយេហូវ៉ាពីគំរូទាំងនេះ ហើយតើយើងអាចយកតម្រាប់លោកតាមរបៀបណា?លោកយកចិត្ដទុកដាក់ចំពោះក្មេងប្រុសម្នាក់
៣. តើមានអ្វីចម្លែកបានកើតឡើងចំពោះសាំយូអែលនៅយប់មួយ ហើយតើនេះនាំឲ្យមានសំណួរអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)
៣ សាំយូអែលចាប់ផ្ដើមបម្រើនៅឯត្រសាលតាំងពីគាត់នៅតូច។ (សាំយូអែលទី១ ៣:១) នៅយប់មួយ ក្រោយពីគាត់ដេកលក់មានអ្វីដ៏ចម្លែកបានកើតឡើង។ * (សូមមើលកំណត់សម្គាល់) (សូមអាន សាំយូអែលទី១ ៣:២-១០) គាត់ឮគេហៅឈ្មោះរបស់គាត់។ សាំយូអែលបានគិតថាគឺសម្ដេចសង្ឃអេលីដែលមានវ័យចាស់កំពុងហៅគាត់។ ដូច្នេះ គាត់ក្រោកឡើង រត់ទៅរកអេលី រួចនិយាយថា៖ «ខ្ញុំមកហើយ លោកមានការអី»។ ប៉ុន្ដែ អេលីប្រាប់គាត់ថា៖ «អញគ្មានហៅឯងទេ»។ ពេលនេះបានកើតឡើងនៅលើកទី៣ អេលីដឹងថាគឺព្រះដែលកំពុងហៅសាំយូអែល។ ដូច្នេះ អេលីប្រាប់សាំយូអែលអំពីអ្វីដែលគាត់ត្រូវនិយាយលើកក្រោយ ហើយសាំយូអែលបានធ្វើតាម។ ហេតុអ្វីព្រះយេហូវ៉ាមិនបានប្រាប់សាំយូអែលតាំងពីដំបូងថាលោកជាអ្នកហៅគាត់? គម្ពីរមិនបានចែងទេ។ ប៉ុន្ដែ ប្រហែលជាព្រះយេហូវ៉ាបានធ្វើដូច្នេះ ដោយសារលោកយកចិត្ដទុកដាក់ចំពោះអារម្មណ៍របស់សាំយូអែល។
៤, ៥. (ក) តើសាំយូអែលបានធ្វើអ្វីពេលដែលព្រះយេហូវ៉ាឲ្យគាត់ប្រាប់ដំណឹងមួយដល់អេលី? (ខ) តើយើងរៀនអ្វីអំពីព្រះយេហូវ៉ាពីកំណត់ហេតុនេះ?
៤ សូមអាន សាំយូអែលទី១ ៣:១១-១៨។ ច្បាប់របស់ព្រះយេហូវ៉ាបង្គាប់កូនក្មេងឲ្យគោរពចាស់ទុំ ជាពិសេសពួកអ្នកដែលមានអំណាច។ (និក្ខមនំ ២២:២៨; លេវីវិន័យ ១៩:៣២) ដូច្នេះ តើអ្នកគិតថាគឺស្រួលសម្រាប់សាំយូអែលឲ្យទៅជួបអេលីនៅពេលព្រឹក ហើយប្រាប់គាត់យ៉ាងក្លាហានអំពីការវិនិច្ឆ័យទោសរបស់ព្រះចំពោះអេលីនិងក្រុមគ្រួសាររបស់គាត់ឬទេ? ច្បាស់ជាមិនមែនទេ! គម្ពីរចែងថាសាំយូអែល«ខ្លាចមិនហ៊ានជំរាបពីការជាក់ស្ដែងនោះដល់អេលីទេ»។ ប៉ុន្ដែ ព្រះបានធ្វើឲ្យអេលីដឹងច្បាស់ថាលោកកំពុងហៅសាំយូអែល។ ហេតុនេះ អេលីបានសុំសាំយូអែលមិនឲ្យលាក់អ្វីដែលព្រះបានមានប្រសាសន៍ឡើយ។ សាំយូអែលធ្វើតាមបង្គាប់របស់អេលី ហើយ«ជំរាបដល់លោកទាំងអស់»។
ព្រះយេហូវ៉ាបានជួយសាំយូអែលឲ្យបន្ដស្តាប់បង្គាប់និងគោរពអេលី
៥ ដំណឹងអំពីការវិនិច្ឆ័យទោសដែលសាំយូអែលបានប្រាប់អេលីមិនសូវធ្វើឲ្យគាត់ភ្ញាក់ផ្អើលទេ ដោយសារមុននោះ«អ្នកសំណប់របស់ព្រះ»បានប្រាប់អេលីនូវដំណឹងស្រដៀងនឹងនេះ។ (សាំយូអែលទី១ ២:២៧-៣៦) កំណត់ហេតុនេះបង្រៀនយើងថាព្រះយេហូវ៉ាពិតជាមានប្រាជ្ញានិងយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះអ្នកឯទៀត។
៦. តើយើងអាចទាញយកមេរៀនអ្វីពីរបៀបដែលព្រះបានជួយសាំយូអែល?
៦ តើអ្នកជាមនុស្សវ័យក្មេងឬ? បើដូច្នេះ កំណត់ហេតុអំពីសាំយូអែលបង្ហាញថាព្រះយេហូវ៉ាយល់អំពីបញ្ហានិងអារម្មណ៍របស់អ្នក។ ប្រហែលជាអ្នកជាមនុស្សអៀនខ្មាស និងមិនសូវហ៊ានផ្សព្វផ្សាយដល់មនុស្សពេញវ័យឬធ្វើខុសពីមនុស្សស្រករអ្នក។ អ្នកអាចប្រាកដថាព្រះយេហូវ៉ាចង់ជួយអ្នក។ ដូច្នេះ សូមអធិដ្ឋានទៅលោក ហើយជម្រាបលោកអំពីអារម្មណ៍របស់អ្នក។ (ទំនុកតម្កើង ៦២:៨) សូមគិតពិចារណាអំពីគំរូរបស់ប្អូនៗវ័យក្មេងឯទៀតក្នុងគម្ពីរដូចសាំយូអែល។ ម្យ៉ាងទៀត សូមនិយាយជាមួយបងប្អូនដែលមានអាយុស្រករអ្នក ឬដែលមានអាយុច្រើនជាងអ្នកដែលបានយកឈ្នះបញ្ហា ដែលស្រដៀងនឹងបញ្ហារបស់អ្នក។ ពួកគេប្រហែលជានឹងប្រាប់អ្នកអំពីពេលដែលព្រះយេហូវ៉ាបានជួយពួកគេ ហើយប្រហែលជាលោកបានធ្វើដូច្នេះតាមរបៀបដែលពួកគេមិនបានរំពឹងទុក។
លោកយកចិត្ដទុកដាក់ចំពោះម៉ូសេ
៧, ៨. តើព្រះយេហូវ៉ាបានបង្ហាញយ៉ាងណាថាលោកយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះអារម្មណ៍របស់ម៉ូសេ?
៧ ពេលម៉ូសេមានអាយុ៨០ឆ្នាំ ព្រះយេហូវ៉ាបានឲ្យគាត់នូវភារកិច្ចដ៏ពិបាកមួយ ពោលគឺរំដោះប្រជាជាតិអ៊ីស្រាអែលចេញពីការធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីប។ (និក្ខមនំ ៣:១០) ភារកិច្ចនេះទំនងជាធ្វើឲ្យម៉ូសេភ្ញាក់ផ្អើល ដោយសារគាត់បានធ្វើជាគង្វាលសត្វនៅស្រុកម៉ាឌានអស់រយៈពេល៤០ឆ្នាំមកហើយ។ ម៉ូសេបាននិយាយថា៖ «តើទូលបង្គំជាអ្វីដែលព្រះអង្គឲ្យទូលបង្គំទៅឯផារោ៉ន[ផារ៉ូ] ហើយឲ្យទូលបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមកដូច្នេះ?»។ ព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្ដរបស់ម៉ូសេ ដោយមានប្រសាសន៍ថា៖ «អញនឹងនៅជាមួយនឹងឯងជាប្រាកដ»។ (និក្ខមនំ ៣:១១, ១២) ព្រះយេហូវ៉ាក៏សន្យានឹងគាត់ថាបុរសចាស់ទុំនៃប្រជាជាតិអ៊ីស្រាអែលនឹង«ស្តាប់តាម»គាត់។ ក៏ប៉ុន្ដែ ម៉ូសេនៅតែនិយាយថា៖ «ប្រហែលជាជនជាតិអ៊ីស្រាអែលមិនជឿ ហើយមិនស្តាប់សំដីទូលបង្គំទេ»។ (និក្ខមនំ ៣:១៨; សេរីភាព [និក្ខមនំ] ៤:១, ខ.ស.) ដោយនិយាយដូច្នេះ ម៉ូសេកំពុងនិយាយថាការសន្និដ្ឋានរបស់ព្រះយេហូវ៉ាអាចជាអ្វីដែលមិនត្រឹមត្រូវ! ប៉ុន្ដែ ព្រះយេហូវ៉ាអត់ធ្មត់នឹងម៉ូសេ។ លោកថែមទាំងបានឲ្យគាត់មានសមត្ថភាពធ្វើអព្ភូតហេតុ។ តាមពិត ម៉ូសេជាមនុស្សដំបូងដែលបានត្រូវរៀបរាប់ក្នុងគម្ពីរដែលមានសមត្ថភាពនេះ។—និក្ខមនំ ៤:២-៩, ២១
៨ ទោះជាយ៉ាងនោះក្ដី ម៉ូសេនៅតែរកលេសផ្សេងទៀត។ គាត់និយាយថាគាត់មិនសូវមានវោហារទេ។ ដូច្នេះ ព្រះបានប្រាប់គាត់ថា៖ «អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្ដីដែលឯងត្រូវនិយាយផង»។ តើនេះធ្វើឲ្យម៉ូសេជឿជាក់ឬទេ? មិនមែនទេ គាត់បានសុំឲ្យព្រះចាត់អ្នកផ្សេង! នេះធ្វើឲ្យព្រះយេហូវ៉ាខឹង។ ទោះជាយ៉ាងនោះក៏ដោយ លោកនៅតែយកចិត្ដទុកដាក់ចំពោះអារម្មណ៍របស់ម៉ូសេ ដូច្នេះលោកបានចាត់អេរ៉ុនឲ្យនិយាយជំនួសម៉ូសេ។—និក្ខមនំ ៤:១០-១៦
៩. តើតាមរបៀបណាចិត្ដអត់ធ្មត់និងចិត្ដសប្បុរសរបស់ព្រះយេហូវ៉ាបានជួយម៉ូសេឲ្យទៅជាអ្នកដឹកនាំដ៏ល្អ?
៩ តើកំណត់ហេតុនេះបង្រៀនយើងអ្វីអំពីព្រះយេហូវ៉ា? ដោយសារព្រះយេហូវ៉ាជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត លោកអាចប្រើឫទ្ធានុភាពរបស់លោកដើម្បីធ្វើឲ្យម៉ូសេខ្លាច ជនគណនា ១២:៣
ហើយបង្ខំគាត់ឲ្យស្តាប់បង្គាប់លោក។ ប៉ុន្ដែ ព្រះយេហូវ៉ាបានបង្ហាញចិត្ដសប្បុរសនិងបានអត់ធ្មត់ចំពោះគាត់ ហើយលោកបានពង្រឹងទំនុកចិត្ដរបស់អ្នកបម្រើដែលមានចិត្ដសុភាពនិងរាបទាបនេះថា លោកនឹងនៅជាមួយនឹងគាត់។ តើការធ្វើដូច្នេះមានប្រសិទ្ធភាពឬទេ? ពិតជាមានប្រសិទ្ធភាពមែន! ម៉ូសេបានទៅជាអ្នកដឹកនាំដ៏ល្អរបស់រាស្ដ្រព្រះ។ គាត់ព្យាយាមមានចិត្ដស្លូតបូត ហើយយកចិត្ដទុកដាក់ចំពោះអ្នកឯទៀតដូចដែលព្រះយេហូវ៉ាបានធ្វើចំពោះគាត់។—១០. តើយើងទទួលប្រយោជន៍អ្វីពេលយើងយកចិត្ដទុកដាក់ចំពោះអ្នកឯទៀតដូចដែលព្រះយេហូវ៉ាធ្វើ?
១០ នៅសព្វថ្ងៃនេះ តើយើងអាចទាញយកមេរៀនអ្វីពីកំណត់ហេតុនេះ? បើអ្នកជាប្ដី ឪពុកម្ដាយ ឬជាអ្នកចាស់ទុំ អ្នកប្រហែលជាមានអំណាចមួយកម្រិតលើអ្នកឯទៀត។ ហេតុនេះ គឺសំខាន់ណាស់ដែលអ្នកយកតម្រាប់ព្រះយេហូវ៉ាដោយបង្ហាញចិត្ដសប្បុរស អត់ធ្មត់ និងយកចិត្ដទុកដាក់ចំពោះប្រពន្ធ កូន និងពួកអ្នកដែលនៅក្នុងក្រុមជំនុំរបស់អ្នក។ (កូឡុស ៣:១៩-២១; ពេត្រុសទី១ ៥:១-៣) បើអ្នកយកតម្រាប់ព្រះយេហូវ៉ា ហើយក៏យកតម្រាប់លោកយេស៊ូគ្រិស្ដដែលឧត្ដមជាងម៉ូសេ នោះអ្នកឯទៀតនឹងស្រួលនិយាយជាមួយនឹងអ្នក ហើយពួកគេក៏នឹងទទួលការលើកទឹកចិត្ដពីអ្នក។ (ម៉ាថាយ ១១:២៨, ២៩) អ្នកក៏នឹងធ្វើជាគំរូល្អសម្រាប់ពួកគេដែរ។—ហេប្រឺ ១៣:៧
អ្នកសង្គ្រោះដែលមានឫទ្ធានុភាពខ្លាំងក្លា តែយកចិត្ដទុកដាក់ចំពោះរាស្ដ្រលោក
១១, ១២. តើព្រះយេហូវ៉ាបានធ្វើអ្វីដើម្បីឲ្យជនជាតិអ៊ីស្រាអែលមានអារម្មណ៍ថាពួកគេមានសុវត្ថិភាព ពេលលោកនាំពួកគេឲ្យចាកចេញពីស្រុកអេស៊ីប?
១១ ប្រហែលជាមានជនជាតិអ៊ីស្រាអែលជាង៣លាននាក់ដែលបានចាកចេញពីស្រុកអេស៊ីបនៅឆ្នាំ១៥១៣ មុនគ.ស.។ ក្នុងចំណោមមនុស្សទាំងនោះមានកូនក្មេង មនុស្សចាស់ ហើយទំនងជាមានអ្នកខ្លះដែលឈឺឬពិការ។ ក្រុមមនុស្សដ៏ធំបែបនេះត្រូវការអ្នកដឹកនាំដែលយកចិត្ដទុកដាក់និងយល់អារម្មណ៍របស់ពួកគេ ហើយព្រះយេហូវ៉ាបានធ្វើជាអ្នកដឹកនាំបែបនេះតាមរយៈម៉ូសេ។ ដូច្នេះជនជាតិអ៊ីស្រាអែលមានអារម្មណ៍ថាពួកគេមានសុវត្ថិភាពពេលដែលពួកគេបានចាកចេញពីកន្លែងតែមួយគត់ដែលពួកគេធ្លាប់រស់នៅ។—ទំនុកតម្កើង ៧៨:៥២, ៥៣
១២ តើព្រះយេហូវ៉ាបានធ្វើអ្វីដើម្បីឲ្យរាស្ដ្ររបស់លោកមានអារម្មណ៍ថាពួកគេមានសុវត្ថិភាព? លោកបានរៀបចំឲ្យជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប«ដោយមានរបៀបរៀបរយដូចកងទ័ពមួយ»។ (សេរីភាព [និក្ខមនំ] ៦:២៦, ខ.ស.) ដោយសារពួកគេមានរបៀបរៀបចំបែបនេះ ពួកគេអាចឃើញច្បាស់ថាព្រះរបស់ពួកគេកំពុងនាំមុខពួកគេ។ ព្រះយេហូវ៉ាក៏បានឲ្យពួកគេនូវ«ពពក»នៅពេលថ្ងៃ និង«ពន្លឺនៃភ្លើង»នៅពេលយប់ ដើម្បីរំលឹកពួកគេថាលោកនៅជាមួយនឹងពួកគេ ណែនាំពួកគេ និងការពារពួកគេ។ (ទំនុកតម្កើង ៧៨:១៤) ពេលយើងអានអំពីអ្វីដែលបានកើតឡើងនៅពេលក្រោយមក យើងយល់ថាប្រជាជាតិអ៊ីស្រាអែលពិតជាត្រូវការការពង្រឹងកម្លាំងចិត្ដបែបនេះ។
១៣, ១៤. (ក) តើព្រះយេហូវ៉ាបានយកចិត្ដទុកដាក់ចំពោះជនជាតិអ៊ីស្រាអែលយ៉ាងដូចម្ដេចនៅសមុទ្រក្រហម? (ខ) តើព្រះយេហូវ៉ាបានបង្ហាញយ៉ាងណាថាលោកមានឫទ្ធានុភាពខ្លាំងជាងជនជាតិអេស៊ីបឆ្ងាយណាស់?
និក្ខមនំ ១៤:១៩-២២។ សូមស្រមៃគិតថាអ្នកនៅទីនោះជាមួយនឹងជនជាតិអ៊ីស្រាអែល។ កងទ័ពជនជាតិអេស៊ីបនៅខាងក្រោយអ្នក ហើយសមុទ្រក្រហមនៅខាងមុខអ្នក។ គ្មានផ្លូវឲ្យអ្នករត់ចេញទេ។ ប៉ុន្ដែពេលនោះព្រះធ្វើអ្វីដ៏អស្ចារ្យ។ បង្គោលពពកដែលនៅខាងមុខអ្នក ចេញទៅខាងក្រោយជំរំជនជាតិអ៊ីស្រាអែល គឺរវាងអ្នកនិងជនជាតិអេស៊ីប។ ឥឡូវនៅកន្លែងរបស់កងទ័ពជនជាតិអេស៊ីបគឺងងឹត ប៉ុន្ដែជំរំរបស់អ្នកគឺពេញទៅដោយពន្លឺ! បន្ទាប់មក អ្នកឃើញម៉ូសេលើកដៃទៅលើសមុទ្រ ហើយមានកម្លាំងខ្យល់ពីទិសខាងកើតបក់មកយ៉ាងខ្លាំង នេះធ្វើឲ្យសមុទ្រញែកចេញពីគ្នាជាផ្លូវមួយ។ ដូច្នេះដោយមានរបៀបរៀបរយ អ្នកនិងក្រុមគ្រួសាររបស់អ្នក ព្រមទាំងសត្វរបស់អ្នកដើរកាត់បាតសមុទ្រជាមួយនឹងបណ្ដាជនឯទៀត។ អ្នកភ្ញាក់ផ្អើលដែលបាតសមុទ្រមិនមានភក់ ហើយមិនរអិល។ វាស្ងួតហើយរឹង ដូច្នេះគឺស្រួលដើរ។ ហេតុនេះ សូម្បីតែពួកអ្នកដែលមិនអាចដើរលឿនក៏បានទៅដល់ត្រើយម្ខាងទៀតដោយសុវត្ថិភាពដែរ។
១៣ សូមអាន១៤ សូមអាន និក្ខមនំ ១៤:២៣, ២៦-៣០។ កាលដែលនេះកើតឡើង ផារ៉ូដែលជាមនុស្សមានអំណួតនិងល្ងង់ខ្លៅ ចាប់ផ្ដើមដេញតាមអ្នកនិងជនជាតិអ៊ីស្រាអែលឯទៀត។ បន្ទាប់មក ម៉ូសេលើកដៃទៅលើសមុទ្រម្ដងទៀត ហើយទឹកសមុទ្រដែលប្រៀបដូចជាកំពែងដែលនៅសងខាងផ្លូវនោះ បានធ្លាក់បោកសន្ធប់មកលើផារ៉ូនិងកងទ័ពរបស់គាត់។ គ្មានពួកគេណាម្នាក់រួចជីវិតទេ!—និក្ខមនំ ១៥:៨-១០
១៥. តើអ្នករៀនអ្វីអំពីព្រះយេហូវ៉ាពីកំណត់ហេតុនេះ?
១៥ យើងរៀនអ្វីមួយទៀតអំពីព្រះយេហូវ៉ាពីកំណត់ហេតុកូរិនថូសទី១ ១៤:៣៣) ដូចគង្វាលដែលស្រឡាញ់និងថែទាំចៀមរបស់គាត់ ព្រះយេហូវ៉ាយកចិត្ដទុកដាក់ចំពោះរាស្ដ្រលោក។ លោកជួយការពារពួកគេពីសត្រូវ។ នេះសម្រាលទុក្ខនិងពង្រឹងទំនុកចិត្ដរបស់យើង កាលដែលយើងចូលកាន់តែជិតដល់ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ។—សុភាសិត ១:៣៣
នេះ។ លោកជាព្រះដែលមានរបៀបរៀបរយ ហើយគុណសម្បត្ដិនេះរបស់លោកជួយយើងឲ្យមានអារម្មណ៍ថាយើងមានសុវត្ថិភាព។ (១៦. តើយើងអាចទទួលប្រយោជន៍អ្វីពីការពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាបានសង្គ្រោះជនជាតិអ៊ីស្រាអែល?
១៦ ដូចសម័យម៉ូសេ នៅសព្វថ្ងៃនេះព្រះយេហូវ៉ានៅតែយកចិត្ដទុកដាក់ចំពោះរាស្ដ្រលោកជាក្រុម។ លោកជួយពួកគេឲ្យរក្សាចំណងមិត្ដភាពរបស់ពួកគេជាមួយនឹងលោក ហើយការពារពួកគេពីសត្រូវ។ លោកក៏នឹងបន្ដធ្វើដូច្នេះក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងដែលនឹងមកដល់នៅពេលឆាប់ៗខាងមុខនេះ។ (ការបើកបង្ហាញ ៧:៩, ១០) ដូច្នេះ មិនថាពួកគេជាមនុស្សចាស់ឬក្មេង មានសុខភាពល្អឬពិការក្ដី រាស្ដ្ររបស់ព្រះនឹងមិនភ័យរន្ធត់ឬស្លន់ស្លោក្នុងគ្រាទុក្ខវេទនាជាខ្លាំងទេ។ * (សូមមើលកំណត់សម្គាល់) តាមពិត ពួកគេនឹងធ្វើផ្ទុយស្រឡះពីនេះ! ពួកគេនឹងចាំអំពីពាក្យរបស់លោកយេស៊ូដែលថា៖ «ចូរឈរឲ្យត្រង់ខ្លួនហើយងើបមុខឡើង ព្រោះសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាគឺជិតដល់ហើយ»។ (លូកា ២១:២៨) សូម្បីតែនៅពេលដែលពួកគេនឹងត្រូវទទួលការវាយប្រហារដោយកូក ដែលជាប្រជាជាតិមួយក្រុមដែលមានអំណាចខ្លាំងក្លាជាងផារ៉ូទៅទៀត ក៏រាស្ដ្ររបស់ព្រះនឹងមានទំនុកចិត្ដថាព្រះយេហូវ៉ានឹងការពារពួកគេ។ (អេសេគាល ៣៨:២, ១៤-១៦) ហេតុអ្វី? ពីព្រោះពួកគេដឹងថាព្រះយេហូវ៉ាមិនបានផ្លាស់ប្ដូរទេ។ លោកនឹងបង្ហាញម្ដងទៀតថាលោកជាអ្នកសង្គ្រោះដែលស្រឡាញ់និងយកចិត្ដទុកដាក់ចំពោះរាស្ដ្រលោក។—អេសាយ ២៦:៣, ២០
១៧. (ក) តើយើងអាចទទួលប្រយោជន៍យ៉ាងណាពេលយើងសិក្សាកំណត់ហេតុក្នុងគម្ពីរអំពីរបៀបដែលព្រះយេហូវ៉ាយកចិត្ដទុកដាក់ចំពោះរាស្ដ្ររបស់លោក? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទបន្ទាប់?
១៧ ក្នុងអត្ថបទនេះ យើងបានពិចារណាអំពីគំរូមួយចំនួនដែលបង្ហាញថាព្រះយេហូវ៉ាយកចិត្ដទុកដាក់និងបង្ហាញសេចក្ដីសប្បុរស ពេលដែលលោកសង្គ្រោះ ណែនាំ និងថែរក្សារាស្ដ្ររបស់លោក។ ពេលអ្នករំពឹងគិតអំពីកំណត់ហេតុបែបនេះ សូមព្យាយាមរៀនអ្វីថ្មីអំពីព្រះយេហូវ៉ា ដោយស្វែងរកចំណុចដែលអ្នកមិនធ្លាប់កត់សម្គាល់ពីមុន។ កាលដែលអ្នករៀនថែមទៀតអំពីគុណសម្បត្ដិដ៏គួរឲ្យសរសើររបស់ព្រះយេហូវ៉ា នោះសេចក្ដីស្រឡាញ់និងជំនឿរបស់អ្នកចំពោះលោកនឹងមានកាន់តែខ្លាំងឡើង។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចយកតម្រាប់ព្រះយេហូវ៉ាដោយបង្ហាញការយកចិត្ដទុកដាក់ចំពោះពួកអ្នកដែលនៅក្នុងក្រុមគ្រួសាររបស់យើង ក្រុមជំនុំ និងក្នុងកិច្ចបម្រើផ្សាយ។
^ វគ្គ 3 យ៉ូសេហ្វឺសដែលជាប្រវត្ដិវិទូជនជាតិយូដាបាននិយាយថានៅពេលនោះសាំយូអែលមានអាយុ១២ឆ្នាំ។
^ វគ្គ 16 គឺសមហេតុផលឲ្យយើងសន្និដ្ឋានថាមនុស្សពិការខ្លះនឹងរួចជីវិតពីសង្គ្រាមហាម៉ាគេដូន។ ពេលលោកយេស៊ូនៅផែនដី លោកបានធ្វើឲ្យមនុស្សជាសះស្បើយពី«រោគាគ្រប់យ៉ាង» ឬពីពិការភាពគ្រប់បែបយ៉ាង។ អ្វីដែលលោកបានធ្វើនៅពេលនោះ បង្ហាញអំពីអ្វីដែលលោកនឹងធ្វើចំពោះពួកអ្នកដែលរួចជីវិតពីសង្គ្រាមហាម៉ាគេដូន។ (ម៉ាថាយ ៩:៣៥) ក្នុងការប្រោសឲ្យរស់ឡើងវិញ មនុស្សស្លាប់ទំនងជានឹងត្រូវប្រោសឲ្យរស់ឡើងវិញដោយមានកាយសម្បទាគ្រប់គ្រាន់។