«សូមមើលរូបភាព!» លេង «សូមមើលរូបភាព!» តើអ្នកនិយាយពាក្យនេះប៉ុន្មានដងប្រាប់ខ្លួនអ្នកឬអ្នកឯទៀត ពេលអ្នកបើកទៅទំព័រអត្ថបទថ្មីនៃទស្សនាវដ្ដីនេះ? គំនូរនិងរូបថតស្អាតៗដែលបានត្រូវរៀបចំឡើងយ៉ាងផ្ចិតផ្ចង់គឺសម្រាប់គោលបំណងមួយ។ គំនូរនិងរូបភាពជាជំនួយក្នុងការបង្រៀនដែលជួយយើងឲ្យគិតនិងដាស់អារម្មណ៍យើង។ គំនូរនិងរូបភាពអាចមានប្រយោជន៍ ជាពិសេសពេលយើងរៀបចំសម្រាប់ការសិក្សាទស្សនាវដ្ដីប៉មយាមនិងរួមចំណែកឆ្លើយចម្លើយក្នុងអំឡុងការសិក្សានោះ។ ជាឧទាហរណ៍ សូមគិតអំពីមូលហេតុដែលរូបភាពទី១នៃអត្ថបទសិក្សានីមួយៗបានត្រូវជ្រើសរើសសម្រាប់អត្ថបទនោះ។ តើរូបភាពនោះបង្ហាញអំពីអ្វី? តើរូបភាពនោះទាក់ទងនឹងចំណងជើងនៃអត្ថបទឬបទគម្ពីរដែលជាប្រធាននៃអត្ថបទនោះយ៉ាងដូចម្ដេច? សូមគិតថារូបភាពទាំងអស់ឯទៀតទាក់ទងយ៉ាងណានឹងប្រធានដែលកំពុងពិភាក្សា ហើយទាក់ទងនឹងជីវិតរបស់អ្នកផ្ទាល់។ អ្នកដឹកនាំការសិក្សាទស្សនាវដ្ដីប៉មយាមគួរទុកឱកាសឲ្យបងប្អូនផ្ដល់យោបល់អំពីរូបភាពនីមួយៗ និងឲ្យបងប្អូនប្រាប់ថា រូបភាពនោះទាក់ទងយ៉ាងណានឹងមេរៀន ហើយមានឥទ្ធិពលយ៉ាងណាមកលើពួកគាត់ផ្ទាល់។ ក្នុងករណីខ្លះ ចំណងជើងដែលនៅជាប់រូបភាពប្រាប់ថារូបភាពនោះទាក់ទងនឹងវគ្គមួយណា។ ក្នុងករណីផ្សេងទៀត អ្នកដឹកនាំអាចសម្រេចចិត្ដថាវគ្គមួយណាដែលល្អបំផុតដើម្បីពិភាក្សាអំពីរូបភាពនីមួយៗ។ តាមរបៀបនេះ បងប្អូនទាំងអស់គ្នានឹងទទួលប្រយោជន៍យ៉ាងពេញលេញពីអ្វីដែលបានរៀបចំដើម្បីជួយអ្នកអានឲ្យគិតឃើញរូបភាពនៅក្នុងមេរៀនដែលមានក្នុងបណ្ដាំរបស់ព្រះ។ បងប្រុសម្នាក់បាននិយាយអំពីរូបភាពថា ក្រោយពីបានអានអត្ថបទដែលបានសរសេរយ៉ាងល្អ ហើយមានរូបភាពបន្ថែមទៀត នេះហាក់ដូចជាការបរិភោគអាហារដ៏ឈ្ងុយឆ្ងាញ់ហើយមានបង្អែមទៀត។ ថយ បន្ទាប់ Print ចែក ចែក «សូមមើលរូបភាព!» ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា «សូមមើលរូបភាព!» ខ្មែរ «សូមមើលរូបភាព!» https://cms-imgp.jw-cdn.org/img/p/2013528/univ/art/2013528_univ_sqr_xl.jpg