ចូរបម្រើព្រះយេហូវ៉ាដែលជាព្រះនៃសេរីភាព
«កន្លែងណាដែលមានសកម្មពលរបស់ព្រះយេហូវ៉ា កន្លែងនោះមានសេរីភាព»។—កូរិនថូសទី២ ៣:១៧
១, ២. (ក) ហេតុអ្វីសេរីភាពនិងការធ្វើជាខ្ញុំបម្រើគឺជារឿងដ៏សំខាន់នៅសម័យសាវ័កប៉ូល? (ខ) តាមពាក្យរបស់ប៉ូល តើអ្នកណាជាប្រភពនៃសេរីភាពពិតប្រាកដ?
គ្រិស្ដសាសនិកនៅសម័យដើមបានរស់នៅចក្រភពរ៉ូម។ ពលរដ្ឋរ៉ូមមានមោទនភាពចំពោះច្បាប់ ប្រព័ន្ធតុលាការ និងសេរីភាពដែលពួកគេមាន។ ប៉ុន្ដែ ចក្រភពដ៏ខ្លាំងក្លានោះ បានពឹងផ្អែកទៅលើខ្ញុំបម្រើដើម្បីសម្រេចកិច្ចការធ្ងន់ៗភាគច្រើន។ នៅពេលមួយ ១ភាគ៣នៃបណ្ដាជនដែលរស់នៅចក្រភពរ៉ូមគឺជាខ្ញុំបម្រើ។ សេរីភាពនិងការធ្វើជាខ្ញុំបម្រើគឺជារឿងដ៏សំខាន់សម្រាប់មនុស្សជាទូទៅនៅចក្រភពរ៉ូម រួមទាំងគ្រិស្ដសាសនិកផងដែរ។
២ សាវ័កប៉ូលច្រើនតែបានសរសេរអំពីសេរីភាព។ ប៉ុន្ដែ គាត់មិនព្យាយាមដោះស្រាយបញ្ហារបស់ពិភពលោកនេះទេ ទោះជាមនុស្សជាច្រើននៅសម័យនោះចង់ធ្វើដូច្នេះក៏ដោយ។ ផ្ទុយទៅវិញ ប៉ូលនិងបងប្អូនរួមជំនឿ ខំបង្រៀនមនុស្សនូវដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ ហើយជួយពួកគេឲ្យយល់អំពីតម្លៃនៃគ្រឿងបូជាលោះរបស់លោកយេស៊ូគ្រិស្ដ។ ប៉ូលបានប្រាប់បងប្អូនរួមជំនឿអំពីប្រភពនៃសេរីភាពពិតប្រាកដ។ គាត់បានសរសេរថា៖ «ព្រះយេហូវ៉ាជាវិញ្ញាណ ហើយនៅកន្លែងណាដែលមានសកម្មពលរបស់ព្រះយេហូវ៉ា កន្លែងនោះមានសេរីភាព»។—កូរិនថូសទី២ ៣:១៧
៣, ៤. (ក) នៅក្នុងប៉ុន្មានខមុនកូរិនថូសទី២ ៣:១៧ តើប៉ូលបានរៀបរាប់អំពីអ្វី? (ខ) តើយើងត្រូវធ្វើអ្វីដើម្បីមានសេរីភាពដែលមកពីព្រះយេហូវ៉ា?
៣ ក្នុងសំបុត្រទី២របស់ប៉ូលទៅកាន់គ្រិស្ដសាសនិកនៅក្រុងកូរិនថូស គាត់បានរៀបរាប់អំពីអ្វីដែលបានកើតឡើងចំពោះម៉ូសេ ពេលគាត់ចុះពីភ្នំស៊ីណាយក្រោយពីគាត់បាននៅនិក្ខមនំ ៣៤:២៩, ៣០, ៣៣; កូរិនថូសទី២ ៣:៧, ១៣) ប៉ូលបានពន្យល់ថា៖ «ប៉ុន្ដែពេលដែលបែរមកគោរពប្រណិប័តន៍ព្រះយេហូវ៉ា ស្បៃនោះនឹងត្រូវដកចេញ»។ (កូរិនថូសទី២ ៣:១៦) តើពាក្យរបស់ប៉ូលមានន័យអ្វី?
ជាមួយនឹងទេវតាមួយរូបរបស់ព្រះយេហូវ៉ា។ មានរស្មីភ្លឺចេញពីមុខរបស់ម៉ូសេ! ពេលជនជាតិអ៊ីស្រាអែលឃើញម៉ូសេពួកគេភ័យខ្លាច ដូច្នេះគាត់បានយកស្បៃគ្របមុខគាត់។ (៤ យើងបានរៀនក្នុងអត្ថបទមុនថា មានតែព្រះយេហូវ៉ាដែលមានសេរីភាពគ្មានកម្រិត ដោយសារលោកជាអ្នកបង្កើតអ្វីៗទាំងអស់។ ដូច្នេះ គឺសមហេតុផលដែល«កន្លែងណាដែលមានសកម្មពលរបស់ព្រះយេហូវ៉ា» កន្លែងនោះមានសេរីភាព។ ប៉ុន្ដែប៉ូលនិយាយថា បើយើងចង់មានសេរីភាពបែបនេះ យើងត្រូវបែរមកគោរពប្រណិប័តន៍ព្រះយេហូវ៉ា ពោលគឺយើងត្រូវមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងលោក។ ពេលដែលជនជាតិអ៊ីស្រាអែលនៅតំបន់ស្ងាត់ជ្រងំ ពួកគេមានទស្សនៈដូចមនុស្ស មិនមានទស្សនៈដូចព្រះយេហូវ៉ាចំពោះរឿងផ្សេងៗទេ។ គឺហាក់ដូចជាពួកគេមានស្បៃគ្របលើចិត្ដគំនិតរបស់ពួកគេ។ ពួកគេចង់ប្រើសេរីភាពដែលពួកគេបានទទួលថ្មីៗនោះដើម្បីបំពេញសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។—ហេប្រឺ ៣:៨-១០
សូម្បីតែបុគ្គលដែលជាប់ពន្ធនាគារក៏អាចមានសេរីភាពដែរ
៥. (ក) តើសេរីភាពដែលមកពីសកម្មពលរបស់ព្រះយេហូវ៉ាជាសេរីភាពបែបណា? (ខ) ហេតុអ្វីយើងដឹងថាទោះជាបុគ្គលម្នាក់ជាខ្ញុំបម្រើឬជាប់ពន្ធនាគារក៏ដោយ គាត់នៅតែអាចមានសេរីដែលព្រះយេហូវ៉ាផ្ដល់ឲ្យ? (គ) តើយើងត្រូវរកចម្លើយចំពោះសំណួរអ្វីខ្លះ?
៥ សេរីភាពដែលមកពីសកម្មពលរបស់ព្រះយេហូវ៉ាគឺល្អប្រសើរជាងការរំដោះឲ្យរួចពីការធ្វើជាខ្ញុំបម្រើ។ សកម្មពលរបស់ព្រះផ្ដល់សេរីភាពច្រើនជាងសេរីភាពដែលមនុស្សអាចផ្ដល់ឲ្យ ដោយសារសេរីភាពដែលមកពីសកម្មពលរបស់ព្រះអាចរំដោះយើងឲ្យរួចពីការធ្វើជាខ្ញុំបម្រើនៃភាពខុសឆ្គងនិងសេចក្ដីស្លាប់ ហើយពីការធ្វើជាខ្ញុំបម្រើនៃសាសនាមិនពិតនិងទំនៀមទម្លាប់របស់សាសនានោះ។ (រ៉ូម ៦:២៣; ៨:២) សេរីភាពបែបនេះពិតជាអស្ចារ្យណាស់! សូម្បីតែបុគ្គលដែលជាខ្ញុំបម្រើ ឬជាប់ពន្ធនាគារក៏អាចមានសេរីភាពបែបនេះដែរ។ (លោកុប្បត្ដិ ៣៩:២០-២៣) បងស្រីនែនស៊ី យឿននិងបងប្រុសហារ៉ូល ឃីងបានត្រូវជាប់គុកអស់ជាច្រើនឆ្នាំដោយសារជំនឿរបស់ពួកគាត់ តែពួកគាត់នៅតែមានសេរីភាពបែបនេះ។ នៅកម្មវិធីJWទូរទស្សន៍ អ្នកអាចមើលវីដេអូដែលបងហារ៉ូល ឃីងរៀបរាប់អំពីបទពិសោធន៍របស់គាត់។ (សូមចុច បទសម្ភាសន៍និងបទពិសោធន៍▸ការស៊ូទ្រាំនឹងទុក្ខលំបាក) សូមយើងពិចារណានៅឥឡូវនេះអំពីសំណួរពីរគឺ៖ តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាសេរីភាពគឺមានតម្លៃចំពោះយើង? តើយើងអាចប្រើសេរីភាពរបស់យើងដោយឈ្លាសវៃតាមរបៀបណា?
សេរីភាពដែលយើងទទួលពីព្រះគឺមានតម្លៃណាស់
៦. តើជនជាតិអ៊ីស្រាអែលបានបង្ហាញយ៉ាងដូចម្ដេចថាពួកគេមិនមានចិត្ដកតញ្ញូចំពោះសេរីភាពដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យពួកគេ?
៦ ពេលយើងទទួលអំណោយដ៏មានតម្លៃ យើងមានចិត្ដកតញ្ញូចំពោះបុគ្គលដែលឲ្យអំណោយនោះដល់យើង។ ប៉ុន្ដែ ជនជាតិអ៊ីស្រាអែលមិនមានចិត្ដកតញ្ញូចំពោះសេរីភាពដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យពួកគេទេ។ គ្រាន់តែប៉ុន្មានខែក្រោយពីព្រះយេហូវ៉ាបានរំដោះពួកគេចេញពីស្រុកអេស៊ីប ពួកគេបានចាប់ផ្ដើមចង់បរិភោគយ៉ាងខ្លាំងនូវម្ហូបអាហារដែលពួកគេធ្លាប់មាននៅទីនោះ។ ពួកគេបានត្អូញត្អែរអំពីនំម៉ាណាដែលជាអាហារដែលព្រះយេហូវ៉ាផ្ដល់ឲ្យពួកគេ។ ពួកគេថែមទាំងចង់ត្រឡប់ទៅស្រុកអេស៊ីបវិញទៀតផង! ចំពោះពួកគេ‹ត្រី ជនគណនា ១១:៥, ៦, ១០; ១៤:៣, ៤) នេះបង្រៀនយើងនូវមេរៀនដ៏សំខាន់មួយ។
ត្រសក់ ឪឡឹក ខ្ទឹមខ្យល់ ខ្ទឹមសំឡ នឹងខ្ទឹមស›គឺសំខាន់ជាងសេរីភាពដែលព្រះយេហូវ៉ាបានឲ្យពួកគេដើម្បីគោរពប្រណិប័តន៍លោក។ ហេតុនេះហើយ ព្រះយេហូវ៉ាបានខឹងពួកគេយ៉ាងខ្លាំង។ (៧. តើតាមរបៀបណាប៉ូលបានធ្វើតាមឱវាទរបស់គាត់នៅកូរិនថូសទី២ ៦:១ ហើយតើយើងអាចធ្វើតាមឱវាទនោះយ៉ាងដូចម្ដេច?
៧ ប៉ូលបានព្រមានគ្រិស្ដសាសនិកទាំងអស់ កុំធ្វើជាមនុស្សរមិលគុណចំពោះសេរីភាពដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យតាមរយៈលោកយេស៊ូគ្រិស្ដដែលជាបុត្ររបស់លោក។ (សូមអាន កូរិនថូសទី២ ៦:១) ការធ្វើជាខ្ញុំបម្រើនៃភាពខុសឆ្គងនិងសេចក្ដីស្លាប់ ហើយជាមនុស្សមិនល្អឥតខ្ចោះបានធ្វើឲ្យប៉ូលពិបាកចិត្ដណាស់។ ទោះជាយ៉ាងនោះក៏ដោយ គាត់បាននិយាយថា៖ «ខ្ញុំអរគុណព្រះតាមរយៈលោកយេស៊ូគ្រិស្ដ ជាម្ចាស់របស់យើង!»។ ហេតុអ្វីគាត់និយាយដូច្នេះ? ប៉ូលបានពន្យល់គ្រិស្ដសាសនិកឯទៀតថា៖ «ព្រោះច្បាប់នៃសកម្មពលបរិសុទ្ធ ដែលផ្ដល់ជីវិតជាគ្រិស្ដសាសនិកបានរំដោះអ្នកឲ្យរួចពីច្បាប់នៃភាពខុសឆ្គងនិងសេចក្ដីស្លាប់»។ (រ៉ូម ៧:២៤, ២៥; ៨:២) ដូចប៉ូលយើងមិនគួរភ្លេចថាព្រះយេហូវ៉ាបានរំដោះយើងឲ្យរួចពីការធ្វើជាខ្ញុំបម្រើនៃភាពខុសឆ្គងនិងសេចក្ដីស្លាប់ទេ។ ដោយសារថ្លៃលោះ យើងអាចបម្រើព្រះរបស់យើងដោយមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ហើយនេះធ្វើឲ្យយើងមានអំណរពិតប្រាកដ។—ទំនុកតម្កើង ៤០:៨
៨, ៩. (ក) ស្ដីអំពីរបៀបដែលយើងគួរប្រើសេរីភាពរបស់យើង តើសាវ័កពេត្រុសបានព្រមានអំពីអ្វី? (ខ) តើបុគ្គលណាម្នាក់អាចប្រើសេរីភាពរបស់គាត់តាមរបៀបមិនត្រឹមត្រូវយ៉ាងដូចម្ដេច?
៨ យើងមិនគ្រាន់តែគួរនិយាយថាយើងមានចិត្ដកតញ្ញូចំពោះព្រះយេហូវ៉ាប៉ុណ្ណោះទេ ប៉ុន្ដែយើងក៏គួរប្រុងប្រយ័ត្នមិនប្រើសេរីភាពរបស់យើងតាមរបៀបមិនត្រឹមត្រូវឡើយ។ ជាឧទាហរណ៍ សាវ័កពេត្រុសបានព្រមានថាយើងមិនគួរប្រើសេរីភាពរបស់យើងជាលេសដើម្បីធ្វើតាមសេចក្ដីប៉ងប្រាថ្នានៃសាច់ឈាមទេ។ (សូមអាន ពេត្រុសទី១ ២:១៦) ការព្រមាននេះរំលឹកយើងអំពីអ្វីដែលបានកើតឡើងចំពោះជនជាតិអ៊ីស្រាអែលនៅតំបន់ស្ងាត់ជ្រងំ។ សព្វថ្ងៃនេះ យើង ក៏ត្រូវការការព្រមាននេះ ប្រហែលជាខ្លាំងជាងសម័យមុនទៅទៀត។ សាថាននឹងពិភពលោករបស់វាផ្សាយពាណិជ្ជកម្មអំពីអ្វីៗជាច្រើនដែលទាក់ទាញចិត្ដ ក្នុងរឿងដូចជាសម្លៀកបំពាក់ ម្ហូបអាហារ ភេសជ្ជៈ និងការកម្សាន្ដ។ អ្នកផ្សាយពាណិជ្ជកម្មដ៏ឈ្លាសវៃប្រើមនុស្សដែលមានរូបសម្ផស្សស្អាតដើម្បីឲ្យយើងគិតថាយើងត្រូវទិញអ្វីដែលតាមពិតយើងមិនត្រូវការ។ បើយើងមិនប្រយ័ត្នទេ គឺស្រួលឲ្យពិភពលោកនេះបោកបញ្ឆោតយើងឲ្យប្រើសេរីភាពរបស់យើងតាមរបៀបមិនត្រឹមត្រូវ។
៩ ឱវាទរបស់ពេត្រុសក៏សំដៅទៅលើរឿងធ្ងន់ធ្ងរជាងអ្វីទាំងនេះក្នុងជីវិត ដូចជាការសម្រេចចិត្ដរបស់យើងអំពីការអប់រំនិងការងារជាដើម។ ជាឧទាហរណ៍ នៅសព្វថ្ងៃនេះប្អូនៗវ័យក្មេងមានសម្ពាធក្នុងការខំរៀនដើម្បីពួកគេអាចចូលរៀននៅសកលវិទ្យាល័យល្អៗ។ មនុស្សជាច្រើនប្រាប់ពួកគេថាបើពួកគេទទួលការអប់រំនៅសកលវិទ្យាល័យពួកគេនឹងមានការងារល្អ មានប្រាក់ខែច្រើន និងទទួលបានការគោរព។ អ្នកទាំងនោះប្រហែលជាបង្ហាញព័ត៌មានដែលតាមមើលទៅបញ្ជាក់ថាពួកអ្នកដែលរៀនចប់ពីសកលវិទ្យាល័យនឹងទទួលប្រាក់ខែច្រើនជាងអ្នកដែលរៀនចប់ពីវិទ្យាល័យ។ ការទទួលការអប់រំនៅសកលវិទ្យាល័យប្រហែលជាមើលទៅល្អសម្រាប់ប្អូនៗវ័យក្មេង ពេលដែលពួកគេត្រូវធ្វើការសម្រេចចិត្ដដែលអាចមានឥទ្ធិពលលើពួកគេអស់មួយជីវិត។ ប៉ុន្ដែ តើពួកគេនិងឪពុកម្ដាយរបស់ពួកគេគួរចាំអំពីអ្វី?
១០. តើយើងត្រូវចាំអំពីអ្វីពេលយើងធ្វើការសម្រេចចិត្ដអំពីរឿងផ្ទាល់ខ្លួន?
១០ អ្នកខ្លះប្រហែលជាគិតថាដោយសារនេះជារឿងផ្ទាល់ខ្លួន ពួកគេគួរមានសេរីភាពសម្រេចចិត្ដធ្វើតាមចិត្ដខ្លួន ដរាបណាដែលសមត្ថភាពវិនិច្ឆ័យរបស់ពួកគេមិនផ្ដន្ទាទោស។ ពួកគេប្រហែលជាគិតអំពីពាក្យរបស់ប៉ូលដែលថា៖ «តើចាំបាច់ធ្វើឲ្យសមត្ថភាពវិនិច្ឆ័យរបស់អ្នកដទៃវិនិច្ឆ័យសេរីភាពរបស់ខ្ញុំធ្វើអ្វី?»។ (កូរិនថូសទី១ ១០:២៩) ទោះជាយើងមានសេរីភាពធ្វើការសម្រេចចិត្ដផ្ទាល់ខ្លួនអំពីការអប់រំនិងការងារក៏ដោយ យើងត្រូវចាំថាសេរីភាពរបស់យើងមានកម្រិត ហើយថាយើងទទួលលទ្ធផលដែលមកពីការសម្រេចចិត្ដទាំងអស់របស់យើង។ នេះជាមូលហេតុដែលប៉ូលបាននិយាយថា៖ «មានច្បាប់ឲ្យធ្វើអ្វីៗទាំងអស់ ប៉ុន្ដែអ្វីៗទាំងអស់មិនមែនសុទ្ធតែមានប្រយោជន៍ទេ។ មានច្បាប់ឲ្យធ្វើអ្វីៗទាំងអស់ ប៉ុន្ដែអ្វីៗទាំងអស់មិនមែនសុទ្ធតែលើកទឹកចិត្ដឡើយ»។ (កូរិនថូសទី១ ១០:២៣) ដូច្នេះ ទោះជាយើងមានសេរីភាពធ្វើការសម្រេចចិត្ដក្នុងរឿងផ្ទាល់ខ្លួនក្ដី បំណងប្រាថ្នារបស់យើងមិនមែនជាអ្វីដែលសំខាន់បំផុតទេ។
ពេលយើងបម្រើព្រះយេហូវ៉ា យើងប្រើ សេរីភាពរបស់យើងដោយឈ្លាសវៃ
១១. ហេតុអ្វីព្រះយេហូវ៉ាបានរំដោះយើងឲ្យមានសេរីភាព?
១១ ពេលពេត្រុសបានព្រមានយើងកុំប្រើសេរីភាពរបស់យើងតាមរបៀបមិនត្រឹមត្រូវ គាត់ក៏បាននិយាយដែរថារបៀបត្រឹមត្រូវដើម្បីប្រើសេរីភាពគឺប្រើ«ឲ្យសមនឹងឋានៈជាខ្ញុំបម្រើរបស់ព្រះ»។ មូលហេតុដែលព្រះយេហូវ៉ាបានប្រើលោកយេស៊ូឲ្យរំដោះយើងពីការធ្វើជាខ្ញុំបម្រើនៃភាពខុសឆ្គងនិងសេចក្ដីស្លាប់ គឺដើម្បីយើងអាចប្រើជីវិតរបស់យើងក្នុងកិច្ចបម្រើលោក។
របៀបដ៏ល្អបំផុតដើម្បីប្រើសេរីភាពរបស់យើងគឺដោយប្រើពេលវេលានិងកម្លាំងរបស់យើងដើម្បីបម្រើព្រះយេហូវ៉ាឲ្យអស់ពីសមត្ថភាព
១២. តើណូអេនិងក្រុមគ្រួសាររបស់គាត់ទុកគំរូអ្វីឲ្យយើង?
១២ របៀបដ៏ល្អបំផុតដើម្បីប្រើសេរីភាពរបស់យើងគឺដោយប្រើពេលវេលានិងកម្លាំងរបស់យើងដើម្បីបម្រើព្រះយេហូវ៉ាឲ្យអស់ពីសមត្ថភាព។ ការធ្វើដូច្នេះនឹងការពារយើងពីការឲ្យគោលដៅក្នុងពិភពលោកនេះនិងសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនទៅជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើង។ (កាឡាទី ៥:១៦) សូមគិតអំពីអ្វីដែលណូអេនិងក្រុមគ្រួសាររបស់គាត់បានធ្វើ។ ពួកគេបានរស់នៅក្នុងពិភពលោកដ៏ឃោរឃៅនិងប្រាសចាកសីលធម៌។ ប៉ុន្ដែ ពួកគេមិនបានរួមចំណែកក្នុងគោលដៅនិងសកម្មភាពផ្សេងៗដែលមនុស្សនៅជុំវិញពួកគេបានចូលរួមទេ។ ពួកគេសម្រេចចិត្ដជាប់រវល់ក្នុងកិច្ចការ ដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យពួកគេ។ ពួកគេបានសង់ទូកធំ ប្រមូលអាហារសម្រាប់ខ្លួននិងសត្វ ហើយព្រមានអ្នកឯទៀតអំពីទឹកជំនន់។ «ណូអេក៏ធ្វើដូច្នោះ តាមគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់ គាត់ធ្វើការនោះសំរេចទាំងអស់»។ (លោកុប្បត្ដិ ៦:២២) ជាលទ្ធផល ណូអេនិងក្រុមគ្រួសាររបស់គាត់បានរួចជីវិតពីទីបញ្ចប់នៃពិភពលោកនោះ។—ហេប្រឺ ១១:៧
១៣. តើព្រះយេហូវ៉ាបានបង្គាប់យើងឲ្យធ្វើអ្វី?
១៣ តើព្រះយេហូវ៉ាបង្គាប់យើងឲ្យធ្វើអ្វីនៅសព្វថ្ងៃនេះ? ក្នុងនាមជាអ្នកកាន់តាមលោកយេស៊ូ យើងដឹងថាព្រះបានបង្គាប់យើងឲ្យផ្សព្វផ្សាយ។ (សូមអាន លូកា ៤:១៨, ១៩) សព្វថ្ងៃនេះ សាថានបានធ្វើឲ្យគំនិតរបស់មនុស្សភាគច្រើនទៅជាងងឹត ហើយពួកគេមិនដឹងថាពួកគេជាខ្ញុំបម្រើនៃសាសនាមិនពិត ទ្រព្យសម្បត្ដិ និងប្រព័ន្ធនយោបាយឡើយ។ (កូរិនថូសទី២ ៤:៤) ដូចលោកយេស៊ូ យើងមានឯកសិទ្ធិជួយអ្នកឯទៀតឲ្យស្គាល់និងគោរពប្រណិប័តន៍ព្រះយេហូវ៉ាដែលជាព្រះនៃសេរីភាព។ (ម៉ាថាយ ២៨:១៩, ២០) ការផ្សព្វផ្សាយដល់អ្នកឯទៀតគឺមិនងាយស្រួលទេ។ នៅកន្លែងខ្លះ មនុស្សមិនចង់ស្គាល់ព្រះទេ ហើយអ្នកខ្លះថែមទាំងខឹងពេលយើងផ្សព្វផ្សាយដល់ពួកគេ។ ប៉ុន្ដែ ដោយសារព្រះយេហូវ៉ាបានបង្គាប់យើងឲ្យផ្សព្វផ្សាយ យើងគួរសួរខ្លួនយើងថា ‹តើខ្ញុំអាចប្រើសេរីភាពរបស់ខ្ញុំដើម្បីធ្វើច្រើនជាងក្នុងកិច្ចបម្រើព្រះយេហូវ៉ាឬទេ?›។
១៤, ១៥. តើរាស្ដ្ររបស់ព្រះយេហូវ៉ាជាច្រើននាក់បានសម្រេចចិត្ដធ្វើអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)
១៤ យើងទទួលការលើកទឹកចិត្ដដោយឃើញថា រាស្ដ្ររបស់ព្រះយេហូវ៉ាជាច្រើននាក់បានទទួលស្គាល់ថាទីបញ្ចប់នៃរបៀបរបបពិភពលោកនេះគឺជិតដល់ហើយ ហើយពួកគេបានសម្រេចចិត្ដមានរបៀបរស់នៅសាមញ្ញជាងនិងចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយ។ (កូរិនថូសទី១ ៩:១៩, ២៣) បងប្អូនខ្លះត្រួសត្រាយនៅស្រុករបស់ខ្លួន រីឯបងប្អូនខ្លះទៀតរើទៅក្រុមជំនុំដែលត្រូវការជំនួយ។ នៅក្នុងប្រាំឆ្នាំកន្លងទៅនេះ បងប្អូនជាង២៥០.០០០នាក់បានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយ ហើយឥឡូវមានអ្នកត្រួសត្រាយពេញពេលជាង១លាន១សែននាក់។ ការដែលបងប្អូនជាច្រើននាក់ប្រើសេរីភាពរបស់ពួកគេដើម្បីបម្រើព្រះយេហូវ៉ាតាមរបៀបនេះ គឺពិតជាអស្ចារ្យមែន!—ទំនុកតម្កើង ១១០:៣
១៥ តើអ្វីបានជួយពួកគេឲ្យប្រើសេរីភាពរបស់ពួកគេដោយឈ្លាសវៃ? សូមពិចារណាអំពីគំរូរបស់បងប្រុសចននិងបងស្រីជូឌិតដែលបានបម្រើនៅប្រទេសមួយចំនួនអស់៣០ឆ្នាំមកហើយ។ ពួកគាត់ពន្យល់ថាពេលសាលាសម្រាប់អ្នកត្រួសត្រាយបានចាប់ផ្ដើមនៅឆ្នាំ១៩៧៧ សិស្សសាលានោះបានត្រូវលើកទឹកចិត្ដឲ្យរើទៅបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង។ ដើម្បីសម្រេចគោលដៅនោះ បងចននិងបងជូឌិតត្រូវរក្សាជីវិតសាមញ្ញ។ ហេតុនេះ បងចនបានផ្លាស់ប្ដូរការងាររបស់គាត់ច្រើនដង។ ក្រោយមក ពួកគាត់បានទៅផ្សព្វផ្សាយនៅក្រៅប្រទេស។ តើអ្វីបានជួយពួកគាត់ឲ្យយកឈ្នះការពិបាក ដូចជាការរៀនភាសាថ្មី ហើយការសម្របខ្លួនទៅនឹងអាកាសធាតុនិងវប្បធម៌ថ្មី? ពួកគាត់បានអធិដ្ឋានទៅព្រះយេហូវ៉ា ហើយបានពឹងផ្អែកលើលោកឲ្យជួយពួកគាត់។ តើពួកគាត់មានអារម្មណ៍យ៉ាងណាចំពោះការបម្រើព្រះយេហូវ៉ាតាមរបៀបនេះអស់ជាច្រើនឆ្នាំ? បងចននិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាខ្ញុំបានចូលរួមក្នុងសកម្មភាពដ៏ល្អបំផុតដែលខ្ញុំមិនធ្លាប់ចូលរួមពីមុនមក។ ខ្ញុំកាន់តែបានយ៉ាកុប ៤:៨ដែលចែងថា៖ ‹ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ›។ ខ្ញុំដឹងថាខ្ញុំបានរកឃើញអ្វីដែលខ្ញុំបានស្វែងរក ពោលគឺគោលបំណងក្នុងជីវិតដែលធ្វើឲ្យខ្ញុំស្កប់ចិត្ដ»។
ឃើញថាព្រះយេហូវ៉ាជាបុគ្គលពិត លោកប្រៀបដូចជាឪពុកដែលស្រឡាញ់កូន។ ឥឡូវខ្ញុំយល់ច្បាស់ជាងអំពីអត្ថន័យនៃបទគម្ពីរនៅ១៦. តើតាមរបៀបណាបងប្អូនរាប់ពាន់នាក់បានប្រើសេរីភាពរបស់ពួកគេដោយឈ្លាសវៃ?
១៦ ដូចបងចននិងបងជូឌិត បងប្អូនខ្លះអាចបម្រើជាអ្នកត្រួសត្រាយអស់រយៈពេលយូរ។ បងប្អូនឯទៀតអាចបម្រើជាអ្នកត្រួសត្រាយសម្រាប់តែមួយរយៈពេលខ្លីដោយសារស្ថានភាពរបស់ពួកគេ។ ម្យ៉ាងទៀត បងប្អូនជាច្រើននាក់ស្ម័គ្រចិត្ដធ្វើកិច្ចការសាងសង់ទូទាំងពិភពលោក។ ជាឧទាហរណ៍ បងប្អូនប្រហែលជា២៧.០០០នាក់បានមកជួយកិច្ចការសាងសង់មន្ទីរចាត់ការពិភពលោកនៅក្រុងវ័រវិក រដ្ឋញូវយ៉ក។ បងប្អូនខ្លះបានមកជួយសម្រាប់ពីរសប្ដាហ៍ បងប្អូនឯទៀតបានមកអស់ប៉ុន្មានខែ ហើយបងប្អូនខ្លះទៀតបានមកជួយសម្រាប់មួយឆ្នាំឬយូរជាង។ បងប្អូនជាច្រើនទាំងនេះបានធ្វើការលះបង់ដើម្បីបម្រើនៅវ័រវិក។ ពួកគេគឺជាគំរូល្អអំពីបុគ្គលដែលបានប្រើសេរីភាពដែលពួកគេមានដើម្បីសរសើរនិងលើកកិត្ដិយសព្រះយេហូវ៉ាដែលជាព្រះនៃសេរីភាព!
១៧. បើយើងប្រើសេរីភាពរបស់យើងដោយឈ្លាសវៃនៅឥឡូវនេះ តើយើងអាចទន្ទឹងរង់ចាំអ្វី?
១៧ យើងមានចិត្ដកតញ្ញូដែលយើងស្គាល់ព្រះយេហូវ៉ា ហើយមានសេរីភាពដែលមកពីការគោរពប្រណិប័តន៍លោក។ តាមរយៈការសម្រេចចិត្ដរបស់យើង សូមយើងបង្ហាញថាសេរីភាពបែបនេះគឺមានតម្លៃណាស់ចំពោះយើង។ ជាជាងប្រើសេរីភាពរបស់យើងតាមរបៀបមិនត្រឹមត្រូវ សូមយើងប្រើសេរីភាពនោះដើម្បីបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាព។ យ៉ាងនេះ យើងអាចទទួលពរដែលព្រះយេហូវ៉ាបានសន្យា នៅពេលដែលពាក្យក្នុងទំនាយនេះនឹងក្លាយទៅជាការពិត ដែលថា៖ «អ្វីៗដែលព្រះបានបង្កើតក៏នឹងត្រូវរំដោះឲ្យរួចពីចំណងនៃការខូចរលួយ ដើម្បីមានសេរីភាពរុងរឿងជាកូនព្រះ»។—រ៉ូម ៨:២១