កត្ដាសំខាន់ៗដែលជួយឲ្យចេះរៀបរាប់ពីអ្វីក្នុងចិត្ដទៅវិញទៅមក
កត្ដាសំខាន់ៗដែលជួយឲ្យចេះរៀបរាប់ពីអ្វីក្នុងចិត្តទៅវិញទៅមក
‹ខ្ញុំមិនគួរនិយាយយ៉ាងនោះសោះ›។ ‹ខ្ញុំរៀបរាប់មិនបានច្បាស់›។ តើអ្នកធ្លាប់មានអារម្មណ៍បែបនេះ បន្ទាប់ពីបានខំប្រឹងរៀបរាប់ពីអ្វីក្នុងចិត្តដល់គូរបស់អ្នកឬទេ? ការរៀបរាប់ពីអ្វីក្នុងចិត្តគឺជាជំនាញមួយដែលចាំបាច់ត្រូវតែបណ្ដុះបណ្ដាល។ ក្នុងជំនាញណាមួយក៏ដោយ មនុស្សខ្លះហាក់ដូចជាអាចរៀនឆាប់ចេះបាន រីឯអ្នកឯទៀតមានការលំបាកជាង។ យ៉ាងណាក៏ដោយ ទោះបីជាអ្នកមានការលំបាកជាងក្ដី ក៏នៅតែអាចធ្វើទៅបាន អ្នកអាចរៀនរៀបរាប់យ៉ាងច្បាស់លាស់អំពីគំនិតរបស់អ្នកដោយមិនឲ្យគូរបស់អ្នកអាក់អន់ចិត្ត។
ជួនកាល វប្បធម៌សង្គមមានឥទ្ធិពលទៅលើរបៀបដែលមនុស្សប្រព្រឹត្តជាមួយគូរបស់ខ្លួន។ ប្រុសៗត្រូវបានអប់រំស្របតាមវប្បធម៌សង្គមដែលថា‹ដើម្បីឲ្យពេញលក្ខណៈជាប្រុស អ្នកមិនគួរនិយាយច្រើនពេកទេ›។ មនុស្សប្រុសដែលនិយាយច្រើនអាចត្រូវគេយ៉ាកុប ១:១៩) ក៏ប៉ុន្តែ ដំបូន្មាននោះសំដៅទៅលើទាំងបុរសទាំងស្ត្រី ព្រមទាំងបង្ហាញថាការរៀបរាប់ពីអ្វីក្នុងចិត្ត រួមបញ្ចូលច្រើនជាងនោះ មិនគ្រាន់តែប្រើសម្ដីប៉ុណ្ណោះទេ។ មនុស្សពីរនាក់អាចសន្ទនាគ្នាយ៉ាងយូរ ក៏ប៉ុន្តែតើនឹងមានអ្វីកើតឡើងបើគេមិនបានស្ដាប់គ្នាទៅវិញទៅមក? នោះប្រហែលជាគេមិនយល់ពីអ្វីក្នុងចិត្តរបស់គូខ្លួនទេ។ ដូចបទគម្ពីរបានរៀបរាប់ខាងលើនេះ ការចេះស្ដាប់គឺជាអ្វីដ៏សំខាន់ក្នុងការនិយាយដើម្បីយល់ចិត្តគ្នាទៅវិញទៅមក។
មើលងាយថាជាមនុស្សរាយមាយនិងមិនស្មោះត្រង់។ ពិតមែន ព្រះគម្ពីរបានចែងថា៖ «គ្រប់គ្នា[ត្រូវ]ឆាប់នឹងស្ដាប់ ក្រនឹងនិយាយ»។ (ការរៀបរាប់ដោយគ្មានវាចា
នៅក្នុងសហគមន៍ខ្លះគេមិនឲ្យភរិយាបញ្ចេញយោបល់និងបង្ហាញពីអារម្មណ៍របស់ខ្លួនឡើយ។ ស្វាមីមិនត្រូវរវីរវល់នឹងកិច្ចការគ្រួសារទេ។ ក្នុងបរិយាកាសបែបនោះ ស្វាមីនិងភរិយាធ្វើការប៉ាន់ស្មានអំពីសេចក្ដីត្រូវការរបស់គូខ្លួននៅតាមកាលៈទេសៈ។ ភរិយាខ្លះបានក្លាយទៅជាស្ទាត់មែនទែនក្នុងការវិភាគនិងបំពេញសេចក្ដីត្រូវការរបស់ស្វាមីខ្លួនភ្លាមៗ។ ក្នុងករណីបែបនេះ ស្វាមីនិងភរិយាអាចយល់ចិត្តគ្នាដោយគ្មានវាចា។ ទោះបីជាយ៉ាងណាក៏ដោយ តាមធម្មតាការយល់អំពីអារម្មណ៍របស់គូខ្លួនបែបនេះ គឺមានតែម្ខាងទេ។ ភរិយារៀនចេះយល់អំពីអារម្មណ៍របស់ស្វាមីខ្លួន តែនាងមិនរំពឹងថាស្វាមីនឹងខំប្រឹងបណ្ដុះបណ្ដាលឲ្យមានបំនិនដូចភរិយានិងយល់ពីអារម្មណ៍នាងទេ។
ជាការពិត នៅប្រទេសខ្លះ បុរសៗសង្កេតមើលសេចក្ដីត្រូវការរបស់ស្ត្រីហើយខំប្រឹងផ្គាប់ចិត្តពួកគាត់។ ក៏ប៉ុន្តែ សូម្បីតែនៅប្រទេសទាំងនោះក្ដី អាពាហ៍ពិពាហ៍ជាច្រើនអាចទទួលប្រយោជន៍ ដោយសារការចេះរៀបរាប់បានល្អជាងពីអ្វីក្នុងចិត្ត។
ការរៀបរាប់ពីអ្វីក្នុងចិត្តគឺសំខាន់ណាស់
ការរៀបរាប់ពីអ្វីក្នុងចិត្តដោយស្មោះអាចជៀសផុតពីការយល់ច្រឡំនិងការបកស្រាយខុស។ នៅដើមប្រវត្ដិសាស្ត្រនៃសាសន៍អ៊ីស្រាអែល កុលសម្ព័ន្ធរូបេន កាឌ់ ម៉ាន៉ាសេមួយចំហៀងដែលតាំងលំនៅនៅត្រើយខាងកើតនៃទន្លេយ័រដាន់ ក៏ស្អាង«អាសនាមានភាពយ៉ាងធំ»នៅជិតទន្លេយ័រដាន់។ កុលសម្ព័ន្ធឯទៀតយល់ច្រឡំពីការប្រព្រឹត្តរបស់ពួកគេ។ ដោយគិតថាបងប្អូនដែលនៅត្រើយម្ខាងទន្លេយ័រដាន់បានធ្វើខុសដោយក្បត់ជំនឿ កុលសម្ព័ន្ធនៅត្រើយខាងលិចបានរៀបចំធ្វើសង្គ្រាមជាមួយពួកគេ ដោយគិតស្មានថាពួកគេបានបះបោរ។ ក៏ប៉ុន្តែ មុនពេលប្រកាសសង្គ្រាម ពួកគេបានបញ្ជូនគណៈប្រតិភូទៅចរចាជាមួយកុលសម្ព័ន្ធត្រើយខាងកើត។ នេះគឺជាកាយវិការដែលប្រកបដោយប្រាជ្ញាមែន! ពួកគេបានរកឃើញថាអាសនៈនោះបានស្អាងឡើងមិនមែនសម្រាប់ថ្វាយតង្វាយឬយញ្ញបូជាដែលមិនសមស្របតាមគោលការណ៍របស់ព្រះទេ។ គ្រាន់តែ កុលសម្ព័ន្ធខាងកើតខ្លាចរអែងថានៅពេលអនាគត ប្រហែលជាកុលសម្ព័ន្ធផ្សេងទៀតមកប្រាប់គេថា៖ «ឯងគ្មានចំណែកនឹងព្រះយេហូវ៉ាទេ»។ អាសនៈគ្រាន់តែជាភ័ស្តុតាងដែលបញ្ជាក់ថាកុលសម្ព័ន្ធខាងកើតក៏ជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាដែរ។ (យ៉ូស្វេ ២២:១០-២៩) ពួកគេដាក់ឈ្មោះអាសនៈនោះថា ទីបន្ទាល់ ប្រហែលដោយសារគេចាត់ទុកនេះជាទីបន្ទាល់ដែលបញ្ជាក់ថា ចំពោះពួកគេព្រះយេហូវ៉ាជាព្រះពិត។—យ៉ូស្វេ ២២:៣៤
ការបំភ្លឺរបស់ពួកគេល្មមគ្រប់គ្រាន់ ដើម្បីធ្វើឲ្យកុលសម្ព័ន្ធឯទៀតជឿជាក់បាន ហើយព្រមបោះបង់ចោលគំនិត លែងចង់ទាស់ជាមួយកុលសម្ព័ន្ធខាងកើតទន្លេយ័រដាន់។ ដូច្នេះការបង្ហាញដោយស្មោះពីអ្វីក្នុងចិត្តនាំឲ្យគេចផុតពីចម្បាំងរាំងជល់។ ក្រោយមក នៅពេលដែលអ៊ីស្រាអែលបះបោរប្រឆាំងនឹងព្រះយេហូវ៉ាដែលប្រៀបដូចជាស្វាមីរបស់ពួកគេ នោះទ្រង់បានមានបន្ទូលថា ទ្រង់នឹង«និយាយសំរប[ឬ«លួងលោម»]ចិត្ត»ពួកគេដោយក្ដីសន្ដោសប្រណី។ (ហូសេ ២:១៤; ហូសេ ២:១៦; ខ.ស.) ពិតជាគំរូដ៏ល្អមែនសម្រាប់អ្នកដែលបានរៀបអាពាហ៍ពិពាហ៍រួចហើយ! អ្នកត្រូវខំប្រឹងប្រែងលួងលោមចិត្តគូរបស់ខ្លួនឲ្យយល់ពីអារម្មណ៍របស់អ្នក។ នេះគឺសំខាន់ណាស់ ជាពិសេសនៅពេលដែលមានការប៉ះពាល់ខ្លាំងខាងផ្លូវចិត្ត។ តាមការសង្កេតរបស់ ប៉ាត់ទី មីហាលីក ជាអ្នកសារព័ត៌មានម្នាក់នៅសហរដ្ឋអាមេរិក៖ «មនុស្សខ្លះលាន់មាត់ថាពាក្យសម្ដីនិយាយងាយណាស់ ក៏ប៉ុន្តែ ពាក្យសម្ដីក៏អាចមានតម្លៃដែលកាត់ថ្លៃមិនបានដែរ។ ហើយទោះជាអ្នកខ្លះប្រហែលជាពិបាកបង្ហាញមនោសញ្ចេតនារបស់ខ្លួនក៏ពិតមែន ក៏ប៉ុន្តែបើអាចធ្វើបាន នៅទីបំផុតអាចនាំមកនូវផលប្រយោជន៍ច្រើនជាងប្រាក់ដែលដាក់នៅធនាគារទៅទៀត»។
របៀបបណ្ដុះឲ្យមានសមត្ថភាពរៀបរាប់ពីអ្វីក្នុងចិត្ត
មនុស្សខ្លះអាចនិយាយថា ‹អាពាហ៍ពិពាហ៍របស់យើងវាជាការបរាជ័យតាំងពីពេលចាប់ផ្ដើមម្ល៉េះ›។ មនុស្សឯទៀតអាចសន្មតថា‹អាពាហ៍ពិពាហ៍ហ្នឹង! ស្រោចស្រង់មិនបានទេ›។ គូអាពាហ៍ពិពាហ៍ខ្លះមានអារម្មណ៍ថាពួកគេមិនអាចរីកចម្រើនក្នុងការរៀបរាប់ពីអ្វីក្នុងចិត្តបន្ទាប់ពីថ្ងៃរៀបការបានឡើយ។ ក៏ប៉ុន្តែ សូមគិតពីអស់អ្នកដែល
រស់នៅសង្គមមួយដែលបងប្អូនសាច់ញាតិរើសគូអាពាហ៍ពិពាហ៍ឲ្យ។ គូស្វាមីភរិយាជាច្រើនដែលស្ថិតនៅក្នុងទម្លាប់បែបនោះ នៅទីបំផុតបានរៀនឲ្យចេះរៀបរាប់ពីអ្វីក្នុងចិត្តយ៉ាងល្អ។បួនពាន់ឆ្នាំមុនធ្លាប់មានគូស្វាមីភរិយាមួយគូនៅប្រទេសអាស៊ីបានគ្នាជាគូដោយបងប្អូនសាច់ញាតិផ្សំផ្គុំឲ្យ។ អ្នកបម្រើម្នាក់ត្រូវបានសុំឲ្យធ្វើដំណើរសែនឆ្ងាយដើម្បីស្វែងរកកូនក្រមុំជូនបុរសម្នាក់។ ទោះជាយ៉ាងនោះក្ដី ពួកគាត់មានការប៉ិនប្រសប់ក្នុងការរៀបរាប់ពីអ្វីក្នុងចិត្តដ៏គួរឲ្យកត់សម្គាល់។ បុរសនោះគឺអ៊ីសាក បានជួបអ្នកបម្រើនិងកូនក្រមុំដែលជាអនាគតភរិយាគាត់នៅឯវាលស្រែ។ បុរសដែលជាអ្នកបម្រើ «នោះក៏រៀបរាប់ប្រាប់អ៊ីសាកពីគ្រប់ទាំងការដែលគាត់បានធ្វើ»។ កំណត់ហេតុនៅក្នុងព្រះគម្ពីរចែងអំពីអាពាហ៍ពិពាហ៍នេះបន្តថា៖ «រួចអ៊ីសាកនាំរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជាម្ដាយខ្លួន[ដំណាក់កាលនេះចាត់ទុកជាការរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់]។ ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាង»។—លោកុប្បត្តិ ២៤:៦២-៦៧
សូមកត់សម្គាល់ថា ដំបូងអ៊ីសាកបានឮសេចក្ដីរាយការណ៍«រួច»គាត់បានយកនាងធ្វើជាប្រពន្ធ។ អ្នកបម្រើម្នាក់នោះគឺជាអ្នកដ៏គួរឲ្យទុកចិត្ត ជាអ្នកថ្វាយបង្គំដែលស្មោះភក្ដីចំពោះព្រះយេហូវ៉ាដូចអ៊ីសាកដែរ។ អ៊ីសាកមានមូលហេតុល្អដោយបានជឿបុរសនេះ។ ក្រោយមក អ៊ីសាក«ប្រតិព័ទ្ធស្រឡាញ់»នាងរេបិកា ជាស្ត្រីដែលគាត់បានរៀបការ។
តើអ៊ីសាកនិងរេបិកាបានបណ្ដុះឲ្យមានសមត្ថភាពរៀបរាប់ពីអ្វីក្នុងចិត្តទេ? បន្ទាប់ពីកូនប្រុសរបស់ពួកគាត់បានរៀបការជាមួយកូនស្រីទាំងពីរនៃសាសន៍ហេត នោះនៅក្នុងគ្រួសារមានបញ្ហាធ្ងន់ធ្ងរមួយបានកើតឡើង។ រេបិកា«និយាយ»ទៅអ៊ីសាកថា៖ «ខ្ញុំមិនចង់រស់នៅទៀតទេ ដោយព្រោះកូនស្រីនៃសាសន៍ហេតទាំងនេះ។ បើកាលណាយ៉ាកុប[កូនប្រុសប្អូនរបស់ពួកគាត់]យកប្រពន្ធ ក្នុងពួកកូនស្រីសាសន៍ហេត . . . នោះតើឲ្យខ្ញុំនៅរស់ធ្វើអ្វីទៀត?»។ (លោកុប្បត្តិ ២៦:៣៤; ២៧:៤៦) យើងឃើញច្បាស់ថា នាងបានរៀបរាប់ពីកង្វល់ដែលមានក្នុងចិត្តដោយពាក្យចំៗនឹងជាក់លាក់។
អ៊ីសាកបាននិយាយប្រាប់យ៉ាកុបដែលជាបងប្អូនភ្លោះរបស់អេសាវ កុំឲ្យយកកូនស្រីសាសន៍កាណានធ្វើជាប្រពន្ធ។ (លោកុប្បត្តិ ២៨:១, ២) នេះបង្ហាញថារេបិកាបានបញ្ជាក់ពីទស្សនៈរបស់គាត់យ៉ាងច្បាស់។ គូស្វាមីភរិយានេះទទួលបានជោគជ័យក្នុងការរៀបរាប់ប្រាប់គ្នាទៅវិញទៅមកអំពីបញ្ហាគ្រួសារមួយដែលធ្វើឲ្យពួកគាត់បារម្ភបំផុត។ ពួកគាត់បានទុកគំរូល្អដល់យើងសព្វថ្ងៃនេះ។ ក៏ប៉ុន្តែ ចុះយ៉ាងណាទៅវិញបើស្វាមីភរិយាមិនស្របគំនិតគ្នាទៅលើបញ្ហាអ្វីមួយ? តើធ្វើដូចម្ដេចដើម្បីអាចដោះស្រាយបាន?
វិធីដោះស្រាយពេលខ្វែងគំនិតគ្នា
នៅពេលដែលអ្នកនិងគូរបស់អ្នកខ្វែងគំនិតគ្នាខ្លាំង អ្នកមិនគួរធ្វើខ្លួនឲ្យទៅជាមនុស្សគ ឈប់និយាយរកគូរបស់ខ្លួន។ ធ្វើដូច្នោះបញ្ជាក់យ៉ាងច្បាស់ថា អ្នកមិនសប្បាយចិត្ត ហើយអ្នកក៏ចង់ឲ្យគូរបស់អ្នកមិនសប្បាយចិត្តដែរ។ ក៏ប៉ុន្តែ គូរបស់អ្នកប្រហែលមិនទាំងយល់ច្បាស់អំពីសំណូមពរនិងអារម្មណ៍របស់អ្នកផង។
អ្នកនិងគូរបស់អ្នកប្រហែលជាត្រូវរៀបរាប់ឲ្យអស់ពីអ្វីក្នុងចិត្តដោយស្មោះ។ បើសិនជារឿងដែលចោទឡើងនោះធ្វើឲ្យស្វាមីឬភរិយារកាំឬរបួសចិត្ត ប្រហែលជាមិនងាយនិយាយតាមសម្រួល។ អ័ប្រាហាំនិងសារ៉ាដែលជាមាតាបិតារបស់អ៊ីសាក ធ្លាប់បានជួបប្រទះស្ថានការណ៍ដ៏ពិបាកមួយ។ ដោយហេតុថា សារ៉ាជាស្ត្រីអារ គាត់បានធ្វើតាមទំនៀមទម្លាប់នៅសម័យនោះ ដោយនាំបាវស្ត្រីម្នាក់ឈ្មោះហាកាឲ្យទៅប្ដីរបស់នាង ដើម្បីធ្វើជាប្រពន្ធទីពីរ ហើយបង្កើតកូនបន្តពូជ។ ហាកាបានបង្កើតកូនប្រុសមួយឲ្យអ័ប្រាហាំឈ្មោះអ៊ីសម៉ាអែល។ ក៏ប៉ុន្តែ បន្ទាប់មកសារ៉ាខ្លួនឯងមានផ្ទៃពោះ ហើយនាងបានបង្កើតកូនប្រុសមួយឲ្យអ័ប្រាហាំឈ្មោះអ៊ីសាក។ ពេលអ៊ីសាកធំឡើងគេធ្វើពិធីផ្ដាច់ដោះ នៅពេលនោះសារ៉ាសង្កេតឃើញអ៊ីសម៉ាអែលសើចឡកឲ្យអ៊ីសាក។ ដូច្នេះសារ៉ាឈ្វេងយល់អំពីគ្រោះថ្នាក់ដល់កូនប្រុសរបស់នាង ក៏និយាយជាមួយអ័ប្រាហាំឲ្យបណ្ដេញបាវស្ត្រីនេះនិងអ៊ីសម៉ាអែលចេញទៅ។ ដូច្នេះ សារ៉ាបានរៀបរាប់ពីអ្វីដែលនាងមានក្នុងចិត្តដោយឥតលាក់លៀម។ ក៏ប៉ុន្តែ សំណូមពររបស់នាងបានធ្វើឲ្យអ័ប្រាហាំពិបាកចិត្តណាស់។
តើអ្វីជាដំណោះស្រាយ? កំណត់ហេតុក្នុងព្រះគម្ពីរបានចែងថា៖ «ព្រះទ្រង់មានបន្ទូលទៅអ័ប្រាហាំថា៖‹កុំឲ្យឯងពិបាកចិត្តដោយព្រោះកូនក្មេងហើយនឹងបាវស្រីរបស់ឯងឡើយ។ ត្រូវស្ដាប់តាមគ្រប់ទាំងសេចក្ដីដែលសារ៉ាបានប្រាប់ឯងវិញ ដ្បិតពូជឯងនឹងបានរាប់ដោយសារតែអ៊ីសាកទេ›»។ អ័ប្រាហាំបានស្ដាប់និងប្រព្រឹត្តតាមការណែនាំរបស់ព្រះយេហូវ៉ា។—លោកុប្បត្តិ ១៦:១-៤; ២១:១-១៤
អ្នកប្រហែលជានិយាយថា ‹ប្រសិនបើព្រះមានបន្ទូលមកយើងពីស្ថានសួគ៌ ប្រហែលជាងាយជាងចំពោះយើងឲ្យស្រុះស្រួលគ្នា
មែន!›។ នោះជាប់ទាក់ទងនឹងរបៀបមួយទៀតដើម្បីដោះស្រាយទំនាស់ក្នុងអាពាហ៍ពិពាហ៍។ គូអាពាហ៍ពិពាហ៍អាចស្ដាប់អ្វីដែលព្រះមានបន្ទូលបាន។ តើតាមរបៀបណា? ដោយសិក្សាព្រះគម្ពីរជាមួយគ្នានិងចាត់ទុកអ្វីដែលបានចែងនោះគឺជាការណែនាំពីព្រះ។—ថែស្សាឡូនីចទី១ ២:១៣ស្ត្រីគ្រីស្ទានដែលជាភរិយានិងមានគំនិតចាស់ទុំម្នាក់មានប្រសាសន៍ថា៖ «ជាច្រើនដង ពេលប្អូនស្ត្រីក្មេងៗមកសុំឱវាទពីខ្ញុំស្តីអំពីរឿងអាពាហ៍ពិពាហ៍របស់គាត់ ខ្ញុំសួរគាត់ថា តើគាត់និងប្ដីរបស់គាត់ដែលបានអានព្រះគម្ពីរជាមួយគ្នាទេ។ ភាគច្រើនដែលមានបញ្ហាក្នុងរឿងអាពាហ៍ពិពាហ៍ ពួកគេគ្មានទម្លាប់អានព្រះគម្ពីរជាមួយគ្នានោះទេ»។ (ទីតុស ២:៣-៥) យើងអាចទទួលប្រយោជន៍ពីការសង្កេតរបស់គាត់។ ចូរអានព្រះគម្ពីរជាមួយគូរបស់អ្នកជាទៀងទាត់។ ធ្វើបែបនោះ អ្នក«ឮ»បន្ទូលរបស់ព្រះទុកជាការតម្រង់ផ្លូវអ្នករៀងរាល់ថ្ងៃ។ (អេសាយ ៣០:២១) យ៉ាងណាក៏ដោយ សូមប្រុងប្រយ័តកុំទុកព្រះគម្ពីរជារំពាត់ខ្សែតីសម្រាប់វាយគូរបស់អ្នកជាប្រចាំ ដោយចង្អុលថា ‹បទគម្ពីរនេះអ្នកមិនដែលធ្វើតាមឡើយ›។ ជាជាងធ្វើដូច្នោះ ចូរខំប្រឹងពិចារណាពីរបៀបដែលអ្នកនិងគូរបស់អ្នកអាចអនុវត្តតាមអ្វីដែលអ្នកបានអាន។
បើអ្នកកំពុងតែខំប្រឹងប្រែងដោះស្រាយបញ្ហាដ៏ពិបាកមួយ សូមអញ្ជើញឆែកមើលក្នុងសៀវភៅ គន្លឹះនៃសុភមង្គលគ្រួសារ *អំពីបញ្ហាជាក់លាក់មួយដែលអ្នកចង់ដឹង។ ប្រហែលជាអ្នកកំពុងតែថែទាំមាតាបិតាចាស់ជរា ហើយការនោះបណ្ដាលឲ្យមានភាពតានតឹងដល់អាពាហ៍ពិពាហ៍របស់អ្នក។ ជាជាងប្រកែកប្រណាំងគ្នាអំពីអ្វីដែលគូរបស់អ្នកគួរឬមិនគួរធ្វើនោះ សូមអញ្ជើញអង្គុយចុះ ហើយឆែករកពីអ្វីដែលសៀវភៅនោះបានចែងជាមួយគ្នា។ ជាដំបូងសូមរកមើលចំណងជើង នៅទំព័រមាតិកា«ចូរផ្ដល់កិត្ដិយសឲ្យមាតាបិតាចាស់ជរារបស់យើង»។ សូមអានជាមួយគ្នាពីអត្ថបទផ្សេងទៀតដែលពណ៌នាអំពីរឿងដូចគ្នា ពីសៀវភៅផ្សេងៗរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ អ្នកប្រហែលជាភ្ញាក់ផ្អើលដោយឃើញប្រយោជន៍ជាច្រើនដែលអ្នកនិងគូរបស់អ្នកអាចទទួលពីព័ត៌មានដែលមានមូលដ្ឋានលើព្រះគម្ពីរ។ ព័ត៌មានបែបនោះក៏បានជួយគ្រីស្ទានស្មោះត្រង់ច្រើននាក់។
ការឆែកមើលឯកសារយោងទាំងនោះនិងការអានអត្ថបទជាមួយគ្នានឹងជួយអ្នកឲ្យមានទស្សនៈត្រឹមត្រូវចំពោះបញ្ហារបស់អ្នក។ អ្នកនឹងឃើញបទគម្ពីរដែលបញ្ជាក់ពីទស្សនៈរបស់ព្រះ។ សូមអញ្ជើញបើកព្រះគម្ពីររួចអានជាមួយគ្នា។ ជាប្រាកដមែន អ្នកអាចឮអ្វីដែលព្រះមានបន្ទូលប្រាប់អំពីបញ្ហាដែលអ្នកកំពុងជួបប្រទះ!
ចូររក្សាទម្លាប់ឲ្យចេះរៀបរាប់ពីអ្វីក្នុងចិត្តទៅវិញទៅមក
តើអ្នកដែលសាកល្បងបើកទ្វារដែលគេទុកចោលអស់មួយរយៈឬទេ? ការឮសូរសំឡេងង៉េតង៉តដោយសារត្រចៀកទ្វារមានច្រែះចាប់បន្ដិចម្ដងៗ បណ្ដាលឲ្យទ្វារបើកបានដោយយឺត។ ចុះយ៉ាងណាវិញ បើទ្វារតែងតែបើកជាទៀងទាត់និងត្រចៀកទ្វារតែងតែមានប្រេងរំអិលគ្រប់គ្រាន់នោះ? ប្រហែលជាងាយក្នុងការបើកទ្វារ។ ដូចគ្នានឹងការរក្សាទម្លាប់ឲ្យចេះរៀបរាប់ពីអ្វីក្នុងចិត្តទៅវិញទៅមកដែរ។ បើអ្នកធ្វើឲ្យការរៀបរាប់ពីអ្វីក្នុងចិត្តទៅជាទម្លាប់ ហើយបង្ហាញសេចក្ដីស្រឡាញ់ដែលប្រៀបដូចជាដាក់ប្រេងរំអិលត្រចៀកទ្វារដើម្បីឲ្យងាយបើកនោះ អ្នកក៏អាចងាយស្រួលរៀបរាប់ពីគំនិតរបស់អ្នកសូម្បីតែនៅពេលដែលមានការខ្វែងគំនិតគ្នាដ៏ធ្ងន់ធ្ងរក៏ដោយ។
សូមខំប្រឹងចាប់ផ្ដើមធ្វើ។ ទោះបីនៅពេលដំបូង តម្រូវឲ្យខំប្រឹងខ្លាំងក៏ដោយ ចូរព្យាយាមចុះ។ ក៏ប៉ុន្តែនៅទីបំផុតអ្នកនឹងសប្បាយដោយអ្នកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគូរបស់អ្នក ដោយយល់ចិត្តគ្នាទៅវិញទៅមក ដែលជាអ្វីអាចស្ថិតស្ថេរជានិច្ច។
[កំណត់សម្គាល់]
^ វគ្គ 22 បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ៧]
ពេលអ្នកមានការខ្វែងគំនិតគ្នា តើអ្នកនឹងស្វែងរកការណែនាំពីព្រះឬទេ?