ចូរស្តាប់បង្គាប់និងមានជំនឿដូចណូអេ ដានីយ៉ែល និងយ៉ូប
«សេចក្ដីសុចរិតរបស់[ណូអេ ដានីយ៉ែល និងយ៉ូប]នឹងជួយបានតែព្រលឹងខ្លួន ឲ្យរួចប៉ុណ្ណោះទេ»។—អេសេគាល ១៤:១៤
១, ២. (ក) ហេតុអ្វីការពិចារណាអំពីគំរូរបស់ណូអេ ដានីយ៉ែល និងយ៉ូបអាចលើកទឹកចិត្ដយើង? (ខ) តើមានស្ថានភាពអ្វីខ្លះពេលអេសេគាលបានសរសេរពាក្យនៅអេសេគាល ១៤:១៤?
តើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពពិបាកដោយសារអ្នកធ្លាក់ខ្លួនឈឺ មានបញ្ហាលុយកាក់ ឬរងការបៀតបៀនឬទេ? ជួនកាល តើអ្នកពិបាករក្សាអំណរក្នុងការបម្រើព្រះយេហូវ៉ាឬទេ? បើអ្នកមានអារម្មណ៍បែបនេះ គំរូរបស់ណូអេ ដានីយ៉ែល និងយ៉ូបអាចលើកទឹកចិត្ដអ្នក។ បុរសទាំងនេះគឺជាមនុស្សមិនល្អឥតខ្ចោះ ហើយមានការពិបាកដូចដែលយើងមាននៅសព្វថ្ងៃនេះដែរ។ ពេលខ្លះ ពួកគាត់ស្ទើរតែបាត់បង់ជីវិតទៀតផង។ ប៉ុន្ដែ ពួកគាត់បានរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយលោកបានចាត់ទុកពួកគាត់ជាគំរូល្អស្ដីអំពីជំនឿនិងការស្តាប់បង្គាប់។—សូមអាន អេសេគាល ១៤:១២-១៤
២ នៅស្រុកបាប៊ីឡូន នាឆ្នាំ៦១២មុន គ.ស. អេសេគាលបានសរសេរពាក្យក្នុងបទគម្ពីរដែលជាមូលដ្ឋាននៃអត្ថបទនេះ។ * (សូមមើលកំណត់សម្គាល់) (អេសេគាល ១:១; ) នោះមិនយូរមុនក្រុងយេរូសាឡិមបានត្រូវបំផ្លាញនៅឆ្នាំ៦០៧មុន គ.ស.។ នៅក្រុងយេរូសាឡិម មានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលបានបង្ហាញជំនឿនិងស្តាប់បង្គាប់ព្រះដូចណូអេ ដានីយ៉ែល និងយ៉ូប។ អ្នកដែលបានស្តាប់បង្គាប់ទាំងនោះបានរួចជីវិត។ ( ៨:១អេសេគាល ៩:១-៥) យេរេមា បារូក អេបេឌមេលេក និងពួករេកាបនៅក្នុងចំណោមអ្នកទាំងនោះ។
៣. តើយើងនឹងរៀនអ្វីក្នុងអត្ថបទនេះ?
៣ ស្រដៀងគ្នាដែរ នៅសព្វថ្ងៃនេះ មានតែមនុស្សដែលព្រះយេហូវ៉ាចាត់ទុកថាជាមនុស្សសុចរិតដូចណូអេ ដានីយ៉ែល និងយ៉ូបដែលនឹងរួចជីវិតពីទីបញ្ចប់នៃពិភពលោកដ៏អាក្រក់នេះ។ (ការបើកបង្ហាញ ៧:៩, ១៤) ដូច្នេះ សូមយើងរៀនអំពីមូលហេតុដែលព្រះយេហូវ៉ាបានលើកឈ្មោះរបស់បុរសទាំងបីនាក់នេះជាគំរូអំពីមនុស្សដែលបានធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់លោក។ យើងនឹងពិចារណាអំពី (១) បញ្ហាដែលពួកគាត់មាន និង (២) របៀបដែលយើងអាចស្តាប់បង្គាប់និងមានជំនឿដូចពួកគាត់។
ណូអេបានបង្ហាញជំនឿនិងបានស្តាប់បង្គាប់ព្រះអស់ជាង៩០០ឆ្នាំ!
៤, ៥. តើណូអេមានការពិបាកអ្វីខ្លះ ហើយហេតុអ្វីយើងកោតស្ងើចអំពីគាត់?
៤ តើណូអេមានការពិបាកអ្វីខ្លះ? នៅសម័យអេណុកដែលជាជីតាទួតរបស់ណូអេ មនុស្សគឺអាក្រក់យ៉ាងខ្លាំងរួចទៅហើយ។ ពួកគេនិយាយអ្វី«ដ៏គួរខ្ពើមរអើម»អំពីព្រះយេហូវ៉ា។ (យូដាស ១៤, ១៥) ក្រោយមកពិភពលោកបានកាន់តែអាក្រក់ទៅៗ។ នៅសម័យណូអេ ផែនដី«មានពេញជាសេចក្ដីកាចសហ័ស»។ ទេវតាអាក្រក់បានមកផែនដី បានកាឡាខ្លួនជាមនុស្ស ហើយបានរៀបការជាមួយនឹងស្ដ្រី។ កូនប្រុសៗរបស់ពួកគេគឺកាចសាហាវណាស់។ (លោកុប្បត្ដិ ៦:២-៤, ១១, ១២) ប៉ុន្ដែ ណូអេគឺខុសពីគេ។ គម្ពីរចែងថា ព្រះយេហូវ៉ា«គាប់ព្រះហឫទ័យនឹងលោកណូអេ»។ ខុសពីមនុស្សដែលនៅជុំវិញគាត់ គាត់បានធ្វើអ្វីដែលត្រឹមត្រូវ។ ណូអេ«ដើរជាមួយនឹងព្រះ»។—កំណើតពិភពលោក ៦:៨, ខ.ស.; លោកុប្បត្ដិ ៦:៩
៥ តើពាក្យទាំងនេះបញ្ជាក់យ៉ាងណាអំពីណូអេ? ទី១ សូមគិតអំពីរយៈពេលដែលណូអេបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ក្នុងពិភពលោកដ៏អាក្រក់នោះមុនទឹកជំនន់បានមកដល់។ គាត់មិនបានបម្រើព្រះសម្រាប់តែ៧០ឬ៨០ឆ្នាំប៉ុណ្ណោះទេ តែគាត់បានបម្រើលោកជិត៦០០ឆ្នាំ! (លោកុប្បត្ដិ ៧:១១) ទី២ សូមចាំថាគាត់មិនមានក្រុមជំនុំដើម្បីជួយនិងលើកទឹកចិត្ដគាត់ដូចដែលយើងមាននៅសព្វថ្ងៃនេះទេ។ តាមមើលទៅ សូម្បីតែបងប្អូនបង្កើតរបស់គាត់ក៏មិនបានគាំទ្រគាត់ដែរ * (សូមមើលកំណត់សម្គាល់)។
៦. តើណូអេបានបង្ហាញយ៉ាងណាថាគាត់មានចិត្ដក្លាហាន?
៦ ណូអេមិនបានគិតថា ការធ្វើជាមនុស្សល្អគឺគ្រប់គ្រាន់នោះទេ។ គាត់បានប្រាប់អ្នកឯទៀតដោយចិត្ដក្លាហានអំពីជំនឿរបស់គាត់ទៅលើព្រះយេហូវ៉ា។ គម្ពីរហៅគាត់ថា «អ្នកផ្សព្វផ្សាយអំពីសេចក្ដីសុចរិត»។ (ពេត្រុសទី២ ២:៥) សាវ័កប៉ូលបានសរសេរអំពីណូអេថា៖ «តាមរយៈជំនឿនេះ គាត់បានផ្ដន្ទាទោសពិភពលោក»។ (ហេប្រឺ ១១:៧) មនុស្សច្បាស់ជាបានសើចចំអកណូអេ ហើយព្យាយាមបញ្ឈប់គាត់។ ប្រហែលជាពួកគេថែមទាំងគំរាមកំហែងធ្វើបាបគាត់។ ប៉ុន្ដែ ណូអេមិនខ្លាចមនុស្សទេ។ (សុភាសិត ២៩:២៥) ផ្ទុយទៅវិញ គាត់មានជំនឿ ដូច្នេះព្រះយេហូវ៉ាផ្ដល់ចិត្ដក្លាហានឲ្យគាត់ ហើយលោកក៏ផ្ដល់ចិត្ដក្លាហានបែបនេះដល់អ្នកបម្រើដ៏ស្មោះត្រង់ទាំងអស់របស់លោកនៅសព្វថ្ងៃនេះដែរ។
៧. តើណូអេមានការពិបាកអ្វីខ្លះពេលគាត់សង់ទូក?
៧ ណូអេបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់រយៈពេលជាង៥០០ឆ្នាំរួចហើយ មុនពេលដែលព្រះយេហូវ៉ាបានប្រាប់គាត់ឲ្យសង់ទូកធំមួយ។ ទូកនោះនឹងត្រូវប្រើដើម្បីសង្គ្រោះមនុស្សនិងសត្វមួយចំនួនពីទឹកជំនន់។ (លោកុប្បត្ដិ ៥:៣២; ៦:១៤) ការសង់ទូកដ៏ធំនេះ ប្រាកដជាមើលទៅដូចជាពិបាកសម្រាប់ណូអេ។ គាត់ក៏ច្បាស់ជាបានដឹងថាមនុស្សនឹងសើចចំអកគាត់ ហើយនឹងធ្វើឲ្យជីវិតគាត់ពិបាកណាស់។ ប៉ុន្ដែ ណូអេមានជំនឿនិងបានស្តាប់បង្គាប់ព្រះយេហូវ៉ា។ «គាត់ធ្វើការនោះសំរេចទាំងអស់»។—លោកុប្បត្ដិ ៦:២២
៨. ស្ដីអំពីការផ្គត់ផ្គង់ក្រុមគ្រួសារ តើណូអេបានទុកចិត្ដព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៨ ណូអេមានការពិបាកផ្សេងទៀត។ គាត់ត្រូវចិញ្ចឹមប្រពន្ធនិងកូនគាត់។ មុនទឹកជំនន់ មនុស្សត្រូវខំប្រឹងធ្វើស្រែចម្ការយ៉ាងនឿយហត់ដើម្បីមានអាហារ។ ណូអេក៏ត្រូវធ្វើដូច្នេះដែរ។ (លោកុប្បត្ដិ ៥:២៨, ២៩) ប៉ុន្ដែ គាត់មិនបានឲ្យសេចក្ដីត្រូវការរបស់ក្រុមគ្រួសារគាត់ទៅជាអ្វីដ៏សំខាន់បំផុតចំពោះគាត់ទេ។ ការបម្រើព្រះយេហូវ៉ាតែងតែជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់គាត់។ ទោះជាណូអេជាប់រវល់ក្នុងការសាងសង់ទូកអស់រយៈពេលប្រហែលជា៤០ឬ៥០ឆ្នាំក៏ដោយ គាត់បានបន្ដផ្ដោតអារម្មណ៍ទៅលើព្រះយេហូវ៉ា។ ម្យ៉ាងទៀតគាត់បានផ្ដោតអារម្មណ៍ទៅលើលោកអស់៣៥០ឆ្នាំទៀតក្រោយពីទឹកជំនន់។ (លោកុប្បត្ដិ ៩:២៨) ណូអេជាគំរូល្អអំពីជំនឿនិងការស្តាប់បង្គាប់ព្រះ!
៩, ១០. (ក) តើតាមរបៀបណាយើងអាចស្តាប់បង្គាប់និងមានជំនឿដូចណូអេ? (ខ) បើអ្នកតាំងចិត្ដធ្វើតាមច្បាប់របស់ព្រះ តើអ្នកអាចប្រាកដថាលោកនឹងធ្វើអ្វី?
៩ តើតាមរបៀបណាយើងអាចស្តាប់បង្គាប់ព្រះនិងមានជំនឿដូចណូអេ? យើងធ្វើដូច្នេះ ពេលយើងគាំទ្រទស្សនៈរបស់ព្រះយេហូវ៉ាស្ដីអំពីអ្វីដែលត្រឹមត្រូវ ពេលយើងមិនរួមចំណែកក្នុងពិភពលោករបស់សាថាន និងពេលយើងចាត់ទុកព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់យើង។ (ម៉ាថាយ ៦:៣៣; យ៉ូហាន ១៥:១៩) ដោយសារមូលហេតុទាំងនេះ មនុស្សខាងពិភពលោកនេះមិនចូលចិត្ដយើងទេ។ ជាឧទាហរណ៍ នៅប្រទេសខ្លះមនុស្សនិយាយមិនល្អអំពីយើងតាមប្រព័ន្ធផ្សាយព័ត៌មាន ដោយសារយើងតាំងចិត្ដធ្វើតាមច្បាប់របស់ព្រះស្ដីអំពីការរួមភេទនិងអំពីអាពាហ៍ពិពាហ៍។ (សូមអាន ម៉ាឡាគី ៣:១៧, ១៨) ដូចណូអេ យើងមិនខ្លាចមនុស្សឡើយ។ យើងកោតខ្លាចព្រះយេហូវ៉ា ពោលគឺយើងគោរពលោកយ៉ាងជ្រាលជ្រៅ ហើយមិនចង់ធ្វើឲ្យលោកខកចិត្ដទេ។ យើងដឹងថាមានតែលោកប៉ុណ្ណោះដែលអាចឲ្យយើងនូវជីវិតដែលគ្មានទីបញ្ចប់។—លូកា ១២:៤, ៥
១០ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំនឹងបន្ដធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់ព្រះ សូម្បីតែអ្នកឯទៀតសើចចំអកឬរិះគន់ខ្ញុំឬទេ? តើខ្ញុំមានទំនុកចិត្ដថាព្រះយេហូវ៉ាអាចផ្គត់ផ្គង់ក្រុមគ្រួសាររបស់ខ្ញុំ សូម្បីតែនៅពេលដែលមិនស្រួលចិញ្ចឹមជីវិតក្នុងពិភពលោកនេះឬទេ?›។ បើអ្នកទុកចិត្ដព្រះយេហូវ៉ានិងស្តាប់បង្គាប់លោកដូចណូអេ អ្នកអាចប្រាកដថាព្រះយេហូវ៉ានឹងថែរក្សាអ្នក។—ភីលីព ៤:៦, ៧
ដានីយ៉ែលបង្ហាញជំនឿនិងស្តាប់បង្គាប់ព្រះ ទោះជានៅក្រុងពេញដោយអំពើអាក្រក់ក្ដី
១១. តើដានីយ៉ែលនិងមិត្ដភក្ដិបីនាក់របស់គាត់មានការពិបាកអ្វីខ្លះនៅក្រុងបាប៊ីឡូន? (សូមមើលរូបភាពនៅដើមអត្ថបទ)
១១ តើដានីយ៉ែលបានជួបការពិបាកអ្វីខ្លះ? ដានីយ៉ែលត្រូវរស់នៅជាឈ្លើយក្នុងក្រុងបាប៊ីឡូន ដែលជាក្រុងមួយដែលពោរពេញទៅដោយព្រះមិនពិតនិងការទាក់ទងនឹងពួកវិញ្ញាណអាក្រក់។ មនុស្សនៅទីនោះមិនចូលចិត្ដជនជាតិយូដា ហើយបានសើចចំអកពួកគេនិងព្រះយេហូវ៉ាដែលជាព្រះរបស់ពួកគេ។ (ទំនុកតម្កើង ១៣៧:១, ៣) នេះច្បាស់ជាបានធ្វើឲ្យដានីយ៉ែលនិងជនជាតិយូដាឯទៀតដែលស្រឡាញ់ព្រះយេហូវ៉ាឈឺចិត្ដជាខ្លាំង! ម្យ៉ាងទៀត មនុស្សជាច្រើនបានសង្កេតមើលដានីយ៉ែលនិងមិត្ដភក្ដិបីនាក់របស់គាត់ឈ្មោះហាណានា មីសាអែល និងអ័សារា ដោយសារពួកគាត់ទទួលការបង្ហាត់បង្រៀនដើម្បីធ្វើកិច្ចការឲ្យស្ដេចបាប៊ីឡូន។ ពួកគាត់ត្រូវបរិភោគម្ហូបអាហាររបស់ស្ដេច ដែលរួមមានអ្វីដែលព្រះយេហូវ៉ាមិនចង់ឲ្យរាស្ដ្ររបស់លោកបរិភោគ។ ប៉ុន្ដែ ដានីយ៉ែល«មិនព្រមឲ្យខ្លួនសៅហ្មងដោយអាហាររបស់ស្ដេច»ឡើយ។—ដានីយ៉ែល ១:៥-៨, ១៤-១៧
១២. (ក) តើដានីយ៉ែលជាមនុស្សបែបណា? (ខ) តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះដានីយ៉ែល?
ដានីយ៉ែល ១:១៩, ២០) ទោះជាយ៉ាងនោះក៏ដោយ ដានីយ៉ែលមិនមានអំណួត ហើយក៏មិនបានគិតថាទស្សនៈរបស់គាត់តែងតែត្រឹមត្រូវនោះទេ។ គាត់បានរក្សាចិត្ដរាបទាបនិងចិត្ដសុភាព។ គាត់តែងតែនិយាយថាសមត្ថភាពរបស់គាត់គឺមកពីព្រះយេហូវ៉ា។ (ដានីយ៉ែល ២:៣០) ព្រះយេហូវ៉ាបានលើកឈ្មោះរបស់ដានីយ៉ែលជាមួយនឹងណូអេនិងយ៉ូបថាជាគំរូល្អសម្រាប់អ្នកឯទៀតឲ្យធ្វើតាម។ នៅពេលនោះ ណូអេនិងយ៉ូបបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ពេញមួយជីវិតរបស់ពួកគាត់រួចហើយ ប៉ុន្ដែដានីយ៉ែលនៅវ័យក្មេងនៅឡើយ។ ព្រះយេហូវ៉ាពិតជាមានទំនុកចិត្ដទៅលើដានីយ៉ែល! ទំនុកចិត្ដនេះគឺត្រឹមត្រូវមែន ដោយសារដានីយ៉ែលបានបង្ហាញជំនឿនិងបានស្តាប់បង្គាប់ព្រះអស់មួយជីវិតរបស់គាត់។ ពេលដានីយ៉ែលមានអាយុជិត១០០ឆ្នាំ ទេវតារបស់ព្រះបាននិយាយពាក្យសប្បុរសទាំងនេះទៅកាន់គាត់ថា៖ «ឱដានីយ៉ែល ជាអ្នកសំណប់យ៉ាងសំខាន់អើយ»។—ដានីយ៉ែល ១០:១១
១២ ដានីយ៉ែលមានការពិបាកផ្សេងទៀត ដែលដំបូងមើលទៅដូចជាមិនសូវពិបាកប៉ុន្មានទេ។ គាត់មានសមត្ថភាពខ្ពស់ ហេតុនេះស្ដេចបានផ្ដល់ឯកសិទ្ធិពិសេសឲ្យគាត់។ (១៣. តើអ្វីប្រហែលជាមូលហេតុមួយដែលព្រះយេហូវ៉ាបានជួយដានីយ៉ែលឲ្យមានឋានៈខ្ពង់ខ្ពស់?
១៣ ដោយសារការគាំទ្រពីព្រះយេហូវ៉ា ដានីយ៉ែលបានទៅជាមន្ដ្រីជាន់ខ្ពស់នៃចក្រភពបាប៊ីឡូន ហើយក្រោយមកនៅចក្រភពមេឌីនិងពើស៊ី។ (ដានីយ៉ែល ១:២១; ៦:១, ២) ប្រហែលជាព្រះយេហូវ៉ាបានធ្វើឲ្យប្រាកដថាដានីយ៉ែលទទួលឋានៈដ៏ខ្ពង់ខ្ពស់នេះដើម្បីគាត់អាចជួយជនរួមជាតិរបស់គាត់ ដូចដែលយ៉ូសែបបានធ្វើនៅស្រុកអេស៊ីប ហើយអេសធើរនិងម៉ាដេកាយបានធ្វើនៅស្រុកពើស៊ី។ * (សូមមើលកំណត់សម្គាល់) (ដានីយ៉ែល ២:៤៨) តើអ្នកអាចស្រមៃឃើញថា អេសេគាលនិងជនជាតិយូដាឯទៀតដែលបានត្រូវចាប់ជាឈ្លើយមានអារម្មណ៍យ៉ាងណាពេលពួកគេបានឃើញរបៀបដែលព្រះយេហូវ៉ាបានប្រើដានីយ៉ែលដើម្បីជួយពួកគេ? នេះច្បាស់ជាបានលើកទឹកចិត្ដពួកគេ!
១៤, ១៥. (ក) តើស្ថានភាពរបស់យើងគឺស្រដៀងនឹងស្ថានភាពរបស់ដានីយ៉ែលយ៉ាងដូចម្ដេច? (ខ) តើឪពុកម្ដាយនៅសព្វថ្ងៃនេះអាចរៀនអ្វីពីឪពុកម្ដាយរបស់ដានីយ៉ែល?
១៤ តើតាមរបៀបណាយើងអាចស្តាប់បង្គាប់ព្រះនិងមានជំនឿដូចដានីយ៉ែល? ពិភពលោកដែលយើងរស់នៅសព្វថ្ងៃនេះ ពោរពេញទៅដោយអំពើប្រាសចាកសីលធម៌និងការគោរពប្រណិប័តន៍ព្រះមិនពិត។ មនុស្សបានទទួលឥទ្ធិពលពីបាប៊ីឡូនដ៏ខ្លាំងក្លាដែលជាសាសនាមិនពិតទាំងឡាយនៅទូទាំងពិភពលោក ដែលគម្ពីរបានហៅថា «លំនៅរបស់ពួកវិញ្ញាណកំណាច»។ (ការ) ប៉ុន្ដែ ក្នុងពិភពលោកនេះយើងហាក់ដូចជាជនបរទេស។ ជាលទ្ធផល មនុស្សអាចឃើញថាយើងខុសពីគេ ហើយពួកគេប្រហែលជាសើចចំអកយើង។ ( បើកបង្ហាញ ១៨:២ម៉ាកុស ១៣:១៣) ប៉ុន្ដែដូចដានីយ៉ែល សូមឲ្យយើងចូលទៅជិតព្រះយេហូវ៉ាដែលជាព្រះរបស់យើង។ ពេលយើងមានចិត្ដរាបទាប ទុកចិត្ដលើព្រះយេហូវ៉ា និងស្តាប់បង្គាប់លោក នោះលោកនឹងចាត់ទុកយើងថាជាអ្នកសំណព្វរបស់លោកដែរ។—ហាកាយ ២:៧
១៥ ឪពុកម្ដាយទាំងឡាយអាចទាញយកមេរៀនពីឪពុកម្ដាយរបស់ដានីយ៉ែល។ នៅស្រុកយូដាពេលដានីយ៉ែលនៅតូច មនុស្សភាគច្រើនដែលនៅជុំវិញគាត់គឺអាក្រក់ណាស់។ ប៉ុន្ដែ គាត់ស្រឡាញ់ព្រះយេហូវ៉ា។ តើនេះបានកើតឡើងដោយចៃដន្យឬទេ? មិនមែនទេ។ ឪពុកម្ដាយរបស់គាត់ច្បាស់ជាបានបង្រៀនគាត់អំពីព្រះយេហូវ៉ា។ (សុភាសិត ២២:៦) សូម្បីតែឈ្មោះរបស់ដានីយ៉ែលដែលមានន័យថា«ព្រះជាចៅក្រមរបស់ខ្ញុំ»បង្ហាញថាឪពុកម្ដាយរបស់គាត់ស្រឡាញ់ព្រះយេហូវ៉ា។ ដូច្នេះ ឪពុកម្ដាយទាំងឡាយអើយ សូមមានចិត្ដអត់ធ្មត់ពេលបង្រៀនកូនរបស់អ្នកអំពីព្រះយេហូវ៉ា។ សូមកុំឈប់ព្យាយាមឡើយ។ (អេភេសូរ ៦:៤) សូមអធិដ្ឋានជាមួយនឹងពួកគេ។ សូមអធិដ្ឋានអំពីពួកគេ។ សូមខំអស់ពីសមត្ថភាពដើម្បីបង្រៀនពួកគេឲ្យស្រឡាញ់អ្វីដែលព្រះយេហូវ៉ាថាត្រឹមត្រូវ យ៉ាងនេះព្រះយេហូវ៉ានឹងឲ្យពរជាច្រើនដល់អ្នក។—ទំនុកតម្កើង ៣៧:៥
យ៉ូបបានបង្ហាញជំនឿនិងបានស្តាប់បង្គាប់ព្រះ ទោះជាគាត់មានឬក្រក្ដី
១៦, ១៧. តើយ៉ូបបានជួបការពិបាកអ្វីខ្លះក្នុងជីវិតរបស់គាត់?
១៦ តើយ៉ូបមានការពិបាកអ្វីខ្លះ? យ៉ូបបានជួបការផ្លាស់ប្ដូរដ៏ធំក្នុងជីវិតរបស់គាត់។ នៅដំបូង យ៉ូប«ជាលោកធំជាងអស់ទាំងមនុស្សនៅប្រទេសខាងកើត»។ (យ៉ូប ១:៣) គាត់ជាអ្នកមានស្ដុកស្ដម្ភ ហើយមនុស្សជាច្រើនស្គាល់គាត់និងគោរពគាត់យ៉ាងជ្រាលជ្រៅ។ (យ៉ូប ២៩:៧-១៦) ទោះជាយ៉ាងនេះក៏ដោយ យ៉ូបមិនបានគិតថាគាត់ប្រសើរជាងអ្នកឯទៀត ឬមិនបានគិតថាគាត់មិនត្រូវការព្រះទេ។ ព្រះយេហូវ៉ាបានហៅគាត់ថា «អ្នកបំរើអញ» ហើយបានមានប្រសាសន៍អំពីគាត់ថា៖ «ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្ដីអាក្រក់ផង»។—យ៉ូប ១:៨
១៧ ប៉ុន្ដែ ភ្លាមៗជីវិតរបស់យ៉ូបបានផ្លាស់ប្ដូរទាំងស្រុង។ គាត់បានបាត់បង់អ្វីៗទាំងអស់ ហើយគាត់ធ្លាក់ទឹកចិត្ដជាខ្លាំងរហូតដល់គាត់ចង់ស្លាប់។ សព្វថ្ងៃនេះ យើងដឹងថាគឺសាថានដែលបានបណ្ដាលឲ្យយ៉ូបមានបញ្ហាទាំងនោះ។ វាបាននិយាយថាយ៉ូបបម្រើព្រះយេហូវ៉ាដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ (សូមអាន យ៉ូប ១:៩, ១០) ព្រះយេហូវ៉ាបានចាត់ទុកការចោទប្រកាន់ដ៏អាក្រក់នេះថាជារឿងធ្ងន់ធ្ងរ។ តើលោកធ្វើអ្វីដើម្បីបង្ហាញថាសាថានជាអ្នកភូតភរដ៏អាក្រក់? ព្រះបានផ្ដល់ឱកាសឲ្យយ៉ូបបង្ហាញភក្ដីភាពចំពោះលោក ហើយបង្ហាញថាគាត់បម្រើលោកដោយសារគាត់ស្រឡាញ់លោក។
១៨. (ក) តើអ្វីធ្វើឲ្យអ្នកកោតស្ងើចអំពីយ៉ូប? (ខ) តើយើងរៀនអ្វីអំពីព្រះយេហូវ៉ាពីការប្រព្រឹត្ដរបស់លោកចំពោះយ៉ូប?
១៨ ដោយគ្មានមេត្ដា សាថានបានវាយប្រហារយ៉ូបម្ដងហើយម្ដងទៀត ហើយបានធ្វើឲ្យគាត់គិតថាការវាយប្រហារទាំងនេះមកពីព្រះ។ (យ៉ូប ១:១៣-២១) ក្រោយមក បុរសបីនាក់ដែលអះអាងថាពួកគេជាមិត្ដភក្ដិរបស់យ៉ូបបាននិយាយមិនសប្បុរសដាក់យ៉ូប។ ពួកគេបាននិយាយថាយ៉ូបជាមនុស្សអាក្រក់ ហើយថាព្រះបានដាក់ទោសគាត់។ (យ៉ូប ២:១១; ២២:១, ៥-១០) ទោះជាយ៉ាងនោះក៏ដោយ យ៉ូបបានរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា។ ពិតមែនថាជួនកាលយ៉ូបបាននិយាយអ្វីដែលខ្វះការពិចារណា តែព្រះយេហូវ៉ាបានយល់ថាយ៉ូបធ្វើដូច្នេះដោយសារតែគាត់ឈឺចិត្ដនិងធ្លាក់ទឹកចិត្ដ។ (យ៉ូប ៦:១-៣) ព្រះយេហូវ៉ាបានឃើញថាយ៉ូបមិនបានបោះបង់ចោលលោកទេ ទោះជាសាថានវាយប្រហារនិងប្រមាថមើលងាយយ៉ូបម្ដងហើយម្ដងទៀតក៏ដោយ។ ពេលសាថានធ្វើបែបនេះដាក់យ៉ូបគឺប្រៀបដូចជាក្មេងដែលធ្វើបាបក្មេងតូចជាងខ្លួន។ ក្រោយពីគ្រាដ៏ពិបាកនេះបានកន្លងផុតទៅ ព្រះយេហូវ៉ាបានឲ្យយ៉ូបមួយជាពីរនូវអ្វីៗដែលគាត់មានពី មុន ហើយបានឲ្យគាត់រស់នៅអស់១៤០ឆ្នាំទៀត។ (យ៉ាកុប ៥:១១) ក្នុងអំឡុងពេលនោះ យ៉ូបបានបន្ដបម្រើព្រះដោយអស់ពីចិត្ដ។ ហេតុអ្វីយើងដឹងដូច្នេះ? ពីព្រោះអេសេគាល ១៤:១៤ ដែលជាបទគម្ពីរជាមូលដ្ឋាននៃអត្ថបទនេះ បានត្រូវសរសេររាប់រយឆ្នាំក្រោយពីយ៉ូបបានស្លាប់។
១៩, ២០. (ក) តើយើងអាចស្តាប់បង្គាប់ព្រះនិងមានជំនឿដូចយ៉ូបយ៉ាងដូចម្ដេច? (ខ) តើតាមរបៀបណាយើងអាចបង្ហាញចិត្ដអាណិតអាសូរចំពោះអ្នកឯទៀតដូចព្រះយេហូវ៉ា?
១៩ តើតាមរបៀបណាយើងអាចស្តាប់បង្គាប់ព្រះនិងមានជំនឿដូចយ៉ូប? ទោះជាយើងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ យើងចង់ធ្វើឲ្យប្រាកដថាព្រះយេហូវ៉ាតែងតែជាបុគ្គលដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង។ យើងចង់ទុកចិត្ដលោកទាំងស្រុង ហើយស្តាប់បង្គាប់លោកអស់ពីចិត្ដ។ តាមពិតយើងមានមូលហេតុច្រើនជាងយ៉ូបឲ្យធ្វើដូច្នេះ។ សូមគិតអំពីអ្វីដែលយើងដឹងនៅសព្វថ្ងៃនេះ។ យើងដឹងអ្វីៗជាច្រើនអំពីសាថាននិងកលល្បិចរបស់វា។ (កូរិនថូសទី២ ២:១១) ដោយសារគម្ពីរ ជាពិសេសសៀវភៅយ៉ូប យើងដឹងអំពីមូលហេតុដែលព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា។ តាមរយៈទំនាយរបស់ដានីយ៉ែល យើងដឹងថារាជាណាចក្ររបស់ព្រះគឺជារដ្ឋាភិបាលដ៏ពិតប្រាកដដែលមានលោកយេស៊ូគ្រិស្ដជាអ្នកគ្រប់គ្រង។ (ដានីយ៉ែល ៧:១៣, ១៤) យើងក៏ដឹងដែរថា មិនយូរទៀតរាជាណាចក្រនេះនឹងគ្រប់គ្រងលើផែនដីទាំងមូល ហើយនឹងបំបាត់ចោលទុក្ខវេទនាសព្វបែបយ៉ាង។
២០ បទពិសោធន៍របស់យ៉ូបក៏បង្រៀនយើងឲ្យបង្ហាញចិត្ដអាណិតអាសូរពេលដែលបងប្អូនរបស់យើងរងទុក្ខលំបាក។ ដូចយ៉ូប ពួកគេប្រហែលជានិយាយដោយមិនបានគិតពិចារណា។ (សាស្តា ៧:៧) ប៉ុន្ដែ យើងមិនគួរវិនិច្ឆ័យពួកគេឬចោទថាពួកគេបានធ្វើខុសទេ។ ផ្ទុយទៅវិញ យើងគួរខំយល់អារម្មណ៍របស់ពួកគេ។ បើយើងធ្វើដូច្នេះ យើងគឺដូចព្រះយេហូវ៉ាដែលជាបិតារបស់យើង ដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាករុណា។—ទំនុកតម្កើង ១០៣:៨
ព្រះយេហូវ៉ា‹នឹងធ្វើឲ្យអ្នកខ្លាំងក្លាឡើង›
២១. តើពាក្យនៅពេត្រុសទី១ ៥:១០ រំលឹកយើងអំពីបទពិសោធន៍របស់ណូអេ ដានីយ៉ែល និងយ៉ូបយ៉ាងដូចម្ដេច?
២១ ណូអេ ដានីយ៉ែល និងយ៉ូបបានរស់នៅសម័យខុសៗគ្នា ហើយមានស្ថានភាពផ្សេងៗពីគ្នា។ ប៉ុន្ដែ ពួកគាត់ទាំងអស់គ្នាបានស៊ូទ្រាំនឹងការពិបាកដែលពួកគាត់បានជួបប្រទះ។ បទពិសោធន៍របស់ពួកគាត់ រំលឹកយើងអំពីអ្វីដែលសាវ័កពេត្រុសបាននិយាយ ដែលថា៖ «ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដែលផ្ដល់គុណដ៏វិសេសលើសលប់គ្រប់យ៉ាង . . . នឹងបង្គ្រប់ការហ្វឹកហ្វឺនរបស់អ្នករាល់គ្នា។ លោកនឹងធ្វើឲ្យអ្នករាល់គ្នាមាំមួនហើយខ្លាំងក្លាឡើង»។—ពេត្រុសទី១ ៥:១០
២២. តើយើងនឹងរៀនអ្វីក្នុងអត្ថបទបន្ទាប់?
២២ ពាក្យនៅពេត្រុសទី១ ៥:១០ក៏ជាប់ទាក់ទងនឹងរាស្ដ្ររបស់ព្រះនៅសព្វថ្ងៃនេះដែរ។ ព្រះយេហូវ៉ាពង្រឹងទំនុកចិត្ដយើងថាលោកនឹងធ្វើឲ្យអ្នកបម្រើរបស់លោកមាំមួនហើយខ្លាំងក្លា។ យើងទាំងអស់គ្នាចង់ឲ្យព្រះយេហូវ៉ាធ្វើឲ្យយើងខ្លាំងក្លា ហើយយើងចង់រក្សាខ្លួនឲ្យមាំមួននិងរក្សាភាពស្មោះត្រង់ចំពោះលោក។ នេះជាមូលហេតុដែលយើងចង់ស្តាប់បង្គាប់និងមានជំនឿដូចណូអេ ដានីយ៉ែល និងយ៉ូប។ ក្នុងអត្ថបទបន្ទាប់ យើងនឹងរៀនថាបុរសទាំងនេះអាចរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាដោយសារពួកគាត់ស្គាល់លោកច្បាស់។ ពួកគាត់«យល់គ្រប់ទាំងអស់»ដែលលោកចង់ឲ្យពួកគាត់ធ្វើ។ (សុភាសិត ២៨:៥) យើងក៏អាចធ្វើដូចគ្នាដែរ។
^ វគ្គ 2 អេសេគាលបានត្រូវចាប់យកទៅស្រុកបាប៊ីឡូននៅឆ្នាំ៦១៧មុន គ.ស.។ គាត់បានសរសេរពាក្យនៅអេសេគាល ៨:១–១៩:១៤ នាឆ្នាំ៦១២មុន គ.ស. ដែលជា«ឆ្នាំទី៦»ក្រោយពីគាត់បានត្រូវនាំយកទៅស្រុកនោះ។
^ វគ្គ 5 ឡាមេកដែលជាឪពុករបស់ណូអេមានជំនឿលើព្រះ ប៉ុន្ដែគាត់បានស្លាប់ប្រហែលជាប្រាំឆ្នាំមុនទឹកជំនន់បានមកដល់។ បើម្ដាយនិងបងប្អូនរបស់ណូអេនៅរស់ពេលទឹកជំនន់បានចាប់ផ្ដើម ពួកគេមិនបានរួចជីវិតទេ។
^ វគ្គ 13 ព្រះយេហូវ៉ាប្រហែលជាធ្វើដូចគ្នាចំពោះហាណានា មីសាអែល និងអ័សារាដើម្បីឲ្យពួកគាត់អាចជួយជនជាតិយូដាផងដែរ។—ដានីយ៉ែល ២:៤៩