លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​ព្រះ​ពិត​ជា​អ្នក​ណា?

តើ​ព្រះ​ពិត​ជា​អ្នក​ណា?

មនុស្ស​ជា​ច្រើន​និយាយ​ថា​ពួក​គេ​ជឿ​ព្រះ។ តែ​ពេល​អ្នក​សួរ​ថា​តើ​ព្រះ​ជា​អ្នក​ណា នោះ​អ្នក​នឹង​ទទួល​ចម្លើយ​ផ្សេង​ៗ​អាស្រ័យ​ទៅ​លើ​ទំនៀម​ទម្លាប់​និង​វប្បធម៌​របស់​បុគ្គល​នោះ។ ចំពោះ​មនុស្ស​ខ្លះ ព្រះ​គឺ​ជា​អ្នក​បង្កើត​ផែន​ដី​និង​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​លើ​ផែន​ដី។ ចំពោះ​មនុស្ស​ខ្លះ​ទៀត ព្រះ​គឺ​ជា​អ្វី​ក៏​ដោយ ឬ​អ្នក​ណា​ក៏​ដោយ​ដែល​គួរ​ជា​ទី​សក្ការៈ។ ទស្សនៈ​ខុស​ៗ​គ្នា​នេះ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា​មិន​អាច​ដឹង​ថា​ព្រះ​ជា​អ្នក​ណា​នោះ​ទេ។

តើ​រឿង​នេះ​សំខាន់​ឬ​ទេ? មែន គឺ​សំខាន់! ការ​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​អាច​ធ្វើ​ឲ្យ​អ្នក​មាន​គោល​បំណង​ក្នុង​ជីវិត និង​ជីវិត​មាន​ន័យ​ខ្លឹម​សារ។ (​សកម្មភាព ១៧:២៦​-​២៨​) កាល​ដែល​អ្នក​កាន់​តែ​ចូល​ទៅ​ជិត​ព្រះ នោះ​លោក​កាន់​តែ​ស្រឡាញ់​អ្នក​និង​ជួយ​អ្នក។ (​យ៉ាកុប ៤:៨​) សរុប​មក ការ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​អាច​នាំ​ឲ្យ​អ្នក​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—យ៉ូហាន ១៧:៣

តើ​តាម​របៀប​ណា​អ្នក​អាច​ស្គាល់​ព្រះ? សូម​គិត​អំពី​បុគ្គល​ដែល​អ្នក​ស្គាល់​ច្បាស់ ដូច​ជា​មិត្ត​ជិត​ស្និទ្ធ​ជា​ដើម។ តើ​ចំណង​មិត្តភាព​បែប​នោះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច​បាន? អ្នក​ទំនង​ជា​ត្រូវ​ស្គាល់​ឈ្មោះ​និង​បុគ្គលិក​លក្ខណៈ​របស់​គាត់ អ្វី​ដែល​គាត់​ចូល​ចិត្ត​និង​មិន​ចូល​ចិត្ត អ្វី​ដែល​គាត់​បាន​ធ្វើ​ពី​មុន អ្វី​ដែល​គាត់​នឹង​ធ្វើ​នៅ​ថ្ងៃ​ខាង​មុខ ព្រម​ទាំង​អ្វី​ជា​ច្រើន​ទៀត​ដែរ។ អ្វី​ទាំង​នេះ​ហើយ​ដែល​នាំ​ឲ្យ​អ្នក​ស្គាល់​បុគ្គល​នោះ​ច្បាស់ ហើយ​ចូល​ទៅ​ជិត​គាត់។

ស្រដៀង​គ្នា​ដែរ យើង​អាច​ស្គាល់​ព្រះ​ដោយ​ពិចារណា​ចំណុច​ដូច​ត​ទៅ​៖

ទស្សនាវដ្ដី​នេះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​ផ្ដល់​ចម្លើយ​ពី​គម្ពីរ​ចំពោះ​សំណួរ​ទាំង​នេះ។ អត្ថបទ​ផ្សេង​ៗ​ក្នុង​ទស្សនាវដ្ដី​នេះ​នឹង​ជួយ​អ្នក​ឲ្យ​រៀន​ថា​តើ​ព្រះ​ពិត​ជា​អ្នក​ណា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អត្ថបទ​ទាំង​នោះ​ក៏នឹង​រៀប​រាប់​អំពី​ប្រយោជន៍​ដែល​អ្នក​នឹង​ទទួល​ពេល​អ្នក​មាន​ចំណង​មិត្តភាព​ផ្ទាល់​ជា​មួយ​ព្រះ។