លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យោបល់សម្រាប់សិក្សា

យោបល់សម្រាប់សិក្សា

ចូរ​ស្វែង​យល់​ថែម​ទៀត​អំពី​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​របស់​ព្រះ​យេហូវ៉ា

ពេល​យើង​អាន​គម្ពីរ យើង​អាច​ប្រើ​ឧបករណ៍​ស្រាវ​ជ្រាវ​ផ្សេង​ៗ​ដើម្បី​យល់​ច្បាស់​ជាង​អំពី​អ្វី​ដែល​យើង​អាន។ ប៉ុន្តែ យើង​មិន​គ្រាន់​តែ​ចង់​បង្កើន​ចំណេះ​របស់​យើង​អំពី​គម្ពីរ​ទេ។ យើង​ចង់​ស្វែង​យល់​ថែម​ទៀត​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា ដែល​នឹង​នាំ​ឲ្យ​យើង​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង។ ដើម្បី​ធ្វើ​ដូច្នេះ យើង​អាច​សួរ​ខ្លួន​ថា ‹តើ​កំណត់​ហេតុ​នេះ​បង្រៀន​ខ្ញុំ​អ្វី​អំពី​ព្រះ​យេហូវ៉ា?›។

ជា​ឧទាហរណ៍ យើង​អាច​ព្យាយាម​ស្វែង​យល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា យុត្តិធម៌ និង​ឫទ្ធានុភាព​របស់​លោក។ ក្រៅ​ពី​នោះ អ្នក​ក៏​អាច​រៀន​អំពី​គុណ​សម្បត្តិ​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត​របស់​ព្រះ​យេហូវ៉ា។ តើ​អ្នក​អាច​រក​ឃើញ​ព័ត៌មាន​ថែម​ទៀត​អំពី​គុណ​សម្បត្តិ​របស់​លោក​នៅ​ឯ​ណា?

នៅ​ក្នុង​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា សូម​ទៅ​ប្រធានបទ​«​ព្រះ​យេហូវ៉ា​»​ រួច​មក​«​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា​»​ ហើយ​សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​ដែល​ស​ឲ្យ​ឃើញ​ក្នុង​អ្វី​ដែល​អ្នក​បាន​អាន​ក្នុង​គម្ពីរ។