របៀបដែលមនុស្សខ្លះទទួលចម្លើយ
របៀបដែលមនុស្សខ្លះទទួលចម្លើយ
មនុស្សរាប់សិបលាននាក់អធិស្ឋាន។ មនុស្សខ្លះជឿស៊ប់ថា ព្រះតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់គេ។ អ្នកខ្លះឆ្ងល់ថាតើព្រះសណ្ដាប់សេចក្ដីអធិស្ឋានរបស់គេឬក៏អត់។ រីឯមនុស្សខ្លះទៀតខំស្វែងរកចម្លើយ ប៉ុន្តែមិនបានគិតអំពីការស្នើសុំចម្លើយតាមរយៈសេចក្ដីអធិស្ឋានថ្វាយព្រះទេ។
ព្រះគម្ពីរសម្គាល់ព្រះដ៏ពិតថាជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»។ (ទំនុកដំកើង ៦៥:២) ប្រសិនបើអ្នកអធិស្ឋាន តើអ្នកដឹងប្រាកដថា សេចក្ដីអធិស្ឋានរបស់អ្នកថ្វាយចំពោះព្រះដ៏ពិតមួយអង្គឬទេ? តើសេចក្ដីអធិស្ឋានរបស់អ្នក ជាសេចក្ដីអធិស្ឋានដែលព្រះនឹងតបឆ្លើយឬទេ?
ចំពោះមនុស្សជាច្រើននៅគ្រប់ភូមិភាគនៅផែនដីនេះ ព្រះបានតបឆ្លើយសេចក្ដីអធិស្ឋានរបស់គេមែន! តើពួកគេបានទទួលចម្លើយដោយដូចម្ដេច? តើអ្វីទៅដែលពួកគេបានរៀន?
តើព្រះទ្រង់ជាអ្នកណា?
គ្រូបង្រៀនម្នាក់នៅប្រទេសព័រទុយហ្គាល់បានត្រូវអប់រំដោយដូនជីនិងបូជាចារ្យបានកាន់សាសនារបស់គាត់យ៉ាងស្មោះ។ នៅពេលសាសនានោះបានផ្លាស់ប្ដូរនិងបោះបង់ចោលការបង្រៀនដែលគាត់បានទទួលពីការអប់រំថាជាអ្វីដ៏សំខាន់នោះ ធ្វើឲ្យគាត់ពិបាកយល់ណាស់។ ការធ្វើដំណើរទៅប្រទេសមួយនៅអាស៊ី បានធ្វើឲ្យគាត់ដឹងនូវរបៀបថ្វាយបង្គំរបស់ពួកអាស៊ី ហើយគាត់ចាប់ផ្ដើមឆ្ងល់ថាតើមានព្រះដ៏ពិតមួយអង្គមែនឬក៏មិនមែន។ តើគាត់គួរថ្វាយបង្គំយ៉ាងដូចម្ដេច? ពេលគាត់បានសួរបូជាចារ្យម្នាក់អំពីពត៌មានក្នុងព្រះគម្ពីរ បូជាចារ្យនោះបានទាត់ចោលសំនួររបស់គាត់ ហើយនេះធ្វើឲ្យគាត់ខកចិត្តណាស់។
សាសនាកាតូលិកបានផ្សាយតាមលិខិតខ្លីមួយក្នុងក្រុងរបស់គ្រូបង្រៀននេះ ព្រមានហាមអ្នកកាន់សាសនាកាតូលិកកុំឲ្យនិយាយជាមួយស្មរបន្ទាល់ព្រះយេហូវ៉ាឡើយ។ ប៉ុន្តែស្ត្រីនោះនៅតែឆ្ងល់ពីសំនួរនោះទៀត។ នៅថ្ងៃមួយពេលដែលស្មរបន្ទាល់ព្រះយេហូវ៉ាមកផ្សព្វផ្សាយផ្ទះគាត់ គាត់បានស្ដាប់និងចាប់អារម្មណ៍នូវអ្វីដែលគាត់ឮ។ នេះជាលើកដំបូងដែលគាត់បាននិយាយជាមួយស្មរបន្ទាល់។
ដើម្បីឲ្យបានទទួលចម្លើយជាច្រើនរបស់គាត់ ស្ត្រីនេះចាប់ផ្ដើមឲ្យស្មរបន្ទាល់សិក្សាព្រះគម្ពីរជាមួយគាត់។ រៀងរាល់សប្ដាហ៍គាត់មានសំនួរជាច្រើនដើម្បីសួរស្មរបន្ទាល់។ គាត់ចង់ដឹងអំពីព្រះនាមរបស់ព្រះ និងថាតើមានព្រះដ៏ពិតតែមួយអង្គទេ? ហើយគាត់ក៏ចង់ដឹងថាតើព្រះសព្វព្រះហឫទ័យនឹងការថ្វាយបង្គំដោយប្រើរូបចម្លាក់ឬទេ? និងនៅមានសំនួរជាច្រើនទៀត។ ស្ត្រីនោះបានសង្កេតឃើញថាចម្លើយទាំងអស់ដែលគាត់បានទទួលគឺស្រង់ចេញពីព្រះគម្ពីរ មិនមែនដោយគំនិតរបស់អ្នកបង្ហាញនោះទេ ហេតុនេះហើយគាត់មានការភ្ញាក់ផ្អើលនិងពេញចិត្តចំពោះពត៌មានដែលគាត់កំពុងរៀន។ បន្ដិចម្ដងៗ គាត់បានទទួលយ៉ូហាន ៤:២៣
ចម្លើយចំពោះសំនួរជាច្រើនដែលគាត់បានសួរ។ សព្វថ្ងៃនេះ គាត់ជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាដោយវិញ្ញាណនិងសេចក្ដីពិត ដូចជាព្រះយេស៊ូគ្រីស្ទបានមានបន្ទូលថា«ពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់»នឹងត្រូវធ្វើនោះ។—ក្រុមគ្រួសារមួយនៅប្រទេសស្រីលង្កាបានអានព្រះគម្ពីរជាទៀងទាត់ជាមួយគ្នា តែពួកគេឥតទទួលបានចម្លើយចំពោះសំនួរជាច្រើនដែលសំខាន់សំរាប់គេទេ។ ទោះជាពួកគេត្រូវការជំនួយពី ក៏បព្វជិតរបស់គេឥតអាចជួយបានឡើយ។ ប៉ុន្តែ មានស្មរបន្ទាល់បានមកផ្សព្វផ្សាយនៅផ្ទះរបស់គេ និងបានឲ្យប្រកាសនវត្ថុព្រះគម្ពីរដែលមានប្រយោជន៍ដល់គ្រួសារនោះ។ ក្រោយមក ស្មរបន្ទាល់បានប្រាប់ចម្លើយដែលជាទីគាប់ចិត្តស្តីអំពីសំនួរទាំងប៉ុន្មានដែលគេមាន ពួកគេក៏សុខចិត្តឲ្យស្មរបន្ទាល់សិក្សាព្រះគម្ពីរជាមួយគេ។ ពត៌មានដែលពួកគេបានរៀនធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងណាស់។
យ៉ាងណាក៏ដោយ ការអប់រំតាំងពីក្មេងមកនៅឯព្រះវិហារ បានរារាំងប្រពន្ធមិនឲ្យឃើញថា ព្រះវរបិតារបស់ព្រះយេស៊ូគ្រីស្ទគឺជា«ព្រះពិតតែ១» ដូចដែលព្រះយេស៊ូគ្រីស្ទបានមានបន្ទូលមក។ (យ៉ូហាន ១៧:១, ៣) គាត់បានត្រូវបង្រៀនថាព្រះយេស៊ូគឺមានឋានៈស្មើនឹងព្រះវរបិតា ហើយថាមិនគួរសួរអំពី«រឿងអាថ៌កំបាំង»បែបនេះឡើយ។ ដោយចិត្តស្មោះត្រង់និងការអស់សង្ឃឹម នោះគាត់បានអធិស្ឋានថ្វាយព្រះយេហូវ៉ា ដោយប្រើព្រះនាមរបស់ទ្រង់ និងទូលសុំឲ្យទ្រង់បង្ហាញគាត់ថា ព្រះយេស៊ូជាអ្នកណា។ រួចមក គាត់ពិនិត្យមើលយ៉ាងផ្ចិតផ្ចង់ក្នុងបទគម្ពីរម្ដងទៀតស្តីអំពីរឿងនោះ។ (យ៉ូហាន ១៤:២៨; ១៧:២១; កូរិនថូសទី១ ៨:៥, ៦) ស្រាប់តែមានដូចជាស្រកាជ្រុះចុះពីភ្នែកគាត់មក ហើយគាត់ក៏បានឃើញយ៉ាងច្បាស់ថាព្រះយេហូវ៉ាគឺជាព្រះពិតមួយអង្គ ជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដី ហើយជាព្រះវរបិតារបស់ព្រះយេស៊ូគ្រីស្ទ។—អេសាយ ៤២:៨; យេរេមា ១០:១០-១២
ហេតុអ្វីក៏មានការរងទុក្ខវេទនា?
យ៉ូបបានរងទុក្ខយ៉ាងខ្លាំងបំផុត។ កូនរបស់គាត់ទាំងអស់បានស្លាប់ដោយសារព្យុះសង្ឃរាមួយ ហើយគាត់ក៏ធ្លាក់ខ្លួនទៅជាអ្នកក្រ។ យ៉ូបក៏មានជំងឺយ៉ាងឈឺផ្សា ហើយបានស៊ូទ្រាំនឹងការបង្ខិតបង្ខំពីមិត្តក្លែងក្លាយទៀត។ ក្នុងកាលដែលគាត់កំពុងរងទុក្ខវេទនា យ៉ូបនិយាយដោយពុំបានគិតឲ្យស្រួលបួលទេ។ (យ៉ូប ៦:៣) ប៉ុន្តែ ព្រះបានយល់នូវកាលៈទេសៈរបស់យ៉ូប។ (យ៉ូប ៣៥:១៥) ទ្រង់ជ្រាបថាយ៉ូបមានចិត្តយ៉ាងណា ហើយបានប្រទានឱវាទដែលយ៉ូបត្រូវការ។ ព្រះទ្រង់ក៏ធ្វើដូច្នេះសំរាប់មនុស្សសព្វថ្ងៃនេះដែរ។
នៅប្រទេសម៉ូសំប៊ិច ខាស្ត្រូមានអាយុតែដប់ឆ្នាំប៉ុណ្ណោះពេលដែលម្ដាយបានស្លាប់ទៅ។ គាត់មានទុក្ខព្រួយយ៉ាងខ្លាំង។ គាត់បានសួរថា៖ «ហេតុអ្វីក៏ម្ដាយខ្ញុំត្រូវស្លាប់ចោលយើងដូច្នេះ?» ទោះជាគាត់បានត្រូវចិញ្ចឹមអប់រំដោយមាតាបិតាដែលកោតខ្លាចព្រះក៏ដោយ តែឥឡូវនេះគាត់នៅមានអារម្មណ៍ច្របូកច្របល់ណាស់។ តើអ្វីអាចឆ្លើយសំនួរក្នុងចិត្តនិងគំនិតរបស់គាត់បាន? គាត់មានចិត្តធូរស្រាលឡើងវិញបានដោយអានព្រះគម្ពីរភាសាឆីកាវ៉ា និងពិគ្រោះពត៌មាននោះជាមួយបងប្រុសៗរបស់គាត់។
បន្ដិចម្ដងៗ ខាស្ត្រូបានយល់ថា ម្ដាយគាត់បានស្លាប់ មិនមែនដោយសារភាពអយុត្ដិធម៌របស់ព្រះទេ ប៉ុន្តែដោយសារភាពឥតគ្រប់ល័ក្ខណ៍ដែលជាមរតករបស់មនុស្សវិញទេ។ (រ៉ូម ៥:១២, ៦:២៣) សេចក្ដីសន្យាអំពីដំណើររស់ឡើងវិញនៅក្នុងព្រះគម្ពីរ បានសំរាលទុក្ខគាត់ជាទីបំផុត ពីព្រោះគាត់បានដឹងថាដំណើររស់ឡើងវិញជាមូលដ្ឋានចំពោះទំនុកចិត្តថាគាត់នឹងឃើញម្ដាយរបស់គាត់ម្ដងទៀត។ (យ៉ូហាន ៥:២៨, ២៩; កិច្ចការ ២៤:១៥) គួរឲ្យសោកស្ដាយមែន! គ្រាន់តែបួនឆ្នាំបន្ទាប់មក ឪពុករបស់គាត់ក៏បានស្លាប់ទៀត។ ប៉ុន្តែ លើកនេះខាស្ត្រូអាចប្រឈមមុខនឹងការបាត់បង់នេះគ្រាន់បើជាង។ សព្វថ្ងៃនេះ គាត់ស្រឡាញ់ព្រះយេហូវ៉ានិងបំរើព្រះដោយចិត្តស្មោះត្រង់។ អំណរដែលគាត់មានគឺឃើញជាក់ស្តែងដោយមនុស្សដែលស្គាល់គាត់។
មនុស្សជាច្រើនដែលមានបងប្អូនស្ងួនភ្ងាស្លាប់ទៅ អាចរកឃើញការសំរាលទុក្ខពីសេចក្ដីពិតក្នុងព្រះគម្ពីរ ដូចខាស្ត្រូបានរកឃើញនោះដែរ។ មនុស្សខ្លះដែលមានការពិបាកដ៏ខ្លាំងដោយព្រោះអំពើអាក្រក់របស់មនុស្សឯទៀត ក៏បានសួរដូចយ៉ូបដែរថា៖ «ហេតុអ្វីបានជាពួកមនុស្សអាក្រក់មានជីវិតរស់នៅ?»។ (យ៉ូប ២១:៧) ពេលដែលមនុស្សពិតជាស្ដាប់នូវអ្វីដែលព្រះមានបន្ទូលតាមរយៈព្រះគម្ពីរ នោះពួកគេដឹងថារបៀបដែលព្រះដោះស្រាយរឿងផ្សេងៗ គឺពិតជាឲ្យប្រយោជន៍ដល់គេទៅវិញ។—ពេត្រុសទី២ ៣:៩
បាបារ៉ាបានធំឡើងនៅសហរដ្ឋអាមេរិក និងមិនធ្លាប់ពិសោធនូវអំពើអាក្រក់នៃសង្គ្រាមនោះទេ។ ប៉ុន្តែ គាត់បានធំឡើងក្នុងកាលដែលប្រទេសជាច្រើនមានសង្គ្រាម។ របាយការណ៍អំពីអំពើឃោរឃៅក្នុងសង្គ្រាមបានផ្សាយរៀងរាល់ថ្ងៃ។ ក្នុងកំឡុងពេលសិក្សានៅឯសាលា គាត់បានឆ្ងល់ពេលរៀនអំពីព្រឹត្ដិការណ៍នៃប្រវត្ដិសាស្ត្រ ថាបានកើតឡើងទំនងជាពុំអាចដឹងមុនបាន។ តើអ្នកណាទទួលខុសត្រូវ? តើព្រះយកព្រះទ័យទុកដាក់នឹងអ្វីដែលកើតឡើងនោះទេ? គាត់ជឿថាមានព្រះ ប៉ុន្តែគាត់ដូចជាមានអារម្មណ៍មិនប្រាកដអំពីលក្ខណៈរបស់ព្រះទេ។
យ៉ាងណាក៏ដោយ ទស្សនៈរបស់បាបារ៉ាអំពីជីវិតបានផ្លាស់ប្ដូរជាបណ្ដើរៗ ដោយសារគាត់បានទាក់ទងជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ា។ គាត់បានស្ដាប់ស្មរបន្ទាល់និងឲ្យសិក្សាព្រះគម្ពីរជាមួយគាត់។ គាត់ចូលរួមប្រជុំនៅឯសាលប្រជុំ ព្រមទាំងបានទៅមហាសន្និបាតមួយផងដែរ។ ម្យ៉ាងវិញទៀត ពេលគាត់សួរសំនួរ គាត់បានសង្កេតឃើញថា គាត់ពុំទទួលមតិខុសគ្នាពីស្មរបន្ទាល់ផ្សេងៗទេ។ ផ្ទុយទៅវិញ ស្មរបន្ទាល់បាននិយាយស្របមតិគ្នា ពីព្រោះគំនិតរបស់គេមានមូលដ្ឋានលើព្រះគម្ពីរ។
ស្មរបន្ទាល់បានប្រាប់នូវទីសំអាងពីព្រះគម្ពីរ ដែលថាអារក្សសាតាំងមានអានុភាពលើលោកីយ៍នេះ ហើយថាលោកីយ៍នេះបានសម្ដែងពីអាកប្បកិរិយារបស់វា។ (យ៉ូហាន ១៤:៣០; កូរិនថូសទី២ ៤:៤; អេភេសូរ ២:១-៣; យ៉ូហានទី១ ៥:១៩) ពួកគេបានពន្យល់ថាព្រឹត្ដិការណ៍ទាំងប៉ុន្មានដែលធ្វើឲ្យបាបារ៉ាងឿងឆ្ងល់ គឺបានទាយនៅក្នុងព្រះគម្ពីរ។ (ដានីយ៉ែល ជំពូកទី២ ទី៧និងទី៨) ទ្រង់បានទាយប្រាប់ការទាំងនេះទុកជាមុន ពីព្រោះទ្រង់មានសមត្ថភាពទតឃើញទៅអនាគត បើទ្រង់សព្វព្រះហឫទ័យនោះ។ ព្រឹត្ដិការណ៍ទាំងនោះខ្លះ គឺព្រះបានបណ្ដាលឲ្យកើតឡើង។ ព្រឹត្ដិការណ៍ឯទៀតទ្រង់អនុញ្ញាតឲ្យមាន។ ស្មរបន្ទាល់បានបង្ហាញបាបារ៉ាថាព្រះគម្ពីរក៏ទាយអំពីព្រឹត្ដិការណ៍ល្អនិងអាក្រក់នៅសម័យយើងនេះ និងពន្យល់នូវអត្ថន័យទាំងនោះ។ (ម៉ាថាយ ២៤:៣-១៤) ពួកគេបានបង្ហាញគាត់នូវសេចក្ដីសន្យាក្នុងព្រះគម្ពីរអំពីពិភពលោកថ្មី ដែលនឹងមានសេចក្ដីសុចរិត ហើយសេចក្ដីរងទុក្ខវេទនានឹងលែងមានទៀតហើយ។—ពេត្រុសទី២ ៣:១៣; វិវរណៈ ២១:៣, ៤
បន្ដិចម្ដងៗ បាបារ៉ាចាប់ផ្ដើមយល់ថា ព្រះយេហូវ៉ាមិនមែនទទួលខុសត្រូវចំពោះការរងទុក្ខវេទនារបស់មនុស្សទេ។ ទ្រង់មិនបង្ការសេចក្ដីទុក្ខវេទនាដោយបង្ខំមនុស្សឲ្យស្ដាប់បង្គាប់ទ្រង់ទេ ពេលដែលមនុស្សខ្លះសម្រេចចិត្តមិនស្ដាប់តាមផងនោះ។ (ចោទិយកថា ៣០:១៩, ២០) ព្រះបានធ្វើឲ្យមានការរៀបចំ ដែលយើងអាចរស់នៅជារៀងរហូតដោយសុភមង្គល ប៉ុន្តែទ្រង់កំពុងផ្ដល់ឱកាសឲ្យយើងឥឡូវនេះ ដើម្បីបង្ហាញថាតើយើងនឹងរស់នៅស្របតាមផ្លូវដ៏សុចរិតរបស់ទ្រង់ឬក៏អត់។ (វិវរណៈ ១៤:៦, ៧) បាបារ៉ាបានប្ដេជ្ញាចិត្តរៀនអំពីសេចក្ដីតម្រូវរបស់ព្រះ និងធ្វើតាមសេចក្ដីតម្រូវទាំងនោះ។ គាត់ក៏ឃើញថាក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ា គឺមានសេចក្ដីស្រឡាញ់ដែលព្រះយេស៊ូបានមានបន្ទូលមក ដោយសម្គាល់អ្នកកាន់តាមដ៏ពិតរបស់ទ្រង់។—យ៉ូហាន ១៣:៣៤, ៣៥
អ្នកក៏អាចទទួលប្រយោជន៍ពីការរៀបចំដែលបានជួយបាបារ៉ានោះដែរ។
ជីវិតដែលមានអត្ថន័យ
សូម្បីតែមនុស្សដែលមានជីវិតទំនងជាសប្បាយ ក៏ស្វែងរកចម្លើយចំពោះសំនួរដែលធ្វើឲ្យគេមានអំពល់ដែរ។ ជាឧទាហរណ៍ ម៉ាថាយជាយុវបុរសម្នាក់នៅប្រទេសអង់គ្លេស ដែលតែងតែមានចិត្តចង់ស្វែងរកព្រះដ៏ពិត និងគោលបំណងនៃជីវិត។ ឪពុករបស់ម៉ាថាយបានស្លាប់ពេលគាត់មានអាយុ១៧ឆ្នាំ។ ក្រោយមក ម៉ាថាយបានទទួលសញ្ញាប័ត្រពីសកលវិទ្យាល័យផ្នែកតន្ត្រី។ បន្ទាប់មក គាត់ដឹងកាន់តែខ្លាំងឡើងនូវភាពឥតប្រយោជន៍នៃជីវិតរស់នៅដែលគិតតែវត្ថុទ្រព្យ។ គាត់បានចាកចេញពីផ្ទះទៅរស់នៅក្រុងឡុង ហើយបានធ្លាក់ខ្លួនប្រើគ្រឿងញៀន ទៅលេងក្លឹប ហោរាសាស្ត្រ មន្តអាគម និងពុទ្ធសាសនាផ្នែកនិកាយហ្សិននិងទស្សនវិជ្ជាផ្សេងទៀត ដែលទង្វើទាំងនេះគឺដើម្បីស្វែងរកជីវិតដ៏គាប់ចិត្ត។ ដោយអស់សង្ឃឹមជាខ្លាំង គាត់បានអំពាវនាវរកជំនួយពីព្រះឲ្យគាត់រកឃើញសេចក្ដីពិត។
ពីរថ្ងៃក្រោយមក ម៉ាថាយបានជួបមិត្តដែលគាត់ស្គាល់យូរហើយ និងបានពន្យល់ប្រាប់មិត្តនេះនូវស្ថានការណ៍ដ៏ពិបាករបស់គាត់។ ស្មរបន្ទាល់ព្រះយេហូវ៉ាធ្លាប់សិក្សាព្រះគម្ពីរជាមួយនឹងមិត្តរបស់គាត់។ ពេលមិត្តនេះបង្ហាញម៉ាថាយនូវធីម៉ូថេទី២ ៣:១-៥ គាត់មានចិត្តភ្ញាក់ផ្អើលណាស់ ដែលព្រះគម្ពីរចែងយ៉ាងត្រឹមត្រូវអំពីពិភពលោកនៅជុំវិញយើង។ ពេលគាត់អានធម្មទាននៅលើភ្នំ នេះបានជ្រួតជ្រាបដល់ចិត្តរបស់គាត់។ (ម៉ាថាយ ជំពូក៥-៧) មុនដំបូងគាត់មានចិត្តស្ទាក់ស្ទើរ ពីព្រោះគាត់បានអានពត៌មានខ្លះដែលរិះគន់ស្មរបន្ទាល់ព្រះយេហូវ៉ា ប៉ុន្តែនៅទីបំផុត គាត់បានសម្រេចចិត្តទៅប្រជុំនៅសាលព្រះរាជាណាចក្រជិតតំបន់គាត់។
ម៉ាថាយបានរីករាយនឹងអ្វីដែលគាត់ឮ ហើយអ្នកចាស់ទុំម្នាក់នៅក្នុងក្រុមជំនុំនោះបានចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយគាត់។ មិនយូរប៉ុន្មានគាត់បានដឹងថា អ្វីដែលគាត់កំពុងតែរៀន គឺជាអ្វីដែលគាត់បានស្វែងរកជាយូរមកហើយ នេះជាចម្លើយចំពោះសេចក្ដីអធិស្ឋានថ្វាយព្រះនៅមុននោះ។ គាត់បានទទួលប្រយោជន៍ជាច្រើន ពេលគាត់បោះបង់ចោលនូវការប្រព្រឹត្តដែលព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យ។ កាលដែលគាត់បណ្ដុះឲ្យមានការកោតខ្លាចយ៉ាងត្រឹមត្រូវចំពោះព្រះ គាត់ត្រូវបានជំរុញឲ្យប្រព្រឹត្តតាមសេចក្ដីបង្គាប់របស់ព្រះ។ ម៉ាថាយបានដឹងថា ជីវិតបែបនេះគឺមានអត្ថន័យពិត។—សាស្ដា ១២:១៣
គឺមិនមែនដោយបព្វវាសនាទេ ដែលម៉ាថាយនិងអ្នកឯទៀតបានរៀបរាប់ក្នុងអត្ថបទនេះរកឃើញជីវិតដ៏គាប់ចិត្តនោះ។ យ៉ាងណាក៏ដោយ ពួកគេបានរៀនថាព្រះយេហូវ៉ាមានគោលបំណងដែលប្រកបដោយសេចក្ដីស្រឡាញ់ មនុស្សទាំងអស់ដែលចូលរួមបានសម្រេចចិត្តកិច្ចការ ១០:៣៤, ៣៥) គោលបំណងនោះរួមបញ្ចូលជីវិតអស់កល្បជានិច្ចក្នុងពិភពលោកដែលគ្មានសង្គ្រាម ជំងឺ ភាពអត់ឃ្លាន ក៏គ្មានសេចក្ដីស្លាប់ដែរ។ (អេសាយ ២:៤; ២៥:៦-៨; ៣៣:២៤; យ៉ូហាន ៣:១៦) តើអ្នកចង់បានរបស់ទាំងនេះទេ? ប្រសិនបើចង់ អ្នកអាចរៀនថែមទៀតអំពីគន្លឹះដែលនាំទៅរកជីវិតដ៏គាប់ចិត្ត ដោយទៅប្រជុំដែលមានមូលដ្ឋានពីព្រះគម្ពីរនៅឯសាលប្រជុំមួយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ យើងសូមអញ្ជើញលោកអ្នកយ៉ាងកក់ក្ដៅ ឲ្យទៅលេងសាលព្រះរាជាណាចក្រមួយដែលនៅជិតអ្នក។
គោរពតាមសេចក្ដីបង្គាប់របស់ទ្រង់ដោយចិត្តរីករាយ។ ([រូបភាពនៅទំព័រ៧]
ចូរអធិស្ឋានយ៉ាងស្មោះអស់ពីចិត្ត ដោយប្រើព្រះនាមរបស់ទ្រង់ផ្ទាល់
[រូបភាពនៅទំព័រ៧]
ចូរសិក្សាព្រះគម្ពីរជាមួយបុគ្គលដែលពិតជាបង្រៀនសមស្របតាមព្រះគម្ពីរ
[រូបភាពនៅទំព័រ៧]
ចូរចូលរួមកិច្ចប្រជុំ នៅសាលប្រជុំ
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៤]
Hiker: Chad Ehlers/Index Stock Photography