លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យោបល់​សម្រាប់​សិក្សា

ការ​បង្ហាញ​ចិត្ត​ក្លាហាន​ទោះ​ជា​រង​សម្ពាធ​ក្ដី

ការ​បង្ហាញ​ចិត្ត​ក្លាហាន​ទោះ​ជា​រង​សម្ពាធ​ក្ដី

សូម​អាន យេរេមា ៣៨:១​-​១៣​ដើម្បី​រៀន​អំពី​ចិត្ត​ក្លាហាន​របស់​អ្នក​ប្រកាស​ទំនាយ​យេរេមា​និង​មន្ត្រី​អ៊ីបេតមេលេក។

ចូរ​ពិចារណា​អំពី​បរិបទ។ ហេតុ​អ្វី​យេរេមា​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ពី​ព្រះ​យេហូវ៉ា? (​យេ. ២៧:១២​-​១៤; ២៨:១៥​-​១៧; ៣៧:៦​-​១០​) តើ​ពួក​គេ​មាន​ប្រតិកម្ម​យ៉ាង​ណា?—យេ. ៣៧:១៥, ១៦

ចូរ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ថែម​ទៀត។ តើ​យេរេមា​រង​សម្ពាធ​អ្វី? (​mwbr១៧.០៤ ទំ.២​) សូម​ស្វែង​រក​ព័ត៌មាន​អំពី​អណ្ដូង​នៅ​សម័យ​បុរាណ។ តើ​យេរេមា​ប្រហែល​ជា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​គាត់​នៅ​ក្នុង​អណ្ដូង​ភក់? តើ​អ៊ីបេតមេលេក​ប្រហែល​ជា​ត្រូវ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​អ្វី​ខ្លះ?—mwbr១៧.០៥ ទំ.២

ចូរ​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន។ សូម​សួរ​ខ្លួន​ដូច​ត​ទៅ​នេះ​៖

  • ‹តើ​កំណត់​ហេតុ​នេះ​បង្រៀន​ខ្ញុំ​អ្វី​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ការ​ពារ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក?›។ (​ចសព. ៩៧:១០; យេ. ៣៩:១៥​-​១៨​)

  • ‹តើ​ខ្ញុំ​នឹង​ត្រូវ​បង្ហាញ​ចិត្ត​ក្លាហាន​ក្នុង​ស្ថានភាព​អ្វី​ខ្លះ?›។

  • ‹តើ​តាម​របៀប​ណា​ខ្ញុំ​អាច​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ទោះ​ជា​រង​សម្ពាធ​ក្ដី?›។​(​w​០៦ ១/១០ ទំ. ២២​-​២៣ វ. ១៦​-​២០​)​ a

a ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​អត្ថបទ​«​យោបល់​សម្រាប់​សិក្សា​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​កក្កដា ឆ្នាំ​២០២៣។