ចូរកុំឲ្យអ្វីណាក៏ដោយធ្វើឲ្យអ្នកខកខានមិនបានទទួលរង្វាន់
«កុំឲ្យអ្នកណាធ្វើឲ្យអ្នករាល់គ្នាខកខានមិនបានទទួលរង្វាន់ឡើយ»។—កូឡុស ២:១៨
ចម្រៀងលេខ: ៣២, ៥៥
១, ២. (ក) តើអ្នកបម្រើរបស់ព្រះទន្ទឹងរង់ចាំទទួលរង្វាន់អ្វី? (ខ) តើអ្វីជួយយើងឲ្យផ្ដោតអារម្មណ៍លើរង្វាន់? (សូមមើលរូបភាពនៅដើមអត្ថបទ)
គ្រិស្ដសាសនិកដែលបានត្រូវរើសតាំងមានសេចក្ដីសង្ឃឹមដ៏ពិសេស។ ពួកគាត់ទន្ទឹងរង់ចាំការរស់នៅស្ថានសួគ៌។ សាវ័កប៉ូលបានហៅសេចក្ដីសង្ឃឹមនេះថា ‹រង្វាន់ដែលព្រះបានហៅឲ្យឡើងទៅស្ថានសួគ៌›។ (ភីលីព ៣:១៤) នៅស្ថានសួគ៌ពួកគាត់នឹងគ្រប់គ្រងជាមួយនឹងលោកយេស៊ូគ្រិស្ដក្នុងរាជាណាចក្ររបស់លោក ហើយរួមធ្វើការជាមួយនឹងលោកដើម្បីជួយមនុស្សឲ្យក្លាយទៅជាល្អឥតខ្ចោះ។ (ការបើកបង្ហាញ ២០:៦) នេះគឺជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យមែន! ចៀមឯទៀតទន្ទឹងរង់ចាំរង្វាន់ផ្សេង។ ពួកគេមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីដែលជាសួនឧទ្យាន ហើយសេចក្ដីសង្ឃឹមនេះធ្វើឲ្យពួកគេសប្បាយចិត្ដណាស់!—ពេត្រុសទី២ ៣:១៣
២ ប៉ូលចង់ជួយគ្រិស្ដសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ដូចគាត់ ឲ្យរក្សាភាពស្មោះត្រង់និងទទួលរង្វាន់។ ប៉ូលបានប្រាប់ពួកគាត់ថា៖ «ចូរផ្ចង់ចិត្ដទៅលើអ្វីដែលកូឡុស ៣:២) ពួកគាត់ត្រូវផ្ដោតអារម្មណ៍ទៅលើសេចក្ដីសង្ឃឹមដ៏ពិសេសរបស់ពួកគាត់ចំពោះជីវិតនៅស្ថានសួគ៌។ (កូឡុស ១:៤, ៥) ការគិតអំពីពរដែលព្រះយេហូវ៉ានឹងផ្ដល់ឲ្យ ជួយអ្នកបម្រើទាំងអស់របស់ព្រះឲ្យបន្ដផ្ដោតអារម្មណ៍លើរង្វាន់ ទោះជាពួកគេមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ ឬនៅផែនដីក៏ដោយ។—កូរិនថូសទី១ ៩:២៤
នៅស្ថានលើ»។ (៣. តើប៉ូលបានព្រមានគ្រិស្ដសាសនិកអំពីអ្វី?
៣ ប៉ូលក៏បានព្រមានគ្រិស្ដសាសនិកអំពីអ្វីដែលអាចធ្វើឲ្យពួកគេខកខានមិនបានទទួលរង្វាន់។ ជាឧទាហរណ៍ គាត់បានសរសេរទៅបងប្អូននៅក្រុងកូឡុសអំពីគ្រិស្ដសាសនិកក្លែងក្លាយ។ ពួកគេកាន់តាមច្បាប់ម៉ូសេដើម្បីធ្វើឲ្យព្រះពេញចិត្ដ ជាជាងបង្ហាញជំនឿលើគ្រិស្ដ។ (កូឡុស ២:១៦-១៨) ប៉ូលក៏បានរៀបរាប់អំពីអ្វីដែលនៅតែមាននៅសព្វថ្ងៃនេះដែលអាចធ្វើឲ្យយើងខកខានមិនបានទទួលរង្វាន់ដែរ។ គាត់បានពន្យល់អំពីរបៀបទប់ទល់នឹងសេចក្ដីប៉ងប្រាថ្នាដែលប្រាសចាកសីលធម៌ ហើយអំពីអ្វីដែលយើងគួរធ្វើពេលយើងមានបញ្ហាជាមួយនឹងបងប្អូនរួមជំនឿក្នុងក្រុមជំនុំ ឬក្នុងក្រុមគ្រួសាររបស់យើង។ យោបល់របស់ប៉ូលអាចជួយយើងនៅសព្វថ្ងៃនេះ។ ដូច្នេះសូមយើងពិចារណាអំពីការព្រមានមួយចំនួនរបស់គាត់ដែលប្រកបដោយសេចក្ដីស្រឡាញ់ ដែលយើងឃើញក្នុងសំបុត្ររបស់គាត់ទៅកាន់បងប្អូននៅក្រុងកូឡុស។
ចូររម្ងាប់ភាពទោរទន់ទៅរកអំពើប្រាសចាកសីលធម៌
៤. ហេតុអ្វីសេចក្ដីប៉ងប្រាថ្នាដែលប្រាសចាកសីលធម៌អាចធ្វើឲ្យយើងមិនទទួលរង្វាន់?
៤ ក្រោយប៉ូលរំលឹកបងប្អូនអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យរបស់ពួកគាត់ គាត់បានសរសេរថា៖ «ដូច្នេះ ចូររម្ងាប់ភាពទោរទន់ដែលមាននៅក្នុងអវយវៈរូបកាយរបស់អ្នករាល់គ្នា គឺភាពទោរទន់ទៅរកអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក តម្រេក សេចក្ដីប៉ងប្រាថ្នាអាក្រក់ និងការច្រណែនចង់បានរបស់អ្នកដទៃ»។ (កូឡុស ៣:៥) សេចក្ដីប៉ងប្រាថ្នាដែលប្រាសចាកសីលធម៌អាចជាអ្វីដែលមានឥទ្ធិពលខ្លាំងណាស់មកលើយើង ហើយអាចនាំឲ្យយើងបាត់បង់ចំណងមិត្ដភាពជាមួយនឹងព្រះយេហូវ៉ា និងសេចក្ដីសង្ឃឹមរបស់យើងសម្រាប់អនាគត។ បងប្រុសម្នាក់ដែលបានប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ហើយក្រោយមកបានត្រឡប់មកក្រុមជំនុំវិញ និយាយថាសេចក្ដីប៉ងប្រាថ្នាដែលប្រាសចាកសីលធម៌របស់គាត់មានកាន់តែខ្លាំងឡើងៗ«រហូតដល់គាត់បានប្រព្រឹត្ដអំពើនោះ ទើបគាត់ភ្ញាក់ស្មារតីឡើងវិញ»។
៥. តើយើងអាចការពារខ្លួនយ៉ាងដូចម្ដេចពេលស្ថិតក្នុងស្ថានភាពដែលនាំឲ្យមានគ្រោះថ្នាក់?
៥ ជាពិសេសយើងត្រូវប្រុងប្រយ័ត្ន ពេលយើងស្ថិតក្នុងស្ថានភាពមួយដែលអាចនាំឲ្យយើងមិនធ្វើតាមខ្នាតតម្រាសីលធម៌របស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ ពេលដែលបុរសស្ដ្រីចាប់ផ្ដើមស្វែងយល់ចិត្ដគ្នា គឺជាការឈ្លាសវៃដែលពួកគេដាក់កម្រិតចំពោះអ្វីមួយចំនួនដូចជា ការថើប ការប៉ះពាល់គ្នា និងការនៅកន្លែងណាមួយតែពីរនាក់។ (សុភាសិត ២២:៣) យើងត្រូវប្រុងប្រយ័ត្នក្នុងស្ថានភាពផ្សេងទៀតដែរ គឺពេលការងាររបស់យើងតម្រូវឲ្យយើងចុះតាមខេត្ដឬទៅប្រទេសក្រៅមួយរយៈពេលខ្លី ឬក៏ពេលយើងធ្វើការជាមួយនឹងបុគ្គលដែលមានភេទផ្ទុយ។ (សុភាសិត ២:១០-១២, ១៦) តើអ្នកអាចធ្វើអ្វីដើម្បីការពារខ្លួន? សូមប្រាប់អ្នកឯទៀតថាអ្នកជាសាក្សីព្រះយេហូវ៉ា។ ចូរប្រព្រឹត្ដអ្វីដែលសមត្រឹមត្រូវ ហើយកុំភ្លេចថាការចែចង់អាចបណ្ដាលឲ្យមានគ្រោះថ្នាក់។ យើងក៏ត្រូវប្រយ័ត្នពេលយើងមានអារម្មណ៍ឯកោឬក្រៀមក្រំ។ យើងប្រហែលជាមានអារម្មណ៍ថាយើងចង់មានបុគ្គលណាម្នាក់ដែលត្រូវការយើង ហើយចាត់ទុកថាយើងជាមនុស្សសំខាន់។ យើងប្រហែលជាមានអារម្មណ៍កណ្ដោចកណ្ដែងយ៉ាងខ្លាំងរហូតដល់យើងនឹងព្រមទទួលការយកចិត្ដទុកដាក់ពីបុគ្គលណាក៏បាន។ នេះគឺគ្រោះថ្នាក់ណាស់។ បើអ្នកមានអារម្មណ៍បែបនេះ សូមកុំឲ្យអ្វីណាក៏ដោយធ្វើឲ្យអ្នកមិនទទួលរង្វាន់។ ចូរសុំជំនួយពីព្រះយេហូវ៉ានិងបងប្អូនរួមជំនឿ។—សូមអាន ទំនុកតម្កើង ៣៤:១៨; សុភាសិត ១៣:២០
៦. តើយើងគួរចាំអំពីអ្វីពេលយើងជ្រើសរើសការកម្សាន្ដ?
យូដាស ៧) ពួកអ្នកដែលផលិតកម្មវិធីកម្សាន្ដធ្វើឲ្យអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទមើលទៅដូចជាអ្វីដែលធម្មតានិងគ្មានផលវិបាកទេ។ ដូច្នេះយើងត្រូវប្រុងប្រយ័ត្នជានិច្ច។ យើងមិនចេះតែទទួលយកការកម្សាន្ដណាក៏ដោយដែលមកពីពិភពលោកនេះទេ។ ផ្ទុយទៅវិញ យើងចង់ជ្រើសរើសការកម្សាន្ដណាដែលមិនរារាំងយើងពីការទទួលរង្វាន់ ពោលគឺជីវិតដែលគ្មានទីបញ្ចប់។—សុភាសិត ៤:២៣
៦ ដើម្បីរម្ងាប់សេចក្ដីប៉ងប្រាថ្នាដែលប្រាសចាកសីលធម៌ យើងត្រូវជៀសវាងការកម្សាន្ដណាដែលប្រាសចាកសីលធម៌។ សព្វថ្ងៃនេះការកម្សាន្ដជាច្រើនរំលឹកយើងអំពីស្ថានភាពដែលមាននៅក្រុងសូដុមនិងក្រុងកូម៉ូរ៉ា។ («ចូរបំពាក់ខ្លួនដោយ»សេចក្ដីស្រឡាញ់និងសេចក្ដីសប្បុរស
៧. តើមានបញ្ហាអ្វីអាចកើតឡើងនៅក្នុងក្រុមជំនុំគ្រិស្ដសាសនិក?
៧ យើងសប្បាយដែលយើងជាសមាជិកក្រុមជំនុំគ្រិស្ដសាសនិក។ យើងសិក្សាបណ្ដាំរបស់ព្រះនៅកិច្ចប្រជុំ ហើយយើងគាំទ្រគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។ នេះជួយយើងឲ្យបន្ដផ្ដោតអារម្មណ៍លើរង្វាន់។ ប៉ុន្ដែ ពេលខ្លះមានការយល់ច្រឡំដែលអាចបណ្ដាលឲ្យមានបញ្ហាជាមួយនឹងបងប្អូនរបស់យើង។ បើយើងមិនដោះស្រាយបញ្ហាទាំងនោះទេ នោះអាចនាំឲ្យមានការគុំកួនគ្នាយ៉ាងងាយ។—សូមអាន ពេត្រុសទី១ ៣:៨, ៩
៨, ៩. (ក) តើគុណសម្បត្ដិអ្វីខ្លះនឹងជួយយើងឲ្យទទួលរង្វាន់? (ខ) តើអ្វីអាចជួយយើងឲ្យរក្សាសន្ដិភាព បើបងប្អូនរួមជំនឿធ្វើឲ្យយើងឈឺចិត្ដ?
៨ យើងមិនអាចឲ្យការគុំកួនធ្វើឲ្យយើងមិនទទួលរង្វាន់នោះទេ។ ប៉ូលបានពន្យល់អំពីអ្វីដែលគ្រិស្ដសាសនិកត្រូវធ្វើ ពេលគាត់បាននិយាយថា៖ «ក្នុងនាមជាអ្នកដែលព្រះបានជ្រើសរើស ជាអ្នកបរិសុទ្ធនិងជាទីស្រឡាញ់ ចូរបំពាក់ខ្លួនដោយសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅបំផុត សេចក្ដីសប្បុរស ចិត្ដរាបទាប ចិត្ដស្លូតបូត និងចិត្ដធ្ងន់។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ បើអ្នកណាមានហេតុត្អូញត្អែរអំពីអ្នកណាម្នាក់។ ព្រះយេហូវ៉ាបានអភ័យទោសឲ្យអ្នករាល់គ្នាដោយគ្មានល័ក្ខខ័ណ្ឌ ម៉្លោះហើយ ចូរអ្នករាល់គ្នាធ្វើដូច្នោះដែរ។ ប៉ុន្ដែក្រៅពីការទាំងនេះ ចូរបំពាក់ខ្លួនដោយសេចក្ដីស្រឡាញ់ ព្រោះនោះជាចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»។—កូឡុស ៣:១២-១៤
៩ សេចក្ដីស្រឡាញ់និងសេចក្ដីសប្បុរសអាចជួយយើងឲ្យចេះអភ័យទោសឲ្យអ្នកឯទៀត។ បើបងប្អូនណាម្នាក់បាននិយាយឬធ្វើអ្វីដែលនាំឲ្យយើងឈឺចិត្ដ យើងអាចគិតអំពីពេលដែលយើងបាននិយាយឬបានធ្វើអ្វីមួយដែលមិនសប្បុរសចំពោះអ្នកឯទៀត ហើយពួកគេបានអភ័យទោសឲ្យយើង។ យើងសប្បាយចិត្ដណាស់ដែលពួកគេបានបង្ហាញសេចក្ដីស្រឡាញ់និងសេចក្ដីសប្បុរស! (សូមអាន សាស្តា ៧:២១, ២២) យើងសប្បាយចិត្ដដែលគ្រិស្ដបង្ហាញសេចក្ដីសប្បុរសដោយជួយអ្នកគោរពប្រណិប័តន៍ពិតឲ្យមានសាមគ្គីភាព។ (កូឡុស ៣:១៥) យើងទាំងអស់គ្នាស្រឡាញ់ព្រះយេហូវ៉ាដូចគ្នា ផ្សព្វផ្សាយដំណឹងដូចគ្នា ហើយយើងមានបញ្ហាជាច្រើនដូចគ្នា។ បើយើងមានសេចក្ដីស្រឡាញ់ សេចក្ដីសប្បុរស និងចេះអភ័យទោសឲ្យអ្នកឯទៀត ក្រុមជំនុំនឹងកាន់តែមានសាមគ្គីភាព ហើយយើងអាចបន្ដផ្ដោតអារម្មណ៍លើរង្វាន់។
១០, ១១. (ក) ហេតុអ្វីការច្រណែននាំឲ្យមានគ្រោះថ្នាក់? (ខ) តើយើងអាចធ្វើអ្វីដើម្បីមិនឲ្យការច្រណែនរារាំងយើងពីការទទួលរង្វាន់?
១០ ការច្រណែនអាចរារាំងយើងពីការទទួលរង្វាន់។ គំរូក្នុងគម្ពីរបង្ហាញអំពីគ្រោះថ្នាក់ដែលមកពីការច្រណែន។ ជាឧទាហរណ៍ កាអ៊ីនបានច្រណែននឹងអេបិល ហើយបានសម្លាប់គាត់។ កូរ៉ា ដាថាន និងអ័ប៊ីរ៉ាមបានច្រណែននឹងម៉ូសេ ហើយបានបះបោរប្រឆាំងនឹងគាត់។ ស្ដេចសុលបានច្រណែននឹងដាវីឌ រួចបានព្យាយាមសម្លាប់គាត់។ គឺពិតជាត្រឹមត្រូវមែនដែលបណ្ដាំរបស់ព្រះចែងថា៖ «កន្លែងណាមានចិត្ដច្រណែននិងចិត្ដចង់បង្កទំនាស់ កន្លែងនោះមានភាពច្របូកច្របល់ ហើយមានអំពើអាក្រក់គ្រប់យ៉ាង»។—យ៉ាកុប ៣:១៦
កូរិនថូសទី១ ១៣:៤) ដើម្បីធ្វើឲ្យប្រាកដថាយើងមិនមានគុណវិបត្ដិនេះ យើងត្រូវព្យាយាមបណ្ដុះឲ្យមានទស្សនៈដូចព្រះយេហូវ៉ា។ យើងត្រូវចាត់ទុកថាបងប្អូនរបស់យើងជាអវយវៈនៃរូបកាយតែមួយ ហើយរូបកាយនេះគឺជាក្រុមជំនុំ។ គម្ពីរចែងថា៖ «បើអវយវៈមួយទទួលកិត្ដិយស អវយវៈទាំងប៉ុន្មានទៀតក៏អរសប្បាយជាមួយដែរ»។ (កូរិនថូសទី១ ១២:១៦-១៨, ២៦) បើមានអ្វីល្អកើតឡើងចំពោះបងប្អូនណាម្នាក់ យើងនឹងសប្បាយរីករាយជាមួយនឹងគាត់ មិនមែនច្រណែនទេ។ សូមគិតអំពីគំរូល្អរបស់យ៉ូណាថានដែលជាកូនប្រុសរបស់ស្ដេចសុល។ ពេលដែលដាវីឌបានត្រូវជ្រើសរើសឲ្យធ្វើជាស្ដេចជំនួសយ៉ូណាថាន គាត់មិនបានច្រណែនឡើយ។ គាត់ថែមទាំងបានលើកទឹកចិត្ដនិងគាំទ្រដាវីឌទៀតផង។ (សាំយូអែលទី១ ២៣:១៦-១៨) តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់និងសេចក្ដីសប្បុរសដូចយ៉ូណាថានឬទេ?
១១ បើយើងខំប្រឹងឲ្យមានសេចក្ដីសប្បុរសនិងសេចក្ដីស្រឡាញ់ដ៏ពិត យើងនឹងមិនឆាប់ច្រណែននឹងអ្នកឯទៀតឡើយ។ បណ្ដាំរបស់ព្រះចែងថា៖ «សេចក្ដីស្រឡាញ់មានចិត្ដធ្ងន់ហើយក៏សប្បុរស។ សេចក្ដីស្រឡាញ់មិនចេះច្រណែន»។ (ចូរទទួលរង្វាន់ជាក្រុមគ្រួសារ
១២. តើយោបល់អ្វីពីគម្ពីរនឹងជួយក្រុមគ្រួសាររបស់យើងឲ្យទទួលរង្វាន់?
១២ ពេលដែលសមាជិកទាំងអស់ក្នុងក្រុមគ្រួសាររបស់យើងធ្វើតាមគោលការណ៍គម្ពីរ ក្រុមគ្រួសារនឹងមានសេចក្ដីសុខសាន្ដនិងសុភមង្គល ហើយនឹងទទួលរង្វាន់។ ប៉ូលបានឲ្យយោបល់ដល់ក្រុមគ្រួសារ ដែលថា៖ «ប្រពន្ធទាំងឡាយអើយ ចូរចុះចូលនឹងប្ដី ព្រោះធ្វើបែបនេះគឺសមរម្យសម្រាប់អ្នកកាន់តាមលោកម្ចាស់។ ប្ដីទាំងឡាយអើយ ចូរស្រឡាញ់ប្រពន្ធជានិច្ច ហើយកុំក្រេវក្រោធនឹងនាង។ កូនរាល់គ្នាអើយ ចូរស្តាប់បង្គាប់ឪពុកម្ដាយក្នុងគ្រប់ការទាំងអស់ ព្រោះធ្វើដូច្នេះនាំឲ្យលោកម្ចាស់ពេញចិត្ដ។ ឪពុករាល់គ្នាអើយ កុំធ្វើឲ្យកូនខឹង ព្រោះធ្វើដូច្នេះនាំឲ្យកូនធ្លាក់ទឹកចិត្ដ»។ (កូឡុស ៣:១៨-២១) តើអ្នកបានឃើញឬទេថាយោបល់នេះអាចជួយក្រុមគ្រួសាររបស់អ្នក?
១៣. តើតាមរបៀបណាបងស្រីដែលជាគ្រិស្ដសាសនិកអាចជួយប្ដីរបស់គាត់ដែលមិនមែនជាអ្នកជឿឲ្យចង់បម្រើព្រះយេហូវ៉ា?
១៣ បើអ្នកជាបងស្រីម្នាក់ដែលមានប្ដីដែលមិនមែនជាអ្នកពេត្រុសទី១ ៣:១, ២
បម្រើព្រះយេហូវ៉ា តើអ្នកនឹងធ្វើអ្វីបើអ្នកមានអារម្មណ៍ថាគាត់មិនបានប្រព្រឹត្ដមកលើអ្នកតាមរបៀបត្រឹមត្រូវ? អ្នកប្រហែលជាខឹង ហើយឈ្លោះប្រកែកជាមួយនឹងគាត់ ប៉ុន្ដែតើនេះនឹងធ្វើឲ្យស្ថានភាពនោះល្អជាងឬទេ? ទោះជានៅពេលនោះអ្នកឈ្នះគាត់ក៏ដោយ តើអ្នកនឹងធ្វើឲ្យគាត់ចង់បម្រើព្រះយេហូវ៉ាឬទេ? ទំនងជាមិនមែនទេ។ ប៉ុន្ដែ បើអ្នកបង្ហាញការគោរពចំពោះតួនាទីរបស់គាត់ជាប្រមុខគ្រួសារ អ្នកអាចជួយក្រុមគ្រួសាររបស់អ្នកឲ្យកាន់តែមានសេចក្ដីសុខសាន្ដ ហើយអ្នកនឹងលើកកិត្ដិយសព្រះយេហូវ៉ា។ គំរូល្អរបស់អ្នកប្រហែលជាថែមទាំងធ្វើឲ្យប្ដីរបស់អ្នកចង់បម្រើព្រះយេហូវ៉ា ហើយនេះអាចនាំឲ្យអ្នកទាំងពីរទទួលរង្វាន់។—សូមអាន១៤. តើប្ដីដែលជាគ្រិស្ដសាសនិកគួរធ្វើអ្វីបើប្រពន្ធរបស់គាត់ដែលមិនមែនជាអ្នកជឿមិនគោរពគាត់?
១៤ ចុះយ៉ាងណាបើអ្នកជាបងប្រុសដែលមានប្រពន្ធដែលមិនមែនជាអ្នកបម្រើព្រះយេហូវ៉ា តើអ្នកអាចធ្វើអ្វីបើអ្នកមានអារម្មណ៍ថាគាត់មិនគោរពអ្នក? បើអ្នកព្យាយាមបង្ខំគាត់ឲ្យចុះចូលនឹងអ្នកដោយស្រែកដាក់គាត់ តើគាត់នឹងគោរពអ្នកឬទេ? មិនមែនទេ! ព្រះតម្រូវឲ្យអ្នកធ្វើជាប្ដីដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយដែលយកតម្រាប់លោកយេស៊ូ។ (អេភេសូរ ៥:២៣) លោកយេស៊ូដែលជាប្រមុខក្រុមជំនុំតែងតែបង្ហាញសេចក្ដីស្រឡាញ់និងចិត្ដអត់ធ្មត់។ (លូកា ៩:៤៦-៤៨) បើអ្នកយកតម្រាប់លោកយេស៊ូ យូរៗទៅប្រពន្ធរបស់អ្នកប្រហែលជានឹងចង់បម្រើព្រះយេហូវ៉ាដែរ។
១៥. តើប្ដីដែលជាគ្រិស្ដសាសនិកបង្ហាញប្រពន្ធយ៉ាងណាថាគាត់ស្រឡាញ់នាង?
១៥ ព្រះយេហូវ៉ាប្រាប់ប្ដីទាំងឡាយឲ្យ«ស្រឡាញ់ប្រពន្ធជានិច្ច ហើយកុំក្រេវក្រោធនឹងនាង»។ (កូឡុស ៣:១៩) ប្ដីដែលស្រឡាញ់ប្រពន្ធឲ្យកិត្ដិយសដល់នាង។ តើតាមរបៀបណា? គាត់ស្តាប់យោបល់របស់នាង ហើយធ្វើឲ្យនាងដឹងថាអ្វីដែលនាងនិយាយគឺសំខាន់ចំពោះគាត់។ (ពេត្រុសទី១ ៣:៧) សូម្បីតែគាត់មិនតែងតែអាចធ្វើតាមអ្វីដែលនាងសុំឲ្យគាត់ធ្វើក្ដី ការស្តាប់អ្វីដែលនាងនិយាយអាចជួយគាត់ឲ្យធ្វើការសម្រេចចិត្ដល្អប្រសើរជាង។ (សុភាសិត ១៥:២២) ប្ដី ដែលស្រឡាញ់ប្រពន្ធមិនទាមទារឲ្យនាងគោរពគាត់ទេ។ ផ្ទុយទៅវិញ គាត់ព្យាយាមធ្វើអ្វីផ្សេងៗដែលនឹងនាំឲ្យនាងគោរពគាត់ដោយសុទ្ធចិត្ដ។ ពេលប្ដីស្រឡាញ់ប្រពន្ធនិងកូនៗ គាត់ទំនងជានឹងមានក្រុមគ្រួសារដែលបម្រើព្រះយេហូវ៉ាជាមួយគ្នាដោយអំណរ ហើយពួកគេនឹងទទួលរង្វាន់ ពោលគឺជីវិតដែលគ្មានទីបញ្ចប់។
ប្អូនៗវ័យក្មេង កុំឲ្យអ្វីណាក៏ដោយធ្វើឲ្យប្អូនមិនទទួលរង្វាន់!
១៦, ១៧. បើអ្នកជាមនុស្សវ័យក្មេង តើតាមរបៀបណាអ្នកអាចជៀសវាងពីការឈឺចិត្ដខ្លាំងពេកនឹងឪពុកម្ដាយ?
១៦ ចុះយ៉ាងណាបើអ្នកមានវ័យជំទង់ ហើយមានអារម្មណ៍ថាឪពុកម្ដាយរបស់អ្នកមិនយល់អំពីអ្នក ឬថាពួកគាត់តឹងរ៉ឹងពេក? នេះប្រហែលជាធ្វើឲ្យអ្នកឈឺចិត្ដជាខ្លាំងរហូតដល់អ្នកមិនដឹងថាអ្នកគួរបម្រើព្រះយេហូវ៉ាទៀតឬយ៉ាងណា។ ប៉ុន្ដែ បើអ្នកចាកចេញពីព្រះយេហូវ៉ា អ្នកនឹងឃើញថាគ្មានអ្នកណាម្នាក់ក្នុងពិភពលោកនេះដែលស្រឡាញ់អ្នកដូចឪពុកម្ដាយនិងមិត្ដភក្ដិរបស់អ្នកក្នុងក្រុមជំនុំទេ។
១៧ សូមគិតអំពីរឿងនេះ បើឪពុកម្ដាយរបស់អ្នកមិនដែលកែតម្រង់អ្នកសោះ តើអ្នកនឹងដឹងយ៉ាងដូចម្ដេចថាពួកគាត់ពិតជាយកចិត្ដទុកដាក់ចំពោះអ្នក? (ហេប្រឺ ១២:៨) សូមចាំថាពួកគាត់មិនមែនជាមនុស្សល្អឥតខ្ចោះទេ ដូច្នេះរបៀបដែលពួកគាត់ប្រៀនប្រដៅអ្នកប្រហែលជាធ្វើឲ្យអ្នកឈឺចិត្ដ។ ប៉ុន្ដែសូមកុំផ្ដោតអារម្មណ៍ទៅលើរឿងនោះ។ ផ្ទុយទៅវិញ សូមព្យាយាមយល់អំពីមូលហេតុដែលពួកគាត់ធ្វើនិងនិយាយដូច្នេះ។ សូមរក្សាចិត្ដស្ងប់ ហើយព្យាយាមមិនឆាប់ខឹង។ បណ្ដាំរបស់ព្រះចែងថា៖ «អ្នកណាដែលមានដំរិះរមែងសំចៃទុកនូវពាក្យសំដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្ដត្រជាក់ដែរ»។ (សុភាសិត ១៧:២៧) ចូរកំណត់គោលដៅឲ្យក្លាយទៅជាមនុស្សដែលមានភាពចាស់ទុំដែលចេះទទួលយកដំបូន្មាន ហើយដែលរៀនពីដំបូន្មាននោះ មិនថាអ្នកទទួលដំបូន្មាននោះតាមរបៀបណាក៏ដោយ។ (សុភាសិត ១:៨) សូមកុំភ្លេចថាការមានឪពុកម្ដាយដែលស្រឡាញ់ព្រះយេហូវ៉ាគឺជាអំណោយមួយដ៏ពិសេស។ ពួកគាត់ចង់ជួយអ្នកឲ្យទទួលជីវិតដែលគ្មានទីបញ្ចប់។
១៨. ហេតុអ្វីអ្នកតាំងចិត្ដផ្ដោតអារម្មណ៍ទៅលើរង្វាន់?
១៨ មិនថាយើងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅស្ថានសួគ៌ ឬនៅផែនដីដែលជាសួនឧទ្យានក៏ដោយ យើងម្នាក់ៗអាចទន្ទឹងរង់ចាំអនាគតដ៏អស្ចារ្យ។ សេចក្ដីសង្ឃឹមរបស់យើងគឺជាសេចក្ដីសង្ឃឹមពិតប្រាកដដែលមានមូលដ្ឋានលើសេចក្ដីសន្យារបស់អ្នកបង្កើតសកលលោក ដែលមានប្រសាសន៍ថា៖ «គ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី»។ (អេសាយ ១១:៩) មិនយូរទៀត មនុស្សគ្រប់រូបនៅផែនដីនឹងទទួលការបង្ហាត់បង្រៀនពីព្រះ។ ជីវិតបែបនោះគឺពិតជារង្វាន់ដែលសមនឹងការខំប្រឹងរបស់យើងមែន។ ដូច្នេះ សូមចាំជានិច្ចអំពីអ្វីដែលព្រះយេហូវ៉ាបានសន្យាចំពោះអ្នក ហើយសូមកុំឲ្យអ្វីណាក៏ដោយធ្វើឲ្យអ្នកខកខានមិនបានទទួលរង្វាន់ឡើយ!