របបលោកីយ៍ទាំងមូលមួយបានត្រូវបំផ្លាញចោល!
របបលោកីយ៍ទាំងមូលមួយបានត្រូវបំផ្លាញចោល!
សូមក្រឡេកមើលរបបលោកីយ៍ដែលនៅជុំវិញអ្នក មានទាំងទីក្រុងវប្បធម៌ សមិទ្ធិផលខាងវិទ្យាសាស្ត្រ និងប្រជាជនរាប់សិបកោដិនាក់។ ពិភពលោកនេះមានសភាពហាក់ដូចជាអាចនៅគង់វង្សបានយូរគួរឲ្យ កោតស្ងើចណាស់ មែនទេ? តើអ្នកជឿទេថា នៅថ្ងៃណាមួយពិភពលោក នេះអាចវិនាសសាបសូន្យបាត់ទៅបាននោះ? អ្នកប្រហែលជាពិបាកជឿណាស់។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា យោងទៅតាមប្រភពមួយដែលអាចយកជាការបាននោះ ធ្លាប់មានរបបលោកីយ៍មួយមុនរបបលោកីយ៍យើងនេះ ដែលបានត្រូវបំផ្លាញឲ្យសាបសូន្យទៅហើយ?
យើងមិននិយាយអំពីរបបរបស់កុលសម្ព័ន្ធផ្សេងៗដែលមានអារ្យធម៌ទាបនោះទេ។ របបលោកីយ៍ដែលបានត្រូវបំផ្លាញចោលនោះមានអារ្យធម៌ដ៏ខ្ពង់ខ្ពស់ មានទីក្រុង សមិទ្ធិផលខាងសិល្បៈ និងចំណេះវិជ្ជាជាច្រើន។ ក៏ប៉ុន្តែ កំណត់ហេតុព្រះគម្ពីរប្រាប់ថា អស់រយៈពេល៣៥២ឆ្នាំមុនលោកអ័ប្រាហាំកើតមក ក្នុងរយៈពេលតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ នៅថ្ងៃទី១៧ ក្នុងខែពីរ មានទឹកជំនន់មួយបានបំផ្លាញចោលរបបលោកីយ៍ទាំងមូលនោះបង់។ a
តើកំណត់ហេតុនោះត្រឹមត្រូវទេ? តើព្រឹត្ដិការណ៍នោះពិតជាបានកើតឡើងមែនឬ? មុនរបបលោកីយ៍នេះ តើពិតជាធ្លាប់មានរបបលោកីយ៍មួយពីបុរាណដែលបានរីកចំរើននិងត្រូវបំផ្លាញចោលក្រោយមកមែនទេ? បើដូច្នេះមែន! ហេតុអ្វីរបបលោកីយ៍នោះបានត្រូវបំផ្លាញចោល? តើមានបញ្ហាអ្វីទៅ? ហើយតើមានមេរៀនណាមួយ ដែលយើងអាចរៀនពីសេចក្ដីហិនវិនាសដែលបានកើតដល់របបលោកីយ៍នោះដែរឬទេ?
តើរបបលោកីយ៍ពីបុរាណពិតជាបាន ត្រូវបំផ្លាញចោលមែនឬ?
បើពិតជាធ្លាប់មានមហន្តរាយមួយដ៏គួរឲ្យស្ញប់ស្ញែងកើតឡើងមែន មនុស្សនឹងចាំនោះជាប់ជានិច្ច។ ម្ល៉ោះហើយបានជាសាសន៍ជាច្រើនមានអ្វីៗខ្លះដែលរំឭកនូវសេចក្ដីហិនវិនាសនោះ។ ជាឧទាហរណ៍ សូមពិចារណានូវថ្ងៃខែជាក់លាក់ដែលបានត្រូវកត់ទុកក្នុងបទគម្ពីរ។ ខែទីពីរនៃប្រក្រតិទិនបុរាណបានចាប់ផ្ដើមនៅពាក់កណ្ដាលខែតុលាយើង រហូតដល់ពាក់កណ្ដាលខែវិច្ឆិកា។ ដូច្នេះ ថ្ងៃទី១៧គឺចំនឹងថ្ងៃទី១ខែវិច្ឆិកា។ នេះគឺមិនមែនជារឿងចៃដន្យនោះទេ ដែលប្រទេសជាច្រើនបានប្រារព្ធធ្វើពិធីបុណ្យផ្សេងៗសំរាប់មនុស្សស្លាប់ក្នុងកំឡុងគ្រានេះ។
រឿងប្រពៃណីទំនៀមទំលាប់របស់មនុស្សជាតិក៏មានភស្តុតាងដែលបញ្ជាក់ថាធ្លាប់មានទឹកជំនន់ដែរ។ អារ្យធម៌ស្ទើរតែទាំងអស់ដែលមានប្រវត្ដិពីបុរាណនោះ គេមានរឿងព្រេងថាបុព្វបុរសរបស់គេបានរួចរស់ជីវិតផុតពីទឹកជំនន់ដែលបានជន់លិចផែនដីទាំងមូល។ កុលសម្ព័ន្ធពិចម៉េនៅទ្វីបអាហ្វ្រិក កុលសម្ព័ន្ធកេលនៅទ្វីបអឺរ៉ុប និងកុលសម្ព័ន្ធអាំងកានៅអាមេរិកខាងត្បូង ទាំងអស់មានរឿងព្រេងស្រដៀងៗគ្នា ដូចជាកុលសម្ព័ន្ធនានានៅរដ្ឋអាឡាស្កានៃសហរដ្ឋអាមេរិក ប្រទេសអូស្ដ្រាលី ចិន ឥណ្ឌា លីទុយអានី ម៉ិកស៊ិក ប្រជុំកោះមីក្រូនេស៊ី ប្រទេសនូវ៉ែលហ្សេឡង់ និងតំបន់ខ្លះនៅអាមេរិកខាងជើងជាដើម។
អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ រឿងព្រេងនេះបានត្រូវគេបញ្ចេញបញ្ចូល ក៏ប៉ុន្តែរឿងទាំងនេះនៅតែមានពត៌មានល្អិតល្អន់ខ្លះដែលបញ្ជាក់ថា សេចក្ដីទាំងនោះមកពីប្រភពតែមួយ។ រឿងទាំងអស់នោះបានចែងថា ព្រះបានក្រោធដោយសារអំពើអាក្រក់របស់មនុស្សជាតិ។ ទ្រង់បានបណ្ដាលឲ្យមានទឹកជំនន់ដ៏ធំសម្បើមមួយ។ មនុស្សជាតិទូទៅបានត្រូវបំផ្លាញចោល។ ប៉ុន្តែ មនុស្សសុចរិតខ្លះបានត្រូវសង្គ្រោះ។ ពួកគេបានសង់ទូកមួយដើម្បីឲ្យមនុស្សនិងសត្វរួចរស់ជីវិត។ ក្រោយមក សត្វស្លាបបានត្រូវលែងឲ្យទៅរកដីគោក។ នៅទីបំផុត ទូកនោះបានកឿងនៅលើកំពូលភ្នំ។ ពេលអ្នកដែលរួចរស់ជីវិតចុះពីទូកមក គេបានថ្វាយដង្វាយ។
តើនេះបញ្ជាក់ពីអ្វីទៅ? ភាពស្រដៀងគ្នានេះមិនអាចជារឿងចៃដន្យទេ។ ភស្តុតាងទាំងអស់នេះរួមគ្នាគាំទ្រកំណត់ហេតុពីបុរាណក្នុងព្រះគម្ពីរដែលថា មនុស្សគ្រប់រូបជាកូនចៅនៃអ្នកដែលរួចរស់ពីទឹកជំនន់មួយដែលបានបំផ្លាញរបបលោកីយ៍របស់មនុស្សជាតិ។ ដូច្នេះ យើងមិនចាំបាច់ពឹងពាក់ទៅលើរឿងព្រេងឬរឿងប្រពៃណីដើម្បីដឹងពីអ្វីដែលបានកើតឡើងនោះទេ។ យើងមានកំណត់ហេតុដែលបានត្រូវកត់ទុកយ៉ាងល្អិតល្អន់ក្នុងបទគម្ពីរភាសាហេព្រើរ។—លោកុប្បត្តិ ជំពូក៦-៨
ព្រះបានបណ្ដាលឲ្យមានកំណត់ហេតុក្នុងព្រះគម្ពីរអំពីប្រវត្ដិសាស្ត្រដែលរៀបរាប់តាំងពីទីចាប់ផ្ដើមនៃជីវិតទៀតផង។ ក៏ប៉ុន្តែ ភស្តុតាងឆ្លុះបញ្ចាំងឲ្យដឹងថា កំណត់ហេតុនេះមិនគ្រាន់តែជាប្រវត្ដិសាស្ត្រប៉ុណ្ណោះទេ។ ទំនាយ
ដែលតែងតែសម្រេចជានិច្ច ថែមទាំងប្រាជ្ញាដ៏ជ្រាលជ្រៅដែលមានក្នុងព្រះគម្ពីរនោះ គឺបញ្ជាក់ថាព្រះគម្ពីរពិតជារបៀបដែលព្រះទាក់ទងនឹងមនុស្សជាតិមែន។ ព្រះគម្ពីរគឺខុសពីរឿងប្រពៃណី ពីព្រោះព្រះគម្ពីរមានទាំងឈ្មោះនិងកាលបរិច្ឆេទជាក់លាក់ ព្រមទាំងមានពត៌មានល្អិតល្អន់អំពីវង្សត្រកូលនិងភូមិសាស្ត្រដែលមានក្នុងកំណត់ហេតុរបស់ប្រវត្ដិសាស្ត្រផងដែរ។ កំណត់ហេតុនោះជួយយើងយល់ដឹងថា របបលោកីយ៍មុនទឹកជំនន់នោះមានស្ថានភាពយ៉ាងណា ហើយក៏សឲ្យឃើញមូលហេតុដែលរបបលោកីយ៍នោះបានកន្លងបាត់ទៅភ្លាមមួយរំពេចដែរ។តើមានបញ្ហាអ្វីក្នុងសង្គមមនុស្សមុនទឹកជំនន់? អត្ថបទជាបន្តបន្ទាប់នឹងឆ្លើយសំនួរនេះ។ សំនួរនោះគឺសំខាន់សំរាប់អស់អ្នកណាដែលឆ្ងល់ថា តើអនាគតនៃអារ្យធម៌បច្ចុប្បន្នរបស់យើងនឹងប្រកបទៅដោយគ្រោះថ្នាក់ឬក៏អត់។
[កំណត់សម្គាល់]
[តារាងនៅទំព័រ៤]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
រឿងព្រេងអំពីទឹកជំនន់ដែលមានទូទាំងពិភពលោក
ប្រទេស លេខយោង ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០
ប្រទេសក្រិច ៧ ◆ ◆ ◆ ◆ ◆ ◆ ◆
ប្រទេសរ៉ូម ៦ ◆ ◆ ◆ ◆ ◆ ◆
ប្រទេសលីទុយអានី ៦ ◆ ◆ ◆ ◆ ◆ ◆
សាសន៍អាសស៊ើរ ៩ ◆ ◆ ◆ ◆ ◆ ◆ ◆ ◆ ◆
ប្រទេសតង់ហ្សានី ៧ ◆ ◆ ◆ ◆ ◆ ◆ ◆
ប្រទេសឥណ្ឌា—សាសនាហិណ្ឌូ ៦ ◆ ◆ ◆ ◆ ◆ ◆
ណូវ៉ែលហ្សេឡង់—ម៉ោរី ៥ ◆ ◆ ◆ ◆ ◆
ប្រជុំកោះមីក្រូនេស៊ី ៧ ◆ ◆ ◆ ◆ ◆ ◆ ◆
រដ្ឋវ៉ាស៊ីនតោន ស.រ.អ.—យ៉ាគីម៉ា ៧ ◆ ◆ ◆ ◆ ◆ ◆ ◆
រដ្ឋមីស៊ីស៊ីពី ស.រ.អ.—ឆកតាវ ៧ ◆ ◆ ◆ ◆ ◆ ◆ ◆
ប្រទេសម៉ិកស៊ិក—មិជឆូអាខាន ៥ ◆ ◆ ◆ ◆ ◆
អាមេរិកខាងត្បូង—កេឈួ ៤ ◆ ◆ ◆ ◆
ប្រទេសបូលីវី—ឆិរីក្វាណូ ៥ ◆ ◆ ◆ ◆ ◆
ប្រទេសគុយយ៉ាណា—អារ៉ាវ៉ាក ៦ ◆ ◆ ◆ ◆ ◆ ◆
១: ព្រះក្រោធដោយសារអំពើអាក្រក់
២: ការបំផ្លាញចោលដោយទឹកជំនន់
៣: ព្រះបញ្ជាឲ្យមានទឹកជំនន់
៤: ព្រះព្រមានមនុស្សទុកជាមុន
៥: មានមនុស្សតែបន្ដិចបន្តួចរួចរស់ជីវិត
៦: បានត្រូវសង្គ្រោះក្នុងទូកមួយប្រភេទ
៧: សត្វត្រូវបានសង្គ្រោះ
៨: ការលែងសត្វស្លាបឬសត្វផ្សេងទៀតឲ្យទៅ
៩: កឿងលើកំពូលភ្នំ
១០: បានថ្វាយដង្វាយ