លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការរំលឹករបស់ព្រះយេហូវ៉ាគឺគួរឲ្យទុកចិត្ដ

ការរំលឹករបស់ព្រះយេហូវ៉ាគឺគួរឲ្យទុកចិត្ដ

«សេចក្ដីបន្ទាល់[«ការរំលឹក»]នៃព្រះយេហូវ៉ាជាពិត ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា»។—ទំនុក. ១៩:៧; ព.ថ.

. តើរាស្ដ្ររបស់ព្រះបានពិភាក្សាប្រធានបទអ្វីខ្លះជាទៀងទាត់ ហើយតើយើងទទួលប្រយោជន៍អ្វីខ្លះពីការពិនិត្យឡើងវិញនូវប្រធានបទទាំងនោះ?

ពេលអ្នករៀបចំទស្សនាវដ្ដីប៉មយាមសម្រាប់ការសិក្សានៅសប្ដាហ៍ខាងមុខ តើអ្នកធ្លាប់គិតថា៖ ‹យើងធ្លាប់បានពិចារណាប្រធានបទនេះពីមុនហើយ មែនទេ?›។ ប្រសិនបើអ្នកធ្លាប់បានចូលរួមជាមួយនឹងក្រុមជំនុំគ្រិស្ដសាសនិកអស់មួយរយៈពេល អ្នកទំនងជាបានកត់សម្គាល់ថាប្រធានបទខ្លះបានត្រូវលើកយកមកពិភាក្សាម្ដងហើយម្ដងទៀត។ យើងសិក្សាជាទៀងទាត់អំពីរាជាណាចក្ររបស់ព្រះ ថ្លៃលោះ កិច្ចការបង្រៀនអ្នកទៀតឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូ និងគុណសម្បត្ដិមួយចំនួន ដូចជាសេចក្ដីស្រឡាញ់ និងជំនឿជាដើម។ ការពិនិត្យឡើងវិញនូវប្រធានបទទាំងនេះ ជួយយើងឲ្យមានជំនឿមាំមួន និងឲ្យ«ក្លាយទៅជាអ្នកដែលប្រព្រឹត្ដតាមបណ្ដាំរបស់ព្រះ មិនគ្រាន់តែជាអ្នកដែលបណ្ដាំរបស់ព្រះ»ប៉ុណ្ណោះទេ។—យ៉ា. ១:២២

. () តើការរំលឹករបស់ព្រះយេហូវ៉ាច្រើនតែសំដៅទៅលើអ្វីខ្លះ? () តើការរំលឹករបស់ព្រះខុសគ្នាពីច្បាប់របស់មនុស្សយ៉ាងដូចម្ដេច?

ពាក្យហេប្រឺជានាមដែលបកប្រែថា«ការរំលឹក»ច្រើនតែសំដៅទៅលើច្បាប់ បង្គាប់ និងវិន័យផ្សេងដែលព្រះបានផ្ដល់ឲ្យរាស្ដ្ររបស់លោក។ មិនដូចច្បាប់របស់មនុស្សដែលច្រើនតែកែប្រែ ឬធ្វើឲ្យថ្មីជាង ច្បាប់និងវិន័យរបស់ព្រះយេហូវ៉ាគឺគួរឲ្យទុកចិត្ដជានិច្ច។ ទោះជាច្បាប់ខ្លះក្នុងចំណោមច្បាប់ទាំងនោះបានត្រូវចែងសម្រាប់ពេលណាមួយស្ថានភាពណាមួយក្ដី ច្បាប់ទាំងនោះមិនដែលខុសមានចំណុចខ្វះខាតឡើយ។ អ្នកតែងទំនុកតម្កើងបាននិយាយថា«សេចក្ដីបន្ទាល់របស់ទ្រង់ សុទ្ធតែសុចរិតនៅជាដរាប»។—ទំនុក. ១១៩:១៤៤

៣, ៤. () តើការរំលឹករបស់ព្រះយេហូវ៉ារួមបញ្ចូលអ្វី? () តើបណ្ដាជនអ៊ីស្រាអែលនឹងទទួលប្រយោជន៍អ្វី បើពួកគេបានធ្វើតាមការរំលឹកទាំងនោះ?

ជួនកាល អ្នកប្រហែលជាបានកត់សម្គាល់ថា ការរំលឹករបស់ព្រះយេហូវ៉ារួមបញ្ចូលការព្រមាន។ ប្រជាជាតិអ៊ីស្រាអែលបានទទួលការព្រមានជាទៀងទាត់តាមរយៈអ្នកប្រកាសទំនាយរបស់ព្រះ។ ជាឧទាហរណ៍ មិនយូរមុនជនជាតិអ៊ីស្រាអែលចូលទៅក្នុងស្រុកដែលព្រះបានសន្យា ម៉ូសេបានព្រមានពួកគេថា«ចូរប្រយ័តចុះ ក្រែងចិត្ដឯងរាល់គ្នាត្រូវសេចក្ដីល្បួងហើយបែរចេញ ទៅគោរពប្រតិបត្ដិក្រាបថ្វាយ បង្គំដល់ព្រះដទៃ រួចសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាឆួលឡើងទាស់នឹងឯង»។ (ចោ. ១១:១៦, ១៧) គម្ពីរបង្ហាញថាព្រះបានផ្ដល់ការរំលឹកជាច្រើនដែលមានប្រយោជន៍ដល់រាស្ដ្ររបស់លោក។

ក្នុងឱកាសជាច្រើនទៀត ព្រះយេហូវ៉ាបានដាស់តឿនបណ្ដាជនអ៊ីស្រាអែលឲ្យកោតខ្លាចលោក ធ្វើតាមពាក្យរបស់លោក និងធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ។ (ចោ. ៤:២៩-៣១; ៥:២៨, ២៩) ប្រសិនបើពួកគេបានធ្វើតាមការរំលឹកទាំងនោះ ពួកគេច្បាស់ជាទទួលពរជាច្រើនពីព្រះ។—លេវី. ២៦:៣-៦; ចោ. ២៨:១-

តើជនជាតិអ៊ីស្រាអែលបានប្រព្រឹត្ដយ៉ាងណាចំពោះការរំលឹករបស់ព្រះ?

. ហេតុអ្វីព្រះយេហូវ៉ាបានតយុទ្ធជំនួសស្ដេចហេសេគា?

ក្នុងប្រវត្ដិសាស្ដ្រដ៏ច្របូកច្របល់របស់ជនជាតិអ៊ីស្រាអែល ព្រះបានធ្វើតាមពាក្យសន្យារបស់លោក។ ជាឧទាហរណ៍ ពេលដែលសានហេរីប ដែលជាស្ដេចនៃជនជាតិអាសស៊ើរ បានលុកលុយស្រុកយូដា ហើយបានគំរាមថានឹងទម្លាក់ស្ដេចហេសេគា ព្រះយេហូវ៉ាបានធ្វើអន្ដរាគមន៍ដោយបញ្ជូនទេវតាមួយរូប។ គ្រាន់តែមួយយប់ប៉ុណ្ណោះ ទេវតារបស់ព្រះបានបំផ្លាញ«មនុស្សខ្លាំងពូកែ ដែលមានចិត្ដក្លាហាន»ក្នុងកងទ័ពរបស់ជនជាតិអាសស៊ើរ ច្រើនដល់ម៉្លេះបានជាសានហេរីបបានត្រូវបង្ខំឲ្យត្រឡប់ទៅស្រុកវិញទាំងអាម៉ាស់មុខ។ (២រប. ៣២:២១; ២ព. ១៩:៣៥) ហេតុអ្វីព្រះបានតយុទ្ធជំនួសស្ដេចហេសេគា? ពីព្រោះ«[ហេសេគា]កាន់ខ្ជាប់តាមព្រះយេហូវ៉ា ឥតលាបង់លែងតាមទ្រង់ឡើយ គឺបានកាន់តាមអស់ទាំងក្រិត្យក្រម»។—២ព. ១៨:១, ៥, ៦

ការរំលឹករបស់ព្រះយេហូវ៉ាបានជំរុញចិត្ដយ៉ូសៀសឲ្យចាត់វិធានការដើម្បីជាប្រយោជន៍ដល់ការគោរពប្រណិប័តន៍ពិត (សូមមើលវគ្គ)

. តើស្ដេចយ៉ូសៀសបានទុកចិត្ដព្រះយេហូវ៉ាយ៉ាងដូចម្ដេច?

គំរូមួយទៀតអំពីអ្នកដែលស្ដាប់បង្គាប់ព្រះយេហូវ៉ាគឺស្ដេចយ៉ូសៀស។ តាំងពីយ៉ូសៀសនៅក្មេងគឺអាយុឆ្នាំនៅឡើយ គាត់បាន«ប្រព្រឹត្ដសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា . . . ឥតងាកបែរទៅខាងស្ដាំខាងឆ្វេងឡើយ»។ (២រប. ៣៤:១, ២) យ៉ូសៀសបានបង្ហាញថាគាត់បានទុកចិត្ដព្រះយេហូវ៉ាដោយបំផ្លាញរូបព្រះពីក្នុងស្រុក ហើយរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ។ ដោយធ្វើដូច្នេះ មិនត្រឹមតែយ៉ូសៀសប៉ុណ្ណោះទេដែលបានទទួលពរ ប៉ុន្ដែប្រជាជាតិទាំងមូលក៏បានទទួលពរដែរ។—សូមអាន របាក្សត្រទី២ ៣៤:៣១-៣៣

. ពេលដែលបណ្ដាជនអ៊ីស្រាអែលមិនយកចិត្ដទុកដាក់នឹងការរំលឹករបស់ព្រះយេហូវ៉ា តើពួកគេទទួលលទ្ធផលអ្វី?

ប៉ុន្ដែគួរឲ្យស្ដាយ រាស្ដ្ររបស់ព្រះមិនតែងតែទុកចិត្ដទាំងស្រុងលើការរំលឹករបស់ព្រះយេហូវ៉ាទេ។ អស់ជាច្រើនសតវត្សរ៍ ពួកគេជួនណាស្ដាប់បង្គាប់ ជួនណាមិនស្ដាប់បង្គាប់ទេ។ ពេលដែលជំនឿរបស់ពួកគេចុះខ្សោយ ពួកគេច្រើនតែ«ត្រូវបក់ផាត់ទៅនេះទៅនោះដោយខ្យល់នៃសេចក្ដីបង្រៀនគ្រប់បែបយ៉ាង» ដូចសាវ័កប៉ូលបាននិយាយ។ (អេភ. ៤:១៣, ១៤) ដូចបានទាយទុកក្នុងគម្ពីរ ពេលដែលពួកគេមិនបានទុកចិត្ដលើការរំលឹករបស់ព្រះ ពួកគេទទួលបានលទ្ធផលដ៏ជូរចត់។—លេវី. ២៦:២៣-២៥; យេ. ៥:២៣-២៥

. តើយើងអាចទាញមេរៀនពីគំរូរបស់បណ្ដាជនអ៊ីស្រាអែលយ៉ាងដូចម្ដេច?

តើតាមរបៀបណាយើងអាចទទួលប្រយោជន៍ពីគំរូរបស់បណ្ដាជន អ៊ីស្រាអែល? ដូចបណ្ដាជនអ៊ីស្រាអែល រាស្ដ្ររបស់ព្រះនៅសព្វថ្ងៃនេះទទួលឱវាទនិងការប្រដៅតម្រង់។ (២ពេ. ១:១២) បណ្ដាំរបស់ព្រះដែលលោកបានដឹកនាំឲ្យសរសេរ អាចរំលឹកយើងនៅគ្រប់ពេលវេលាកាលណាយើងអានគម្ពីរ។ ដោយសារយើងមានសេរីភាព យើងអាចសម្រេចចិត្ដធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ា ឬយើងអាចធ្វើអ្វីដែលយើងយល់ថាត្រឹមត្រូវ។ (សុភ. ១៤:១២) សូមយើងពិចារណាអំពីមូលហេតុខ្លះដែលយើងអាចទុកចិត្ដលើការរំលឹករបស់ព្រះយេហូវ៉ា និងអំពីរបៀបដែលយើងទទួលប្រយោជន៍ពីការធ្វើតាមការរំលឹកទាំងនោះ។

ចូរចុះចូលនឹងព្រះ ហើយមានជីវិតរស់នៅ

. ពេលបណ្ដាជនអ៊ីស្រាអែលនៅទីរហោស្ថានតំបន់ស្ងាត់ជ្រងំ តើតាមរបៀបណាព្រះយេហូវ៉ាបានធ្វើឲ្យពួកគេជឿជាក់ថាលោកកំពុងគាំទ្រពួកគេ?

ពេលបណ្ដាជនអ៊ីស្រាអែលបានចាប់ផ្ដើមធ្វើដំណើរឆ្លងកាត់«ទីរហោស្ថាន . . . គួរស្ញែងខ្លាច»អស់៤០ឆ្នាំ ព្រះយេហូវ៉ាមិនបានប្រាប់ពួកគេយ៉ាងល្អិតល្អន់ជាមុនអំពីរបៀបដែលលោកនឹងណែនាំ ការពារ និងថែរក្សាពួកគេទេ។ ប៉ុន្ដែលោកបានបង្ហាញម្ដងហើយម្ដងទៀតថា ពួកគេអាចទុកចិត្ដលោកនិងការណែនាំរបស់លោក។ ដោយប្រើបង្គោលពពកនៅពេលថ្ងៃនិងបង្គោលភ្លើងនៅពេលយប់ ព្រះយេហូវ៉ាបានរំលឹកបណ្ដាជនអ៊ីស្រាអែលថា លោកកំពុងគាំទ្រពួកគេ កាលដែលលោកដឹកនាំពួកគេឆ្លងកាត់តំបន់ដែលពិបាករស់នៅនោះ។ (ចោ. ១:១៩; និក្ខ. ៤០:៣៦-៣៨) លោកក៏បានផ្ដល់ឲ្យពួកគេនូវអ្វីដែលពួកគេត្រូវការជាចាំបាច់ដែរ។ មែនហើយ «គេឥតមានខ្វះខាតអ្វីឡើយ សំលៀកបំពាក់របស់គេក៏មិនដែលសឹក ហើយជើងគេមិនពុរពងដែរ»។—នេហ. ៩:១៩-២១

១០. តើព្រះយេហូវ៉ាកំពុងដឹកនាំរាស្ដ្ររបស់លោកនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច?

១០ អ្នកបម្រើព្រះសព្វថ្ងៃនេះហៀបនឹងចូលក្នុងពិភពលោកថ្មីដ៏សុចរិត។ តើយើងទុកចិត្ដព្រះយេហូវ៉ាថាលោកនឹងផ្ដល់អ្វីដែលយើងត្រូវការដើម្បីរួចជីវិតនៅគ្រា«ទុក្ខវេទនាជាខ្លាំង»ដែលជិតមកដល់ទេ? (ម៉ាថ. ២៤:២១, ២២; ទំនុក. ១១៩:៤០, ៤១) ពិតមែនតែព្រះយេហូវ៉ាមិននាំយើងចូលក្នុងពិភពលោកថ្មីដោយប្រើបង្គោលពពកបង្គោលភ្លើងនោះទេ ប៉ុន្ដែលោកកំពុងប្រើអង្គការរបស់លោកដើម្បីជួយយើងឲ្យប្រុងប្រយ័ត្នជានិច្ច។ ជាឧទាហរណ៍ យើងបានត្រូវលើកទឹកចិត្ដឲ្យពង្រឹងចំណងមិត្ដរវាងយើងនិងព្រះយេហូវ៉ា ដោយអានគម្ពីរ ដោយគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ព្រមទាំងចូលរួមកិច្ចប្រជុំនិងកិច្ចបម្រើផ្សាយជាទៀងទាត់។ តើយើងបានធ្វើការកែប្រែដើម្បីធ្វើតាមការណែនាំទាំងនេះទេ? ការធ្វើដូច្នេះនឹងជួយយើងឲ្យមានជំនឿរឹងមាំដើម្បីមានជីវិតចូលក្នុងពិភពលោកថ្មី។

ការធ្វើតាមការរំលឹករបស់ព្រះយេហូវ៉ាជួយយើងឲ្យរក្សាសាលប្រជុំរបស់យើងឲ្យមានសុវត្ថិភាពនិងស្រួលប្រើប្រាស់ (សូមមើលវគ្គ១១)

១១. តើព្រះយេហូវ៉ាបង្ហាញថាលោកយកចិត្ដទុកដាក់ចំពោះយើងតាមរបៀបណាខ្លះ?

១១ ដើម្បីជួយយើងថែមទៀតឲ្យនៅតែមានចំណងមិត្ដភាពជាមួយព្រះ ការណែនាំដែលយើងបានទទួលជួយយើងដោះស្រាយបញ្ហាក្នុងជីវិតប្រចាំថ្ងៃ។ ជាឧទាហរណ៍ យើងបានត្រូវលើកទឹកចិត្ដឲ្យមានទស្សនៈត្រឹមត្រូវចំពោះទ្រព្យសម្បត្ដិ ហើយឲ្យមានជីវិតសាមញ្ញដើម្បីកុំឲ្យយើងមានកង្វល់ច្រើន។ យើងក៏បានទទួលប្រយោជន៍ពីការណែនាំស្ដីអំពីការស្លៀកពាក់និងការសម្អិតសម្អាងខ្លួន ការជ្រើសរើសការកម្សាន្ដដែលល្អ និងការសម្រេចចិត្ដអំពីរយៈពេលដែលយើងទទួលការអប់រំ។ សូមគិតអំពីការរំលឹកដែលយើងបានទទួលអំពីសុវត្ថិភាពនៅក្នុងផ្ទះ យានយន្ដ និងសាលប្រជុំរបស់យើង ហើយការត្រៀមខ្លួនសម្រាប់គ្រាអាសន្នដែលអាចកើតឡើង។ ឱវាទទាំងនេះបង្ហាញថាព្រះយេហូវ៉ាយកចិត្ដទុកដាក់ចំពោះសុខុមាលភាពរបស់យើង។

ការរំលឹកបានជួយគ្រិស្ដសាសនិកសម័យដើមឲ្យនៅស្មោះត្រង់

១២. () តើលោកយេស៊ូបានមានប្រសាសន៍ម្ដងហើយម្ដងទៀតទៅអ្នកកាន់តាមលោកអំពីអ្វី? () តើទង្វើអ្វីដែលបង្ហាញចិត្ដរាបទាប ដែលបានធ្វើឲ្យពេត្រុសចាំក្នុងចិត្ដជារៀងរហូត ហើយតើនេះគួរមានឥទ្ធិពលយ៉ាងណាមកលើយើង?

១២ នៅសតវត្សរ៍ទី១ រាស្ដ្ររបស់ព្រះទទួលការរំលឹកជាទៀងទាត់។ លោកយេស៊ូបានមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកម្ដងហើយម្ដងទៀតថា ការអប់រំខ្លួនឲ្យមានចិត្ដរាបទាបគឺជាអ្វីដែលចាំបាច់។ ប៉ុន្ដែលោកមិនគ្រាន់តែបានប្រាប់ពួកអ្នកកាន់តាមលោកថាចិត្ដរាបទាបមានន័យយ៉ាងណាប៉ុណ្ណោះទេ តែលោកបានបង្ហាញពួកគេអំពីរបៀបបង្ហាញចិត្ដរាបទាប។ នៅថ្ងៃចុងក្រោយនៃជីវិតរបស់លោកជាមនុស្សនៅផែនដី លោកយេស៊ូបានប្រមូលពួកសាវ័ករបស់លោកដើម្បីធ្វើបុណ្យរំលង។ កាលដែលពួកសាវ័កកំពុងបរិភោគអាហារ លោកយេស៊ូបានក្រោកឡើងពីតុអាហារ ហើយបានលាងជើងពួកគេ ដែលធម្មតាកិច្ចការនេះគឺជាកិច្ចការរបស់អ្នកបម្រើ។ (យ៉ូន. ១៣:១-១៧)  ការប្រព្រឹត្ដដោយចិត្ដរាបទាបបែបនេះបានធ្វើឲ្យពួកសាវ័កចាំក្នុងចិត្ដជារៀងរហូត។ ប្រហែលជា៣០ឆ្នាំក្រោយមក សាវ័កពេត្រុសដែលបានមានវត្ដមាននៅពិធីបរិភោគអាហារនោះ បានជូនឱវាទដល់បងប្អូនរួមជំនឿអំពីចិត្ដរាបទាប។ (១ពេ. ៥:៥) គំរូរបស់លោកយេស៊ូគួរជំរុញចិត្ដយើងទាំងអស់គ្នាឲ្យមានចិត្ដរាបទាប ពេលប្រព្រឹត្ដចំពោះគ្នាទៅវិញទៅមក។—ភី. ២:៥-

១៣. តើលោកយេស៊ូបានរំលឹកពួកអ្នកកាន់តាមលោកអំពីការបណ្ដុះឲ្យមានគុណសម្បត្ដិដ៏សំខាន់ចាំបាច់អ្វី?

១៣ ប្រធានបទមួយទៀតដែលលោកយេស៊ូច្រើនតែពិភាក្សាជាមួយពួកអ្នកកាន់តាមលោក គឺភាពចាំបាច់នៃការមានជំនឿរឹងមាំ។ បន្ទាប់ពីពួកអ្នកកាន់តាមមិនអាចបណ្ដេញវិញ្ញាណកំណាចដែលចូលក្មេងប្រុសម្នាក់ ពួកគេបានសួរលោកយេស៊ូថា«ហេតុអ្វីយើងមិនអាចបណ្ដេញវាបាន?»។ លោកយេស៊ូបានឆ្លើយថា«គឺដោយសារអ្នករាល់គ្នាមានជំនឿតិច។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើអ្នកមានជំនឿប៉ុនគ្រាប់មូស្ដាត . . . នឹងគ្មានអ្វីដែលអ្នកធ្វើពុំកើតឡើយ»។ (ម៉ាថ. ១៧:១៤-២០) ក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ លោកបានបង្រៀនពួកអ្នកកាន់តាមលោកថា ជំនឿគឺជាគុណសម្បត្ដិដ៏សំខាន់ចាំបាច់មួយ។ (សូមអាន ម៉ាថាយ ២១:១៨-២២) តើយើងចូលរួមមហាសន្និបាត សន្និបាតនិងកិច្ចប្រជុំទាំងអស់ ដើម្បីយើងអាចពង្រឹងជំនឿរបស់យើងទេ? ឱកាសទាំងនេះមិនគ្រាន់តែជាការជួបជុំគ្នាដ៏សប្បាយរីករាយប៉ុណ្ណោះទេ តែជាឱកាសដើម្បីឲ្យយើងបង្ហាញទំនុកចិត្ដលើព្រះយេហូវ៉ា។

១៤. ហេតុអ្វីជាការសំខាន់ដែលយើងអប់រំខ្លួនឲ្យមានសេចក្ដីស្រឡាញ់ដូចគ្រិស្ដនៅសព្វថ្ងៃនេះ?

១៤ បទគម្ពីរគ្រិស្ដសាសនិកភាសាក្រិចមានពេញទៅដោយការរំលឹកឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ លោកយេស៊ូបានមានប្រសាសន៍ថា បញ្ញត្ដិដែលសំខាន់បំផុតទីគឺ«ស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។ (ម៉ាថ. ២២:៣៩) ស្រដៀងគ្នាដែរ យ៉ាកុបដែលជាប្អូនប្រុសរបស់លោកយេស៊ូ បានហៅសេចក្ដីស្រឡាញ់ថាជា«ច្បាប់របស់ស្ដេច»។ (យ៉ា. ២:៨) សាវ័កយ៉ូហានបានសរសេរថា«បងប្អូនជាទីស្រឡាញ់អើយ! ខ្ញុំមិនមែនសរសេរបញ្ញត្ដិថ្មីមកឲ្យអ្នករាល់គ្នាទេ តែគឺជាបញ្ញត្ដិចាស់ដែលអ្នករាល់គ្នាបានទទួលពីដើមដំបូង»។ (១យ៉ូន. ២:៧, ៨) តើយ៉ូហានចង់សំដៅលើអ្វីពេលគាត់សរសេរថា«បញ្ញត្ដិចាស់»? គឺគាត់បានសំដៅលើបញ្ញត្ដិដែលបង្គាប់ឲ្យស្រឡាញ់គ្នា។ បញ្ញត្ដិនេះ«ចាស់»ក្នុងន័យថាលោកយេស៊ូបានឲ្យបញ្ញត្ដិនេះច្រើនទសវត្សរ៍មុន ពោលគឺ«ពីដើមដំបូង»។ ប៉ុន្ដែបញ្ញត្ដិនេះក៏«ថ្មី»ដែរ ដោយសារសេចក្ដីស្រឡាញ់នេះតម្រូវឲ្យចេះលះបង់ប្រយោជន៍ខ្លួន ដែលពួកអ្នកកាន់តាមប្រហែលជាត្រូវការ កាលដែលពួកគេជួបនឹងស្ថានភាពថ្មី។ ក្នុងនាមជាអ្នកកាន់តាមគ្រិស្ដ យើងឲ្យតម្លៃចំពោះការព្រមានទាំងនេះដែលជួយយើងឲ្យប្រុងប្រយ័ត្នមិនបណ្ដុះឲ្យមានចិត្ដគំនិតដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនដែលជាលក្ខណៈរបស់ពិភពលោកនេះ ដែលអាចពង្រេចពង្រឹលសេចក្ដីស្រឡាញ់របស់យើងចំពោះអ្នកជិតខាង។

១៥. តើភារកិច្ចសំខាន់បំផុតដែលលោកយេស៊ូមកផែនដីគឺជាអ្វី?

១៥ លោកយេស៊ូបានបង្ហាញការយកចិត្ដទុកដាក់យ៉ាងស្មោះចំពោះអ្នកទៀត។ យើងអាចឃើញការយកចិត្ដទុកដាក់ដែលផុសចេញពីសេចក្ដីស្រឡាញ់របស់លោក ពេលលោកបានធ្វើឲ្យមនុស្សឈឺ មនុស្សពិការបានជាសះស្បើយ និងពេលលោកបានប្រោសមនុស្សស្លាប់ ឲ្យរស់ឡើងវិញ។ ប៉ុន្ដែភារកិច្ចសំខាន់បំផុតដែលលោកយេស៊ូមកផែនដីមិនមែនគ្រាន់តែធ្វើឲ្យមនុស្សជាសះស្បើយខាងរូបកាយប៉ុណ្ណោះទេ។ ការផ្សព្វផ្សាយនិងសេចក្ដីបង្រៀនរបស់លោកបានមានឥទ្ធិពលជាយូរអង្វែងលើជីវិតរបស់មនុស្ស។ តើតាមរបៀបណា? ជាឧទាហរណ៍ យើងដឹងថា នៅទីបំផុតពួកអ្នកដែលលោកយេស៊ូបានធ្វើឲ្យជាសះស្បើយនិងបានប្រោសឲ្យរស់ឡើងវិញនៅសតវត្សរ៍ទី១ បានទៅជាចាស់ ហើយបានស្លាប់។ ប៉ុន្ដែពួកអ្នកដែលទទួលយកដំណឹងដែលលោកបានផ្សព្វផ្សាយ ពួកគេអាចមានជីវិតដែលគ្មានទីបញ្ចប់។—យ៉ូន. ១១:២៥, ២៦

១៦. តើការផ្សព្វផ្សាយអំពីរាជាណាចក្រនិងការបង្រៀនអ្នកទៀតឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូ កំពុងកើនឡើងដល់កម្រិតណា?

១៦ ការផ្សព្វផ្សាយដែលលោកយេស៊ូបានចាប់ផ្ដើមនៅសតវត្សរ៍ទី១ គឺបានត្រូវធ្វើឡើងក្នុងកម្រិតធំជាងនៅសព្វថ្ងៃនេះ។ លោកយេស៊ូបានបង្គាប់ពួកអ្នកកាន់តាមលោកថា«ដូច្នេះ ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»។ (ម៉ាថ. ២៨:១៩) ពួកអ្នកកាន់តាមលោកយេស៊ូពិតជាបានធ្វើដូច្នេះមែន ហើយយើងក៏បានធ្វើដូច្នេះដែរ! សាក្សីព្រះយេហូវ៉ាដែលសកម្មជាងលាននាក់ កំពុងប្រកាសអំពីរាជាណាចក្ររបស់ព្រះដោយចិត្ដខ្នះខ្នែងនៅជាង២៣០ប្រទេស ហើយបង្រៀនគម្ពីរជាទៀងទាត់ដល់មនុស្សរាប់លាននាក់។ ការផ្សព្វផ្សាយនេះផ្ដល់ទីសំអាងថាយើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់។

ចូរទុកចិត្ដព្រះយេហូវ៉ានៅសព្វថ្ងៃនេះ

១៧. តើប៉ូលនិងពេត្រុសបានជូនឱវាទអ្វីខ្លះ?

១៧ ច្បាស់ណាស់ ការរំលឹកបានជួយគ្រិស្ដសាសនិកនៅសម័យដើមឲ្យរក្សាជំនឿមាំមួន។ សូមស្រមៃគិតអំពីការលើកទឹកចិត្ដដែលធីម៉ូថេច្បាស់ជាបានទទួលពីសាវ័កប៉ូលដែលកាលនោះជាអ្នកទោសនៅក្រុងរ៉ូម ដែលបានប្រាប់គាត់ថា«ចូរកាន់ខ្ជាប់គំរូនៃពាក្យដែលមានប្រយោជន៍ដែលអ្នកបានពីខ្ញុំ»។ (២ធី. ១:១៣) បន្ទាប់ពីបានលើកទឹកចិត្ដបងប្អូនរួមជំនឿឲ្យអប់រំខ្លួនឲ្យមានគុណសម្បត្ដិដូចជា ការស៊ូទ្រាំ ការរាប់អានគ្នាជាបងប្អូន និងការចេះទប់ចិត្ដ សាវ័កពេត្រុសបាននិយាយថា«ខ្ញុំប្រុងប្រៀបរំលឹកអ្នករាល់គ្នាអំពីការទាំងនេះជានិច្ច ទោះជាអ្នករាល់គ្នាដឹងការទាំងនេះ ហើយក៏បានតាំងខ្លួនមាំមួនក្នុងសេចក្ដីពិត»។—២ពេ. ១:៥-៨, ១២

១៨. តើគ្រិស្ដសាសនិកនៅសតវត្សរ៍ទីមានទស្សនៈយ៉ាងណាចំពោះការរំលឹក?

១៨ សំបុត្រដែលប៉ូលនិងពេត្រុសបានសរសេរ បានបញ្ជាក់អំពី«អ្វីដែលពួកអ្នកប្រកាសទំនាយបរិសុទ្ធបានប្រាប់»។ (២ពេ. ៣:២) តើបងប្អូននៅសតវត្សរ៍ទីបានខឹងពេលទទួលការណែនាំបែបនេះទេ? មិនមែនទេ ពីព្រោះការណែនាំនោះបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលបានជួយពួកគេឲ្យ«បន្ដទទួលគុណដ៏វិសេសលើសលប់និងចំណេះពីលោកយេស៊ូគ្រិស្ដ ដែលជាម្ចាស់និងជាអ្នកសង្គ្រោះ»។—២ពេ. ៣:១៨

១៩, ២០. ហេតុអ្វីយើងគួរទុកចិត្ដការរំលឹករបស់ព្រះយេហូវ៉ា ហើយតើការធ្វើដូច្នេះនាំឲ្យយើងទទួលប្រយោជន៍យ៉ាងដូចម្ដេច?

១៩ សព្វថ្ងៃនេះយើងមានមូលហេតុជាច្រើនដើម្បីទុកចិត្ដលើការរំលឹករបស់ព្រះយេហូវ៉ា ដែលមានក្នុងគម្ពីរដែលជាបណ្ដាំរបស់លោកដែលតែងតែត្រឹមត្រូវ។ (សូមអាន យ៉ូស្វេ ២៣:១៤) នៅក្នុងគម្ពីរ យើងឃើញរបៀបដែលព្រះប្រព្រឹត្ដចំពោះមនុស្សជាតិមិនល្អឥតខ្ចោះអស់រាប់ពាន់ឆ្នាំ។ រឿងជាប្រវត្ដិសាស្ដ្រនេះបានត្រូវកត់ទុកដើម្បីឲ្យយើងទទួលប្រយោជន៍។ (រ៉ូម ១៥:៤; ១កូ. ១០:១១) យើងបានឃើញទំនាយក្នុងគម្ពីរបានសម្រេច។ ទំនាយអាចប្រៀបដូចជាការរំលឹកដែលបានត្រូវប្រាប់ទុកជាមុន។ ជាឧទាហរណ៍ មនុស្សរាប់លាននាក់បានមូលគ្នាមកក្នុងការគោរពប្រណិប័តន៍ពិតរបស់ព្រះយេហូវ៉ា ដូចទំនាយបានទាយថានឹងកើតឡើងនៅ«ជាន់ក្រោយបង្អស់»។ (អេ. ២:២, ៣) ស្ថានភាពពិភពលោកដែលកាន់តែអាក្រក់ទៅក៏បានសម្រេចទំនាយក្នុងគម្ពីរដែរ។ ដូចបានរៀបរាប់នៅខាងលើ ការកើនឡើងនៃសកម្មភាពផ្សព្វផ្សាយនៅទូទាំងពិភពលោកគឺកំពុងសម្រេចយ៉ាងចំនូវពាក្យរបស់លោកយេស៊ូ។—ម៉ាថ. ២៤:១៤

២០ អ្វីដែលព្រះជាអ្នកបង្កើតរបស់យើងបានធ្វើនៅអតីតកាលធ្វើឲ្យយើងទុកចិត្ដលោក។ តើយើងទទួលប្រយោជន៍ពីការរំលឹករបស់លោកទេ? យើងត្រូវទុកចិត្ដលើការរំលឹករបស់លោក។ នេះជាអ្វីដែលបងស្រីរ៉ូសេលេនបានធ្វើ។ គាត់រៀបរាប់ថា«ខ្ញុំបានទុកចិត្ដលើព្រះយេហូវ៉ាទាំងស្រុង ខ្ញុំបានឃើញកាន់តែច្បាស់នូវជំនួយរបស់លោកដែលប្រកបដោយសេចក្ដីស្រឡាញ់ ដែលទ្រទ្រង់និងពង្រឹងកម្លាំងចិត្ដខ្ញុំ»។ ដូចគ្នាដែរ សូមឲ្យយើងទទួលប្រយោជន៍ដែលមកពីការធ្វើតាមការរំលឹករបស់ព្រះយេហូវ៉ា។