ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា មិថុនា ២០១៧

ក្នុងលេខនេះមានអត្ថបទសិក្សាសម្រាប់ថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។

ព្រះយេហូវ៉ាផ្ដល់ការសម្រាលទុក្ខដល់យើងពីសេចក្ដីវេទនាសព្វបែបយ៉ាង

នៅសព្វថ្ងៃនេះ តើគ្រិស្ដសាសនិកប្រហែលជានឹងប្រឈមមុខនឹងការពិបាកអ្វីខ្លះក្នុងជីវិតអាពាហ៍ពិពាហ៍និងក្នុងជីវិតក្រុមគ្រួសារ? ម្យ៉ាងទៀត បើអ្នកកំពុងប្រឈមមុខនឹងបញ្ហាបែបនេះ តើអ្នកអាចទទួលការសម្រាលទុក្ខពីព្រះយ៉ាងដូចម្ដេច?

ចូរផ្ដោតអារម្មណ៍ទៅលើទ្រព្យវិសេសដែលមកពីព្រះ

តើយើងគួរឲ្យតម្លៃទៅលើទ្រព្យវិសេសអ្វី ហើយតើតាមរបៀបណាយើងអាចធ្វើដូច្នេះ?

ចូរផ្ដោតអារម្មណ៍ទៅលើរឿងដ៏សំខាន់

តើអ្វីជារឿងដ៏សំខាន់សម្រាប់មនុស្សទាំងអស់? ហេតុអ្វីគឺជាការសំខាន់ឲ្យអ្នកទទួលស្គាល់រឿងដ៏សំខាន់នេះ?

ចូរគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា!

បើអ្នកទទួលស្គាល់ថាព្រះយេហូវ៉ាជាអ្នកដែលមានសិទ្ធិគ្រប់គ្រងលើសកលលោក តើនេះមានឥទ្ធិពលយ៉ាងណាទៅលើជីវិតរបស់អ្នក?

តើលោកអ្នកដឹងទេ?

ហេតុអ្វីគឺសមត្រឹមត្រូវដែលលោកយេស៊ូហៅអ្នកលក់សត្វនៅក្នុងវិហារក្រុងយេរូសាឡិមថាជា«ចោរ»?

តើអ្នកនឹងដោះស្រាយទំនាស់ ហើយធ្វើឲ្យមានសន្ដិភាពទេ?

មនុស្សពិតជាត្រូវការសន្ដិភាព។ ទោះជាយ៉ាងនេះក៏ដោយ មនុស្សជាច្រើនចាប់ផ្ដើមប្រព្រឹត្ដតាមរបៀបដែលមិនធ្វើឲ្យមានសន្ដិភាពនៅពេលដែលភារកិច្ច ឬមោទនភាពរបស់ពួកគេបានត្រូវប៉ះពាល់។ តើអ្នកអាចជៀសវាងពីប្រតិកម្មបែបនេះយ៉ាងដូចម្ដេច?