តើអាចមានសន្ដិភាពបានទេ?
តើអាចមានសន្ដិភាពបានទេ?
«សង្គ្រាមស្មរបន្ទាល់ (នៃព្រះយេហូវ៉ា)តែងតែមានជានិច្ចនៅកន្លែងណាមួយ។ នេះហើយជាសេចក្ដីពិតដ៏គួរឲ្យស្ដាយណាស់អំពីមនុស្សលោក»។ ទស្សនៈដ៏មិនល្អនេះគឺមាននៅពេលថ្មីៗនេះពីមិត្តអ្នកអាននៃទស្សនាវដ្ដី ញូវវីគ។ តើអ្នកយល់ស្របនឹងទស្សនៈនេះទេ? តើមិនអាចចៀសរួចពីសង្គ្រាមទេឬ? តើមិនអាចមានសន្ដិភាពទេឬ? បើសិនជាយើងវិនិច្ឆ័យពីសេចក្ដីពិតនៃប្រវត្ដិសាស្ត្រនោះ គឺមិនជាការពិបាកទេ ក្នុងការឆ្លើយចំពោះសំនួរទាំងពីរនេះ។ ឲ្យតែមានការកត់ទុកឯកសារ គឺមនុស្សមានតែសង្គ្រាមពីកន្លែងមួយទៅកន្លែងមួយ ហើយការច្បាំងគ្នាក៏ក្លាយទៅជាហិនហោចយ៉ាងខ្លាំងឡើងៗ កាលដែលមនុស្សលោកបានបង្កើតវិធីប៉ិនប្រសប់ក្នុងការកាប់សម្លាប់គ្នា។
សតវត្សទី២០នេះគឺមានដូចនេះមែន។ ប្រាកដហើយ យើងបានឃើញនូវសង្គ្រាមដ៏ឃោរឃៅជាងមុនៗទៅទៀត ប៉ុន្តែក៏បានឃើញនូវអ្វីថ្មីមួយទៀតដែរ។ ៥០សិបឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកបានចាប់ផ្ដើមសម័យនុយក្លេអែជាលើកដំបូង ដោយបានទំលាក់គ្រាប់បែកបរមាណូទៅលើប្រទេសជប៉ុន។ ប្រាំទសវត្សតាំងពីសម័យនោះមក ប្រទេសជាច្រើនបានបង្កើតគ្រឿងសាស្ដ្រាវុធនុយក្លេអែយ៉ាងច្រើន ដែលអាចសម្លាប់មនុស្សលោកទាំងអស់ជាច្រើនដង។ តើការមានគ្រឿងអាវុធនុយក្លេអែបានបន្លាចមនុស្សលោកពីការធ្វើសង្គ្រាមឬ? ចម្លើយនេះអាចរកឃើញក្នុងហេតុការណ៍ពិតទាំងឡាយ។ តាំងពីឆ្នាំ១៩៤៥មក មនុស្សរាប់លាននាក់បានស្លាប់ក្នុងសង្គ្រាម—ថ្វីបើតាំងពីពេលនោះមកដល់ឥឡូវនេះ មិនមានការទំលាក់គ្រាប់បែកនុយក្លេអែក្ដី។
ហេតុអ្វីក៏មនុស្សលោកចូលចិត្តសង្គ្រាមម្ល៉េះ? សព្វវចនាធិប្បាយអាមេរិកាណាបានរៀបរាប់នូវទិដ្ឋភាពខ្លះៗនៃសង្គមមនុស្សដែលបាននាំឲ្យមានសង្គ្រាម។ នេះគឺរួមបញ្ចូលភាពគ្មានត្រាប្រណីពីសាសនា ការប្រកាន់ពូជសាសន៍ ការទាស់គ្នាខាងវប្បធម៌ ការខុសគ្នាពីគតិនិយម (ដូចជាលទ្ធិកុម្មុយនិស្តនិងមូលធននិយម) សាសន៍និយម និងលទ្ធិនៃអធិបតេយ្យភាពជាតិ សភាពការណ៍សេដ្ឋកិច្ច និងការយល់ព្រមជាទូទៅនៃយោធា
និយម។ នៅពេលដែលអ្នកអានបញ្ជីទាំងនេះ តើអ្នកអាចឃើញនូវអ្វីមួយដែលអាចផ្លាស់ប្ដូរបាននៅនាអនាគតនេះទេ? តើសាសន៍ទាំងឡាយនឹងមិនសូវខ្វល់ខ្វាយរក្សាអធិបតេយ្យភាពរបស់គេឬ? តើមនុស្សលោកនឹងលែងសូវប្រកាន់ពូជសាសន៍ឬ? តើពួកអ្នកសាសនានឹងលែងនិយមលទ្ធិណាមួយហួសពេកឬ? នេះគឺច្បាស់ជាមិនអាចផ្លាស់ប្ដូរបានឡើយ។បើអញ្ចឹង តើមានសេចក្ដីសង្ឃឹមណាទេ ដែលថានៅថ្ងៃណាមួយអ្វីៗនឹងបានប្រសើរ ហើយនឹងមានសន្ដិភាពជាស្ថាពរនោះ? ត្រូវហើយ គឺមានសេចក្ដីសង្ឃឹមមែន។ ថ្វីបើមានការជ្រួលច្របល់នៃលោកីយ៍នេះក្ដី សូម្បីតែនៅសព្វថ្ងៃនេះក៏អាចរកឃើញសន្ដិភាពដែរ។ មនុស្សរាប់លាននាក់បានរកឃើញហើយ។ សូមឲ្យយើងប្រាប់អ្នកអំពីពួកមនុស្សទាំងនេះខ្លះៗ ហើយចូរមើលថាតើការពិសោធរបស់គេមានន័យយ៉ាងណាចំពោះលោកអ្នកផ្ទាល់។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ២]
Background cover and page 32: Reuters/Bettmann
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
Reuters/Bettmann