ចូរលើកទឹកចិត្ដគ្នាទៅវិញទៅមក«កាន់តែខ្លាំងឡើង»
«ចូរយើងគិតអំពីគ្នាទៅវិញទៅមក . . . ដោយលើកទឹកចិត្ដគ្នាទៅវិញទៅមក ហើយធ្វើដូច្នេះកាន់តែខ្លាំងឡើងពេលដែលអ្នករាល់គ្នាឃើញថ្ងៃនោះកាន់តែខិតចូលមកដល់»។—ហេប្រឺ ១០:២៤, ២៥
១. ហេតុអ្វីសាវ័កប៉ូលបានបំផុសទឹកចិត្ដគ្រិស្ដសាសនិកជនជាតិហេប្រឺនៅសម័យដើមឲ្យលើកទឹកចិត្ដគ្នាទៅវិញទៅមក«កាន់តែខ្លាំងឡើង»?
នៅសតវត្សរ៍ទី១ សាវ័កប៉ូលបានផ្ដល់យោបល់ដល់គ្រិស្ដសាសនិកជនជាតិហេប្រឺថា៖ «ចូរយើងគិតអំពីគ្នាទៅវិញទៅមក ដើម្បីបំផុសទឹកចិត្ដឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្ដដែលល្អប្រសើរ មិនមែនដោយគេចវេះពីការប្រជុំគ្នា ដូចអ្នកខ្លះមានទម្លាប់គេចវេះនោះទេ ប៉ុន្ដែដោយលើកទឹកចិត្ដគ្នាទៅវិញទៅមក ហើយធ្វើដូច្នេះកាន់តែខ្លាំងឡើងពេលដែលអ្នករាល់គ្នាឃើញថ្ងៃនោះកាន់តែខិតចូលមកដល់»។ (ហេប្រឺ ១០:២៤, ២៥) បងប្អូននៅសម័យនោះប្រហែលជាបានឆ្ងល់អំពីមូលហេតុដែលប៉ូលបានប្រាប់ពួកគេឲ្យលើកទឹកចិត្ដគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង។ មិនដល់ប្រាំឆ្នាំផង ពួកគេបានឃើញច្បាស់អំពីមូលហេតុមួយ។ នៅពេលនោះ ពួកគេបានឃើញថាថ្ងៃវិនិច្ឆ័យរបស់ព្រះយេហូវ៉ាចំពោះក្រុងយេរូសាឡិមគឺជិតដល់ហើយ។ ពួកគេទទួលស្គាល់ថាពួកគេត្រូវរត់ចេញពីក្រុងនោះដូចដែលលោកយេស៊ូបានប្រាប់ពួកគេ។ (លូកា ២១:២០-២២; សកម្មភាព ២:១៩, ២០) ‹ថ្ងៃរបស់ព្រះយេហូវ៉ា›នោះ បានមកដល់នៅឆ្នាំ៧០ គ.ស. ពេលដែលជនជាតិរ៉ូមបំផ្លាញក្រុងយេរូសាឡិម។
២. ហេតុអ្វីនៅសព្វថ្ងៃនេះយើងគួរគិតច្រើនជាងអំពីការលើកទឹកចិត្ដគ្នាទៅវិញទៅមក?
២ សព្វថ្ងៃនេះ យើងស្ថិតក្នុងស្ថានភាពស្រដៀងនឹងនោះ។ ‹ថ្ងៃធំក្រៃលៃង ហើយយ៉ូអែល ២:១១) ពាក្យរបស់សេផានាដែលជាអ្នកប្រកាសទំនាយក៏សំដៅលើសម័យរបស់យើង ដែលថា៖ «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ គឺបានមកជិតហើយក៏ប្រញឹកណាស់ដែរ!»។ (សេផានា ១:១៤) ហេតុនេះ យើងគួរ«គិតអំពីគ្នាទៅវិញទៅមក ដើម្បីបំផុសទឹកចិត្ដឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្ដដែលល្អប្រសើរ»។ (ហេប្រឺ ១០:២៤) យើងត្រូវយកចិត្ដទុកដាក់ចំពោះបងប្អូនរបស់យើងកាន់តែខ្លាំងថែមទៀត ដើម្បីយើងអាចលើកទឹកចិត្ដពួកគេនៅពេលដែលពួកគេត្រូវការ។
គួរស្ញែងខ្លាចណាស់›របស់ព្រះយេហូវ៉ាគឺជិតមកដល់ហើយ។ (តើអ្នកណាខ្លះត្រូវការការលើកទឹកចិត្ដ?
៣. តើសាវ័កប៉ូលបាននិយាយអ្វីអំពីការលើកទឹកចិត្ដ? (សូមមើលរូបភាពនៅដើមអត្ថបទ)
៣ «ការទុក្ខដែលគ្របសង្កត់ចិត្ដ នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អ១ម៉ាត់នឹងធ្វើឲ្យរីករាយឡើង»។ (សុភាសិត ១២:២៥) ជួនកាលយើងទាំងអស់គ្នាត្រូវការការលើកទឹកចិត្ដ។ ប៉ូលបានបញ្ជាក់ថា សូម្បីតែអ្នកដែលមានភារកិច្ចដើម្បីលើកទឹកចិត្ដអ្នកឯទៀតក៏ត្រូវការការលើកទឹកចិត្ដដែរ។ គាត់បានសរសេរទៅកាន់បងប្អូនរួមជំនឿនៅក្រុងរ៉ូមថា៖ «ខ្ញុំចង់ជួបអ្នករាល់គ្នាខ្លាំងណាស់ ដើម្បីខ្ញុំអាចឲ្យពរពីព្រះ ដើម្បីធ្វើឲ្យអ្នករាល់គ្នាបានរឹងមាំ ឬដើម្បីយើងម្នាក់ៗអាចលើកទឹកចិត្ដគ្នាទៅវិញទៅមក ដោយជំនឿរបស់យើង គឺជំនឿរបស់អ្នករាល់គ្នា និងជំនឿរបស់ខ្ញុំ»។ (រ៉ូម ១:១១, ១២) ដូច្នេះនៅពេលខ្លះ សូម្បីតែសាវ័កប៉ូលក៏ត្រូវការការលើកទឹកចិត្ដដែរ។—សូមអាន រ៉ូម ១៥:៣០-៣២
៤, ៥. តើយើងអាចលើកទឹកចិត្ដអ្នកណាខ្លះនៅសព្វថ្ងៃនេះ ហើយហេតុអ្វី?
៤ សព្វថ្ងៃនេះ យើងអាចលើកទឹកចិត្ដពួកអ្នកដែលបម្រើព្រះយេហូវ៉ាពេញពេលដូចជាអ្នកត្រួសត្រាយដ៏ស្មោះត្រង់ជាដើម។ ពួកគេជាច្រើននាក់បានលះបង់អ្វីដែលពួកគេចូលចិត្ដធ្វើក្នុងជីវិត ដើម្បីធ្វើជាអ្នកត្រួសត្រាយ។ សាសនទូត អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងប្រពន្ធរបស់ពួកគាត់ ព្រមទាំងពួកអ្នកដែលបម្រើនៅការិយាល័យសាខានិងការិយាល័យបកប្រែក៏ធ្វើដូច្នោះដែរ។ បងប្អូនទាំងអស់នេះធ្វើការលះបង់ដើម្បីពួកគេអាចបម្រើព្រះយេហូវ៉ាច្រើនជាង។ ដូច្នេះ យើងគួរលើកទឹកចិត្ដពួកគេ។ ម្យ៉ាងទៀត មានបងប្អូនជាច្រើននាក់ដែលនៅតែចង់បម្រើក្នុងកិច្ចបម្រើពេញពេល ប៉ុន្ដែមិនអាចធ្វើបានទៀតទេ។ ពួកគេក៏សប្បាយចិត្ដពេលពួកគេទទួលការលើកទឹកចិត្ដ។
៥ តើអ្នកណាទៀតសមនឹងទទួលការលើកទឹកចិត្ដ? យើងអាចលើកទឹកចិត្ដបងប្អូនជាច្រើននាក់ដែលសម្រេចចិត្ដនៅលីវដោយសារពួកគេចង់ស្តាប់បង្គាប់ព្រះយេហូវ៉ា ហើយរៀបការជាមួយ‹តែអ្នកកាន់តាមលោកម្ចាស់›។ (កូរិនថូសទី១ ៧:៣៩) ប្រពន្ធទទួលការលើកទឹកចិត្ដពេលប្ដីរបស់នាងប្រាប់នាងថាគាត់ស្រឡាញ់នាងនិងឲ្យតម្លៃចំពោះអ្វីៗទាំងអស់ដែលនាងធ្វើ។ (សុភាសិត ៣១:២៨, ៣១) គ្រិស្ដសាសនិកដែលស៊ូទ្រាំនឹងការបៀតបៀនឬជំងឺក៏ត្រូវការការលើកទឹកចិត្ដដែរ។ (ថែស្សាឡូនិចទី២ ១:៣-៥) ព្រះយេហូវ៉ានិងលោកយេស៊ូសម្រាលទុក្ខពួកអ្នកស្មោះត្រង់ទាំងអស់នេះ។—សូមអាន ថែស្សាឡូនិចទី២ ២:១៦, ១៧
ពួកអ្នកចាស់ទុំអាចលើកទឹកចិត្ដយើង
៦. នៅអេសាយ ៣២:១, ២ តើយើងរៀនអ្វីអំពីតួនាទីរបស់ពួកអ្នកចាស់ទុំ?
៦ សូមអាន អេសាយ ៣២:១, ២។ យើងរស់នៅគ្រាដ៏ពិបាក ហើយយើងអាចងាយស្រួលធ្លាក់ទឹកចិត្ដនិងពិបាកចិត្ដ។ លោកយេស៊ូគ្រិស្ដប្រើ«ពួកចៅហ្វាយ»ពោលគឺពួកអ្នកចាស់ទុំពីពួកអ្នកដែលបានត្រូវរើសតាំងនិងពីចៀមឯទៀតដើម្បីលើកទឹកចិត្ដយើង។ ពួកអ្នកចាស់ទុំទាំងនេះមិនមែនជា«ម្ចាស់»លើជំនឿរបស់យើងទេ ប៉ុន្ដែជា«អ្នករួមការងារ»ដើម្បីឲ្យយើងមានអំណរ។ ពួកគាត់ចង់ជួយយើងឲ្យអរសប្បាយ ហើយរក្សាខ្លួនឲ្យនៅស្មោះត្រង់។—កូរិនថូសទី២ ១:២៤
៧, ៨. តើពួកអ្នកចាស់ទុំអាចលើកទឹកចិត្ដអ្នកឯទៀតតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ដយ៉ាងដូចម្ដេច?
៧ ពួកអ្នកចាស់ទុំអាចយកតម្រាប់សាវ័កប៉ូលដែលតែងតែបានព្យាយាមលើកទឹកចិត្ដបងប្អូនរួមជំនឿ។ គាត់បានសរសេរថែស្សាឡូនិចទី១ ២:៨
ទៅគ្រិស្ដសាសនិកនៅក្រុងថែស្សាឡូនិចដែលកំពុងទទួលការបៀតបៀនថា៖ «ដោយមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះអ្នករាល់គ្នា យើងសប្បាយចិត្ដផ្ដល់ឲ្យ មិនត្រឹមតែដំណឹងល្អរបស់ព្រះប៉ុណ្ណោះទេ តែថែមទាំងជីវិតយើងទៀតផង ពីព្រោះអ្នករាល់គ្នាគឺជាទីស្រឡាញ់របស់យើង»។—៨ ពាក្យសម្ដីរបស់ពួកអ្នកចាស់ទុំអាចលើកទឹកចិត្ដអ្នកឯទៀតយ៉ាងខ្លាំង។ ប៉ុន្ដែ តើនេះគឺតែងតែគ្រប់គ្រាន់ឬទេ? ប៉ូលបានប្រាប់ពួកអ្នកចាស់ទុំពីក្រុងអេភេសូរថា៖ «អ្នករាល់គ្នាត្រូវជួយអ្នកដែលខ្សោយ . . . ហើយអ្នករាល់គ្នាត្រូវចាំប្រសាសន៍របស់លោកម្ចាស់យេស៊ូដែលថា៖ ‹ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល›»។ (សកម្មភាព ២០:៣៥) ប៉ូលពេញចិត្ដ‹ចំណាយអ្វីៗដែលគាត់មាន ថែមទាំងខ្លួនគាត់ទាំងមូល›ដើម្បីបងប្អូនរបស់គាត់។ តាមរយៈការប្រព្រឹត្ដ គាត់បានបង្ហាញថាគាត់សុខចិត្ដខំអស់ពីសមត្ថភាពដើម្បីពួកគេ។ (កូរិនថូសទី២ ១២:១៥) ស្រដៀងគ្នាដែរ ពួកអ្នកចាស់ទុំគួរលើកទឹកចិត្ដនិងសម្រាលទុក្ខអ្នកឯទៀត មិនគ្រាន់តែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ តែតាមរយៈការប្រព្រឹត្ដផងដែរ។ នេះបង្ហាញថាពួកគាត់ពិតជាយកចិត្ដទុកដាក់ចំពោះយើង។—កូរិនថូសទី១ ១៤:៣
៩. តើអ្នកចាស់ទុំអាចឲ្យឱវាទតាមរបៀបដែលលើកទឹកចិត្ដអ្នកឯទៀតយ៉ាងដូចម្ដេច?
៩ ដើម្បីធ្វើឲ្យបងប្អូនមាំមួនឡើង ជួនកាលអ្នកចាស់ទុំត្រូវឲ្យឱវាទ។ អ្នកចាស់ទុំអាចរៀនពីគម្ពីរអំពីការផ្ដល់ឱវាទតាមរបៀបដែលលើកទឹកចិត្ដ។ លោកយេស៊ូបានទុកគំរូដ៏ល្អប្រសើរអំពីរបៀបឲ្យឱវាទនៅក្នុងពាក្យសម្ដីរបស់លោកចំពោះក្រុមជំនុំនានានៅតំបន់អាស៊ីប៉ែកខាងលិច បន្ទាប់ពីលោកបានស្លាប់និងបានត្រូវប្រោសឲ្យរស់ឡើងវិញ។ លោកបានឲ្យឱវាទដ៏ម៉ឺងម៉ាត់ចំពោះក្រុមជំនុំនៅក្រុងអេភេសូរ ក្រុងពើកាម៉ុម និងក្រុងធាទេរ៉ា។ ប៉ុន្ដែ មុនលោកផ្ដល់ឱវាទនោះលោកបានសរសើរពួកគេចំពោះអ្វីល្អៗដែលពួកគេធ្វើ។ (ការបើកបង្ហាញ ២:១-៥, ១២, ១៣, ១៨, ១៩) លោកយេស៊ូបានប្រាប់ក្រុមជំនុំនៅក្រុងឡៅឌីសេថា៖ «ខ្ញុំកែតម្រង់ ហើយប្រដៅអស់អ្នកដែលខ្ញុំស្រឡាញ់។ ដូច្នេះ ចូរមានចិត្ដខ្នះខ្នែង ហើយប្រែចិត្ដចុះ»។ (ការបើកបង្ហាញ ៣:១៩) អ្នកចាស់ទុំរបស់យើងព្យាយាមយកតម្រាប់គ្រិស្ដក្នុងរបៀបដែលពួកគាត់ផ្ដល់ឱវាទ។
មិនមានតែអ្នកចាស់ទុំទេដែលត្រូវលើកទឹកចិត្ដអ្នកឯទៀត
១០. តើយើងទាំងអស់គ្នាអាចពង្រឹងកម្លាំងចិត្ដគ្នាទៅវិញទៅមកតាមរបៀបណា?
១០ មិនមានតែអ្នកចាស់ទុំប៉ុណ្ណោះទេដែលត្រូវលើកទឹកចិត្ដអ្នកឯទៀត។ ប៉ូលបានលើកទឹកចិត្ដគ្រិស្ដសាសនិកទាំងអស់ឲ្យនិយាយ«ពាក្យណាដែលល្អសម្រាប់ពង្រឹងអ្នកឯទៀតតាមកាលៈទេសៈដើម្បីផ្ដល់ប្រយោជន៍»ដល់ពួកគេ។ (អេភេសូរ ៤:២៩) យើងម្នាក់ៗគួរដឹងអំពីអ្វីដែលអ្នកឯទៀតត្រូវការ ដើម្បីយើងអាចជួយពួកគេ។ ប៉ូលបានសរសេរទៅគ្រិស្ដសាសនិកជនជាតិហេប្រឺថា៖ «ចូរធ្វើឲ្យអ្នកដែលស្រយុតដៃនិងអ្នកដែលទន់ជង្គង់មាំមួនឡើង ហើយចូរបន្ដធ្វើផ្លូវត្រង់សម្រាប់ជើងអ្នករាល់គ្នា ដើម្បីកុំឲ្យអវយវៈដែលរបួសនោះភ្លាត់ឆ្អឹង តែដើម្បីឲ្យជាឡើងវិញ»។ (ហេប្រឺ ១២:១២, ១៣) យើងទាំងអស់គ្នាអាចពង្រឹងកម្លាំងចិត្ដនិងលើកទឹកចិត្ដគ្នាទៅវិញទៅមកតាមរយៈពាក្យសម្ដីរបស់យើង សូម្បីតែកូនក្មេងក៏អាចធ្វើដូច្នេះដែរ។
១១. តើអ្វីបានជួយបងម៉ាថាពេលគាត់ធ្លាក់ទឹកចិត្ដ?
១១ អស់មួយរយៈពេល បងស្រីម្នាក់ឈ្មោះម៉ាថាបានធ្លាក់ទឹកចិត្ដ។ * (សូមមើលកំណត់សម្គាល់) គាត់សរសេរថា៖ «នៅថ្ងៃមួយ ក្រោយពីខ្ញុំបានអធិដ្ឋានដើម្បីទទួលការលើកទឹកចិត្ដ ខ្ញុំបានជួបបងស្រីវ័យចាស់ម្នាក់ដែលបង្ហាញសេចក្ដីស្រឡាញ់និងសេចក្ដីអាណិតមេត្ដាចំពោះខ្ញុំ ដែលជាអ្វីដែលខ្ញុំពិតជាត្រូវការនៅពេលនោះ។ គាត់ក៏បានប្រាប់ខ្ញុំអំពីបទពិសោធន៍របស់គាត់ពេលគាត់បានធ្លាក់ទឹកចិត្ដអស់មួយរយៈពេល ហើយនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមិនមានតែខ្ញុំទេដែលមាន បញ្ហាបែបនោះ»។ បងស្រីវ័យចាស់នោះទំនងជាមិនបានដឹងថាពាក្យសម្ដីរបស់គាត់ពិតជាបានជួយបងម៉ាថាយ៉ាងច្រើននោះទេ!
១២, ១៣. តើយើងអាចធ្វើតាមយោបល់នៅភីលីព ២:១-៤យ៉ាងដូចម្ដេច?
១២ ប៉ូលបានសរសេរទៅគ្រិស្ដសាសនិកនៅក្រុងភីលីពថា៖ «ដូច្នេះ ប្រសិនបើក្នុងចំណោមអ្នករាល់គ្នាមានការលើកទឹកចិត្ដដោយសាររួបរួមជាមួយនឹងគ្រិស្ដ ការសម្រាលទុក្ខដែលប្រកបដោយសេចក្ដីស្រឡាញ់ ការយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក ហើយមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅនិងសេចក្ដីមេត្ដាករុណា នោះចូរធ្វើឲ្យអំណររបស់ខ្ញុំបានពេញលេញ ដោយអ្នករាល់គ្នាមានគំនិតដូចគ្នាទាំងអស់ និងមានសេចក្ដីស្រឡាញ់ដូចគ្នាទាំងអស់ ហើយរួមចិត្ដតែមួយ ដោយរក្សាឲ្យមានគំនិតតែមួយ មិនធ្វើអ្វីក្នុងបំណងទាស់ជាមួយនឹងអ្នកឯទៀតឬលើកខ្លួនហួសប្រមាណ ប៉ុន្ដែបន្ទាបខ្លួនដោយចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន បន្ដយកចិត្ដទុកដាក់ចំពោះអ្នកឯទៀត មិនត្រូវគិតអំពីរឿងផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ»។—ភីលីព ២:១-៤
១៣ យើងទាំងអស់គ្នាគួរស្វែងរកវិធីជួយគ្នាទៅវិញទៅមក។ យើងអាចផ្ដល់«ការសម្រាលទុក្ខដែលប្រកបដោយសេចក្ដីស្រឡាញ់ ការយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក» ព្រមទាំងបង្ហាញ«មនោសញ្ចេតនាដ៏ជ្រាលជ្រៅនិងសេចក្ដីមេត្ដាករុណា» ដើម្បីលើកទឹកចិត្ដបងប្អូនរបស់យើង។
របៀបលើកទឹកចិត្ដអ្នកឯទៀត
១៤. តើយើងអាចលើកទឹកចិត្ដអ្នកឯទៀតតាមរបៀបណា?
១៤ យើងសប្បាយចិត្ដពេលឮថាអ្នកដែលយើងបានជួយនៅអតីតកាលកំពុងរក្សាភាពស្មោះត្រង់។ សាវ័កយ៉ូហានបានសរសេរថា៖ «គ្មានអ្វីធ្វើឲ្យខ្ញុំអរសប្បាយជាងការទទួលដំណឹងថា កូនៗរបស់ខ្ញុំកំពុងកាន់ខ្ជាប់តាមសេចក្ដីពិតនោះឡើយ»។ (យ៉ូហានទី៣ ៤) អ្នកត្រួសត្រាយជាច្រើននាក់រំភើបចិត្ដខ្លាំងណាស់ពេលពួកគេដឹងថាបុគ្គលណាម្នាក់ដែលពួកគេបាន ជួយច្រើនឆ្នាំមុនឲ្យស្គាល់សេចក្ដីពិត នៅតែបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ ហើយប្រហែលជាថែមទាំងត្រួសត្រាយផងដែរ។ ដូច្នេះ បើអ្នកត្រួសត្រាយណាម្នាក់ធ្លាក់ទឹកចិត្ដ យើងអាចរំលឹកគាត់អំពីអ្វីល្អៗដែលគាត់បានធ្វើដើម្បីជួយអ្នកឯទៀត។
១៥. តើយើងអាចធ្វើអ្វីដើម្បីលើកទឹកចិត្ដពួកអ្នកដែលបម្រើព្រះយ៉ាងស្មោះត្រង់?
១៥ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលជាច្រើននាក់បាននិយាយថាពួកគាត់និងប្រពន្ធរបស់ពួកគាត់បានទទួលការលើកទឹកចិត្ដពេលដែលពួកគាត់ទទួលសំបុត្រថ្លែងអំណរគុណក្រោយពីធ្វើទស្សនកិច្ចក្រុមជំនុំ។ ពេលអ្នកចាស់ទុំ សាសនទូត អ្នកត្រួសត្រាយ និងសមាជិកបេតអែល ដែលបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ទទួលសំបុត្រថ្លែងអំណរគុណ ពួកគេក៏ទទួលការលើកទឹកចិត្ដដែរ។ យើងប្រហែលជានឹងលើកទឹកចិត្ដពួកគេច្រើនជាងយើងនឹកស្មានទៅទៀត។
របៀបដែលយើងទាំងអស់គ្នាអាចលើកទឹកចិត្ដអ្នកឯទៀត
១៦. តើយើងអាចលើកទឹកចិត្ដអ្នកឯទៀតយ៉ាងដូចម្ដេច?
១៦ ចុះបើអ្នកពិបាកប្រាប់អ្នកឯទៀតអំពីអារម្មណ៍របស់អ្នកចំពោះពួកគេ? តាមពិត ការលើកទឹកចិត្ដអ្នកឯទៀតមិនសូវពិបាកទេ។ ចូរព្យាយាមញញឹមដាក់បងប្អូន។ បើពួកគេមិនញញឹមដាក់យើងវិញ ប្រហែលជាពួកគេមានបញ្ហាណាមួយ ហើយពួកគេត្រូវការអ្នកណាម្នាក់ដើម្បីនិយាយជាមួយ។ អ្នកអាចជួយសម្រាលទុក្ខពួកគេដោយស្តាប់អ្វីដែលពួកគេនិយាយ។—យ៉ាកុប ១:១៩
១៧. តើប្អូនប្រុសវ័យក្មេងម្នាក់បានទទួលការលើកទឹកចិត្ដតាមរបៀបណា?
១៧ ប្អូនប្រុសវ័យក្មេងម្នាក់ឈ្មោះអងរីឈឺចិត្ដជាខ្លាំងពេលដែលសមាជិកខ្លះក្នុងក្រុមគ្រួសារ រួមទាំងឪពុកគាត់ដែលធ្លាប់ធ្វើជាអ្នកចាស់ទុំ បានឈប់បម្រើព្រះយេហូវ៉ា។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់បានឃើញថាប្អូនអងរីមិនសប្បាយចិត្ដ ទំនុកតម្កើង ៤៦ សេផានា ៣:១៧ និងម៉ាកុស ១០:២៩, ៣០។
ហើយបានអញ្ជើញគាត់ទៅញ៉ាំកាហ្វេ។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនោះបានយកចិត្ដទុកដាក់ស្តាប់ពេលប្អូនអងរីប្រាប់អំពីអារម្មណ៍របស់គាត់។ ប្អូនអងរីទទួលស្គាល់ថាវិធីតែមួយគត់ដែលគាត់អាចជួយក្រុមគ្រួសារគាត់ឲ្យត្រឡប់មកសេចក្ដីពិតវិញ គឺដោយរក្សាខ្លួនឲ្យនៅស្មោះត្រង់។ គាត់ក៏ទទួលការសម្រាលទុក្ខពេលអាន១៨. (ក) តើស្ដេចសាឡូម៉ូនបានសរសេរអ្វីអំពីការលើកទឹកចិត្ដ? (ខ) តើសាវ័កប៉ូលបានឲ្យយោបល់អ្វី?
១៨ តើយើងអាចរៀនអ្វីពីបទពិសោធន៍របស់បងម៉ាថានិងប្អូនអងរី? យើងទាំងអស់គ្នាអាចលើកទឹកចិត្ដបងប្អូនដែលត្រូវការការសម្រាលទុក្ខ។ ស្ដេចសាឡូម៉ូនបានសរសេរថា៖ «ពាក្យ១ម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎! ពន្លឺនៃភ្នែក នោះនាំឲ្យចិត្ដរីករាយ ហើយដំណឹងដែលគាប់ចិត្ដ នោះរមែងចំរើនកំឡាំងដល់ឆ្អឹង»។ (សុភាសិត ១៥:២៣, ៣០) តើអ្នកអាចនឹកឃើញបុគ្គលណាម្នាក់ដែលអ្នកស្គាល់ដែលពិបាកចិត្ដឬធ្លាក់ទឹកចិត្ដឬទេ? សូមអញ្ជើញអានព័ត៌មាននៅក្នុងទស្សនាវដ្ដីប៉មយាមឬនៅគេហទំព័ររបស់យើងឲ្យគាត់ស្តាប់។ ម្យ៉ាងទៀត ប៉ូលបានបង្រៀនថាការច្រៀងចម្រៀងរាជាណាចក្រជាមួយគ្នាអាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលជាង។ គាត់បានសរសេរថា៖ «ចូរបន្ដបង្រៀននិងដាស់តឿន[ឬ«លើកទឹកចិត្ដ» *]គ្នាទៅវិញទៅមក ដោយទំនុកតម្កើង ពាក្យសរសើរព្រះ ចម្រៀងគោរពប្រណិប័តន៍ដ៏ពីរោះ ហើយដោយច្រៀងជូនព្រះយេហូវ៉ាក្នុងចិត្ដ»។—កូឡុស ៣:១៦; សកម្មភាព ១៦:២៥
១៩. ហេតុអ្វីបន្ដិចទៀតការលើកទឹកចិត្ដនឹងកាន់តែសំខាន់ទៅៗ ហើយតើយើងគួរធ្វើអ្វី?
១៩ កាលដែលថ្ងៃរបស់ព្រះយេហូវ៉ាកាន់តែជិតមកដល់ នោះនឹងកាន់តែសំខាន់ឲ្យយើងលើកទឹកចិត្ដគ្នាទៅវិញទៅមក។ (ហេប្រឺ ១០:២៥) យើងនឹងសប្បាយចិត្ដបើយើងធ្វើតាមយោបល់របស់ប៉ូល ដែលថា៖ «ចូរបន្ដសម្រាលទុក្ខគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក ដូចអ្នករាល់គ្នាកំពុងធ្វើ»។—ថែស្សាឡូនិចទី១ ៥:១១