អនុស្សាវរីយ៍ពីសម័យមុន ពួកគាត់បានកាន់ជំហរមាំមួនក្នុងអំឡុង«គ្រាល្បងល» លេង ពួកគាត់បានកាន់ជំហរមាំមួនក្នុងអំឡុង«គ្រាល្បងល» ក្នុងអំឡុងសង្គ្រាមលោកលើកទី១ មនុស្សជាច្រើននាក់ដឹងថា និស្សិតគម្ពីរមិនចូលរួមធ្វើសង្គ្រាមទេ។ (អេ. ២:២-៤; យ៉ូន. ១៨:៣៦; អេភ. ៦:១២) តើមានអ្វីកើតឡើងដល់អ្នកបម្រើរបស់ព្រះនៅប្រទេសអង់គ្លេស? បងប្រុសហេនរី ហ៊ូតសុន នៅឆ្នាំ១៩១៦ មានច្បាប់មួយបានត្រូវអនុម័តនៅប្រទេសអង់គ្លេស ច្បាប់នេះចែងថា បុរសដែលមិនទាន់រៀបការចាប់ពីអាយុ១៨ឆ្នាំរហូតដល់៤០ឆ្នាំ គួរធ្វើជាទាហាន។ ច្បាប់នេះអនុញ្ញាតឲ្យអស់អ្នកដែលបដិសេធដោយសារ«សាសនាឬដោយសារសមត្ថភាពវិនិច្ឆ័យរបស់ពួកគេមិនអនុញ្ញាត»រួចពីកាតព្វកិច្ចយោធា។ រដ្ឋាភិបាលបានបង្កើតតុលាការដើម្បីសម្រេចថាអ្នកណាអាចរួចពីកាតព្វកិច្ចយោធានិងថាតើពួកគេអាចរួចក្នុងកម្រិតណា។ ទោះជាច្បាប់នេះបានត្រូវអនុម័តហើយក៏ដោយ និស្សិតគម្ពីរខ្លះមិនបានរួចពីការបំពេញកាតព្វកិច្ចយោធាឡើយ ហេតុនេះនិស្សិតគម្ពីរប្រហែលជា៤០នាក់បានត្រូវជាប់គុក ហើយ៨នាក់ទៀតបានត្រូវបញ្ជូនទៅសមរភូមិនៅប្រទេសបារាំង។ ទង្វើដ៏អយុត្ដិធម៌នេះបានធ្វើឲ្យបងប្អូននៅប្រទេសអង់គ្លេសសរសេរសំបុត្រទៅនាយករដ្ឋមន្ដ្រីហឺបឺត អាសហ្គីត តវ៉ានឹងការចាប់ដាក់គុកនេះ ហើយក្នុងសំបុត្រនោះរួមមានហត្ថលេខារបស់មនុស្ស៥.៥០០នាក់ដែរ។ ក្រោយមកមានដំណឹងថានិស្សិតគម្ពីរទាំង៨នាក់ដែលបានត្រូវបញ្ជូនទៅប្រទេសបារាំង បានត្រូវកាត់ទោសឲ្យស្លាប់ដោយបាញ់សម្លាប់ ដោយសារពួកគាត់មិនព្រមច្បាំងក្នុងសមរភូមិ។ ប៉ុន្ដែពេលដែលបងប្រុសទាំងនោះឈរជាជួរដើម្បីឲ្យទាហានបាញ់សម្លាប់ គេបានប្ដូរទោសពួកគាត់ទៅជាជាប់គុក១០ឆ្នាំវិញ។ ពួកគាត់បានត្រឡប់មកប្រទេសអង់គ្លេសវិញដើម្បីជាប់គុកស៊ីវិល។ បងប្រុសជេម ស្កុត កាលដែលសង្គ្រាមនៅតែអូសបន្លាយ ច្បាប់នោះបានត្រូវប្ដូរដោយឲ្យបុរសដែលរៀបការហើយចូលរួមធ្វើសង្គ្រាម។ គេបានសាកល្បងលើករឿងក្ដីមួយទៅតុលាការនៅក្រុងម៉ានឆេស្ទើនៅប្រទេសអង់គ្លេស ចុងចោទក្នុងរឿងក្ដីនេះគឺបងប្រុសហេនរី ហ៊ូតសុន ដែលជាគ្រូពេទ្យ និងជានិស្សិតគម្ពីរ។ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ១៩១៦ តុលាការបានកាត់សេចក្ដីថាពួកគាត់មិនបានធ្វើតាមអ្វីដែលរដ្ឋាភិបាលតម្រូវ បានផាកពិន័យ ហើយបញ្ជូនឲ្យទៅធ្វើជាទាហាន។ នៅពេលដំណាលគ្នានោះ មានដំណឹងថាមានរឿងក្ដីមួយទៀតនៅក្រុងអេដិនបឺក នៅប្រទេសស្កុតលែន។ ជេម ស្កុតដែលមានអាយុ២៥ឆ្នាំដែលជាអ្នកត្រួសត្រាយ មិនបានត្រូវរកឃើញថាមានកំហុសទេ។ រាជរដ្ឋាភិបាលចង់លើករឿងនេះទៅសាលាឧទ្ធរណ៍ ប៉ុន្ដែពួកគេបានឈប់ប្ដឹងតវ៉ាបន្ដទៀត ដើម្បីផ្ដោតអារម្មណ៍ទៅលើរឿងក្ដីមួយទៀតដែលគេសាកល្បងវិនិច្ឆ័យនៅក្រុងឡុងដ៍។ ម្ដងនេះបងប្រុសម្នាក់ឈ្មោះហឺបឺត ឃីបបានត្រូវរកឃើញថាមានកំហុស បានត្រូវផាកពិន័យ ហើយបញ្ជូនឲ្យទៅធ្វើជាទាហាន។ នៅខែកញ្ញា ឆ្នាំ១៩១៦មានបងប្អូនទាំងអស់២៦៤នាក់បានដាក់ពាក្យស្នើសុំដើម្បីរួចពីកាតព្វកិច្ចយោធា។ ហេតុនេះ មានបងប្អូន៥នាក់បានត្រូវដោះលែង ១៥៤នាក់បានត្រូវបញ្ជូនឲ្យទៅ«ធ្វើកិច្ចការដែលជាប្រយោជន៍ដល់ជាតិ» ២៣នាក់ត្រូវទៅធ្វើជាទាហានដែលមិនចាំបាច់ចូលច្បាំង ៨២នាក់បានត្រូវបញ្ជូនឲ្យធ្វើជាកងទ័ព ហើយខ្លះទៀតកាត់ទោសដោយតុលាការយោធា ក្រោយមកបានជាប់គុក។ មនុស្សជាច្រើននាក់បានជំទាស់នឹងការប្រព្រឹត្ដយ៉ាងសាហាវទៅលើបុរសទាំងនេះ ដូច្នេះរដ្ឋាភិបាលបានបញ្ជូនពួកគេពីគុកដែលគ្រប់គ្រងដោយយោធាទៅជំរុំធ្វើការងារស៊ីវិលវិញ។ បងប្រុសប្រៃស៍ យូស បងអេតហ្គឺ ក្លេ និងបងប្រៃស៍ យូស ដែលក្រោយមកបានបម្រើជាអ្នកត្រួតពិនិត្យការិយាល័យសាខានៅប្រទេសអង់គ្លេស បានធ្វើទំនប់ទឹកនៅតំបន់វ៉េលស៍។ ម្យ៉ាងទៀត ហឺបឺត ស៊ីនយឺជាមនុស្សម្នាក់ក្នុងចំណោម៨នាក់ដែលបានត្រឡប់ពីប្រទេសបារាំងវិញ បានត្រូវបញ្ជូនទៅគុកឈ្មោះវ៉េកឃឺហ្វីល នៅតំបន់យ៉កស៊ីអឺ។ អ្នកឯទៀតបានត្រូវបញ្ជូនឲ្យធ្វើជាកម្មករក្រោមស្ថានភាពយ៉ាងលំបាកវេទនានៅក្នុងគុកឈ្មោះដាតម័រ ជាកន្លែងដែលពោរពេញទៅដោយអ្នកជាប់គុកដោយសារសមត្ថភាពវិនិច្ឆ័យរបស់ពួកគេមិនអនុញ្ញាតឲ្យធ្វើជាទាហាន។ ហ្វ្រេង ផ្លាតគឺជានិស្សិតគម្ពីរម្នាក់ដែលបានយល់ព្រមបំពេញភារកិច្ចណាដែលមិនទាក់ទងនឹងការធ្វើសង្គ្រាម បានរងការបៀតបៀនយ៉ាងសាហាវឃោរឃៅអស់រយៈពេលយ៉ាងយូរ ដោយសារគាត់បានបដិសេធមិនព្រមប្រយុទ្ធគ្នាពេលដែលគេបញ្ជាឲ្យគាត់ធ្វើដូច្នេះ។ អេគឺសឺន ប៉ាជឺតដែលបានរៀនសេចក្ដីពិតមិនយូរប៉ុន្មានក្រោយពីគាត់បានចូលធ្វើទាហាន ក៏បានរងទណ្ឌកម្មយ៉ាងសាហាវដែរពីពួកមេទាហាន ដោយសារគាត់មិនព្រមចេញច្បាំង។ បងប្រុសហឺបឺត ស៊ីនយឺ ទោះជាបងប្អូនយើងនៅសម័យនោះមិនយល់យ៉ាងពេញលេញថាការកាន់ជំហរអព្យាក្រឹតក្នុងរឿងនយោបាយទាក់ទងនឹងរឿងអ្វីខ្លះក៏ដោយ ពួកគាត់ខំប្រឹងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ដ។ បងប្អូនដែលមានឈ្មោះក្នុងអត្ថបទនេះបានទុកគំរូយ៉ាងល្អស្ដីអំពីការកាន់ជំហរអព្យាក្រឹតក្នុងរឿងនយោបាយក្នុងអំឡុង«គ្រាល្បងល»យ៉ាងខ្លាំង។ (បប. ៣:១០) (ដកស្រង់ចេញពីអនុស្សាវរីយ៍ពីសម័យមុននៅប្រទេសអង់គ្លេស)។ ថយ បន្ទាប់ លោកអ្នកក៏ប្រហែលជាចូលចិត្តដែរ សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា ហេតុអ្វីសាក្សីព្រះយេហូវ៉ារក្សាអព្យាក្រឹតភាពក្នុងរឿងនយោបាយ? តើពួកគេរំខានដល់សន្ដិសុខជាតិឬទេ? Print ចែក ចែក ពួកគាត់បានកាន់ជំហរមាំមួនក្នុងអំឡុង«គ្រាល្បងល» ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា ពួកគាត់បានកាន់ជំហរមាំមួនក្នុងអំឡុង«គ្រាល្បងល» ខ្មែរ ពួកគាត់បានកាន់ជំហរមាំមួនក្នុងអំឡុង«គ្រាល្បងល» https://cms-imgp.jw-cdn.org/img/p/2013369/univ/art/2013369_univ_sqr_xl.jpg