លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កោសិកា​ដំបែ​គឺ​ស្មុគ​ស្មាញ​ណាស់។ វា​បាន​ត្រូវ​រៀបចំ​ឡើង​យ៉ាង​មាន​របៀប​រៀប​រយ​ដោយ​មាន​ណ្វៃយ៉ូ​និង​ឌីអិនអេ។ ក្នុង​កោសិកា​នេះ​ប្រៀប​ដូច​ជា​មាន​ម៉ាស៊ីន​តូច​ៗ​ដែល​បែង​ចែក ដឹក​ជញ្ជូន ហើយ​ផ្លាស់​ប្ដូរ​ម៉ូលេគុល​ផ្សេង​ៗ ដែល​ជា​ជំហាន​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​ភាវរស់​នេះ​បន្ត​មាន​ជីវិត។

អ្វីដែលយើងអាចរៀនពីភាវរស់

អ្វីដែលយើងអាចរៀនពីភាវរស់

ភាវរស់​លូត​លាស់ ធ្វើ​ចលនា ហើយ​បន្ត​ពូជ។ ពួក​វា​បាន​ធ្វើ​ឲ្យ​ភព​ផែនដី​របស់​យើង​ទៅ​ជា​កន្លែង​ដែល​មាន​ភាព​ស្រស់​ស្អាត។ សព្វ​ថ្ងៃ​នេះ មនុស្ស​អាច​ស្គាល់​អំពី​ភាវរស់​ច្រើន​ជាង​ពេល​មុន​ៗ​ទាំង​អស់។ តើ​ភាវរស់​អាច​បង្រៀន​យើង​អ្វី​អំពី​ដើម​កំណើត​នៃ​ជីវិត? សូម​ពិចារណា​ដូច​ត​ទៅ​នេះ​៖

ភាវរស់​បញ្ជាក់​ថា​មាន​អ្នក​គ្រោង​បង្កើត។ គេ​និយាយ​ថា​កោសិកា​គឺ​ជា​សមាសធាតុ​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​ទាំង​អស់។ ដូច​រោង​ចក្រ​តូច​មួយ ពួក​វា​មាន​កិច្ច​ការ​ដ៏​ស្មុគ​ស្មាញ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ដើម្បី​ទ្រ​ទ្រង់​ហើយ​ជួយ​ឲ្យ​ជីវិត​បន្ត​រស់​នៅ។ អ្វី​ដែល​ស្មុគ​ស្មាញ​បែប​នេះ​អាច​រក​ឃើញ​នៅ​គ្រប់​ទី​កន្លែង។ ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​ដំបែ​ជា​ភាវរស់​ដែល​មាន​កោសិកា​តែ​មួយ។ បើ​ប្រៀប​ធៀប​ទៅ​នឹង​កោសិកា​មនុស្ស កោសិកា​ក្នុង​ដំបែ​មើល​ទៅ​ពិត​ជា​សាមញ្ញ តែ​តាម​ពិត​វា​ស្មុគ​ស្មាញ​ណាស់។ កោសិកា​ក្នុង​ដំបែ​បាន​ត្រូវ​រៀបចំ​ឡើង​យ៉ាង​មាន​របៀប​រៀប​រយ​ដោយ​មាន​ណ្វៃយ៉ូ​និង​ឌីអិនអេ។ ក្នុង​កោសិកា​នេះ​ប្រៀប​ដូច​ជា​មាន​ម៉ាស៊ីន​តូច​ៗ​ដែល​បែង​ចែក ដឹក​ជញ្ជូន ហើយ​ផ្លាស់​ប្ដូរ​ម៉ូលេគុល​ផ្សេង​ៗ ដែល​ជា​ជំហាន​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​ភាវរស់​នេះ​បន្ត​មាន​ជីវិត។ ពេល​កោសិកា​ដំបែ​លែង​ទទួល​សារធាតុ​ចិញ្ចឹម​ទៀត កោសិកា​នោះ​នឹង​បញ្ចេញ​សារធាតុ​គីមី​ដែល​បន្ថយ​សកម្មភាព​របស់​វា។ នេះ​បាន​ជួយ​កោសិកា​ដំបែ​ឲ្យ​បន្ត​រស់ ហើយ​អាច​មាន​សកម្មភាព​ម្ដង​ទៀត​ពេល​គេ​យក​វា​ទៅ​ធ្វើ​នំ​ប៉័ង។

អ្នក​វិទ្យា​សាស្ត្រ​បាន​ធ្វើ​ការ​សិក្សា​អំពី​កោសិកា​ដំបែ​អស់​ជា​ច្រើន​ឆ្នាំ​ដើម្បី​ស្គាល់​អំពី​កោសិកា​របស់​មនុស្ស​ថែម​ទៀត។ ប៉ុន្តែ​មាន​អ្វី​ជា​ច្រើន​ទៀត​ដែល​ពួក​គេ​មិន​ទាន់​រក​ឃើញ។ សាស្ត្រាចារ្យ​ម្នាក់​ពី​សកល​វិទ្យាល័យ​នៅ​ប្រទេស​ស៊ុយអែត​ឈ្មោះ​រ៉ូស ឃីង បាន​និយាយ​ដោយ​សោក​ស្ដាយ​ថា​៖ ​«​យើង​មិន​សូវ​មាន​ជីវ​វិទូ​ច្រើន​ដើម្បី​ធ្វើ​ការ​ពិសោធ​ហើយ​ស្វែង​យល់​ថែម​ទៀត​អំពី​កោសិកា​នៃ​ដំបែ​នោះ​ទេ​»​ (​Chalmers University of Technology​)។

តើ​អ្នក​គិត​យ៉ាង​ណា? តើ​ភាព​ស្មុគ​ស្មាញ​នៃ​កោសិកា​ដំបែ​ដ៏​សាមញ្ញ​មួយ​បង្ហាញ​ថា​មាន​អ្នក​គ្រោង​បង្កើត​ដែរ​ឬ​ទេ? តើ​កោសិកា​នេះ​អាច​កើត​មក​ដោយ​ឯកឯង​ដែរ​ឬ​ទេ?

ជីវិត​អាច​កើត​ឡើង​ពី​អ្វី​ដែល​មាន​ជីវិត​ប៉ុណ្ណោះ។ ឌីអិនអេ​កើត​ចេញ​ពី​ម៉ូលេគុល​ផ្សេង​ៗ​ដែល​ហៅ​ថា​នុយក្លេអូទីត។ កោសិកា​នីមួយ​ៗ​របស់​មនុស្ស​មាន​៣.២​ពាន់​លាន​នុយក្លេអូទីត។ នុយក្លេអូទីត​មាន​ទម្រង់​ជាក់​លាក់​ហើយ​បញ្ជា​កោសិកា​ទាំង​នោះ​ឲ្យ​បង្កើត​អង់ស៊ីម​និង​ប្រូតេអ៊ីន។

អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា បើ​នុយក្លេអូទីត​បាន​កកើត​ឡើង​ដោយ​ឯកឯង​រាប់​ពាន់​លាន​ដង នោះ​មាន​តែ​ម្ដង​ប៉ុណ្ណោះ​ដែល​អាច​បង្កើត​ចេញ​ជា​ឌីអិនអេ។ ដំណើរ​ការ​នេះ​មិន​អាច​កើត​ឡើង​ដោយ​ចៃដន្យ​បាន​នោះ​ទេ។

តាម​ពិត គ្មាន​អ្នក​វិទ្យា​សាស្ត្រ​ណា​ម្នាក់​អាច​បង្កើត​ភាវរស់​ពី​អ្វី​ដែល​គ្មាន​ជីវិត​បាន​ឡើយ។

ជីវិត​មនុស្ស​គឺ​ពិសេស។ ជា​មនុស្ស​យើង​មាន​លក្ខណៈ​ផ្សេង​ៗ​ដែល​ជួយ​យើង​ឲ្យ​សប្បាយ​នឹង​ជីវិត​យ៉ាង​ពេញ​លេញ ហើយ​នេះ​ជា​លក្ខណៈ​ដែល​សត្វ​មិន​មាន។ យើង​មាន​សមត្ថភាព​ខាង​សិល្បៈ សមត្ថភាព​ក្នុង​ការ​ទាក់​ទង​គ្នា និង​ការ​ចេះ​បង្ហាញ​អារម្មណ៍។ យើង​សប្បាយ​ពេល​យើង​ភ្លក់​ម្ហូប​អាហារ ហិត​ក្លិន ស្ដាប់​ឮ​សំឡេង ឃើញ​ពណ៌​និង​ទេសភាព។ យើង​រៀបចំ​គម្រោង​សម្រាប់​ថ្ងៃ​អនាគត​ហើយ​ស្វែង​រក​អត្ថន័យ​នៃ​ជីវិត។

តើ​អ្នក​គិត​យ៉ាង​ណា? តើ​លក្ខណៈ​ទាំង​នោះ​បាន​វិវត្តន៍​ក្នុង​ខ្លួន​យើង​ដោយ​សារ​វា​ជា​អ្វី​ដែល​ចាំ​បាច់​ដើម្បី​ឲ្យ​យើង​អាច​រស់​និង​បន្ត​ពូជ ឬ​តើ​នេះ​ជា​អំណោយ​ដែល​មក​ពី​អ្នក​បង្កើត​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់?