ដំណើរក្នុងផ្លូវដែលមានពន្លឺកាន់តែខ្លាំងឡើង
ដំណើរក្នុងផ្លូវដែលមានពន្លឺកាន់តែខ្លាំងឡើង
«ផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើងដរាបដល់ពេញកំឡាំង»។—សុភាសិត ៤:១៨
១, ២. ដោយសារមានពន្លឺខាងវិញ្ញាណកាន់តែភ្លឺត្រចះពីព្រះយេហូវ៉ា តើរាស្ត្រទ្រង់ទទួលប្រយោជន៍យ៉ាងណា?
គ្មានអ្នកណាអាចពណ៌នាច្បាស់ជាងព្រះយេហូវ៉ាអំពីរបៀបថ្ងៃរះឡើងកម្ចាត់ភាពងងឹត ដ្បិតទ្រង់ជាអ្នកបង្កើតឲ្យមានពន្លឺនោះឯង។ (ទំនុកដំកើង ៣៦:៩) ទ្រង់មានបន្ទូលថា៖‹កាលថ្ងៃរះឡើងចាប់ចុងផែនដីបំផុត នោះផែនដីក៏ប្រែទៅបែបដូចជាដីឥដ្ឋនៅក្រោមត្រា ហើយមានភាពដូចជាពាក់អាវ›។ (យ៉ូប ៣៨:១២-១៤) ពេលដែលព្រះអាទិត្យរះឡើងបញ្ចាំងរស្មីកាន់តែភ្លឺត្រចះ ពន្លឺនោះបំភ្លឺផ្ទៃផែនដីធ្វើឲ្យលេចរូបរាងកាន់តែច្បាស់ឡើងៗ ដូចជាដីឥដ្ឋប្រែរូបរាងនៅក្រោមត្រា។
២ ព្រះយេហូវ៉ាក៏បង្កើតឲ្យមានពន្លឺខាងវិញ្ញាណផងដែរ។ (ទំនុកដំកើង ៤៣:៣) ទោះជាលោកិយស្ថិតក្នុងភាពងងឹតសូន្យខាងវិញ្ញាណក៏ពិតមែន តែព្រះដ៏ពិតបន្តបំភ្លឺភ្នែករាស្ត្រទ្រង់ឲ្យយល់អំពីអ្វីខាងវិញ្ញាណ។ តើមានលទ្ធផលយ៉ាងណា? ព្រះគម្ពីរឆ្លើយថា៖«ផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកំឡាំង»។ (សុភាសិត ៤:១៨) ពន្លឺខាងវិញ្ញាណដែលកាន់តែភ្លឺត្រចះពីព្រះយេហូវ៉ាបន្តបំភ្លឺផ្លូវរបស់រាស្ត្រទ្រង់។ ពន្លឺនោះធ្វើឲ្យអង្គការ សេចក្ដីបង្រៀន និងសីលធម៌របស់ពួកគេមានភាពកាន់តែល្អប្រសើរថែមទៀត។
ពន្លឺខាងវិញ្ញាណកាន់តែភ្លឺត្រចះ នាំមកនូវការសម្រិតសម្រាំងអង្គការរបស់ព្រះ
៣. តើអ្វីបានត្រូវសន្យានៅអេសាយ ៦០:១៧?
៣ តាមរយៈព្យាការីអេសាយ ព្រះយេហូវ៉ាបានទាយថា៖«អញនឹងនាំមាសមកឲ្យជំនួសលង្ហិន ប្រាក់ឲ្យជំនួសដែក លង្ហិនឲ្យជំនួសឈើ ហើយដែកឲ្យជំនួសថ្មផង»។ (អេសាយ ៦០:១៧) ក្នុងកំលុង«អវសានកាលនៃពិភពលោក»ឬ«ជាន់ក្រោយបង្អស់»នេះ មានការកែលម្អនូវរបៀបរៀបចំក្នុងអង្គការស្មរបន្ទាល់ព្រះយេហូវ៉ា ដែលប្រៀបដូចជាការយកសម្ភារៈមានគុណភាពល្អមកជំនួសសម្ភារៈមានគុណភាពអន់។—ម៉ាថាយ ២៤:៣,ខ.ស.; ធីម៉ូថេទី២ ៣:១
៤. ចាប់ផ្ដើមនៅឆ្នាំ១៩១៩ តើមុខតំណែងថ្មីអ្វីបានត្រូវរៀបចំឡើង? តើការរៀបចំនោះមានប្រយោជន៍អ្វី?
៤ មិនយូរប៉ុន្មានបន្ទាប់ពីជាន់ក្រោយបង្អស់ចាប់ផ្ដើម ក្រុមជំនុំទាំងឡាយនៃសិស្សព្រះគម្ពីរដែលឥឡូវហៅថាស្មរបន្ទាល់ព្រះយេហូវ៉ា ធ្លាប់បោះឆ្នោតជ្រើសរើសអ្នកចាស់ទុំនិងគ្រូគង្វាល។ ក៏ប៉ុន្តែ អ្នកចាស់ទុំខ្លះគ្មានចិត្តចង់ផ្សព្វផ្សាយទេ។ ពួកគេខ្លះមិនត្រឹមតែគ្មានចិត្តចង់ផ្សព្វផ្សាយប៉ុណ្ណោះ តែក៏ធ្លាប់ព្យាយាមបញ្ចុះបញ្ចូលអ្នកឯទៀតឲ្យឈប់ផ្សព្វផ្សាយដែរ។ ដូច្នេះ នៅឆ្នាំ១៩១៩ មុខតំណែងថ្មីមួយបានត្រូវរៀបចំក្នុងក្រុមជំនុំនីមួយៗ គឺជាមុខតំណែងដែលហៅថាអ្នកចាត់ចែងកិច្ចបម្រើ។ ក្រុមជំនុំមិនបានបោះឆ្នោតជ្រើសរើសអ្នកចាត់ចែងកិច្ចបម្រើទេ ប៉ុន្តែ
គាត់ត្រូវតែងតាំងតាមរបៀបព្រះធិបតេយ្យ ពោលគឺដោយការិយាល័យសាខានៃរាស្ត្រព្រះយេហូវ៉ា សមស្របតាមខ្នាតតម្រាក្នុងព្រះគម្ពីរ។ អ្នកចាត់ចែងកិច្ចបម្រើមានភារកិច្ចរៀបចំកិច្ចផ្សព្វផ្សាយ បែងចែកតំបន់ផ្សាយ និងលើកទឹកចិត្តបងប្អូនឲ្យចូលរួមក្នុងកិច្ចផ្សព្វផ្សាយ។ ក្នុងកំលុងប៉ុន្មានឆ្នាំបន្ទាប់ពីនោះ កិច្ចផ្សព្វផ្សាយអំពីព្រះរាជាណាចក្រមានសន្ទុះរីកចម្រើនយ៉ាងខ្លាំង។៥. នៅទសវត្សរ៍ឆ្នាំ១៩២០ តើមានការសម្រិតសម្រាំងយ៉ាងដូចម្ដេច?
៥ នៅឆ្នាំ១៩២២ នៅមហាសន្និបាតរបស់សិស្សព្រះគម្ពីរនាតំបន់ស៊ីដឺផូញ រដ្ឋអូហៃយ៉ូ សហរដ្ឋអាម៉េរិក បងប្អូនទាំងអស់គ្នាក្នុងក្រុមជំនុំបានទទួលកម្លាំងចិត្តថែមទៀតពីការដាស់តឿនឲ្យ«ប្រកាស! ប្រកាស! ប្រកាស! ស្តេចនិងព្រះរាជាណាចក្ររបស់ទ្រង់»។ មកដល់ឆ្នាំ១៩២៧ កិច្ចផ្សព្វផ្សាយបានត្រូវរៀបចំរហូតដល់បងប្អូនបានកំណត់យកថ្ងៃអាទិត្យជាថ្ងៃល្អបំផុតសម្រាប់ការផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ហេតុអ្វីបានជាបងប្អូនយកថ្ងៃនោះ? ពីព្រោះថ្ងៃអាទិត្យជាថ្ងៃដែលមនុស្សភាគច្រើនសម្រាកពីការងារ។ សព្វថ្ងៃនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាបង្ហាញចិត្តគំនិតដូចសិស្សព្រះគម្ពីរទាំងនោះ ដោយព្យាយាមជួបមនុស្សនៅពេលពួកគេទំនងជានៅផ្ទះ ដូចថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងពេលល្ងាច។
៦. នៅឆ្នាំ១៩៣១ តើបងប្អូនបានយល់ព្រមនឹងសេចក្ដីសម្រេចអ្វី? តើនោះមានឥទ្ធិពលយ៉ាងណាទៅលើកិច្ចផ្សាយព្រះរាជាណាចក្រ?
៦ នៅរសៀលថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ១៩៣១ បងប្អូនបានទទួលការជំរុញចិត្តតទៅទៀតឲ្យផ្សាយអំពីព្រះរាជាណាចក្រ នៅពេលដែលបងប្អូនបានយល់ព្រមនឹងសេចក្ដីសម្រេចមួយ មុនបង្អស់នៅទីក្រុងកូឡាំបឺស រដ្ឋអូហៃយ៉ូ សហរដ្ឋអាម៉េរិក រួចមកទូទាំងពិភពលោក។ ផ្នែកមួយនៃសេចក្ដីសម្រេចនោះថា៖«យើងជាអ្នកបម្រើព្រះយេហូវ៉ា ដែលត្រូវបានបង្គាប់ឲ្យធ្វើកិច្ចការមួយក្នុងព្រះនាមទ្រង់។ យើងស្ដាប់បង្គាប់ទ្រង់ដោយប្រកាសប្រាប់ពីបន្ទាល់របស់ព្រះយេស៊ូគ្រីស្ទ ហើយផ្សព្វផ្សាយឲ្យមនុស្សដឹងថា ព្រះយេហូវ៉ាជាព្រះពិតនិងជាព្រះដែលមានគ្រប់ព្រះចេស្ដា។ ហេតុនេះយើងមានសេចក្ដីសោមនស្សរីករាយណាស់ ក្នុងការទទួលឈ្មោះដែលព្រះជាម្ចាស់បានមានបន្ទូលប្រាប់រួចហើយ ថែមទាំងចង់ឲ្យមនុស្សស្គាល់ហើយហៅយើងដោយឈ្មោះនោះ ពោលគឺស្មរបន្ទាល់ព្រះយេហូវ៉ា»។ (អេសាយ ៤៣:១០) ឈ្មោះថ្មីនេះបញ្ជាក់ច្បាស់ណាស់! អំពីកិច្ចការសំខាន់បំផុតរបស់បុគ្គលគ្រប់រូបដែលត្រូវហៅដោយឈ្មោះនោះ។ ព្រះយេហូវ៉ាមានកិច្ចការសម្រាប់អ្នកបម្រើទាំងឡាយរបស់ទ្រង់។ ការទទួលឈ្មោះថ្មីនេះធ្វើឲ្យបងប្អូនទូទៅរំភើបចិត្តណាស់!
៧. តើមានការកែប្រែអ្វីនៅឆ្នាំ១៩៣២? ហេតុអ្វី?
៧ អ្នកចាស់ទុំជាច្រើននាក់ដែលមានចិត្តរាបទាប បានចូលរួមពេញកម្លាំងពេញសមត្ថភាពក្នុងកិច្ចផ្សព្វផ្សាយ។ ក៏ប៉ុន្តែនៅកន្លែងខ្លះ អ្នកចាស់ទុំដែលបានទទួលមុខតំណែងដោយបោះឆ្នោតបានជំទាស់នឹងចំណុចថា បងប្អូនទាំងអស់ក្នុងក្រុមជំនុំគួរចូលរួមក្នុងកិច្ចផ្សព្វផ្សាយ។ ក៏ប៉ុន្តែជិតនឹងមានការកែលម្អថែមទៀតដែលនឹងជួយដោះស្រាយការជំទាស់នោះ។ នៅឆ្នាំ១៩៣២ក្រុមជំនុំទាំងឡាយបានទទួលការណែនាំតាមរយៈទស្សនាវដ្ដីប៉មយាមឲ្យឈប់បោះឆ្នោតជ្រើសរើសអ្នកចាស់ទុំនិងគ្រូគង្វាល។ ផ្ទុយទៅវិញ ពួកគេត្រូវជ្រើសរើសបុរសដែលចូលរួមកិច្ចផ្សព្វផ្សាយហើយមានភាពរឹងមាំខាងវិញ្ញាណ ឲ្យធ្វើជាគណៈកម្មាធិការត្រួតពិនិត្យកិច្ចបម្រើ។ ការត្រួតពិនិត្យក្នុងក្រុមជំនុំបានត្រូវប្រគល់ដល់អ្នកចាស់ទុំដែលចូលរួមក្នុងកិច្ចផ្សព្វផ្សាយ ហើយកិច្ចផ្សព្វផ្សាយនោះបានបន្តឈានទៅមុខ។
ពន្លឺកាន់តែភ្លឺត្រចះបណ្ដាលឲ្យមានការកែលម្អថែមទៀត
៨. នៅឆ្នាំ១៩៣៨ តើមានការសម្រិតសម្រាំងអ្វី?
៨ ពន្លឺបានបន្ត«ភ្លឺកាន់តែខ្លាំងឡើង»។ នៅឆ្នាំ១៩៣៨ ការបោះឆ្នោតបានត្រូវបំបាត់ចោលទាំងស្រុង។ អ្នកបម្រើគ្រប់ទាំងអស់ក្នុងក្រុមជំនុំត្រូវតែងតាំងតាមរបៀបព្រះធិបតេយ្យក្រោមការដឹកនាំនៃ‹អ្នកបម្រើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ២៤:៤៥-៤៧) ក្រុមជំនុំស្ទើរតែទាំងអស់របស់ស្មរបន្ទាល់ព្រះយេហូវ៉ាបានរហ័សអនុលោមតាមការកែប្រែនោះ ហើយកិច្ចការធ្វើបន្ទាល់បានបង្កើតផលជាបន្ត។
៩. ចាប់ពីឆ្នាំ១៩៧២ តើមានការរៀបចំអ្វី? ហេតុអ្វីនោះជាការកែលម្អ?
៩ ចាប់ផ្ដើមថ្ងៃទី១ ខែតុលា ឆ្នាំ១៩៧២ របៀបត្រួតពិនិត្យក្រុមជំនុំធីម៉ូថេទី១ ៣:១-៧) ជាលទ្ធផល បងប្អូនកាន់តែច្រើនបានដកពិសោធន៍អំពីរបៀបថែរក្សាភារកិច្ចក្នុងក្រុមជំនុំ។ ពួកគាត់ពិតជាបានជួយច្រើនណាស់! ក្នុងការគង្វាលអ្នកថ្មីជាច្រើននាក់ដែលបានធ្វើតាមសេចក្ដីពិតពីព្រះគម្ពីរ។
បានត្រូវកែប្រែតទៅទៀត។ ទូទាំងពិភពលោក ក្នុងក្រុមជំនុំទាំងឡាយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា អ្នកចាស់ទុំបានត្រូវរៀបចំជាក្រុមមួយដើម្បីត្រួតពិនិត្យក្រុមជំនុំ ជាជាងមានបងប្រុសតែម្នាក់គត់ជាអ្នកបម្រើឬអ្នកត្រួតពិនិត្យក្រុមជំនុំនោះ។ ការរៀបចំថ្មីនេះបានលើកទឹកចិត្តយ៉ាងខ្លាំងដល់បងប្អូនប្រុសៗដែលមានភាពចាស់ទុំខាងវិញ្ញាណ ឲ្យបំពេញតម្រូវការទៅជាអ្នកនាំមុខក្នុងក្រុមជំនុំ។ (១០. តើមានការរៀបចំអ្វីនៅឆ្នាំ១៩៧៦?
១០ សមាជិកគណៈអភិបាលបានត្រូវរៀបចំជាគណៈកម្មាធិការប្រាំមួយផ្សេងគ្នា ហើយចាប់ផ្ដើមថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៦ សកម្មភាពទាំងអស់នៃអង្គការរបស់ព្រះ និងក្រុមជំនុំទាំងឡាយទូទាំងផែនដីបាននៅក្រោមការត្រួតពិនិត្យនៃគណៈកម្មាធិការទាំងនេះ។ ពិតជាពរមួយមែន! ដែលគ្រប់ផ្នែកនៃកិច្ចផ្សាយព្រះរាជាណាចក្រត្រូវដឹកនាំដោយ«អ្នកជួយគំនិតជាច្រើន!»។—សុភាសិត ១៥:២២; ២៤:៦
១១. នៅឆ្នាំ១៩៩២ តើមានការកែលម្អអ្វី? ហេតុអ្វី?
១១ នៅឆ្នាំ១៩៩២ មានការកែលម្អមួយទៀត ស្រដៀងនឹងអ្វីដែលបានកើតឡើងពេលសាសន៍អ៊ីស្រាអែលនិងអ្នកឯទៀតបានត្រឡប់មកវិញ ក្រោយបានត្រូវធ្វើនិរទេសទៅទីក្រុងបាប៊ីឡូន។ នៅសម័យនោះ គ្មានសាសន៍លេវីគ្រប់គ្រាន់ទេ ដើម្បីបំពេញកិច្ចបម្រើនៅព្រះវិហារ។ ដូច្នេះ ពួកនេធីនិមដែលមិនមែនជាជនជាតិអ៊ីស្រាអែល បានត្រូវប្រគល់ទៅពួកលេវីដើម្បីជួយពួកគេ។ ដូចគ្នាដែរ ដើម្បីជួយអ្នកបម្រើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អក្នុងការថែរក្សាកិច្ចការកាន់តែច្រើនរបស់ពួកគេនៅផែនដី នោះបុគ្គលខ្លះពីចំណោម«ចៀមឯទៀត»បានទទួលភារកិច្ចបន្ថែមក្នុងកិច្ចបម្រើនៅឆ្នាំ១៩៩២។ ពួកគេបានត្រូវតែងតាំងជាអ្នកជំនួយសម្រាប់គណៈកម្មាធិការផ្សេងៗនៃគណៈអភិបាល។—យ៉ូហាន ១០:១៦
១២. តើព្រះយេហូវ៉ាបានយកសេចក្ដីសុខធ្វើជារដ្ឋបាលយ៉ាងដូចម្ដេច?
១២ តើការកែប្រែទាំងអស់នេះមានលទ្ធផលយ៉ាងណា? ព្រះយេហូវ៉ាមានបន្ទូលថា៖«អញនឹងយកសេចក្ដីសុខធ្វើជារដ្ឋបាលឯង ហើយឲ្យសេចក្ដីសុចរិតជាអ្នកគ្រប់គ្រងលើឯងផង»។ (អេសាយ ៦០:១៧) សព្វថ្ងៃនេះ មាន«សេចក្ដីសុខ»ក្នុងចំណោមរាស្ត្រព្រះយេហូវ៉ា ហើយសេចក្ដីស្រឡាញ់ចំពោះ«សេចក្ដីសុចរិត»បានទៅជា«អ្នកគ្រប់គ្រង»ពួកគេ ក្នុងន័យថានោះជំរុញចិត្តពួកគេឲ្យបម្រើព្រះ។ ពួកគេមានរបៀបរៀបរយល្អប្រសើរសម្រាប់បំពេញកិច្ចការផ្សព្វផ្សាយព្រះរាជាណាចក្រនិងបញ្ចុះបញ្ចូលឲ្យមានសិស្ស។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០
ព្រះយេហូវ៉ាបំភ្លឺផ្លូវរាស្ត្រទ្រង់ឲ្យយល់លទ្ធិច្បាស់ជាង
១៣. នៅទសវត្សរ៍ឆ្នាំ១៩២០ តើព្រះយេហូវ៉ាបានបំភ្លឺផ្លូវរបស់រាស្ត្រទ្រង់ឲ្យយល់លទ្ធិច្បាស់ជាងយ៉ាងដូចម្ដេច?
១៣ បន្ដិចម្ដងៗព្រះយេហូវ៉ាក៏បំភ្លឺផ្លូវរាស្ត្រទ្រង់ឲ្យយល់លទ្ធិច្បាស់ជាងដែរ។ វិវរណៈ ១២:១-៩ជាឧទាហរណ៍មួយ។ កំណត់ហេតុនោះសំដៅលើតួអង្គបីផ្សេងគ្នា។ តួទីមួយគឺ«ស្ត្រី»មួយរូបដែលមានគភ៌ហើយសម្រាលកូនប្រុសម្នាក់។ តួទីពីរគឺជា«នាគ»មួយ ហើយតួទីបីជា«កូនប្រុស»មួយ។ តើអ្នកដឹងថាតួអង្គនីមួយៗតំណាងអ្វី? ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា ឆ្នាំ១៩២៥ តួអង្គទាំងបីបានត្រូវពន្យល់ក្នុងអត្ថបទដែលមានចំណងជើងថា«កំណើតសាសន៍មួយ»។ អត្ថបទនោះបានជួយឲ្យរាស្ត្រព្រះយល់ច្បាស់ជាងអំពីបទទំនាយផ្សេងៗដែលទាក់ទងនឹងកំណើតព្រះរាជាណាចក្រ។ ការយល់ដឹងនេះបានសឲ្យឃើញថាមានអង្គការពីរផ្សេងគ្នា ពោលគឺអង្គការព្រះយេហូវ៉ា និងអង្គការសាតាំង។ រួចមក រវាងឆ្នាំ១៩២៧និង១៩២៨រាស្ត្ររបស់ព្រះបានទទួលស្គាល់ថា បុណ្យណូអែលនិងបុណ្យឯទៀតគឺមិនស្របតាមបទគម្ពីរ ហើយពួកគេបានឈប់ធ្វើបុណ្យទាំងនោះ។
១៤. តើលទ្ធិអ្វីខ្លះបានត្រូវបញ្ជាក់នៅទសវត្សរ៍ឆ្នាំ១៩៣០?
១៤ នៅទសវត្សរ៍ឆ្នាំ១៩៣០ មានការបំភ្លឺថែមទៀតស្តីអំពីលទ្ធិបីផ្សេងគ្នា។ អស់ជាច្រើនឆ្នាំ សិស្សព្រះគម្ពីរធ្លាប់ដឹងថា«មនុស្ស១ហ្វូងយ៉ាងធំ»នៅវិវរណៈ ៧:៩-១៧ គឺខុសគ្នាពីមនុស្ស១៤៤.០០០នាក់ដែលនឹងគ្រប់គ្រងជាមួយព្រះគ្រីស្ទជាស្តេចនិងសង្ឃ។ (វិវរណៈ ៥:៩, ១០; ១៤:១-៥) ក៏ប៉ុន្តែ អត្តសញ្ញាណរបស់មនុស្ស១ហ្វូងយ៉ាងធំនោះគឺមិនច្បាស់ទេ។ ការបំភ្លឺបានមកដូចជាពេលថ្ងៃរះបញ្ចាំងរស្មីឲ្យឃើញរបស់ដែលពីមុនមើលមិនឃើញឡើយ ដ្បិតនៅឆ្នាំ១៩៣៥ មនុស្ស១ហ្វូងយ៉ាងធំត្រូវគេសម្គាល់ជាអ្នកដែលរួចរស់នៅ«គ្រាវេទនាយ៉ាងធំ»ដោយមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី។ ក្រោយមកនៅឆ្នាំដដែលនោះ មានការបំភ្លឺមួយដែលប៉ះពាល់ដល់សិស្ស និស្សិតដែលជាស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសជាច្រើន។ ទូទាំងពិភពលោកពេលដែលមនុស្សកំពុងតែស្នេហាជាតិយ៉ាងខ្លាំងនោះ ស្មរបន្ទាល់ចាប់ផ្ដើមយល់ថាការថ្វាយបង្គំទង់ជាតិមិនត្រឹម តែជាកាយវិការបង្ហាញការគោរពប៉ុណ្ណោះទេ។ នៅឆ្នាំបន្ទាប់ សេចក្ដីបង្រៀនមួយទៀតត្រូវបានពន្យល់ គឺថាព្រះគ្រីស្ទមិនបានសោយទិវង្គតលើឈើឆ្កាងទេ តែបានសោយទិវង្គតលើបង្គោលឈើវិញ។—កិច្ចការ ១០:៣៩
១៥. តើភាពពិសិដ្ឋនៃឈាមត្រូវបញ្ជាក់នៅពេលណា? តើបានត្រូវបញ្ជាក់យ៉ាងដូចម្ដេច?
១៥ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ពេលការចាក់បញ្ចូលឈាមបានក្លាយទៅជាវិធីព្យាបាលពេញនិយមសម្រាប់កូនទាហាន មានការបំភ្លឺថែមទៀតទាក់ទងនឹងភាពពិសិដ្ឋនៃឈាម។ ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៤៥ បានលើកទឹកចិត្តឲ្យ«អ្នកថ្វាយបង្គំព្រះយេហូវ៉ាដែលចង់បានជីវិតជារៀងរហូតក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ទ្រង់ គោរពភាពពិសិដ្ឋនៃឈាម ហើយអនុលោមតាមក្រឹត្យវិន័យសុចរិតរបស់ទ្រង់ស្តីអំពីរឿងសំខាន់នេះ»។
១៦. តើសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរបរិសុទ្ធត្រូវបោះពុម្ពចេញនៅពេលណា? តើមានលក្ខណៈល្អពីរយ៉ាងអ្វី?
១៦ នៅឆ្នាំ១៩៤៦មានសេចក្ដីត្រូវការសម្រាប់សេចក្ដីបកប្រែព្រះគម្ពីរថ្មីមួយ ដែលផ្អែកលើចំណេះដឹងថ្មីៗ ហើយមិនល្អក់កករដោយលទ្ធិនៃពិភពគ្រីស្ទសាសនា។ ការបកប្រែនោះចាប់ផ្ដើមនៅខែធ្នូ ឆ្នាំ១៩៤៧។ នៅឆ្នាំ១៩៥០ សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរភាសាក្រិចបានចេញជាភាសាអង់គ្លេស។ បទគម្ពីរភាសាហេព្រើរត្រូវបោះពុម្ពជាសៀវភៅប្រាំក្បាល ដែលបានចេញម្ដងមួយៗចាប់ផ្ដើមនៅឆ្នាំ១៩៥៣។ នៅឆ្នាំ១៩៦០ គ្រាន់តែជាង១២ឆ្នាំតាំងពីចាប់ផ្ដើមបកប្រែ នោះក្បាលចុងក្រោយបានត្រូវបោះពុម្ពចេញ។ សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរបរិសុទ្ធដែលមានទាំងបទគម្ពីរហេព្រើរនិងក្រិចជាមួយគ្នាបានចេញនៅឆ្នាំ១៩៦១។ ឥឡូវសេចក្ដីបកប្រែនេះអាចទទួលបានជាច្រើនភាសា ដោយមានលក្ខណៈល្អៗមួយចំនួន។ លក្ខណៈមួយនៃសេចក្ដីបកប្រែនោះមានព្រះនាមរបស់ព្រះ គឺព្រះយេហូវ៉ា។ ម្យ៉ាងទៀត ដោយសារបានបកប្រែចំៗពីភាសាដើមនោះបានធ្វើឲ្យយល់ដឹងកាន់តែច្បាស់អំពីសេចក្ដីពិតពីព្រះ។
១៧. នៅឆ្នាំ១៩៦២ តើរាស្ត្ររបស់ព្រះបានត្រូវបំភ្លឺឲ្យយល់ពីអ្វី?
១៧ ការបញ្ជាក់ទៅលើអត្តសញ្ញាណ«រាជការ»នៅរ៉ូម ១៣:១ ហើយកម្រិតដែលត្រូវចុះចូលចំពោះរាជការនោះបានមកនៅឆ្នាំ១៩៦២។ ការសិក្សាយ៉ាងស៊ីជម្រៅនូវជំពូកទី១៣នៃសៀវភៅរ៉ូម ហើយបទគម្ពីរផ្សេងៗទៀតដូចជាទីតុស ៣:១, ២ និងពេត្រុសទី១ ២:១៣, ១៧ជាដើម បានបញ្ជាក់ច្បាស់ថាពាក្យ«រាជការ»សំដៅទៅរដ្ឋាភិបាលមនុស្ស មិនមែនសំដៅទៅលើព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទទេ។
១៨. តើសេចក្ដីពិតអ្វីខ្លះបានត្រូវបញ្ជាក់នៅទសវត្សរ៍ឆ្នាំ១៩៨០?
១៨ នៅឆ្នាំបន្តបន្ទាប់ ផ្លូវនៃមនុស្សសុចរិតមានពន្លឺភ្លឺកាន់តែច្បាស់ឡើងៗ។ នៅឆ្នាំ១៩៨៥ មានការបំភ្លឺអំពីអត្ថន័យនៃពាក្យថាត្រូវរាប់ជាសុចរិត«ឲ្យបានជីវិត» ហើយរាប់ជាសុចរិតជាមិត្តសម្លាញ់របស់ព្រះ។ (រ៉ូម ៥:១៨; យ៉ាកុប ២:២៣) អត្ថន័យនៃឆ្នាំសោមនស្សរបស់គ្រីស្ទានពិតបានត្រូវពន្យល់យ៉ាងច្បាស់នៅឆ្នាំ១៩៨៧។
១៩. នៅឆ្នាំថ្មីៗ តើព្រះយេហូវ៉ាបានផ្ដល់ពន្លឺខាងវិញ្ញាណថែមទៀតសម្រាប់រាស្ត្រទ្រង់យ៉ាងដូចម្ដេច?
១៩ នៅឆ្នាំ១៩៩៥ ការញែក«ចៀម»ពី«ពពែ»បានត្រូវបញ្ជាក់ឲ្យយល់ច្បាស់ជាង។ នៅឆ្នាំ១៩៩៨មានការពន្យល់អំពីចក្ខុនិមិត្តរបស់អេសេគាលស្តីអំពីព្រះវិហារ ដែលជាចក្ខុនិមិត្តកំពុងតែសម្រេចឥឡូវនេះ។ នៅឆ្នាំ១៩៩៩មានការបញ្ជាក់ទៅលើរបៀបនិងពេលដែល‹សេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញឈរនៅក្នុងទីបរិសុទ្ធ›។ (ម៉ាថាយ ២៤:១៥, ១៦; ២៥:៣២) នៅឆ្នាំ២០០២អត្ថន័យនៃការថ្វាយបង្គំព្រះ«ដោយវិញ្ញាណ នឹងសេចក្ដីពិត»បានត្រូវពន្យល់ច្បាស់ថែមទៀត។—យ៉ូហាន ៤:២៤
២០. តើរាស្ត្ររបស់ព្រះបានត្រូវកែលម្អក្នុងរឿងអ្វីទៀត?
២០ ទន្ទឹមនឹងការកែលម្អខាងលទ្ធិក៏មានការកែលម្អខាងការប្រព្រឹត្តរបស់បណ្ដាគ្រីស្ទានពិតដែរ។ ជាឧទាហរណ៍ នៅឆ្នាំ១៩៧៣ ការប្រើថ្នាំជក់ឬការជក់បារីត្រូវបានចាត់ទុកជា«សេចក្ដីដែលប្រឡាក់ខាងសាច់ឈាម»ថែមទាំងបានត្រូវចាត់ទុកជាអំពើខុសឆ្គងដ៏ធ្ងន់ធ្ងរ។ (កូរិនថូសទី២ ៧:១) ដប់ឆ្នាំក្រោយមក ទស្សនាវដ្ដីប៉មយាម ដែល ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៨៣ បានបញ្ជាក់គោលជំហររបស់យើងស្តីអំពីកាំភ្លើង។ នេះគ្រាន់តែជាឧទាហរណ៍ខ្លះៗអំពីពន្លឺកាន់តែភ្លឺត្រចះដែលមាននៅសម័យយើងនេះ។
ចូរបន្តដើរក្នុងផ្លូវដែលមានពន្លឺភ្លឺកាន់តែខ្លាំងឡើង
២១. តើទស្សនៈអ្វីនឹងជួយឲ្យយើងបន្តដើរក្នុងផ្លូវដែលមានពន្លឺកាន់តែខ្លាំងឡើង?
២១ បងប្រុសម្នាក់ដែលបម្រើជាអ្នកចាស់ទុំយូរហើយធ្លាប់មានប្រសាសន៍ថា៖«ជួនកាលការអនុលោមទៅតាមការកែប្រែគឺពិបាកណាស់»។ តើអ្វីបានជួយឲ្យគាត់អនុលោមទៅតាមការកែលម្អ ដែលគាត់បានឃើញក្នុងរយៈ៤៨ឆ្នាំពេលគាត់ជាអ្នកផ្សាយព្រះរាជាណាចក្រនោះ? គាត់ឆ្លើយថា៖«គន្លឹះគឺយើងត្រូវមានទស្សនៈត្រឹមត្រូវ។ បើមិនព្រមអនុលោមតាមការសម្រិតសម្រាំងទេ នោះមានន័យថាអ្នកមិនរីកចម្រើនទាន់អង្គការ[របស់ព្រះ]ឡើយ។ ប្រសិនបើមានការកែប្រែអ្វីដែលខ្ញុំពិបាកទទួលស្គាល់នោះ ខ្ញុំនឹកចាំពីពាក្យដែលពេត្រុសបានទូលព្រះយេស៊ូថា៖‹ព្រះអម្ចាស់អើយ! តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ? គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច›។ រួចមកខ្ញុំសួរខ្លួនឯងថា ‹តើខ្ញុំនឹងទៅណា? ច្បាស់ជាមិនចង់ចូលទៅក្នុងភាពងងឹតរបស់លោកិយនេះឡើយ›។ នេះជួយឲ្យខ្ញុំកាន់តាមអង្គការរបស់ព្រះជានិច្ច»។—យ៉ូហាន ៦:៦៨
២២. តើយើងទទួលប្រយោជន៍យ៉ាងណាពីការដើរក្នុងផ្លូវដែលមានពន្លឺ?
២២ លោកិយនៅជុំវិញយើងស្ថិតក្នុងភាពងងឹតសូន្យពិតមែន។ កាលព្រះយេហូវ៉ាបន្តបំភ្លឺរាស្ត្រទ្រង់ ពួកគេនិងមនុស្សលោកិយមានភាពខុសគ្នាកាន់តែឆ្ងាយទៅៗ។ តើពន្លឺនោះជួយយើងយ៉ាងដូចម្ដេចខ្លះ? ពន្លឺពីព្រះបន្ទូលរបស់ព្រះមិនបំបាត់នូវអន្ទាក់ផ្សេងៗទេ ដូចជាការបើកភ្លើងហ្វារក៏មិនបំបាត់នូវគ្រលុកផ្លូវពីមុខយើងដែរ។ ក៏ប៉ុន្តែពន្លឺពីព្រះបន្ទូលរបស់ព្រះពិតជាជួយឲ្យយើងជៀសវាងអន្ទាក់ផ្សេងៗ ដូចជាភ្លើងហ្វារជួយបំភ្លឺឲ្យឃើញផ្លូវគ្រលុកដើម្បីអាចជៀសវាងបាន។ យ៉ាងនេះយើងអាចបន្តដើរក្នុងផ្លូវដែលមានពន្លឺកាន់តែខ្លាំងឡើង។ ហេតុនេះ ចូរឲ្យយើងបន្តផ្ចង់ចិត្តប្រមូលអារម្មណ៍ទៅលើបទទំនាយរបស់ព្រះយេហូវ៉ា«ដូចជាតាមចង្កៀងដែលភ្លឺក្នុងទីងងឹត»។—ពេត្រុសទី២ ១:១៩
តើអ្នកចាំបានទេ?
• តើព្រះយេហូវ៉ាបានកែលម្អអង្គការរបស់ទ្រង់យ៉ាងដូចម្ដេច?
• តើពន្លឺកាន់តែភ្លឺត្រចះបាននាំឲ្យមានការកែលម្អផ្នែកលទ្ធិយ៉ាងដូចម្ដេច?
• តើរូបអ្នកផ្ទាល់ធ្លាប់ឃើញការកែប្រែអ្វីខ្លះ? តើអ្វីបានជួយឲ្យអ្នកព្រមតាមការកែប្រែនោះ?
• ហេតុអ្វីបានជាអ្នកចង់បន្តដើរក្នុងផ្លូវដែលមានពន្លឺកាន់តែខ្លាំងឡើង?
[សំណួរសម្រាប់អត្ថបទសិក្សា]
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ១៧]
© 2003 BiblePlaces.com