ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា មីនា ២០១៨

ក្នុង​លេខ​នេះ​មាន​អត្ថបទ​សិក្សា​សម្រាប់​ថ្ងៃ​ទី​៣០ ខែ​មេសា ដល់​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ​២០១៨។

ការ​ជ្រមុជ​ទឹក​គឺ​ជា​តម្រូវ​ការ​ដើម្បី​ធ្វើ​ជា​គ្រិស្ដ​សាសនិក

តើ​គម្ពីរ​បង្រៀន​អ្វី​អំពី​ការ​ជ្រមុជ​ទឹក? តើ​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ​អ្វី​មុន​គាត់​អាច​ទទួល​ការ​ជ្រមុជ​ទឹក? ម្យ៉ាង​ទៀត ហេតុ​អ្វី​អ្នក​បង្រៀន​គម្ពីរ​គួរ​គិត​អំពី​គោល​ដៅ​ជួយ​សិស្ស​គម្ពីរ​ឬ​កូន​របស់​គាត់​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក?

ឪ​ពុក​ម្ដាយ​ទាំង​ឡាយ តើ​អ្នក​កំពុង​ជួយ​កូន​របស់​អ្នក​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ?

តើ​ឪ​ពុក​ម្ដាយ​ដែល​ជា​គ្រិស្ដ​សាសនិក​ពិត​ចង់​ធ្វើ​ឲ្យ​ប្រាកដ​អំពី​អ្វី​មុន​កូន​របស់​ពួក​គេ​ទទួល​ការ​ជ្រមុជ​ទឹក?

ការ​មាន​ទម្លាប់​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​នាំ​ឲ្យ​សប្បាយ​និង​ជា​អ្វី​ដ៏​សំខាន់​ចាំ​បាច់!

ហេតុ​អ្វី​បទ​គម្ពីរ​លើក​ទឹក​ចិត្ដ​គ្រិស្ដ​សាសនិក​ឲ្យ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់? តើ​យើង​មាន​ឱកាស​អ្វី​ដើម្បី​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់? តើ​តាម​របៀប​ណា​យើង​អាច​យក​ឈ្នះ​បញ្ហា​ខ្លះ​ដែល​រា​រាំង​យើង​ពី​ការ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់?

ការ​ប្រៀន​ប្រដៅ​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ

តើ​យើង​អាច​រៀន​អ្វី​ពី​ពួក​អ្នក​ដែល​ព្រះ​បាន​ប្រៀន​ប្រដៅ​នៅ​អតីតកាល? ម្យ៉ាង​ទៀត ពេល​យើង​ប្រៀន​ប្រដៅ​អ្នក​ឯ​ទៀត តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

​«​ចូរ​ស្តាប់​ដំបូន្មាន ហើយ​មាន​ប្រាជ្ញា​ចុះ​»​

តើ​ព្រះ​បង្រៀន​យើង​ឲ្យ​ចេះ​អប់រំ​ខ្លួន​យ៉ាង​ដូច​ម្ដេច? ម្យ៉ាង​ទៀត តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​អប់រំ​ដែល​យើង​ទទួល​ក្នុង​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក?