ព្រះយេហូវ៉ាប្រមូលរាស្ដ្រដ៏សប្បាយរីករាយរបស់លោក
ព្រះយេហូវ៉ាប្រមូលរាស្ត្រដ៏សប្បាយរីករាយរបស់លោក
«ត្រូវឲ្យប្រមូលបណ្ដាជនទាំងប្រុសទាំងស្រីនឹងកូនក្មេង ហើយនឹងពួកអ្នកដទៃ»។—ចោ. ៣១:១២
តើអ្នកនឹងឆ្លើយយ៉ាងណា?
ហេតុអ្វីយើងអាចនិយាយថាមហាសន្និបាតជាព្រឹត្ដិការណ៍សំខាន់ក្នុងប្រវត្ដិសាស្ត្រនៃរាស្ត្ររបស់ព្រះយេហូវ៉ា?
តើជនជាតិអ៊ីស្រាអែលសម័យបុរាណជាច្រើននាក់ត្រូវធ្វើអ្វីខ្លះ ដើម្បីចូលរួមបុណ្យផ្សេងៗនៅក្រុងយេរូសាឡិម?
ហេតុអ្វីយើងគួរចូលរួមមហាសន្និបាតទាំងអស់?
១, ២. ក្នុងអត្ថបទនេះ តើយើងនឹងរៀនអ្វីស្តីអំពីមហាសន្និបាត?
មហាសន្និបាតអន្តរជាតិនិងមហាសន្និបាតប្រចាំតំបន់ជាព្រឹត្ដិការណ៍ដ៏សំខាន់ក្នុងប្រវត្ដិសាស្ត្ររបស់សាក្សីព្រះយេហូវ៉ានៅសម័យនេះ ដែលមានតាំងពីយូរយារមកហើយ។ យើងជាច្រើននាក់បានចូលរួមមហាសន្និបាតដែលគួរឲ្យសប្បាយរីករាយទាំងនេះអស់ជាច្រើនទសវត្សរ៍មកហើយ។
២ រាប់ពាន់ឆ្នាំមុន រាស្ត្ររបស់ព្រះក៏មានកិច្ចប្រជុំធំៗដ៏បរិសុទ្ធដូចនេះដែរ។ យើងនឹងពិនិត្យមើលបទគម្ពីរស្តីអំពីប្រជុំធំៗទាំងនេះដែលជាគំរូសម្រាប់មហាសន្និបាតនៅសម័យនេះ ហើយសូមកត់សម្គាល់នូវភាពស្រដៀងគ្នារវាងកិច្ចប្រជុំនៅសម័យបុរាណនិងនៅសម័យនេះ ហើយផ្ដោតអារម្មណ៍ទៅលើប្រយោជន៍ដែលយើងអាចទទួលពីការចូលរួមមហាសន្និបាតទាំងនេះ។—ទំនុក. ៤៤:១; រ៉ូម ១៥:៤
មហាសន្និបាតសំខាន់ៗនៅសម័យបុរាណនិងនៅសម័យនេះ
៣. (ក) តើមហាសន្និបាតទី១នៃរាស្ត្ររបស់ព្រះយេហូវ៉ាដែលបានត្រូវកត់ទុកក្នុងគម្ពីរមានលក្ខណៈបែបណា? (ខ) តើតាមរបៀបណាជនជាតិអ៊ីស្រាអែលបានត្រូវហៅឲ្យជួបជុំគ្នា?
៣ សន្និបាតនៅជើងភ្នំស៊ីណាយ គឺជាការប្រជុំគ្នាធំលើកទីមួយនៃរាស្ត្ររបស់ព្រះដើម្បីទទួលការណែនាំសម្រាប់ការគោរពប្រណិប័តន៍ព្រះ។ នេះគឺជាសន្និបាតដែលបានត្រូវកត់ទុកក្នុងគម្ពីរ។ មហាសន្និបាតនេះពិតជាព្រឹត្ដិការណ៍ដ៏សំខាន់ក្នុងប្រវត្ដិសាស្ត្រនៃការគោរពប្រណិប័តន៍ពិត។ នៅក្នុងឱកាសដ៏គួរឲ្យរំភើបចិត្តដែលពួកអ្នកចូលរួមមិនអាចបំភ្លេចបាននោះ ព្រះយេហូវ៉ាបានសម្ដែងឫទ្ធានុភាពរបស់លោកចំពោះជនជាតិអ៊ីស្រាអែល ពេលលោកឲ្យច្បាប់របស់លោកដល់ពួកគេ។ (និក្ខ. ១៩:២-៩, ១៦-១៩; សូមអាន និក្ខមនំ ២០:១៨; ចោទិយកថា ៤:៩, ១០) ព្រឹត្ដិការណ៍នោះបានកែប្រែទំនាក់ទំនងរវាងព្រះនិងជនជាតិអ៊ីស្រាអែល។ មិនយូរក្រោយពីនោះ ព្រះយេហូវ៉ាបានរៀបចំឧបករណ៍សម្រាប់ប្រមូលរាស្ត្ររបស់លោក។ លោកបានបង្គាប់ម៉ូសេឲ្យធ្វើត្រែប្រាក់ពីរ ដែលអាចប្រើសម្រាប់ហៅ«ពួកជំនុំទាំងអស់គ្នា»ឲ្យមកជួបជុំនៅ«ត្រង់មាត់ទ្វារត្រសាលជំនុំ»។ (ជន. ១០:១-៤) សូមនឹកគិតថាបណ្ដាជនរំភើបចិត្តយ៉ាងណាក្នុងឱកាសទាំងនោះ!
៤, ៥. ហេតុអ្វីមហាសន្និបាតដែលរៀបចំឡើងដោយម៉ូសេនិងយ៉ូស្វេជាអ្វីដែលសំខាន់?
ចោ. ២៩:១-១៥; ៣០:១៥-២០; ៣១:៣០
៤ នៅចុងបញ្ចប់នៃការស្នាក់នៅនៃជនជាតិអ៊ីស្រាអែលអស់៤០ឆ្នាំនាតំបន់ស្ងាត់ជ្រងំ នៅគ្រាដ៏សំខាន់បំផុតមួយនៃប្រវត្ដិសាស្ត្ររបស់ប្រជាជាតិថ្មីនោះ ម៉ូសេបានប្រមូលពួកអ៊ីស្រាអែលដែលជាជនរួមជាតិរបស់គាត់។ ពួកគេបានត្រៀមខ្លួនដើម្បីចូលទៅក្នុងទឹកដីដែលព្រះបានសន្យា។ នេះជាពេលដ៏ល្អសម្រាប់ម៉ូសេរំលឹកបងប្អូនទាំងអស់របស់គាត់អំពីអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើចំពោះពួកគេ និងអ្វីៗដែលលោកនឹងនៅតែធ្វើសម្រាប់ពួកគេ។—៥ ប្រហែលជានៅមហាសន្និបាតដដែលនោះ ម៉ូសេបាននិយាយអំពីការរៀបចំឲ្យមានសន្និបាតនិងការអប់រំរាស្ត្ររបស់ព្រះជាទៀងទាត់។ នៅឆ្នាំឈប់សម្រាកក្នុងអំឡុងបុណ្យខ្ទម បុរស ស្ត្រី កូនក្មេង និងជនបរទេសដែលនៅអ៊ីស្រាអែលបានជួបជុំគ្នានៅកន្លែងដែលព្រះយេហូវ៉ាបានជ្រើសរើស«ដើម្បីឲ្យគេស្ដាប់ ហើយបានរៀន ព្រមទាំងកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ទាំងប្រយ័តនឹងប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រិត្យវិន័យ»។ (សូមអាន ចោទិយកថា ៣១:១, ១០-១២) ដូច្នេះ នៅដំណាក់កាលដំបូងក្នុងប្រវត្ដិសាស្ត្រនៃរាស្ត្ររបស់ព្រះ ពួកគេឃើញច្បាស់ថាពួកគេត្រូវជួបជុំគ្នាជាញឹកញាប់ដើម្បីពិចារណាអំពីបណ្ដាំរបស់ព្រះយេហូវ៉ានិងគោលបំណងរបស់លោក។ ពេលដែលជនជាតិអ៊ីស្រាអែលបញ្ចប់ការច្បាំងយកស្រុកដែលព្រះបានសន្យា ហើយនៅតែមានជនជាតិដទៃនៅជុំវិញពួកគេ យ៉ូស្វេបានប្រមូលជនជាតិអ៊ីស្រាអែលទាំងអស់ឲ្យមកជួបជុំគ្នា ក្នុងបំណងជួយពួកគេឲ្យតាំងចិត្តរឹងមាំដើម្បីនៅស្មោះត្រង់នឹងព្រះយេហូវ៉ា។ ជាលទ្ធផល បណ្ដាជនបានស្បថថាបម្រើព្រះ។—យ៉ូស. ២៣:១, ២; ២៤:១, ១៥, ២១-២៤
៦, ៧. តើតាមរបៀបណាយើងអាចនិយាយថា មហាសន្និបាតរបស់រាស្ត្រព្រះនៅសម័យនេះគឺជាព្រឹត្ដិការណ៍សំខាន់?
៦ ក្នុងប្រវត្ដិសាស្ត្រនៃរាស្ត្ររបស់ព្រះយេហូវ៉ានៅសម័យនេះ ក៏មានមហាសន្និបាតសំខាន់ៗដែរ នៅទីនោះមានការផ្លាស់ប្ដូរធំៗដែលទាក់ទងនឹងសកម្មភាពខាងកិច្ចបម្រើ ឬការយល់ដឹងអំពីបទគម្ពីរ។ (សុភ. ៤:១៨) មហាសន្និបាតធំលើកទី១ដែលនិស្សិតគម្ពីរបានធ្វើឡើងក្រោយសង្គ្រាមលោកលើកទី១ គឺនៅឆ្នាំ១៩១៩ នៅក្រុងស៊ីដឺផូញ រដ្ឋអូហៃយ៉ូ សហរដ្ឋអាម៉េរិក។ នៅកិច្ចប្រជុំនោះមានអ្នកចូលរួមប្រហែលជា៧.០០០នាក់ ហើយអ្វីដែលសំខាន់នៅមហាសន្និបាតនោះគឺការចាប់ផ្ដើមសកម្មភាពផ្សព្វផ្សាយទូទាំងផែនដី។ នៅឆ្នាំ១៩២២ ក្នុងអំឡុងមហាសន្និបាតដែលមានរយៈពេល៩ថ្ងៃនៅកន្លែងដដែលនោះ បងប្រុសយ៉ូសែប រ៉ូធើហ្វឺតបានលើកទឹកចិត្តយ៉ាងខ្លាំង ហើយបានដាស់តឿនអ្នកស្ដាប់ដែលស្ដាប់ដោយយកចិត្តទុកដាក់ទាំងនោះថា៖ «ចូរធ្វើជាសាក្សីពិតប្រាកដ ហើយស្មោះត្រង់ចំពោះលោកម្ចាស់។ ចូរបន្តសម្រុកទៅមុខក្នុងការតស៊ូរហូតដល់បាប៊ីឡូនដ៏ខ្លាំងក្លាត្រូវបំផ្លាញចោលទាំងស្រុង។ ចូរប្រកាសដំណឹងនេះឲ្យបានឮសុសសាយ។ ពិភពលោកនេះត្រូវដឹងថាព្រះយេហូវ៉ាជាព្រះ ហើយថាលោកយេស៊ូគ្រិស្តជាស្តេចលើស្តេចទាំងអស់និងជាម្ចាស់លើម្ចាស់ទាំងអស់។ នេះជាថ្ងៃលើអស់ទាំងថ្ងៃ។ មើល! ស្តេចគ្រប់គ្រងហើយ! អ្នករាល់គ្នាជាអ្នកផ្សព្វផ្សាយអំពីរាជាណាចក្ររបស់លោក។ ដូច្នេះ ចូរផ្សាយ ចូរផ្សាយ ចូរផ្សាយអំពីស្តេចនិងរាជាណាចក្ររបស់លោក»។ អ្នកចូលរួមនិងរាស្ត្ររបស់ព្រះនៅទូទាំងពិភពលោក ពិតជាធ្វើតាមការដាស់តឿននោះដោយសប្បាយរីករាយ។
៧ នៅឆ្នាំ១៩៣១ នៅក្រុងកូឡាំបឺស រដ្ឋអូហៃយ៉ូ និស្សិតគម្ពីរពិតជារំភើបចិត្តមែនក្នុងការទទួលយកឈ្មោះជាសាក្សីព្រះយេហូវ៉ា។ ក្រោយមក នៅឆ្នាំ១៩៣៥ នៅក្រុងវ៉ាស៊ីនតោន ឌី.ស៊ី. បងប្រុសរ៉ូធើហ្វឺតបានប្រាប់ឲ្យដឹងថា«មនុស្សមួយក្រុមធំ» ដែលសៀវភៅការបើកបង្ហាញបានរៀបរាប់ថាកំពុង«ឈរនៅមុខបល្ល័ង្កនិងនៅមុខកូនចៀម»ជាអ្នកណា។ (បប. ៧:៩-១៧) នៅឆ្នាំ១៩៤២ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ បងប្រុសណេថិន ន័របានថ្លែងសុន្ទរកថាដ៏គួរឲ្យរំភើបចិត្តដែលមានចំណងជើងថា «តើសន្ដិភាពអាចនៅស្ថិតស្ថេរឬទេ?»។ ក្នុងសុន្ទរកថានោះ គាត់បានប្រាប់ថា៖ «សត្វសាហាវមួយដែលមានសម្បុរក្រហមឆ្អៅ»នៅសៀវភៅការបើកបង្ហាញជំពូកទី១៧ជាអ្នកណា ហើយបានបញ្ជាក់ថាយើងនឹងនៅតែមានកិច្ចការផ្សព្វផ្សាយជាច្រើនដែលយើងត្រូវធ្វើក្រោយសង្គ្រាម។
៨, ៩. ហេតុអ្វីមហាសន្និបាតខ្លះជាឱកាសគួរឲ្យរំភើបចិត្តបំផុត?
៨ អ្វីដែលគួរឲ្យកត់សម្គាល់ជាពិសេសគឺមហាសន្និបាតដែលមានប្រធានថា «ប្រជាជាតិដែលសប្បាយរីករាយ»នៅឆ្នាំ១៩៤៦ នៅក្រុងក្លេវឺឡិន រដ្ឋអូហៃយ៉ូ គឺសុន្ទរកថារបស់បងប្រុសន័រដែលមានចំណងជើងថា៖ «បញ្ហានៃការសង់ឡើងវិញនិងការពង្រីក»។ បងយេ. ១៦:២១
ប្រុសម្នាក់ដែលបានចូលរួមមហាសន្និបាតនោះ បានសរសេរបញ្ជាក់អំពីអារម្មណ៍រំភើបរបស់គាត់ថា៖ «ខ្ញុំមានឯកសិទ្ធិនៅខាងក្រោយបងន័រនៅលើវេទិកានៅល្ងាចនោះ។ ពេលដែលគាត់បានលើកបញ្ជាក់អំពីកិច្ចការ ហើយក្រោយមកគាត់ប្រាប់អំពីគម្រោងពង្រីកបេតអែលនិងរោងពុម្ពនៅក្រុងប៊្រុគ្លីន អ្នកស្ដាប់ដ៏ច្រើនសន្ធឹកទះដៃយ៉ាងខ្លាំងម្ដងហើយម្ដងទៀត។ ពីលើវេទិកា យើងមិនអាចឃើញមុខមនុស្សទាំងអស់នោះទេ ប៉ុន្តែយើងដឹងថាពួកគេសប្បាយរីករាយ»។ នៅមហាសន្និបាតអន្តរជាតិនៅក្រុងញូវយ៉កឆ្នាំ១៩៥០ ពួកអ្នកដែលបានចូលរួម សប្បាយនឹងទទួលសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ដែលជាការបកប្រែលើកទី១នៃគម្ពីរជាភាសាសម័យទំនើប ដែលបានដាក់បញ្ចូលឈ្មោះរបស់ព្រះនៅកន្លែងត្រឹមត្រូវឡើងវិញក្នុងបណ្ដាំរបស់លោក។—៩ មហាសន្និបាតដែលព្រះយេហូវ៉ាបានប្រមូលសាក្សីស្មោះត្រង់របស់លោកក្រោយពីពេលមានការបៀតបៀនឬមានបម្រាម ក៏គួរឲ្យរំភើបចិត្តខ្លាំងណាស់ដែរ។ អាដុលហ្វ៍ ហ៊ីត្លែបានស្បថថានឹងបំផ្លាញសាក្សីព្រះយេហូវ៉ាឲ្យអស់ពីប្រទេសអាឡឺម៉ង់ ប៉ុន្តែក្នុងអំឡុងមហាសន្និបាតមួយនៅឆ្នាំ១៩៥៥ នៅក្រុងន័រេមបឺកដែលពីមុនជាកន្លែងធ្វើព្យុហយាត្រារបស់ហ៊ីត្លែ មានសាក្សីព្រះយេហូវ៉ាចំនួន១០៧.០០០នាក់។ មនុស្សជាច្រើននាក់ដែលចូលរួមមហាសន្និបាតនោះបានស្រក់ទឹកភ្នែកដោយអំណរ! ក្នុងចំណោមអ្នកចូលរួមចំនួន១៦៦.៥១៨នាក់ នៅមហាសន្និបាតបីកន្លែងដែលមានប្រធានថា «ភក្ដីភាពចំពោះព្រះ» ដែលបានធ្វើឡើងនៅប្រទេសប៉ូឡូញ នៅឆ្នាំ១៩៨៩ មួយចំនួនធំគឺមកពីអតីតសហភាពសូវៀត ប្រទេសឆេកូស្លូវ៉ាគី និងមកពីប្រទេសឯទៀតនៅទ្វីបអឺរ៉ុបខាងកើត។ ចំពោះអ្នកខ្លះ គឺជាលើកទី១ហើយដែលពួកគាត់បានចូលរួមប្រជុំដែលមានរាស្ត្ររបស់ព្រះច្រើនជាង១៥ឬ២០នាក់។ សូមស្រមៃគិតអំពីអំណរនៅមហាសន្និបាតអន្តរជាតិដែលមានប្រធានថា «សេចក្ដីបង្រៀនពីព្រះ» ដែលបានត្រូវធ្វើឡើងនៅក្រុងគាវ ប្រទេសអ៊ុយក្រែន នៅឆ្នាំ១៩៩៣ ដែលមានមនុស្សចំនួន៧.៤០២នាក់បានទទួលការជ្រមុជទឹក។ នេះជាចំនួនច្រើនបំផុតនៃសាក្សីព្រះយេហូវ៉ាដែលបានទទួលការជ្រមុជទឹកក្នុងមួយថ្ងៃ។—អេ. ៦០:២២; ហាក. ២:៧
១០. តើមហាសន្និបាតមួយណាធ្វើឲ្យអ្នកនឹកចាំជាងគេ ហើយហេតុអ្វី?
១០ ប្រហែលជាមានមហាសន្និបាតប្រចាំតំបន់ឬមហាសន្និបាតអន្តរជាតិដែលអ្នកចាំជាងគេ។ តើអ្នកនឹកចាំអំពីមហាសន្និបាតលើកទី១ដែលអ្នកបានចូលរួម ឬប្រហែលជាមហាសន្និបាតមួយដែលអ្នកបានទទួលការជ្រមុជទឹកឬទេ? ចំពោះអ្នក មហាសន្និបាតទាំងនេះជាព្រឹត្ដិការណ៍សំខាន់ក្នុងការគោរពប្រណិប័តន៍ព្រះ។ សូមចាត់ទុកការនឹកចាំទាំងនោះជាអ្វីដែលមានតម្លៃបំផុត!—ទំនុក. ៤២:៤
ឱកាសដែលនាំឲ្យអរសប្បាយ
១១. នៅអ៊ីស្រាអែលសម័យបុរាណ តើព្រះបានបង្គាប់ឲ្យរៀបចំបុណ្យតាមរដូវអ្វីខ្លះជាទៀងទាត់?
១១ ព្រះយេហូវ៉ាតម្រូវឲ្យជនជាតិអ៊ីស្រាអែលប្រមូលគ្នានៅក្រុងយេរូសាឡិមដើម្បីធ្វើបុណ្យបីតាមរដូវក្នុងមួយឆ្នាំ ពោលគឺបុណ្យនំឥតដំបែ បុណ្យនៃសប្ដាហ៍ (ក្រោយមកហៅថាបុណ្យថ្ងៃទី៥០) និងបុណ្យខ្ទម។ ស្តីអំពីបុណ្យទាំងនេះ ព្រះបានបង្គាប់ថា៖ «ក្នុង១ឆ្នាំ ត្រូវឲ្យពួកប្រុសៗមកនៅចំពោះព្រះយេហូវ៉ាជាព្រះអម្ចាស់គ្រប់៣ដង»។ (និក្ខ. ២៣:១៤-១៧) ដោយទទួលស្គាល់សារៈសំខាន់នៃបុណ្យទាំងនោះក្នុងការគោរពប្រណិប័តន៍ព្រះ មេគ្រួសារជាច្រើនបានចូលរួមបុណ្យទាំងនោះជាមួយសមាជិកទាំងអស់នៃក្រុមគ្រួសាររបស់ពួកគេ។—១សាំ. ១:១-៧; លូក. ២:៤១, ៤២
១២, ១៣. ដើម្បីចូលរួមបុណ្យប្រចាំឆ្នាំ តើជនជាតិអ៊ីស្រាអែលជាច្រើននាក់ត្រូវធ្វើអ្វីខ្លះ?
១២ សូមគិតថាជនជាតិអ៊ីស្រាអែលត្រូវធ្វើអ្វីខ្លះដើម្បីធ្វើដំណើរទៅលូក. ២:៤៤-៤៦
បុណ្យទាំងនោះ។ ជាឧទាហរណ៍ យ៉ូសែបនិងម៉ារៀធ្លាប់ធ្វើដំណើរអស់៦០ម៉ៃល៍ (១០០គីឡូម៉ែត្រ) ពីក្រុងណាសារ៉ែតទៅក្រុងយេរូសាឡិម។ តើអ្នកគិតថាការធ្វើដំណើរទៅមកបែបនេះដោយថ្មើរជើងជាមួយកូនតូចៗត្រូវចំណាយពេលអស់ប៉ុន្មាន? កំណត់ហេតុក្នុងគម្ពីរស្តីអំពីពេលដែលលោកយេស៊ូទៅលេងក្រុងយេរូសាឡិមកាលនៅតូច បង្ហាញថាសាច់ញាតិរបស់លោកយេស៊ូនិងពួកអ្នកដែលពួកគាត់ស្គាល់ ប្រហែលជាធ្វើដំណើរបែបនេះជាក្រុម។ ពួកគាត់ប្រាកដជាមានបទពិសោធន៍យ៉ាងច្រើនក្នុងការធ្វើដំណើរ រៀបចំអាហារជាមួយគ្នា ហើយរៀបចំកន្លែងសម្រាកសមរម្យនៅកន្លែងដែលពួកគេមិនស្គាល់។ ប៉ុន្តែ ស្ថានភាពក្នុងការធ្វើដំណើរគឺមានសុវត្ថិភាព នេះជាមូលហេតុដែលលោកយេស៊ូដែលជាក្មេងអាយុ១២ឆ្នាំបានត្រូវអនុញ្ញាតឲ្យមានសេរីភាពខ្លះ។ បុណ្យនេះពិតជាឱកាសដែលមិនអាចបំភ្លេចបាន ជាពិសេសសម្រាប់ក្មេងៗ!—១៣ នៅពេលជនជាតិអ៊ីស្រាអែលទៅរស់នៅកន្លែងឆ្ងាយពីគ្នាខាងក្រៅព្រំដែននៃស្រុកកំណើតរបស់ពួកគេ ពួកអ្នកដែលចូលរួមបុណ្យទាំងនោះបានមកពីប្រទេសជាច្រើន។ នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ជនជាតិយូដានិងពួកអ្នកចូលសាសនាយូដាដែលមានចិត្តដឹងគុណចំពោះព្រះ បានធ្វើដំណើរទៅក្រុងយេរូសាឡិមពីកន្លែងឆ្ងាយៗ ដូចជាប្រទេសអ៊ីតាលី លីប៊ី កោះក្រេត តំបន់អាស៊ីប៉ែកខាងលិច និងតំបន់មេសូប៉ូតាមៀ។—សកម្ម. ២:៥-១១; ២០:១៦
១៤. តើជនជាតិអ៊ីស្រាអែលទទួលប្រយោជន៍យ៉ាងណាពីការចូលរួមបុណ្យប្រចាំឆ្នាំ?
១៤ សម្រាប់ជនជាតិអ៊ីស្រាអែលដែលស្មោះត្រង់ អ្វីដែលសំខាន់និងគួរឲ្យរំភើបចិត្តក្នុងការធ្វើដំណើរនេះគឺដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយមនុស្សរាប់ពាន់នាក់ឯទៀតដែលស្រឡាញ់លោក។ តើពួកអ្នកដែលចូលរួមនឹងមានអារម្មណ៍យ៉ាងណា? យើងអាចរកឃើញចម្លើយនៅក្នុងការណែនាំរបស់ព្រះយេហូវ៉ាដល់រាស្ត្ររបស់លោកស្តីអំពីបុណ្យខ្ទម៖ «ត្រូវឲ្យឯងនិងកូនប្រុសកូនស្រីឯង អរសប្បាយនៅវេលាបុណ្យរបស់ឯងនោះ ព្រមទាំងបាវប្រុសបាវស្រីឯងនឹងពួកលេវី ហើយនឹងអ្នកដទៃ ពួកកូនកំព្រានិងពួកស្រមេម៉ាយដែលនៅក្នុងទីក្រុងឯងផង ត្រូវឲ្យធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងអស់៧ថ្ងៃ នៅកន្លែងដែលព្រះយេហូវ៉ានឹងរើស ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់នឹងប្រទានពរដល់ឯង ចំពោះអស់ទាំងផលចំរើនរបស់ឯង ហើយក្នុងគ្រប់ទាំងការដែលដៃឯងធ្វើ ដូច្នេះឯងនឹងមានសេចក្ដីអំណរជាមិនខាន»។—ចោ. ១៦:១៤, ១៥; សូមអាន ម៉ាថាយ ៥:៣
ហេតុអ្វីយើងដឹងគុណព្រះចំពោះមហាសន្និបាតនៅសម័យនេះ?
១៥, ១៦. តើអ្នកបានលះបង់អ្វីខ្លះដើម្បីចូលរួមមហាសន្និបាត? ហេតុអ្វីការខំប្រឹងនេះគឺមានប្រយោជន៍?
១៥ ការប្រជុំគ្នាទាំងនេះនៅសម័យបុរាណពិតជាគំរូដ៏ប្រសើរមែនសម្រាប់រាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ! ទោះជាមានការផ្លាស់ប្ដូរជាច្រើនក្នុងអំឡុងរាប់រយឆ្នាំកន្លងទៅហើយក៏ដោយ លក្ខណៈសំខាន់ៗនៃមហាសន្និបាតមិនបានផ្លាស់ប្ដូរទេ។ នៅសម័យគម្ពីរ អ្នកចូលរួមមហាសន្និបាតត្រូវធ្វើការលះបង់ដើម្បីចូលរួមមហាសន្និបាតនោះ។ បងប្អូនជាច្រើននាក់នៅសព្វថ្ងៃនេះក៏ធ្វើដូច្នេះដែរ។ ប៉ុន្តែ យើងទទួលប្រយោជន៍សមនឹងការដែលយើងខំប្រឹងប្រែង។ ព្រឹត្ដិការណ៍ទាំងនេះនៅតែជាឱកាសសំខាន់ក្នុងការគោរពប្រណិប័តន៍ព្រះ។ មហាសន្និបាតផ្ដល់នូវព័ត៌មាននិងការយល់ដឹងដែលសំខាន់សម្រាប់ឲ្យយើងរក្សាចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះ។ មហាសន្និបាតជំរុញចិត្តយើងឲ្យធ្វើតាមអ្វីដែលយើងរៀន ជួយយើងឲ្យជៀសពីបញ្ហាផ្សេងៗ ហើយលើកទឹកចិត្តយើងឲ្យបន្តផ្ដោតអារម្មណ៍ទៅលើសកម្មភាពដែលនឹងផ្ដល់កម្លាំងចិត្តយើងឡើងវិញជាជាងធ្វើឲ្យយើងតានតឹងចិត្ត។—ទំនុក. ១២២:១-៤
១៦ មហាសន្និបាតតែងតែនាំឲ្យពួកអ្នកដែលចូលរួមមានអំណរ។ របាយការណ៍មួយស្តីអំពីមហាសន្និបាតដ៏ធំមួយនៅឆ្នាំ១៩៤៦បានសម្គាល់ថា៖ «គឺពិតជាសប្បាយរីករាយមែនដែលបានឃើញសាក្សីព្រះយេហូវ៉ាជាច្រើនពាន់នាក់អង្គុយជាមួយគ្នាយ៉ាងស្រួល ហើយថែមទាំងរីករាយក្នុងការស្ដាប់សំឡេងសាក្សីព្រះយេហូវ៉ាយ៉ាងច្រើនឥតគណនា ច្រៀងចម្រៀងរាជាណាចក្រដ៏សប្បាយរីករាយដើម្បីសរសើរព្រះយេហូវ៉ាអមជាមួយក្រុមតន្ត្រីដ៏ធំ»។ របាយការណ៍នេះបានបន្ថែមថា៖ «ផ្នែកកិច្ចបម្រើស្ម័គ្រចិត្តនៅមហាសន្និបាតកត់ឈ្មោះអ្នកធ្វើការដែលមកពីក្នុងចំណោមអ្នកចូលរួមសន្និបាត ដើម្បីមើលការខុសត្រូវលើផ្នែកផ្សេងៗ ហើយពួកគេសប្បាយនឹងបម្រើបងប្អូនរួមជំនឿ»។ តើអ្នកមានអារម្មណ៍រំភើបបែបនេះនៅមហាសន្និបាតប្រចាំតំបន់ ឬមហាសន្និបាតអន្តរជាតិដែរឬទេ?—ទំនុក. ១១០:៣; អេ. ៤២:១០-១២
១៧. ក្នុងពេលថ្មីៗនេះ តើការរៀបចំមហាសន្និបាតមានការផ្លាស់ប្ដូរយ៉ាងដូចម្ដេច?
១៧ មានការផ្លាស់ប្ដូរខ្លះក្នុងរបៀបរៀបចំមហាសន្និបាត។ ជាឧទាហរណ៍ រាស្ត្រខ្លះរបស់ព្រះនឹកចាំអំពីពេលដែលមហាសន្និបាតមានរយៈពេល៨ថ្ងៃ! មានកម្មវិធីនៅពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។ ក្នុងកម្មវិធីមហាសន្និបាតតែងតែមានការរៀបចំផ្សព្វផ្សាយ។ ផ្នែកខ្លះចាប់ផ្ដើមនៅម៉ោង៩ព្រឹក ហើយជារឿយៗមានកម្មវិធីរហូតដល់ម៉ោង៩យប់។ អ្នកធ្វើការស្ម័គ្រចិត្តខិតខំធ្វើការយ៉ាងខ្លាំងហើយធ្វើការច្រើនម៉ោងដើម្បីរៀបចំអាហារពេលព្រឹក អាហារថ្ងៃត្រង់និងអាហារល្ងាចសម្រាប់អ្នកដែលបានចូលរួម។ សព្វថ្ងៃនេះ កាលវិភាគកម្មវិធីមហាសន្និបាតគឺខ្លីជាងមុន ហើយក្រុមគ្រួសារនីមួយៗឬបុគ្គលម្នាក់ៗរៀបចំម្ហូបដោយខ្លួនគាត់ទុកជាមុន ដើម្បីផ្ដោតអារម្មណ៍ថែមទៀតទៅលើកម្មវិធីដែលផ្ដល់សេចក្ដីបង្រៀនពីគម្ពីរដែលប្រៀបដូចជាអាហារ។
១៨, ១៩. តើផ្នែកអ្វីខ្លះនៃមហាសន្និបាតដែលអ្នកទន្ទឹងរង់ចាំ ហើយហេតុអ្វី?
១៨ មានអ្វីក្នុងកម្មវិធីមហាសន្និបាតដែលយើងតែងតែទន្ទឹងរង់ចាំ ហើយដែលជាផ្នែកនៃមហាសន្និបាតរបស់យើងតាំងពីយូរយារមកហើយ។ ជាឧទាហរណ៍ យើងទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជា«អាហារ . . . តាមត្រូវពេល» ដែលជួយយើងឲ្យយល់ទំនាយនិងសេចក្ដីបង្រៀនក្នុងគម្ពីរច្បាស់ជាង មិនត្រឹមតែតាមរយៈសុន្ទរកថាប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈសៀវភៅថ្មីៗដែលចេញនៅមហាសន្និបាតដែរ។ (ម៉ាថ. ២៤:៤៥) ជារឿយៗសៀវភៅថ្មីៗទាំងនេះជាឧបករណ៍ដែលជួយពួកអ្នកដែលមានចិត្តស្មោះឲ្យអបអរនឹងសេចក្ដីពិតនៃបទគម្ពីរ។ ឈុតសម្ដែងដែលមានមូលដ្ឋានលើគម្ពីរ លើកទឹកចិត្តមនុស្សទាំងចាស់ទាំងក្មេងឲ្យពិនិត្យមើលបំណងចិត្តរបស់ពួកគេ ហើយការពារពួកគេពីការបង្ខិតបង្ខំដែលមកពីគំនិតខុសឆ្គងរបស់ពិភពលោកដែលមិនមកពីព្រះ។ ម្យ៉ាងទៀត សុន្ទរកថាសម្រាប់ពិធីជ្រមុជទឹកផ្ដល់ឱកាសឲ្យយើងទាំងអស់គ្នា ពិចារណាឡើងវិញនូវអ្វីដែលយើងចាត់ទុកថាសំខាន់បំផុតក្នុងជីវិតយើង ហើយជួយយើងឲ្យមានអំណរដោយឃើញអ្នកឯទៀតបង្ហាញការប្រគល់ខ្លួនរបស់ពួកគេជូនព្រះយេហូវ៉ាដោយទទួលការជ្រមុជទឹក។
១៩ មហាសន្និបាតដែលជាផ្នែកមួយនៃការគោរពប្រណិប័តន៍ពិតដែលមានជាយូរយារមកហើយ ជួយរាស្ត្រដ៏សប្បាយរីករាយរបស់ព្រះយេហូវ៉ាឲ្យបម្រើលោកតាមរបៀបត្រឹមត្រូវក្នុងគ្រាដ៏លំបាក។ ការជួបជុំគ្នាបែបនេះ លើកទឹកចិត្តយើងឲ្យបម្រើព្រះកាន់តែខ្លាំងឡើង ផ្ដល់ឱកាសឲ្យយើងជួបមិត្តភក្ដិថ្មី ជួយយើងឲ្យស្រឡាញ់បងប្អូនរួមជំនឿរបស់យើង ហើយជាវិធីដ៏សំខាន់ដែលព្រះយេហូវ៉ាឲ្យពរនិងថែទាំរាស្ត្ររបស់លោក។ មែនហើយ យើងម្នាក់ៗចង់រៀបចំទុកជាមុនដើម្បីចូលរួមមហាសន្និបាត និងដើម្បីទទួលប្រយោជន៍ពីកម្មវិធីទាំងអស់នៃមហាសន្និបាតនីមួយៗ។—សុភ. ១០:២២
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ៣០]
មហាសន្និបាតអន្តរជាតិឆ្នាំ១៩៥០ នៅក្រុងញូវយ៉ក
[រូបភាពនៅទំព័រ៣២]
ម៉ូសាំប៊ិច
[រូបភាពនៅទំព័រ៣២]
កូរ៉េខាងត្បូង