ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា សីហា ២០១៣

ទស្សនាវដ្ដីលេខនេះបង្ហាញអំពីរបៀបដែលយើងអាចនៅបរិសុទ្ធ ហើយមានប្រយោជន៍ក្នុងកិច្ចការរបស់ព្រះ និងអំពីរបៀបដែលយើងអាចជៀសវាងពីការបន្ទោសព្រះចំពោះបញ្ហារបស់យើង ហើយរបៀបយកឈ្នះការធ្លាក់ទឹកចិត្ដ។

អ្នករាល់គ្នាបានត្រូវញែកចេញជាបរិសុទ្ធ

សូមពិចារណាអំពីកត្ដា៤យ៉ាងដែលអាចជួយយើងឲ្យនៅបរិសុទ្ធ ហើយមានប្រយោជន៍ក្នុងកិច្ចបម្រើព្រះ។

សំណួរពីអ្នកអាន

តើជាការសមរម្យឬទេ ដែលឪពុកម្ដាយដែលជាគ្រិស្ដសាសនិកអង្គុយនៅកិច្ចប្រជុំជាមួយកូនដែលបានត្រូវបណ្ដាច់មិត្ដភាព?

ជីវប្រវត្ដិ

ព្រះយេហូវ៉ា‹ទទួលយកបន្ទុកខ្ញុំរាល់ៗថ្ងៃ›

ទោះជាមានបញ្ហាធ្ងន់ធ្ងរខាងសុខភាព តើអ្វីបានជួយបងស្រីម្នាក់ដែលមកពីប្រទេសណាមីប៊ីឲ្យបម្រើជាអ្នកត្រួសត្រាយយ៉ាងសប្បាយរីករាយអស់រយៈពេលជាង២០ឆ្នាំ?

សូមកុំ«អន់ចិត្ដចំពោះព្រះយេហូវ៉ា»ឡើយ

មនុស្សខ្លះបានខឹងនឹងព្រះក្នុងចិត្ដ។ ពួកគេបន្ទោសព្រះចំពោះបញ្ហារបស់ពួកគេ។ តើយើងអាចជៀសពីអន្ទាក់នេះយ៉ាងដូចម្ដេច?

ឪពុកម្ដាយទាំងឡាយ ចូរបង្ហាត់បង្រៀនកូនតាំងពីពួកគេជាទារកនៅឡើយ

តើឪពុកម្ដាយអាចចាប់ផ្ដើមបង្ហាត់បង្រៀនកូនតាំងពីពេលណា? តើការបង្ហាត់បង្រៀននេះរួមបញ្ចូលអ្វីខ្លះ?

ចូរគិតអំពីគ្នាទៅវិញទៅមក ហើយផ្ដល់ការលើកទឹកចិត្ដ

តើតាមរបៀបណាយើងអាចជួយគ្នាទៅវិញទៅមកឲ្យបម្រើព្រះដោយស្មោះត្រង់ ទោះជាពេលយើងមានបញ្ហាក៏ដោយ?

ចូរពិចារណាថាអ្នករាល់គ្នាគួរជាមនុស្សប្រភេទណា

សាថានមិនចង់ឲ្យយើងទទួលការពេញចិត្ដពីព្រះទេ។ តើយើងអាចធ្វើអ្វីដើម្បីការពារចំណងមិត្ដភាពរវាងយើងនិងព្រះយេហូវ៉ា?

អេលីសេបានឃើញរទេះចម្បាំងដែលសុទ្ធតែជាភ្លើង ចុះអ្នកវិញ?

អេលីសេបានបណ្ដុះឲ្យមានជំនឿដ៏មុតមាំ ហើយទុកចិត្ដទាំងស្រុងលើព្រះយេហូវ៉ា។ តើយើងរៀនអ្វីពីគំរូរបស់គាត់?

អនុស្សាវរីយ៍​ពី​សម័យ​មុន

ស្ដេចអង្គនោះរំភើបចិត្ដខ្លាំងណាស់!

សូមអានអំពីរបៀបដែលស្ដេចមួយអង្គនៃប្រទេសស្វាហ្ស៊ីឡង់សប្បាយនឹងរៀនសេចក្ដីពិតក្នុងគម្ពីរ។