ព្រះយេហូវ៉ាណែនាំរាស្ដ្ររបស់លោកឲ្យដើរតាមផ្លូវទៅឯជីវិត
«គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។—អេសាយ ៣០:២១
ចម្រៀងលេខ: ៣២, ៤៨
១, ២. (ក) តើមនុស្សជាច្រើននាក់បានរួចជីវិតដោយសារការព្រមានអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) តើរាស្ដ្ររបស់ព្រះបានទទួលការណែនាំណាដែលអាចសង្គ្រោះជីវិតរបស់ពួកគេ?
«ឈប់ មើល ស្តាប់» ពាក្យទាំងនេះមាននៅលើស្លាកសញ្ញាធំៗនៅផ្លូវដែលមានរថភ្លើងឆ្លងកាត់នាទ្វីបអាម៉េរិកខាងជើងអស់រយៈពេលជាង១០០ឆ្នាំទៅហើយ។ ហេតុអ្វី? គឺដើម្បីការពារមិនឲ្យឡានត្រូវរថភ្លើងបុក ពេលដែលឆ្លងកាត់ផ្លូវរថភ្លើងនោះ។ មនុស្សជាច្រើននាក់បានរួចជីវិតដោយសារពួកគេយកចិត្ដទុកដាក់នឹងស្លាកសញ្ញាគ្រោះថ្នាក់ទាំងនេះ។
២ ព្រះយេហូវ៉ាធ្វើអ្វីដែលប្រសើរជាងការផ្ដល់ឲ្យស្លាកសញ្ញាគ្រោះថ្នាក់។ លោកណែនាំរាស្ដ្ររបស់លោកដើម្បីឲ្យពួកគេអាចទទួលជីវិតដែលគ្មានទីបញ្ចប់និងជៀសឆ្ងាយពីគ្រោះថ្នាក់ផ្សេងៗ។ ព្រះយេហូវ៉ាគឺប្រៀបដូចជាគង្វាលដែលប្រកបដោយសេចក្ដីស្រឡាញ់ដែលដឹកនាំនិងព្រមានចៀមរបស់គាត់ដើម្បីឲ្យពួកវាអាចជៀសពីផ្លូវដែលនាំឲ្យមានគ្រោះថ្នាក់។—សូមអាន អេសាយ ៣០:២០, ២១
ព្រះយេហូវ៉ាតែងតែណែនាំរាស្ដ្ររបស់លោក
៣. តើតាមរបៀបណាក្រុមគ្រួសារមនុស្សជាតិបានដើរតាមផ្លូវដែលនាំឲ្យស្លាប់?
៣ តាំងពីដើមដំបូងនៃប្រវត្ដិសាស្ដ្ររបស់មនុស្សជាតិ ព្រះយេហូវ៉ាបានផ្ដល់ការណែនាំជាក់លាក់ដល់មនុស្ស។ ជាឧទាហរណ៍ នៅសួនអេដែន ព្រះយេហូវ៉ាបានឲ្យការលោកុប្បត្ដិ ២:១៥-១៧) ប៉ុន្ដែ អាដាមនិងអេវ៉ាបានបដិសេធមិនធ្វើតាមការណែនាំពីបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់។ អេវ៉ាបានស្តាប់តាមឱវាទដែលហាក់ដូចជាមកពីសត្វពស់ ហើយក្រោយមកអាដាមបានស្តាប់តាមប្រពន្ធរបស់គាត់។ តើនេះនាំឲ្យមានលទ្ធផលអ្វី? ពួកគេទាំងពីរនាក់បានរងទុក្ខ ហើយស្លាប់ដោយគ្មានសេចក្ដីសង្ឃឹមឡើយ។ ម្យ៉ាងទៀត ដោយសារអាដាមនិងអេវ៉ាមិនបានស្តាប់បង្គាប់ព្រះ នោះក្រុមគ្រួសារមនុស្សជាតិទាំងមូលបានដើរតាមផ្លូវដែលនាំឲ្យស្លាប់។
ណែនាំច្បាស់លាស់ដែលនាំឲ្យក្រុមគ្រួសារមនុស្សជាតិទទួលជីវិតដែលគ្មានទីបញ្ចប់និងមានសុភមង្គល។ (៤. (ក) ហេតុអ្វីត្រូវការការណែនាំថែមទៀតក្រោយទឹកជំនន់? (ខ) តើការផ្លាស់ប្ដូរទាំងនោះបានបង្ហាញយ៉ាងណាអំពីទស្សនៈរបស់ព្រះ?
៤ ព្រះយេហូវ៉ាបានឲ្យណូអេនូវការណែនាំដែលសង្គ្រោះជីវិត។ ក្រោយទឹកជំនន់ ព្រះបានបង្គាប់មនុស្សមិនឲ្យបរិភោគឬផឹកឈាមឡើយ។ ហេតុអ្វី? ពេលនោះព្រះយេហូវ៉ាបានអនុញ្ញាតឲ្យមនុស្សជាតិបរិភោគសាច់បាន។ ដោយសារស្ថានភាពថ្មីទាំងនេះ ពួកគេត្រូវការការណែនាំថ្មីដែលថា៖ «សាច់ណាដែលនៅមានជីវិត គឺជាឈាម នោះកុំឲ្យបរិភោគឡើយ»។ (លោកុប្បត្ដិ ៩:១-៤) តាមរយៈការណែនាំនេះ យើងអាចស្គាល់ទស្សនៈរបស់ព្រះចំពោះជីវិតដែលជារបស់លោក។ លោកគឺជាអ្នកបង្កើត ហើយគឺជាអ្នកដែលផ្ដល់ជីវិតដល់យើង ដូច្នេះលោកមានសិទ្ធិដាក់ច្បាប់ចំពោះជីវិត។ ជាឧទាហរណ៍ លោកបានបង្គាប់មនុស្សមិនឲ្យសម្លាប់មនុស្សឯទៀត។ ព្រះចាត់ទុកជីវិតនិងឈាមជាអ្វីដែលពិសិដ្ឋ ហើយលោកនឹងដាក់ទោសអ្នកណាដែលមិនធ្វើតាមការណែនាំទាំងនោះ។—លោកុប្បត្ដិ ៩:៥, ៦
៥. ឥឡូវនេះ តើយើងនឹងពិចារណាអំពីអ្វី ហើយហេតុអ្វី?
៥ ក្រោយសម័យណូអេ ព្រះបានបន្ដណែនាំរាស្ដ្ររបស់លោក។ ក្នុងអត្ថបទនេះ យើងនឹងពិនិត្យមើលឧទាហរណ៍មួយចំនួនដែលបង្ហាញអំពីរបៀបដែលលោកបានណែនាំពួកគេ។ ការពិនិត្យមើលឧទាហរណ៍ទាំងនេះនឹងធ្វើឲ្យយើងតាំងចិត្ដកាន់តែខ្លាំងក្នុងការធ្វើតាមការណែនាំពីព្រះយេហូវ៉ាដើម្បីចូលក្នុងពិភពលោកថ្មី។
ប្រជាជាតិថ្មី ការណែនាំថ្មី
៦. ហេតុអ្វីរាស្ដ្ររបស់ព្រះចាំបាច់ធ្វើតាមច្បាប់ដែលលោកបានផ្ដល់ឲ្យតាមរយៈម៉ូសេ ហើយតើជនជាតិអ៊ីស្រាអែលត្រូវមានចិត្ដគំនិតបែបណា?
៦ នៅសម័យម៉ូសេ ព្រះយេហូវ៉ាបានឲ្យរាស្ដ្ររបស់លោកនូវការណែនាំច្បាស់លាស់ស្ដីអំពីការគោរពប្រណិប័តន៍និងការប្រព្រឹត្ដរបស់ពួកគេ។ ហេតុអ្វី? ស្ថានភាពរបស់រាស្ដ្រព្រះបានត្រូវផ្លាស់ប្ដូរម្ដងទៀត។ អស់រយៈពេលជាងពីររយឆ្នាំ ជនជាតិអ៊ីស្រាអែលបានរស់នៅស្រុកអេស៊ីប ហើយមនុស្សដែលនៅជុំវិញពួកគេគោរពបូជាអ្នកស្លាប់និងរូបព្រះ ហើយធ្វើអ្វីៗជាច្រើនដែលមិនលើកកិត្ដិយសព្រះ។ ពេលរាស្ដ្ររបស់ព្រះបានត្រូវរំដោះចេញពីស្រុកអេស៊ីប ពួកគេត្រូវការការណែនាំថ្មី។ ពួកគេនឹងទៅជាប្រជាជាតិមួយដែលធ្វើតាមតែច្បាប់របស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ សៀវភៅយោងខ្លះបានសរសេរថាពាក្យ«ច្បាប់»ក្នុងភាសាហេប្រឺគឺជាប់ទាក់ទងនឹងពាក្យដែលមានន័យថា«ណែនាំ ដឹកនាំ»។ ច្បាប់នោះបានការពារជនជាតិអ៊ីស្រាអែលមិនឲ្យប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ហើយមិនឲ្យទាក់ទងនឹងសាសនាមិនពិតដែលជាសាសនារបស់ប្រជាជាតិដែលនៅជុំវិញពួកគេ។ ពេលជនជាតិអ៊ីស្រាអែលស្តាប់តាមព្រះ ពួកគេទទួលពរពីលោក។ ប៉ុន្ដែ ពេលពួកគេមិនព្រមស្តាប់តាមលោក ពួកគេរងទុក្ខវេទនា។—សូមអាន ចោទិយកថា ២៨:១, ២, ១៥
៧. (ក) សូមពន្យល់អំពីមូលហេតុដែលព្រះយេហូវ៉ាបានឲ្យការណែនាំដល់រាស្ដ្ររបស់លោក។ (ខ) តើច្បាប់ម៉ូសេបានការពារជនជាតិអ៊ីស្រាអែលយ៉ាងដូចម្ដេច?
៧ មានមូលហេតុមួយទៀតដែលរាស្ដ្ររបស់ព្រះត្រូវការការណែនាំថ្មី។ ច្បាប់ដែលព្រះយេហូវ៉ាបានឲ្យតាមរយៈម៉ូសេបានជួយជនជាតិអ៊ីស្រាអែលឲ្យត្រៀមខ្លួនសម្រាប់ព្រឹត្ដិការណ៍សំខាន់មួយនៃគោលបំណងរបស់លោក ពោលគឺការមកដល់របស់មេស្ស៊ី ដែលជាលោកយេស៊ូគ្រិស្ដ។ ច្បាប់នោះបានរំលឹកជនជាតិអ៊ីស្រាអែលថាពួកគេគឺជាមនុស្សមិនល្អឥតខ្ចោះ កាឡាទី ៣:១៩; ហេប្រឺ ១០:១-១០) បន្ថែមទៅទៀត ច្បាប់នោះបានការពារវង្សត្រកូលរបស់មេស្ស៊ី ហើយបានជួយជនជាតិអ៊ីស្រាអែលឲ្យស្គាល់ថាអ្នកណាជាមេស្ស៊ីពេលដែលលោកលេចមក។ ពិតមែន ច្បាប់នោះគឺដូចជាការណែនាំបណ្ដោះអាសន្ន ឬ«ជាគ្រូ»ដែលនាំទៅដល់គ្រិស្ដ។—កាឡាទី ៣:២៣, ២៤
ហើយក៏បានជួយពួកគេឲ្យយល់ដែរថាពួកគេត្រូវការថ្លៃលោះដែលជាគ្រឿងបូជាដ៏ល្អឥតខ្ចោះដែលនឹងដកចេញភាពខុសឆ្គងរបស់ពួកគេ។ (៨. ហេតុអ្វីយើងគួរឲ្យគោលការណ៍នៃច្បាប់ម៉ូសេណែនាំយើង?
៨ ក្នុងនាមជាគ្រិស្ដសាសនិក យើងក៏អាចទទួលប្រយោជន៍ដែរពីការណែនាំដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យក្នុងច្បាប់ម៉ូសេ។ តើតាមរបៀបណា? គឺយើងអាចឈប់ហើយមើលគោលការណ៍ដែលជាមូលដ្ឋាននៃច្បាប់នោះ។ ទោះជាយើងមិននៅក្រោមច្បាប់ទាំងនោះទៀតក៏ដោយ យើងនៅតែយកច្បាប់ជាច្រើនទាំងនោះមកអនុវត្ដក្នុងជីវិតប្រចាំថ្ងៃ និងក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ លោកបានដឹកនាំមនុស្សឲ្យកត់ច្បាប់ទាំងនោះទុកក្នុងគម្ពីរដើម្បីឲ្យយើងអាចរៀន ទទួលការណែនាំពីគោលការណ៍នៃច្បាប់ទាំងនោះ ហើយឲ្យយើងដឹងគុណលោកយេស៊ូដែលបានបង្រៀនយើងនូវអ្វីដែលប្រសើរជាងច្បាប់នោះឆ្ងាយណាស់។ ចូរស្តាប់អ្វីដែលលោកយេស៊ូបានមានប្រសាសន៍ ដែលថា«អ្នករាល់គ្នាធ្លាប់ឮគេថា៖ ‹អ្នកមិនត្រូវផិតក្បត់ឲ្យសោះ›។ ប៉ុន្ដែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្រីរហូតដល់កើតមានចិត្ដស្រើបស្រាល អ្នកនោះបានផិតក្បត់ជាមួយនឹងនាងនៅក្នុងចិត្ដរួចហើយ»។ ហេតុនេះ យើងមិនគ្រាន់តែត្រូវជៀសវាងការប្រព្រឹត្ដអំពើផិតក្បត់ប៉ុណ្ណោះទេ តែយើងក៏ត្រូវបោះបង់របៀបគិតគូរនិងបំណងចិត្ដដែលប្រាសចាកសីលធម៌ដែរ។—ម៉ាថាយ ៥:២៧, ២៨
៩. តើមានស្ថានភាពថ្មីអ្វី ដែលតម្រូវឲ្យមានការណែនាំថ្មីពីព្រះ?
៩ ក្រោយពីលោកយេស៊ូបានមកក្នុងនាមជាមេស្ស៊ី ព្រះយេហូវ៉ាបានឲ្យការណែនាំថ្មី ហើយបានបើកបង្ហាញអំពីគោលបំណងរបស់លោកកាន់តែល្អិតល្អន់ជាង។ ហេតុអ្វីចាំបាច់មានការណែនាំថ្មីនោះ? នៅឆ្នាំ៣៣ គ.ស. ព្រះយេហូវ៉ាបានបដិសេធប្រជាជាតិអ៊ីស្រាអែល ហើយបានជ្រើសរើសក្រុមជំនុំគ្រិស្ដសាសនិកឲ្យធ្វើជារាស្ដ្ររបស់លោក។ ដូច្នេះ ស្ថានភាពរបស់រាស្ដ្រព្រះបានត្រូវផ្លាស់ប្ដូរម្ដងទៀត។
ការណែនាំសម្រាប់អ៊ីស្រាអែលនៃព្រះ
១០. ហេតុអ្វីព្រះបានឲ្យច្បាប់ថ្មីដល់ក្រុមជំនុំគ្រិស្ដសាសនិក ហើយតើច្បាប់ទាំងនេះខុសគ្នាយ៉ាងណាពីច្បាប់ដែលព្រះបានឲ្យដល់ជនជាតិអ៊ីស្រាអែល?
១០ ព្រះយេហូវ៉ាបានឲ្យច្បាប់ម៉ូសេដល់ជនជាតិអ៊ីស្រាអែលដើម្បីបង្រៀនពួកគេអំពីរបៀបរស់នៅនិងរបៀបគោរពប្រណិប័តន៍លោក។ ចាប់ពីសតវត្សរ៍ទី១ រាស្ដ្ររបស់ព្រះលែងមកពីប្រជាជាតិតែមួយ ប៉ុន្ដែមកពីប្រជាជាតិជាច្រើននិងមានប្រវត្ដិខុសៗគ្នា ហើយពួកគាត់បានត្រូវហៅថាអ៊ីស្រាអែលនៃព្រះ។ ពួកគាត់បានទៅជាក្រុមជំនុំគ្រិស្ដសាសនិក ហើយពួកគាត់ស្ថិតនៅក្រោមកិច្ចព្រមព្រៀងថ្មី។ ព្រះយេហូវ៉ាបានឲ្យពួកគាត់នូវការណែនាំថ្មី ឬការណែនាំថែមទៀតស្ដីអំពីរបៀបរស់នៅនិងរបៀបគោរពប្រណិប័តន៍លោក។ ពិតមែន «ព្រះមិនរើសមុខទេ តែនៅគ្រប់ជាតិសាសន៍ លោកពេញចិត្ដនឹងអ្នកណាដែលកោតខ្លាចលោកហើយប្រព្រឹត្ដអំពើសុចរិត»។ (សកម្មភាព ១០:៣៤, ៣៥) ពួកគាត់បានធ្វើតាម«ច្បាប់គ្រិស្ដ»ដែលភាគច្រើនមានមូលដ្ឋានលើគោលការណ៍ដែលបានត្រូវសរសេរនៅលើចិត្ដរបស់ពួកគេ មិនមែននៅលើថ្មទេ។ ច្បាប់នេះបានណែនាំនិងមានប្រយោជន៍ចំពោះគ្រិស្ដសាសនិកទាំងអស់ ទោះជាពួកគេរស់នៅកន្លែងណាក៏ដោយ។—កាឡាទី ៦:២
១១. តើ«ច្បាប់គ្រិស្ដ»មានឥទ្ធិពលទៅលើចំណុចពីរយ៉ាងអ្វីនៃជីវិតជាគ្រិស្ដសាសនិក?
១១ អ៊ីស្រាអែលនៃព្រះបានទទួលប្រយោជន៍ជាច្រើនពីការណែនាំពីព្រះយេហូវ៉ាតាមរយៈលោកយេស៊ូ។ បន្ដិចមុនលោកយេស៊ូបានចាប់ផ្ដើមកិច្ចព្រមព្រៀងថ្មី លោកបានឲ្យបង្គាប់សំខាន់ពីរ។ បង្គាប់មួយគឺអំពីកិច្ចការផ្សព្វផ្សាយ ហើយបង្គាប់មួយទៀតគឺអំពីរបៀបប្រព្រឹត្ដជាគ្រិស្ដសាសនិក
និងរបៀបដែលគួរប្រព្រឹត្ដចំពោះគ្នាទៅវិញទៅមក។ ការណែនាំទាំងនេះគឺសម្រាប់គ្រិស្ដសាសនិកទាំងអស់ ដូច្នេះយើងទាំងអស់គ្នាសព្វថ្ងៃនេះក៏ធ្វើតាមការណែនាំទាំងនេះដែរ ទោះជាយើងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីឬនៅស្ថានសួគ៌ក្ដី។១២. តើមានអ្វីថ្មីស្ដីអំពីកិច្ចការផ្សព្វផ្សាយ?
១២ នៅអតីតកាល មនុស្សពីប្រជាជាតិផ្សេងៗត្រូវមកស្រុកអ៊ីស្រាអែលដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ (ពង្សាវតារក្សត្រទី១ ៨:៤១-៤៣) ប៉ុន្ដែ ក្រោយមកលោកយេស៊ូបានឲ្យបង្គាប់ដែលបានកត់ទុកនៅម៉ាថាយ ២៨:១៩, ២០ (សូមអាន)។ លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកឲ្យ«ទៅ»ឯមនុស្សទាំងអស់។ នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ព្រះយេហូវ៉ាបានបង្ហាញថាលោកចង់ឲ្យរាស្ដ្រលោកផ្សព្វផ្សាយដំណឹងល្អនៅទូទាំងពិភពលោក។ នៅពេលនោះ សមាជិកប្រហែលជា១២០នាក់នៃក្រុមជំនុំថ្មីបានពេញទៅដោយសកម្មពលបរិសុទ្ធរបស់ព្រះ ហើយបានចាប់ផ្ដើមនិយាយជាភាសាផ្សេងៗទៅកាន់ជនជាតិយូដានិងពួកអ្នកចូលសាសនាយូដា។ (សកម្មភាព ២:៤-១១) ក្រោយមក ពួកគាត់បានផ្សព្វផ្សាយដល់ជនជាតិសាម៉ារី។ ក្រោយមកទៀត នៅឆ្នាំ៣៦ គ.ស. ពួកគាត់បានផ្សព្វផ្សាយដល់ជនជាតិដទៃដែលមិនកាត់ចុងស្បែក។ នេះមានន័យថាគ្រិស្ដសាសនិកត្រូវទៅផ្សព្វផ្សាយដល់មនុស្សទាំងអស់ក្នុងពិភពលោកនេះ!
១៣, ១៤. (ក) តើ«បញ្ញត្ដិថ្មី»របស់លោកយេស៊ូរួមបញ្ចូលអ្វី? (ខ) តើយើងរៀនអ្វីពីគំរូរបស់លោកយេស៊ូ?
១៣ លោកយេស៊ូក៏បានឲ្យ«បញ្ញត្ដិថ្មីមួយ»ស្ដីអំពីរបៀបប្រព្រឹត្ដចំពោះបងប្អូនយើង។ (សូមអាន យ៉ូហាន ១៣:៣៤, ៣៥) យើងត្រូវបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគាត់រាល់ថ្ងៃ ប៉ុន្ដែយើងក៏ត្រូវសុខចិត្ដលះបង់ជីវិតដើម្បីពួកគាត់ដែរ។ ច្បាប់ម៉ូសេមិនបានតម្រូវឲ្យធ្វើដូច្នេះទេ។—ម៉ាថាយ ២២:៣៩; យ៉ូហានទី១ ៣:១៦
១៤ លោកយេស៊ូគឺជាគំរូដ៏ប្រសើរបំផុតស្ដីអំពីបុគ្គលដែលបានបង្ហាញសេចក្ដីស្រឡាញ់ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន។ លោកស្រឡាញ់អ្នកកាន់តាមលោកខ្លាំងដល់ម៉្លេះបានជាលោកសុខចិត្ដស្លាប់ដើម្បីពួកគេ។ ម្យ៉ាងទៀត លោកតម្រូវឲ្យអ្នកកាន់តាមលោកទាំងអស់ធ្វើដូច្នេះដែរ។ ហេតុនេះ យើងគួរសុខចិត្ដស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗថែមទាំងសុខចិត្ដស្លាប់ដើម្បីបងប្អូនរបស់យើងដែរ។—ថែស្សាឡូនិចទី១ ២:៨
ការណែនាំសម្រាប់សព្វថ្ងៃនេះ និងពេលអនាគត
១៥, ១៦. ឥឡូវនេះ តើយើងមានស្ថានភាពថ្មីអ្វីខ្លះ ហើយតើព្រះណែនាំយើងយ៉ាងដូចម្ដេច?
១៥ លោកយេស៊ូបានតែងតាំង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ឲ្យផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជា‹អាហារតាមត្រូវពេល›ដល់អ្នកកាន់តាមលោក។ (ម៉ាថាយ ២៤:៤៥-៤៧) អាហារនេះរួមបញ្ចូលការណែនាំសំខាន់ៗសម្រាប់រាស្ដ្រព្រះពេលស្ថានភាពរបស់ពួកគេបានត្រូវផ្លាស់ប្ដូរ។ តើស្ថានភាពរបស់យើងដែលជារាស្ដ្ររបស់ព្រះបានត្រូវផ្លាស់ប្ដូរយ៉ាងដូចម្ដេច?
១៦ យើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់» ហើយមិនយូរទៀតយើងនឹងឆ្លងកាត់ទុក្ខវេទនាជាខ្លាំងដែលមិនធ្លាប់មានពីមុនមក។ (ធីម៉ូថេទី២ ៣:១; ម៉ាកុស ១៣:១៩) ម្យ៉ាងទៀត សាថាននិងពួកវិញ្ញាណកំណាចរបស់វាបានត្រូវបោះទម្លាក់ពីស្ថានសួគ៌មកផែនដី ហើយពួកវាកំពុងធ្វើឲ្យមនុស្សជាតិរងទុក្ខយ៉ាងខ្លាំង។ (ការបើកបង្ហាញ ១២:៩, ១២) បន្ថែមទៅទៀត យើងកំពុងធ្វើតាមបង្គាប់របស់លោកយេស៊ូដោយផ្សព្វផ្សាយដល់មនុស្សកាន់តែច្រើនក្នុងភាសាផ្សេងៗនៅទូទាំងពិភពលោក!
១៧, ១៨. តើយើងគួរមានប្រតិកម្មយ៉ាងណាចំពោះការណែនាំដែលយើងបានទទួល?
១៧ អង្គការរបស់ព្រះផ្ដល់ឲ្យយើងនូវឧបករណ៍ជាច្រើនដើម្បីជួយយើងក្នុងកិច្ចការផ្សព្វផ្សាយ។ តើអ្នកប្រើឧបករណ៍ទាំងនេះឬទេ? នៅកិច្ចប្រជុំ យើងទទួលការណែនាំស្ដីអំពី
វិធីប្រើឧបករណ៍ទាំងនេះតាមរបៀបដ៏ល្អបំផុត។ តើអ្នកចាត់ទុកថាការណែនាំទាំងនេះមកពីព្រះឬទេ?១៨ ដើម្បីទទួលពរពីព្រះ យើងត្រូវយកចិត្ដទុកដាក់នឹងការណែនាំទាំងអស់ដែលលោកផ្ដល់ឲ្យយើងតាមរយៈក្រុមជំនុំគ្រិស្ដសាសនិក។ បើយើងស្តាប់បង្គាប់នៅឥឡូវនេះ យើងនឹងកាន់តែងាយស្រួលធ្វើតាមការណែនាំផ្សេងៗក្នុងអំឡុង‹គ្រាទុក្ខវេទនាជាខ្លាំង› ពេលដែលពិភពលោកសាថានទាំងមូលនឹងត្រូវបំផ្លាញចោល។ (ម៉ាថាយ ២៤:២១) បន្ទាប់ពីនោះមក យើងនឹងត្រូវការការណែនាំថ្មីសម្រាប់ជីវិតនៅក្នុងពិភពលោកថ្មីដ៏សុចរិតដែលលែងមានឥទ្ធិពលពីសាថាន។
១៩, ២០. តើរមូរអ្វីនឹងត្រូវបើកឡើង ហើយតើមានលទ្ធផលយ៉ាងណា?
១៩ នៅសម័យម៉ូសេ ប្រជាជាតិអ៊ីស្រាអែលត្រូវការការណែនាំថ្មី ដូច្នេះព្រះបានឲ្យច្បាប់ដល់ពួកគេ។ ក្រោយមក ក្រុមជំនុំគ្រិស្ដសាសនិកត្រូវធ្វើតាម«ច្បាប់គ្រិស្ដ»។ ស្រដៀងគ្នាដែរ គម្ពីរប្រាប់យើងថានៅក្នុងពិភពលោកថ្មី យើងនឹងទទួលរមូរផ្សេងៗដែលមានការណែនាំថ្មី។ (សូមអាន ការបើកបង្ហាញ ២០:១២) រមូរទាំងនោះទំនងជានឹងពន្យល់អំពីតម្រូវការរបស់ព្រះយេហូវ៉ាចំពោះមនុស្សជាតិនៅពេលនោះ។ ដោយសិក្សារមូរទាំងនោះ មនុស្សទាំងអស់រួមទាំងពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនឹងអាចស្គាល់បំណងប្រាថ្នារបស់ព្រះចំពោះពួកគេ។ រមូរទាំងនោះនឹងជួយយើងឲ្យកាន់តែស្គាល់គំនិតរបស់ព្រះយេហូវ៉ា។ យើងនឹងយល់គម្ពីរបានប្រសើរជាង ដូច្នេះនៅសួនឧទ្យាន យើងនឹងលើកកិត្ដិយសគ្នា ហើយប្រព្រឹត្ដចំពោះគ្នាដោយសេចក្ដីស្រឡាញ់និងការគោរព។ (អេសាយ ២៦:៩) សូមស្រមៃគិតថា ក្រោមការណែនាំរបស់លោកយេស៊ូគ្រិស្ដដែលជាស្ដេច យើងនឹងមានអ្វីជាច្រើនដើម្បីរៀននិងបង្រៀនមនុស្សឯទៀត!
២០ បើយើងធ្វើតាមការណែនាំដែល«បានត្រូវសរសេរក្នុងរមូរទាំងនោះ» ហើយនៅស្មោះត្រង់នឹងព្រះយេហូវ៉ាក្នុងអំឡុងការសាកល្បងចុងក្រោយ នោះលោកនឹងសរសេរឈ្មោះរបស់យើងជាប់ក្នុង«បញ្ជីជីវិត»។ យើងអាចទទួលជីវិតដែលគ្មានទីបញ្ចប់បាន! ហេតុនេះ យើងត្រូវឈប់ដើម្បីអានអ្វីដែលគម្ពីរចែង ហើយមើលដើម្បីយល់ថាអ្វីនោះមានអត្ថន័យយ៉ាងណាចំពោះយើង ព្រមទាំងស្តាប់ដោយធ្វើតាមការណែនាំពីព្រះនៅឥឡូវនេះ។ បើយើងធ្វើអ្វីទាំងនេះ យើងអាចរួចជីវិតពីគ្រាទុក្ខវេទនាជាខ្លាំង ហើយរៀនជានិច្ចអំពីព្រះយេហូវ៉ាដែលប្រកបទៅដោយប្រាជ្ញានិងសេចក្ដីស្រឡាញ់។—សាស្តា ៣:១១; រ៉ូម ១១:៣៣