លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើតាមរបៀបណាយើងអាចចេះ«រង់ចាំ»ដោយចិត្ដអត់ធ្មត់?

តើតាមរបៀបណាយើងអាចចេះ«រង់ចាំ»ដោយចិត្ដអត់ធ្មត់?

«ខ្ញុំនឹងរង់ចាំ»។—មីកា ៧:៧

. ហេតុអ្វីយើងប្រហែលជាចាប់ផ្ដើមលែងមានចិត្ដអត់ធ្មត់?

ពេលរាជាណាចក្ររបស់មេស្ស៊ីបានតាំងឡើងនៅឆ្នាំ១៩១៤ គ្រាចុងបញ្ចប់នៃរបៀបរបបរបស់សាថានបានចាប់ផ្ដើម។ នៅឆ្នាំនោះសង្គ្រាមមួយបានចាប់ផ្ដើមនៅស្ថានសួគ៌ ហើយនៅពេលមួយលោកយេស៊ូបានបោះទម្លាក់មេកំណាចនិងពួកវិញ្ញាណកំណាចមកផែនដី។ (សូមអាន ការបើកបង្ហាញ ១២:៧-) សាថានដឹងថាវាមាន«ពេលតែបន្ដិចបន្ដួច»ទេ។ (បប. ១២:១២) ប៉ុន្ដែ ពេល«បន្ដិចបន្ដួច»នោះគឺយូរជាងបងប្អូនខ្លះបានគិតស្មាន។ កាលដែលយើងរង់ចាំព្រះយេហូវ៉ាចាត់វិធានការ តើយើងចាប់ផ្ដើមលែងមានចិត្ដអត់ធ្មត់ទេ?

. តើអត្ថបទនេះនឹងពិចារណាអំពីអ្វីខ្លះ?

ការលែងមានចិត្ដអត់ធ្មត់អាចនាំឲ្យមានគ្រោះថ្នាក់ ដោយសារនេះនាំឲ្យយើងប្រព្រឹត្ដដោយឥតគិតពិចារណា។ តើតាមរបៀបណាយើងអាចចេះរង់ចាំដោយចិត្ដអត់ធ្មត់? អត្ថបទនេះនឹងជួយយើងឲ្យធ្វើដូច្នេះដោយឆ្លើយសំណួរទាំងនេះគឺ () តើយើងអាចរៀនអ្វីពីគំរូរបស់អ្នកប្រកាសទំនាយមីកាស្ដីអំពីចិត្ដអត់ធ្មត់? () តើព្រឹត្ដិការណ៍អ្វីខ្លះនឹងជាសញ្ញាសម្គាល់ដែលបញ្ជាក់ថាទីបញ្ចប់គឺជិតដល់ហើយ? () តើយើងអាចបង្ហាញចិត្ដដឹងគុណចំពោះការអត់ធ្មត់របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?

តើយើងអាចរៀនអ្វីពីគំរូរបស់មីកា?

. នៅសម័យមីកា តើមានស្ថានភាពបែបណានៅស្រុកអ៊ីស្រាអែល?

សូមអាន មីកា ៧:២-មីកាដែលជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ាបានឃើញថា ស្ថានភាពខាងការគោរពប្រណិប័តន៍ព្រះនៅស្រុកអ៊ីស្រាអែលកាន់តែអាក្រក់ឡើងៗ ហើយទៅជាអាក្រក់យ៉ាងខ្លាំងនៅក្រោមការគ្រប់គ្រងរបស់ស្ដេចអេហាសដែលជាស្ដេចអាក្រក់។ មីកាប្រដូចជនជាតិអ៊ីស្រាអែលដែលមិនស្មោះត្រង់ទៅនឹង«បន្លា» និង«របងធ្វើពីបន្លា»។ ដូចបន្លារបងធ្វើពីបន្លាមុតមនុស្សណាដែលដើរប៉ះវា ជនជាតិអ៊ីស្រាអែលមិនស្មោះត្រង់ទាំងនេះធ្វើឲ្យមនុស្សទាំងអស់ដែលទាក់ទងជាមួយពួកគេឈឺចាប់។ ស្ថានភាពនោះបានទៅជាអាក្រក់យ៉ាងខ្លាំងរហូតដល់សមាជិកក្រុមគ្រួសារលែងស្រឡាញ់គ្នាទៀត។ ដោយដឹងថាខ្លួនគាត់មិនអាចធ្វើអ្វីដើម្បីកែប្រែស្ថានភាពនោះ មីកាបានអធិដ្ឋានទៅព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ដ។ បន្ទាប់មក គាត់បានរង់ចាំព្រះចាត់ វិធានការដោយចិត្ដអត់ធ្មត់។ មីកាទុកចិត្ដថាព្រះយេហូវ៉ានឹងធ្វើអន្ដរាគមន៍តាមពេលកំណត់របស់លោក។

. តើយើងប្រឈមមុខនឹងបញ្ហាអ្វីខ្លះ?

ដូចមីកា យើងត្រូវរស់នៅក្នុងចំណោមមនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ មនុស្សជាច្រើន«រមិលគុណ មិនស្មោះត្រង់ គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស»។ (២ធី. ៣:២, ៣) យើងប្រហែលជាឈឺចិត្ដពេលអ្នករួមការងារ សិស្សរួមថ្នាក់ និងអ្នកជិតខាងបង្ហាញថាពួកគេមិនគិតប្រយោជន៍អ្នកទៀត។ ប៉ុន្ដែ អ្នកបម្រើខ្លះរបស់ព្រះជួបនឹងការពិបាកជាងនេះទៅទៀត។ លោកយេស៊ូបានមានប្រសាសន៍ថា អ្នកកាន់តាមលោកនឹងជួបការប្រឆាំងពីសំណាក់ក្រុមគ្រួសារ ហើយលោកប្រើពាក្យស្រដៀងគ្នានឹងពាក្យនៅមីកា ៧:៦ដើម្បីពណ៌នាអំពីឥទ្ធិពលដែលប្រសាសន៍របស់លោកនឹងមាន។ លោកយេស៊ូបានមានប្រសាសន៍ថា«ខ្ញុំបានមកដើម្បីនាំឲ្យកូនប្រុសទាស់នឹងឪពុកខ្លួន កូនស្រីទាស់នឹងម្ដាយខ្លួន ហើយកូនប្រសាស្រីទាស់នឹងម្ដាយក្មេក។ ដូច្នេះ សត្រូវរបស់មនុស្ស នឹងមកពីពួកអ្នកដែលនៅក្នុងផ្ទះជាមួយនឹងពួកគេ»។ (ម៉ាថ. ១០:៣៥, ៣៦) យើងពិតជាពិបាកស៊ូទ្រាំខ្លាំងណាស់នឹងការសើចចំអកនិងការប្រឆាំងពីសមាជិកក្រុមគ្រួសារដែលមិនមានជំនឿដូចយើង! ប្រសិនបើយើងប្រឈមមុខនឹងទុក្ខលំបាកបែបនេះ សូមយើងកុំធ្វើតាមការបង្ខិតបង្ខំពីក្រុមគ្រួសារ។ ផ្ទុយទៅវិញ សូមឲ្យយើងបន្ដរក្សាភក្ដីភាព ហើយរង់ចាំព្រះយេហូវ៉ាដោះស្រាយបញ្ហានោះដោយចិត្ដអត់ធ្មត់។ ប្រសិនបើយើងបន្ដសុំជំនួយពីព្រះ នោះលោកនឹងឲ្យយើងមានកម្លាំងនិងប្រាជ្ញាដែលយើងត្រូវការដើម្បីស៊ូទ្រាំ។

៥, ៦. តើមីកាបានទទួលពរអ្វីខ្លះពីព្រះយេហូវ៉ា ប៉ុន្ដែតើគាត់មិនបានឃើញអ្វី?

ព្រះយេហូវ៉ាបានឲ្យពរដល់មីកាដោយសារគាត់មានចិត្ដអត់ធ្មត់។ មីកាបានឃើញទីបញ្ចប់នៃជីវិតរបស់ស្ដេចអេហាស និងការគ្រប់គ្រងដ៏អាក្រក់របស់គាត់។ គាត់បានឃើញស្ដេចដ៏ល្អគឺហេសេគា ដែលជាកូនប្រុសរបស់អេហាសទទួលរាជបល្ល័ង្ក ហើយរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ។ មីកាក៏បានឃើញដែរថាទំនាយដែលគាត់បានសរសេរស្ដីអំពីស្រុកសាម៉ារី បានសម្រេច ពេលដែលជនជាតិអាសស៊ើរបានវាយលុកចូលរាជាណាចក្រអ៊ីស្រាអែលខាងជើង។—មីកា ១:៦

ប៉ុន្ដែ មីកាមិនបានឃើញការសម្រេចទំនាយទាំងអស់ដែលព្រះយេហូវ៉ាបានដឹកនាំឲ្យគាត់ទាយនោះទេ។ ជាឧទាហរណ៍ គាត់បានសរសេរថា«នៅជាន់ក្រោយ ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ានឹងបានដំកើងឡើងជាកំពូលនៃអស់ទាំងភ្នំធំ ហើយនឹងបានលើកឡើងខ្ពស់ជាងអស់ទាំងភ្នំតូច នោះជនជាតិទាំងឡាយនឹងឡើងទៅហូរហែ ហើយសាសន៍ជាច្រើននឹងទៅដោយពាក្យថា ចូរមក យើងឡើងទៅភ្នំនៃព្រះយេហូវ៉ា»។ (មីកា ៤:១, ២) មីកាបានស្លាប់ជាយូរមុនទំនាយនោះបានសម្រេច។ ទោះជាយ៉ាងនោះក៏ដោយ គាត់បានតាំងចិត្ដរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ារហូតដល់ពេលគាត់ស្លាប់ ទោះជាមនុស្សនៅជុំវិញគាត់ធ្វើអ្វីក៏ដោយ។ ស្ដីអំពីរឿងនេះ មីកាបានសរសេរថា«ទោះបើអស់ទាំងសាសន៍ប្រព្រឹត្ដតាមឈ្មោះរបស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្ដតាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងទៅវិញ»។ (មីកា ៤:៥) មីកាអាចរង់ចាំដោយចិត្ដអត់ធ្មត់ក្នុងអំឡុងគ្រាលំបាកដោយសារគាត់ទុកចិត្ដទាំងស្រុងថា ព្រះយេហូវ៉ានឹងសម្រេចសេចក្ដីសន្យាទាំងអស់របស់លោក។ អ្នកប្រកាសទំនាយដ៏ស្មោះត្រង់នេះបានទុកចិត្ដលើព្រះយេហូវ៉ា។

៧, ៨. () តើយើងមានមូលហេតុត្រឹមត្រូវអ្វីដើម្បីមានទំនុកចិត្ដ? () តើអ្វីនឹងនាំឲ្យពេលវេលាកន្លងទៅយ៉ាងឆាប់រហ័សជាង?

តើយើងមានទំនុកចិត្ដស្រដៀងគ្នានេះលើព្រះយេហូវ៉ាទេ? យើងមានមូលហេតុត្រឹមត្រូវដើម្បីមានទំនុកចិត្ដបែបនេះ។ យើងបានឃើញដោយផ្ទាល់នូវការសម្រេចនៃទំនាយរបស់មីកា។ ក្នុងអំឡុងគ្រា«ជាន់ក្រោយ»បង្អស់ មនុស្សរាប់លាននាក់ពីគ្រប់ជាតិសាសន៍ កុលសម្ព័ន្ធនិងភាសា ចូលមក«ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ា»។ ទោះជាអ្នកគោរពប្រណិប័តន៍ព្រះចេញមកពីប្រជាជាតិដែលប្រយុទ្ធគ្នាក៏ដោយ ពួកគេបានដំ«ដាវរបស់គេធ្វើជាផាល» ហើយពួកគេមិន«រៀនវិជ្ជាចំបាំងទៀត»ឡើយ។ (មីកា ៤:៣) យើងពិតជាមានឯកសិទ្ធិមែនដោយអាចនៅក្នុងចំណោមរាស្ដ្ររបស់ព្រះយេហូវ៉ាដែលស្រឡាញ់សន្ដិភាព!

ជាធម្មតាយើងចង់ឲ្យព្រះយេហូវ៉ាបញ្ចប់របៀបរបបដ៏អាក្រក់នេះឲ្យបានឆាប់រហ័ស។ ប៉ុន្ដែ ដើម្បីរង់ចាំដោយចិត្ដអត់ធ្មត់ យើងត្រូវមានទស្សនៈដូចព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ។ ព្រះបានកំណត់ថ្ងៃដែលលោកនឹងវិនិច្ឆ័យមនុស្សជាតិ តាមរយៈលោកយេស៊ូគ្រិស្ដដែលជា «បុរសម្នាក់ដែលលោកបានតែងតាំង»។ (សកម្ម. ១៧:៣១) ប៉ុន្ដែមុនពេលនោះមកដល់ ព្រះកំពុងផ្ដល់ឱកាសឲ្យមនុស្សទាំងអស់ទទួល«ចំណេះត្រឹមត្រូវអំពីសេចក្ដីពិត» ឲ្យពួកគេអាចប្រព្រឹត្ដតាមចំណេះនោះ ហើយឲ្យពួកគេទទួលសេចក្ដីសង្គ្រោះ។ យើងត្រូវចាំថាជីវិតមនុស្សគឺស្ថិតក្នុងគ្រោះថ្នាក់។ (សូមអាន ធីម៉ូថេទី១ ២:៣, ៤) ប្រសិនបើយើងជាប់រវល់ក្នុងការជួយអ្នកទៀតឲ្យទទួលចំណេះត្រឹមត្រូវអំពីព្រះ ពេលលាដែលនៅសល់មុនថ្ងៃនៃការវិនិច្ឆ័យទោសរបស់ព្រះយេហូវ៉ានឹងកន្លងទៅយ៉ាងឆាប់រហ័សជាង។ បន្ដិចទៀតទីបញ្ចប់នឹងមកដល់។ កាលដែលពេលនោះមកដល់ យើងពិតជានឹងសប្បាយរីករាយដោយសារយើងជាប់រវល់ក្នុងកិច្ចផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ!

តើព្រឹត្ដិការណ៍អ្វីខ្លះនឹងជាសញ្ញាសម្គាល់ដែលបញ្ជាក់ថាទីបញ្ចប់គឺជិតដល់ហើយ?

-១១. តើទំនាយនៅថែស្សាឡូនិចទី១ ៥:៣បានសម្រេចហើយនៅ? សូមពន្យល់។

សូមអាន ថែស្សាឡូនិចទី១ ៥:១-នៅពេលអនាគតឆាប់ខាងមុខនេះ ប្រជាជាតិនានានឹងប្រកាសថា«មានសន្ដិភាពនិងសន្ដិសុខហើយ!»។ ដើម្បីកុំឲ្យយើងភ្ញាក់ផ្អើលនឹងការប្រកាសនេះ យើងត្រូវ«ភ្ញាក់ហើយដឹងខ្លួនជានិច្ច»។ (១ថែ. ៥:៦) ឥឡូវយើងនឹងពិចារណាអំពីព្រឹត្ដិការណ៍ខ្លះដែលបានកើតឡើងមុនការប្រកាសដ៏សំខាន់នេះ។

១០ ក្រោយសង្គ្រាមលោកលើកទីនិងទី២ ប្រជាជាតិនានាខំរកសន្ដិភាព។ ក្រោយសង្គ្រាមលោកលើកទី១ អង្គការសម្ព័ន្ធប្រជាជាតិបានត្រូវបង្កើតឡើងដោយសង្ឃឹមថានឹងនាំឲ្យមានសន្ដិភាព។ បន្ទាប់មក ក្រោយសង្គ្រាមលោកលើកទី២ មនុស្សជាច្រើនសង្ឃឹមថាអង្គការសហប្រជាជាតិអាចនាំឲ្យមានសន្ដិភាពនៅលើផែនដី។ អ្នកដឹកនាំរដ្ឋាភិបាលនិងអ្នកដឹកនាំសាសនាសង្ឃឹមលើអង្គការទាំងនេះថាអាចនាំមកនូវស្ថានភាពដែលមានសន្ដិភាពសម្រាប់មនុស្សជាតិ។ ជាឧទាហរណ៍ នៅឆ្នាំ១៩៨៦ អង្គការសហប្រជាជាតិប្រកាសជាសាធារណៈថានេះជាឆ្នាំនៃសន្ដិភាពអន្ដរជាតិ។ នៅឆ្នាំនោះ អ្នកដឹកនាំសាសនានិងអ្នកដឹកនាំប្រទេសផ្សេងជាច្រើននាក់បានចូលរួមជាមួយអ្នកដឹកនាំសាសនាកាតូលិកនៅក្រុងអាសស៊ីស៊ីប្រទេសអ៊ីតាលី ដើម្បីអធិដ្ឋានសុំសន្ដិភាព។

១១ ប៉ុន្ដែ ការប្រកាសថាមានសន្ដិភាពនិងសន្ដិសុខនៅពេលនោះនិងការប្រកាសទៀតដែលស្រដៀងគ្នានេះមិនសម្រេចទំនាយដែលបានកត់ទុកនៅថែស្សាឡូនិចទី១ ៥:៣ឡើយ។ ហេតុអ្វី? ដោយសារ ទំនាយនោះដែលថា«ស្រាប់តែសេចក្ដីហិនវិនាស»នឹងកើតឡើង មិនទាន់សម្រេចនៅឡើយទេ។

១២. តើយើងដឹងអ្វីខ្លះអំពីការប្រកាសថាមាន«សន្ដិភាពនិងសន្ដិសុខ»?

១២ តើអ្នកណានឹងចេញសេចក្ដីប្រកាសដ៏សំខាន់នេះអំពី«សន្ដិភាពនិងសន្ដិសុខ» នៅពេលអនាគត? តើអ្នកដឹកនាំពិភពគ្រិស្ដសាសនានិងអ្នកដឹកនាំសាសនាទៀតនឹងមានតួនាទីអ្វី? តើអ្នកដឹកនាំផ្សេងនៃរដ្ឋាភិបាលនឹងជាប់ពាក់ព័ន្ធនឹងការប្រកាសនេះយ៉ាងដូចម្ដេច? បទគម្ពីរមិនរៀបរាប់អំពីរឿងនេះទេ។ អ្វីដែលយើងដឹងគឺថា ទោះជាពួកគេប្រកាសតាមរបៀបណា ឬក៏ការប្រកាសនេះគួរឲ្យទុកចិត្ដយ៉ាងណាក៏ដោយ ការប្រកាសនេះមិនមែនជាការពិតទេ។ របៀបរបបពិភពលោកនេះនឹងនៅតែស្ថិតក្រោមអំណាចរបស់សាថាន។ ពិភពលោកនេះគឺខូចអាក្រក់ទាំងស្រុង ហើយស្ថានភាពនេះគឺមិនប្រែប្រួលឡើយ។ គួរឲ្យស្ដាយណាស់បើយើងជឿលើការឃោសនារបស់សាថាន ហើយបោះបង់គោលជំហរអព្យាក្រឹតរបស់យើងជាគ្រិស្ដសាសនិក!

១៣. ហេតុអ្វីទេវតាទប់ខ្យល់នៃសេចក្ដីហិនវិនាស?

១៣ សូមអាន ការបើកបង្ហាញ ៧:១-កាលដែលយើងរង់ចាំការសម្រេចនៃទំនាយនៅថែស្សាឡូនិចទី១ ៥:៣ ទេវតាដ៏មានឫទ្ធានុភាពកំពុងទប់ខ្យល់នៃសេចក្ដីហិនវិនាសដែលនឹងកើតឡើងនៅគ្រាទុក្ខវេទនាជាខ្លាំង។ តើទេវតាទាំងនោះកំពុងចាំអ្វី? ព្រឹត្ដិការណ៍សំខាន់មួយបានត្រូវរៀបរាប់ដោយសាវ័កយ៉ូហានថា គ្រិស្ដសាសនិកដែលព្រះបានរើសតាំងដែលជា«ខ្ញុំបម្រើនៃព្រះរបស់យើង» ទទួលការបោះត្រាជាលើកចុងក្រោយ។ * ពេលដែលការបោះត្រាជាលើកចុងក្រោយនោះចប់សព្វគ្រប់ ទេវតានឹងលែងខ្យល់នៃសេចក្ដីហិនវិនាស។ បន្ទាប់មកតើនឹងមានអ្វីកើតឡើង?

១៤. តើអ្វីបង្ហាញថាបាប៊ីឡូនដ៏ខ្លាំងក្លាជិតត្រូវបំផ្លាញហើយ?

១៤ បាប៊ីឡូនដ៏ខ្លាំងក្លាដែលជាតំណាងសាសនាមិនពិតទាំងឡាយទូទាំងពិភពលោកនឹងត្រូវបំផ្លាញ ហើយនេះជាអ្វីដែលនាងសមទទួល។ «ជាតិសាសន៍ផ្សេងៗ មហាជននានា ប្រជាជាតិផ្សេងៗ និងភាសាផ្សេង» នឹងមិនអាចជួយនាងបានទេ។ ឥឡូវនេះយើងឃើញសញ្ញាសម្គាល់ដែលបង្ហាញថាទីបញ្ចប់របស់នាងគឺជិតមកដល់ហើយ។ (បប. ១៦:១២; ១៧:១៥-១៨; ១៨:៧, ៨, ២១) ពេលមានការផ្សាយព័ត៌មានរិះគន់សាសនាមិនពិតនិងមេដឹកនាំសាសនានោះ យើងអាចឃើញថាមិនសូវមានអ្នកណាគាំទ្រនាងទេ។ សូម្បីតែដូច្នេះក៏ដោយ អ្នកដឹកនាំបាប៊ីឡូនដ៏ខ្លាំងក្លាមានអារម្មណ៍ថាពួកគេមិនជួបគ្រោះថ្នាក់អ្វីឡើយ។ ពួកគេពិតជាបានគិតខុសមែន! ក្រោយពីមានការប្រកាសថា«មានសន្ដិភាពនិងសន្ដិសុខហើយ!» រដ្ឋាភិបាលនៃរបៀបរបបសាថាននឹងវាយប្រហារសាសនាមិនពិត ហើយបំផ្លាញនាងចោលទាំងស្រុង ក្នុងមួយរំពេច។ បាប៊ីឡូនដ៏ខ្លាំងក្លានឹងលែងមានទៅទៀតហើយ! ការរង់ចាំព្រឹត្ដិការណ៍ដ៏សំខាន់នេះដោយចិត្ដអត់ធ្មត់ប្រាកដជាមានប្រយោជន៍ណាស់។—បប. ១៨:៨, ១០

តើយើងអាចបង្ហាញចិត្ដដឹងគុណចំពោះការអត់ធ្មត់របស់ព្រះយ៉ាងដូចម្ដេច?

១៥. ហេតុអ្វីព្រះយេហូវ៉ារង់ចាំដោយចិត្ដអត់ធ្មត់?

១៥ ទោះជាមនុស្សតិះដៀលនាមរបស់លោកយ៉ាងណាក៏ដោយ ព្រះយេហូវ៉ាបានរង់ចាំដោយចិត្ដអត់ធ្មត់នូវពេលត្រឹមត្រូវដែលលោកនឹងចាត់វិធានការ។ ព្រះយេហូវ៉ាមិនចង់ឲ្យមនុស្សដែលមានចិត្ដស្មោះត្រូវបំផ្លាញចោលឡើយ។ (២ពេ. ៣:៩, ១០) តើយើងមានទស្សនៈដូចលោកទេ? មុនថ្ងៃរបស់ព្រះយេហូវ៉ាមកដល់ យើងអាចបង្ហាញចិត្ដដឹងគុណចំពោះការអត់ធ្មត់របស់លោកតាមវិធីដូចទៅនេះ។

១៦, ១៧. () ហេតុអ្វីយើងចង់ជួយពួកអ្នកអសកម្ម? () ហេតុអ្វីពួកអ្នកអសកម្មត្រូវត្រឡប់មករកព្រះយេហូវ៉ាវិញជាបន្ទាន់?

១៦ ចូរជួយពួកអ្នកដែលបានទៅជាអសកម្ម។ លោកយេស៊ូបានមានប្រសាសន៍ថា នៅស្ថានសួគ៌នឹងមានអំណរពេលរកឃើញចៀមមួយដែលបានបាត់។ (ម៉ាថ. ១៨:១៤; លូក. ១៥:៣-) ព្រះយេហូវ៉ាច្បាស់ជាយកចិត្ដទុកដាក់ចំពោះអស់អ្នកដែលបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះនាមរបស់លោក ទោះជាសព្វថ្ងៃនេះពួកគេមិនមានសកម្មភាពក្នុងកិច្ចបម្រើក៏ដោយ។ ពេលយើងជួយបុគ្គលបែបនេះឲ្យត្រឡប់មកក្រុមជំនុំវិញ យើងនាំឲ្យព្រះយេហូវ៉ានិងពួកទេវតាមានអំណរ។

១៧ តើអ្នកជាបងប្អូនម្នាក់ក្នុងចំណោមបងប្អូនដែលអសកម្មក្នុងកិច្ចបម្រើព្រះទេ? ប្រហែលជាបងប្អូនណាម្នាក់ធ្វើឲ្យអ្នកឈឺចិត្ដ ហើយជាលទ្ធផលអ្នកបានឈប់សេពគប់ជាមួយបងប្អូនដែលនៅក្នុងអង្គការ របស់ព្រះយេហូវ៉ា។ ដោយសាររឿងនោះប្រហែលជាបានកន្លងផុតទៅអស់រយៈពេលជាយូរមកហើយ សូមសួរខ្លួនអ្នកថា៖ ‹តើឥឡូវនេះជីវិតរបស់ខ្ញុំមានន័យខ្លឹមសារជាងមុន ហើយតើខ្ញុំសប្បាយចិត្ដជាងមុនទេ? តើព្រះយេហូវ៉ាជាអ្នកដែលធ្វើឲ្យខ្ញុំឈឺចិត្ដក៏មនុស្សដែលមិនល្អឥតខ្ចោះ? តើព្រះយេហូវ៉ាធ្លាប់ធ្វើអាក្រក់មកលើខ្ញុំទេ?›។ ព្រះតែងតែធ្វើល្អចំពោះយើង។ ទោះជាឥឡូវនេះយើងមិនបានធ្វើតាមការប្រគល់ខ្លួនយើងជូនលោកក៏ដោយ លោកឲ្យយើងសប្បាយនឹងអ្វីល្អដែលលោកបានផ្ដល់ឲ្យមនុស្ស។ (យ៉ា. ១:១៦, ១៧) មិនយូរទៀត ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដល់។ ឥឡូវនេះគឺជាពេលដែលត្រូវត្រឡប់មកបិតារបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ និងមកក្រុមជំនុំ ដែលជាកន្លែងតែមួយគត់ដែលមានសុវត្ថិភាពនៅគ្រាចុងក្រោយបង្អស់នេះ។—ចោ. ៣៣:២៧; ហេ. ១០:២៤, ២៥

រាស្ដ្ររបស់ព្រះយេហូវ៉ាខំប្រឹងអស់ពីសមត្ថភាពដើម្បីជួយអ្នកអសកម្មឲ្យត្រឡប់មករកព្រះយេហូវ៉ាវិញ (សូមមើលវគ្គ១៦, ១៧)

១៨. ហេតុអ្វីយើងគួរគាំទ្រពួកអ្នកដែលកំពុងនាំមុខ?

១៨ ចូរគាំទ្រយ៉ាងស្មោះចំពោះពួកអ្នកនាំមុខ។ ក្នុងនាមជាគង្វាលម្នាក់ដែលប្រកបដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាផ្ដល់ការណែនាំនិងការពារយើង។ លោកបានតែងតាំងបុត្ររបស់លោកជាមេគង្វាលចៀម។ (១ពេ. ៥:៤) អ្នកចាស់ទុំនៅជាង១០០.០០០ក្រុមជំនុំ ឃ្វាលចៀមនីមួយរបស់ព្រះ។ (សកម្ម. ២០:២៨) ពេលយើងគាំទ្រដោយស្មោះចំពោះពួកអ្នកដែលព្រះបានតែងតាំងឲ្យនាំមុខ យើងបង្ហាញចិត្ដដឹងគុណចំពោះព្រះយេហូវ៉ា និងលោកយេស៊ូចំពោះអ្វីទាំងអស់ដែលលោកទាំងពីរបានធ្វើសម្រាប់យើង។

១៩. តើយើងអាចមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាយ៉ាងដូចម្ដេច?

១៩ ចូរមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា។ តើនេះមានន័យយ៉ាងណា? ពេលទាហានដែលបានត្រូវបង្វឹកបង្វឺនយ៉ាងល្អត្រូវសត្រូវវាយប្រហារ ទាហានម្នាក់ចូលជិតគ្នា។ ដោយធ្វើដូច្នេះ ពួកគេធ្វើឲ្យសត្រូវពិបាកវាយប្រហារ។ សាថានវាយប្រហារកាន់តែខ្លាំងឡើងមកលើរាស្ដ្ររបស់ព្រះ។ ឥឡូវនេះមិនមែនជាពេលឲ្យយើងឈ្លោះគ្នាជាមួយបងប្អូនរួមជំនឿរបស់យើងទេ។ ឥឡូវនេះជាពេលដែលយើងត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ហើយមិនគិតអំពីភាពមិនល្អឥតខ្ចោះរបស់អ្នកទៀត ព្រមទាំងបង្ហាញទំនុកចិត្ដលើការនាំមុខរបស់ព្រះយេហូវ៉ា។

ឥឡូវនេះជាពេលដែលយើងត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ដើម្បីទប់ទល់នឹងមេកំណាចនិងពួកវិញ្ញាណកំណាច (សូមមើលវគ្គ១៩)

២០. តើឥឡូវនេះយើងគួរធ្វើអ្វី?

២០ សូមយើងទាំងអស់គ្នាបន្ដភ្ញាក់ដឹងខ្លួន ហើយចេះរង់ចាំដោយចិត្ដអត់ធ្មត់។ សូមយើងរង់ចាំដោយចិត្ដអត់ធ្មត់នូវការប្រកាសថា«មានសន្ដិភាពនិងសន្ដិសុខហើយ!» ហើយរង់ចាំការបោះត្រាជាលើកចុងក្រោយនៃពួកអ្នករើសតាំង។ ក្រោយមក ទេវតាទាំងបួននឹងលែងខ្យល់នៃសេចក្ដីហិនវិនាស ហើយបាប៊ីឡូនដ៏ខ្លាំងក្លានឹងត្រូវបំផ្លាញ។ កាលដែលយើងរង់ចាំព្រឹត្ដិការណ៍សំខាន់ទាំងនេះកើតឡើង សូមយើងព្រមទទួលការណែនាំពីពួកអ្នកដែលបានត្រូវតែងតាំងឲ្យនាំមុខក្នុងអង្គការរបស់ព្រះយេហូវ៉ា។ សូមមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ដើម្បីទប់ទល់នឹងមេកំណាចនិងពួកវិញ្ញាណកំណាច! ឥឡូវនេះជាពេលដែលយើងត្រូវធ្វើតាមការដាស់តឿនរបស់អ្នកតែងទំនុកតម្កើងដែលថា«អស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកំឡាំងឡើង ហើយឲ្យចិត្ដអ្នករាល់គ្នាបានក្លាហានចុះ»។—ទំនុក. ៣១:២៤

^ ???? 13 ដើម្បីទទួលព័ត៌មានបន្ថែមអំពីភាពខុសគ្នារវាងការបោះត្រាជាលើកដំបូងនិងការបោះត្រាជាលើកចុងក្រោយនៃសមាជិកគ្រិស្ដសាសនិកដែលព្រះបានរើសតាំង សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ទំព័រ២១-២២ វគ្គ១២។