ការធូរស្រាលពីការតានតឹងចិត្ត
តើអ្នកតានតឹងចិត្តឬទេ?
ជីល aបាននិយាយថា៖ «មនុស្សទាំងអស់មានការតានតឹងចិត្តខ្លះៗ តែខ្ញុំមានអារម្មណ៍តានតឹងចិត្តជាខ្លាំង។ នេះមិនមែនដោយសារបញ្ហាធំណាមួយទេ តែដោយសារស្ថានភាពនិងបញ្ហាផ្សេងៗ ហើយនិងការមើលថែប្ដីដែលមានជំងឺផ្លូវកាយនិងជំងឺផ្លូវចិត្តអស់ជាច្រើនឆ្នាំ»។
បែរីបានរៀបរាប់ថា៖ «ប្រពន្ធខ្ញុំចុះចោលខ្ញុំ ហើយខ្ញុំត្រូវចិញ្ចឹមបីបាច់កូនពីរនាក់តែម្នាក់ឯង។ នេះគឺពិបាកមែន។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំបាត់បង់ការងារ ហើយមិនមានលទ្ធភាពជួសជុលឡានខ្ញុំ។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ។ ការតានតឹងចិត្តញាំញីខ្ញុំណាស់។ ខ្ញុំដឹងថាការសម្លាប់ខ្លួនឯងគឺខុសហើយ ដូច្នេះខ្ញុំអង្វរព្រះឲ្យសម្លាប់ខ្ញុំតែម្ដង»។
ដូចជីលនិងបែរី តើជួនកាលអ្នកមានអារម្មណ៍ថាការតានតឹងចិត្តបានគ្របសង្កត់អ្នកឬទេ? បើមែន សូមឲ្យអត្ថបទបន្តបន្ទាប់សម្រាលទុក្ខនិងជួយអ្នក។ អត្ថបទទាំងនេះពន្យល់អំពីដើមហេតុនៃការតានតឹងចិត្ត របៀបដែលការតានតឹងចិត្តមានឥទ្ធិពលលើយើង និងវិធីដែលយើងអាចធូរស្រាលចិត្តមួយកម្រិតពីភាពតានតឹង។
a ឈ្មោះបានត្រូវផ្លាស់ប្ដូរ