លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទស្សនាវដ្ដីប៉មយាម លេខ ២ ២០១៨ | តើអនាគតនឹងទៅជាយ៉ាងណា?

តើ​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា?

តើ​លោក​អ្នក​ធ្លាប់​ឆ្ងល់​ឬ​ទេ​ថា​លោក​អ្នក​និង​ក្រុម​គ្រួសារ​លោក​អ្នក​នឹង​មាន​អនាគត​បែប​ណា? គម្ពីរ​ចែង​ថា​៖

«​មនុស្ស​សុចរិត​នឹង​បាន​ផែនដី​ជា​មត៌ក ហើយ​ពួក​គេ​នឹង​រស់​នៅ​ផែនដី​ជា​រៀង​រហូត​»។—ចម្រៀង​សរសើរ​ព្រះ ៣៧:២៩

ទស្សនាវដ្ដី​ប៉ម​យាម​លេខ​នេះ​នឹង​ជួយ​លោក​អ្នក​ឲ្យ​យល់​អំពី​គោល​បំណង​ដ៏​អស្ចារ្យ​របស់​ព្រះ​ចំពោះ​មនុស្សជាតិ​និង​ផែនដី ហើយ​ឲ្យ​ដឹង​អំពី​អ្វី​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ប្រយោជន៍​ពី​គោល​បំណង​នោះ។

 

ការព្យាករណ៍អំពីអនាគត

រាប់ពាន់ឆ្នាំមុន មនុស្សបានទាយទុកអំពីអ្វីដែលនឹងកើតឡើង តែខ្លះកើតឡើង ខ្លះទៀតមិនឃើញកើតឡើង។

ហោរាសាស្ត្រនិងការទស្សន៍ទាយ តើឆ្លុះបញ្ចាំងអំពីអនាគតឬទេ?

តើអ្នកអាចទុកចិត្តវិធីទស្សន៍ទាយទាំងនេះបានទេ?

ទំនាយដែលបានក្លាយជាការពិត

ទំនាយដ៏អស្ចារ្យក្នុងគម្ពីរបានក្លាយជាការពិតយ៉ាងត្រឹមត្រូវ។

សាក្សីសម្ងាត់ដែលបញ្ជាក់ថាទំនាយក្នុងគម្ពីរគឺត្រឹមត្រូវ

សំណង់បុរាណនៅក្រុងរ៉ូមបញ្ជាក់ថាទំនាយក្នុងគម្ពីរគឺត្រឹមត្រូវ។

សេចក្ដីសន្យាដែលនឹងក្លាយជាការពិត

ទំនាយជាច្រើនក្នុងគម្ពីរបានសម្រេចរួចហើយ នៅសល់តែទំនាយឯទៀតអំពីអនាគតរបស់យើង។

អ្នកអាចរស់ជារៀងរហូតលើផែនដីនេះ

គម្ពីររៀបរាប់អំពីគោលបំណងរបស់អ្នកបង្កើតសម្រាប់មនុស្សជាតិ។

អនាគតរបស់អ្នក គឺនៅក្នុងដៃអ្នក!

មនុស្សខ្លះជឿថាព្រេងវាសនាឬព្រហ្មលិខិតកំណត់អនាគតរបស់ពួកគេ។ ប៉ុន្តែ តើពិតជាដូច្នោះទេ?

«មនុស្សដែលមានចិត្តសុភាពនឹងបានផែនដីជាមត៌ក»

គម្ពីរសន្យាថានឹងមានគ្រាមួយដែលអំពើអយុត្ដិធម៌និងអំពើអាក្រក់នឹងលែងមានទៀត។