លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកមើលឃើញ«លោកដែលមនុស្សមើលពុំឃើញ»ឬទេ?

តើអ្នកមើលឃើញ«លោកដែលមនុស្សមើលពុំឃើញ»ឬទេ?

«គាត់បន្ដស៊ូទ្រាំយ៉ាងអត់ធ្មត់ ហាក់ដូចជាមើលឃើញលោកដែលមនុស្សមើលពុំឃើញ»។—ហេ. ១១:២៧

១, ២. () សូមពន្យល់អំពីមូលហេតុដែលមើលទៅម៉ូសេនឹងជួបគ្រោះថ្នាក់។ (សូមមើលរូបភាពនៅដើមអត្ថបទ)។ () ហេតុអ្វីម៉ូសេមិនបានខ្លាចសេចក្ដីក្រោធរបស់ស្ដេច?

ផារ៉ូគឺជាអ្នកគ្រប់គ្រងដ៏ខ្លាំងក្លាម្នាក់ ហើយជនជាតិអេស៊ីបបានគោរពបូជាគាត់ជាព្រះមួយអង្គដែលមានជីវិតរស់នៅ។ សៀវភៅមួយចែងថា ចំពោះជនជាតិអេស៊ីប គាត់មាន«ប្រាជ្ញានិងឫទ្ធានុភាព»លើសជាងមនុស្សទាំងអស់នៅលើផែនដី។ (When Egypt Ruled the East) ដើម្បីធ្វើឲ្យបណ្ដារាស្ដ្ររបស់គាត់ខ្លាចគាត់ ផារ៉ូបានពាក់មកុដដែលមានរូបពស់វែកដែលហៀបនឹងចឹក ដែលជាការរំលឹកមួយដែលថា សត្រូវរបស់ស្ដេចនឹងត្រូវបំផ្លាញឲ្យសាបសូន្យយ៉ាងឆាប់រហ័ស។ ដូច្នេះ សូមស្រមៃគិតថាម៉ូសេមានអារម្មណ៍យ៉ាងណា ពេលព្រះយេហូវ៉ាបានប្រាប់គាត់ថា«អញនឹងចាត់ឯងឲ្យទៅផារោ៉ន[ផារ៉ូ] ដើម្បីឲ្យឯងបាននាំរាស្ដ្រអញ គឺជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក»។—និក្ខ. ៣:១០

ម៉ូសេបានទៅស្រុកអេស៊ីប ហើយបានប្រាប់ផារ៉ូអំពីដំណឹងពីព្រះ។ នោះបានធ្វើឲ្យផារ៉ូខឹងយ៉ាងខ្លាំង។ ក្រោយពីស្រុកនោះបានរងសេចក្ដីវេទនាយ៉ាង ផារ៉ូបានព្រមានម៉ូសេថា«ចូរប្រយ័ត កុំឲ្យមកនៅមុខអញទៀតឡើយ ដ្បិតបើថ្ងៃណាដែលឯងមកនៅមុខអញ នោះឯងនឹងត្រូវស្លាប់»។ (និក្ខ. ១០:២៨) មុនម៉ូសេចេញពីមុខផារ៉ូទៅ គាត់បានប្រកាសថាកូនច្បងរបស់ស្ដេចនឹងស្លាប់។ (និក្ខ. ១១:៤-) ក្រោយមក ម៉ូសេបានប្រាប់គ្រប់ក្រុមគ្រួសាររបស់ជនជាតិអ៊ីស្រាអែលឲ្យ សម្លាប់ពពែ ឬចៀមឈ្មោលមួយ ហើយប្រោះឈាមវាទៅលើធ្នឹមទ្វារផ្ទះរបស់ពួកគេ។ ចំពោះព្រះរ៉ារបស់ជនជាតិអេស៊ីប ចៀមឈ្មោលគឺជាសត្វពិសិដ្ឋ។ (និក្ខ. ១២:៥-) តើផារ៉ូនឹងមានប្រតិកម្មយ៉ាងណា? ម៉ូសេមិនបានខ្លាចឡើយ។ ហេតុអ្វី? ដោយសារម៉ូសេមានជំនឿ គាត់បានស្ដាប់បង្គាប់ព្រះយេហូវ៉ា ‹ដោយមិនខ្លាចសេចក្ដីក្រោធរបស់ស្ដេចទេ ព្រោះគាត់បន្ដស៊ូទ្រាំយ៉ាងអត់ធ្មត់ ហាក់ដូចជាមើលឃើញលោកដែលមនុស្សមើលពុំឃើញ›។—សូមអាន ហេប្រឺ ១១:២៧, ២៨

. តើយើងនឹងពិភាក្សាសំណួរអ្វីខ្លះស្ដីអំពីជំនឿរបស់ម៉ូសេទៅលើ«លោកដែលមនុស្សមើលពុំឃើញ»?

តើជំនឿរបស់អ្នកខ្លាំងរហូតដល់អ្នកហាក់ដូចជាអាច«ឃើញព្រះ»ទេ? (ម៉ាថ. ៥:៨) ដើម្បីពង្រឹងជំនឿរបស់យើងឲ្យយើងអាចឃើញ«លោកដែលមនុស្សមើលពុំឃើញ»ជាបុគ្គលពិតមួយរូប យើងនឹងពិភាក្សាអំពីគំរូរបស់ម៉ូសេ។ តើតាមរបៀបណាជំនឿរបស់គាត់លើព្រះយេហូវ៉ាបានការពារគាត់មិនឲ្យខ្លាចមនុស្ស? តើគាត់បានបង្ហាញជំនឿលើសេចក្ដីសន្យារបស់ព្រះយ៉ាងដូចម្ដេច? ហើយតើតាមរបៀបណាការមើលឃើញ«លោកដែលមនុស្សមើលពុំឃើញ»បានពង្រឹងកម្លាំងម៉ូសេ ពេលគាត់និងបណ្ដារាស្ដ្ររបស់គាត់ជួបគ្រោះថ្នាក់?

គាត់មិនបានខ្លាច«សេចក្ដីក្រោធរបស់ស្ដេច»ឡើយ

. ពេលម៉ូសេលេចមកនៅមុខផារ៉ូ តើពួកអ្នកដែលគ្មានជំនឿប្រហែលជាបានគិតអ្វី?

ពួកអ្នកដែលគ្មានជំនឿប្រហែលជាបានគិតថាម៉ូសេគ្មានលទ្ធភាពដើម្បីប្រឆាំងនឹងផារ៉ូដែលមានអំណាចខ្លាំងក្លាបានឡើយ។ មើលទៅហាក់ដូចជាជីវិតនិងអនាគតរបស់ម៉ូសេគឺនៅក្នុងកណ្ដាប់ដៃរបស់ផារ៉ូ។ សូម្បីតែម៉ូសេបានសួរព្រះយេហូវ៉ាថា«តើទូលបង្គំជាអ្វី ដែលព្រះអង្គឲ្យទូលបង្គំទៅផារោ៉ន ហើយឲ្យទូលបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទដូច្នេះ?»។ (និក្ខ. ៣:១១) ប្រហែលជា៤០ឆ្នាំមុន ម៉ូសេបានរត់ចេញពីស្រុកអេស៊ីបជាជនភៀសខ្លួន។ គាត់ប្រហែលជាបានឆ្ងល់ថា ‹តើពិតជាការល្អទេដែលខ្ញុំត្រឡប់ទៅស្រុកអេស៊ីបវិញ ហើយផ្សងគ្រោះថ្នាក់ដោយធ្វើឲ្យស្ដេចនោះខឹង?›។

៥, ៦. តើអ្វីបានជួយម៉ូសេឲ្យកោតខ្លាចព្រះយេហូវ៉ា មិនមែនខ្លាចផារ៉ូទេ?

ព្រះបានបង្រៀនម៉ូសេនូវមេរៀនដ៏សំខាន់មួយ មុនគាត់ត្រឡប់ទៅស្រុកអេស៊ីបវិញ។ ក្រោយមកម៉ូសេបានសរសេរអំពីមេរៀននោះនៅក្នុងសៀវភៅយ៉ូបថា«សេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ នោះហើយជាប្រាជ្ញា»។ (យ៉ូប ២៨:២៨) ដើម្បីជួយម៉ូសេឲ្យមានសេចក្ដីកោតខ្លាចបែបនេះ ហើយប្រព្រឹត្ដដោយឈ្លាសវៃ ព្រះយេហូវ៉ាបានធ្វើឲ្យគាត់ឃើញភាពខុសគ្នារវាងមនុស្សនិងព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។ លោកបានសួរថា«តើអ្នកណាបានបង្កើតមាត់មនុស្ស តើអ្នកណាដែលធ្វើឲ្យគ ឬឲ្យថ្លង់ ឲ្យភ្លឺ ឬឲ្យខ្វាក់ នោះបើមិនមែនអញជាព្រះយេហូវ៉ាប៉ុណ្ណោះទេ?»។—និក្ខ. ៤:១១

តើមេរៀននោះគឺជាអ្វី? ម៉ូសេមិនចាំបាច់ខ្លាចឡើយ។ ព្រះយេហូវ៉ាបានចាត់ម៉ូសេ ដូច្នេះលោកនឹងផ្ដល់អ្វីក៏ដោយដែលគាត់ត្រូវការដើម្បីប្រាប់ផារ៉ូនូវដំណឹងពីព្រះ។ ម្យ៉ាងទៀត ផារ៉ូមិនអាចប្រៀបផ្ទឹមនឹងព្រះយេហូវ៉ាបានឡើយ។ យ៉ាងណាមិញ នេះមិនមែនជាលើកទីទេដែលពួកអ្នកបម្រើរបស់ព្រះបានជួបគ្រោះថ្នាក់ក្រោមការគ្រប់គ្រងនៃជនជាតិអេស៊ីប។ ប្រហែលជាម៉ូសេបានរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាបានការពារអាប្រាហាំ យ៉ូសែប និងសូម្បីតែម៉ូសេផ្ទាល់ក្នុងអំឡុងការគ្រប់គ្រងនៃផារ៉ូមុនៗ។ (លោ. ១២:១៧-១៩; ៤១:១៤, ៣៩-៤១; និក្ខ. ១:២២–២:១០) ដោយមានជំនឿលើព្រះយេហូវ៉ា ដែលជា«លោកដែលមនុស្សមើលពុំឃើញ» ម៉ូសេបានទៅជួបផារ៉ូដោយចិត្ដក្លាហាន ហើយបានប្រកាសគ្រប់ពាក្យដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេឲ្យនិយាយ។

. តើជំនឿលើព្រះយេហូវ៉ាបានការពារបងស្រីម្នាក់យ៉ាងដូចម្ដេច?

ដូចគ្នាដែរ ជំនឿលើព្រះយេហូវ៉ាបានការពារបងស្រីម្នាក់ឈ្មោះអេលឡាមិនឲ្យខ្លាចមនុស្ស។ នៅឆ្នាំ១៩៤៩ បងអេលឡាបានត្រូវប៉ូលិសសម្ងាត់(KGB)ចាប់ខ្លួននៅប្រទេសអេស្ដូនី។ ពួកគេបានដោះខោអាវគាត់ទាំងអស់ចេញ ហើយពួកប៉ូលិសវ័យក្មេងបានសម្លឹងមើលគាត់។ គាត់បាននិយាយថា«ខ្ញុំមានអារម្មណ៍អាម៉ាស់មុខ។ ប៉ុន្ដែក្រោយពីខ្ញុំបានអធិដ្ឋានទៅព្រះយេហូវ៉ា ពេលនោះខ្ញុំមានសេចក្ដីសុខសាន្ដនិងចិត្ដស្ងប់»។ បន្ទាប់មក គេបានទុកអេលឡាឲ្យនៅម្នាក់ឯងក្នុងបន្ទប់ឃុំឃាំងតូចងងឹតមួយ អស់បីថ្ងៃ។ គាត់រៀបរាប់ថា«ពួកអាជ្ញាធរបានស្រែកឡើងថា៖ ‹យើងនឹងធ្វើឲ្យមនុស្សនឹងមិននឹកចាំអំពីនាមរបស់ព្រះយេហូវ៉ានៅប្រទេសអេស្ដូនី! អ្នកនឹងទៅជំរំមួយ ហើយអ្នកទៀតនឹងទៅតំបន់ស៊ីបេរី!› ពួកគេបាននិយាយចំអកទៅទៀតថា៖ ‹តើព្រះយេហូវ៉ារបស់អ្នកនៅណា?›»។ តើបងអេលឡានឹងខ្លាចមនុស្ស ឬទុកចិត្ដព្រះយេហូវ៉ាវិញ? ពេលគេសួរចម្លើយអេលឡា  គាត់បាននិយាយដោយឥតភ័យខ្លាច ដោយប្រាប់ពួកអ្នកដែលចំអកឲ្យគាត់ថា«ខ្ញុំបានគិតជាច្រើនអំពីរឿងនេះ ហើយខ្ញុំសុខចិត្ដរស់នៅក្នុងគុកដោយរក្សាចំណងមិត្ដភាពរបស់ខ្ញុំជាមួយនឹងព្រះ ជាជាងមានសេរីភាព ហើយលែងទទួលការពេញចិត្ដពីលោក»។ ចំពោះអេលឡា ព្រះយេហូវ៉ាគឺជាបុគ្គលមែនទែនដូចពួកបុរសដែលឈរនៅចំមុខគាត់។ ដោយសារគាត់មានជំនឿ គាត់បានរក្សាចិត្ដស្មោះគ្រប់លក្ខណៈ។

៨, ៩. () តើអ្នកត្រូវការអ្វីដើម្បីយកឈ្នះការខ្លាចមនុស្ស? () បើអ្នកចាប់ផ្ដើមមានចិត្ដខ្លាចមនុស្ស តើអ្នកគួរផ្ដោតអារម្មណ៍ទៅលើអ្នកណា?

ជំនឿលើព្រះយេហូវ៉ានឹងជួយអ្នកឲ្យយកឈ្នះការភ័យខ្លាច។ បើពួកអាជ្ញាធរព្យាយាមបញ្ឈប់អ្នកមិនឲ្យគោរពប្រណិប័តន៍ព្រះ ប្រហែលជាមើលទៅជីវិតនិងអនាគតរបស់អ្នកហាក់ដូចជានៅក្នុងកណ្ដាប់ដៃពួកគេ។ ប្រហែលជាអ្នកថែមទាំងសួរខ្លួនឯងថា ‹តើនេះគឺជាគំនិតល្អទេដែលខ្ញុំបន្ដបម្រើព្រះយេហូវ៉ា ហើយធ្វើឲ្យពួកអាជ្ញាធរខឹង?›។ សូមចាំថា ដោយសារអ្នកមានជំនឿលើព្រះ អ្នកអាចយកឈ្នះការខ្លាចមនុស្ស។ (សូមអាន សុភាសិត ២៩:២៥) ព្រះយេហូវ៉ាសួរថា«តើឯងជាអ្វី បានជាឯងខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់ ហើយចំពោះពួកអ្នកដែលកើតពីមនុស្សមកដូច្នេះ ដែលគេនឹងត្រូវក្រៀមទៅដូចជាស្មៅនោះ?»។—អេ. ៥១:១២, ១៣

ចូរផ្ដោតអារម្មណ៍ទៅលើបិតារបស់អ្នកដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។ លោកឃើញអស់អ្នកដែលរងទុក្ខដោយអំពើអយុត្ដិធម៌។ លោកអាណិតអាសូរពួកគេ ហើយជួយពួកគេ។ (និក្ខ. ៣:៧-១០) សូម្បីតែពេលអ្នកត្រូវការពារជំនឿរបស់អ្នកនៅមុខពួកអាជ្ញាធរដែលមានអំណាចខ្លាំងក៏ដោយ សូម«កុំខ្វល់ចិត្ដថាអ្នកត្រូវនិយាយអ្វីនិយាយយ៉ាងណានោះឡើយ ពីព្រោះអ្នកនឹងដឹងនូវអ្វីដែលត្រូវនិយាយនៅពេលនោះឯង»។ (ម៉ាថ. ១០:១៨-២០) មនុស្សដែលជាពួកអ្នកគ្រប់គ្រងនិងមន្ដ្រីរដ្ឋាភិបាល មិនអាចប្រៀបផ្ទឹមនឹងព្រះយេហូវ៉ាបានឡើយ។ បើអ្នកពង្រឹងជំនឿរបស់អ្នកនៅពេលឥឡូវនេះ អ្នកអាចឃើញព្រះយេហូវ៉ាជាបុគ្គលពិតមួយរូបដែលចង់ជួយអ្នក។

គាត់បានបង្ហាញជំនឿទៅលើសេចក្ដីសន្យារបស់ព្រះ

១០. () តើព្រះយេហូវ៉ាបានឲ្យការណែនាំអ្វីដល់ជនជាតិអ៊ីស្រាអែលនៅខែណែសាន ឆ្នាំ១៥១៣ មុនគ.ស.? () ហេតុអ្វីម៉ូសេបានធ្វើតាមការណែនាំរបស់ព្រះ?

១០ នៅខែណែសាន ឆ្នាំ១៥១៣ មុនគ.ស. ព្រះយេហូវ៉ាបានបង្គាប់ម៉ូសេនិងអេរ៉ុនឲ្យប្រាប់ជនជាតិអ៊ីស្រាអែលឲ្យយកចៀមឈ្មោល ឬពពែឈ្មោលមួយក្បាលដែលមានសុខភាពល្អមកសម្លាប់ ហើយប្រោះឈាមវានៅលើធ្នឹមទ្វារផ្ទះ។ (និក្ខ. ១២:៣-) ទោះជាជនជាតិអ៊ីស្រាអែលមិនធ្លាប់ធ្វើនោះពីមុនក៏ដោយ សាវ័កប៉ូលបានសរសេរក្រោយមកថាម៉ូសេមានជំនឿ ហើយ«គាត់បានធ្វើបុណ្យរំលងហើយប្រោះឈាម ដើម្បីកុំឲ្យអ្នកពិឃាតប៉ះពាល់កូនច្បងរបស់ពួកគាត់»។ (ហេ. ១១:២៨) ម៉ូសេបានដឹងថាព្រះយេហូវ៉ាគឺគួរឲ្យទុកចិត្ដ ហើយគាត់បានបង្ហាញជំនឿលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថាលោកនឹងប្រហារជីវិតកូនប្រុសច្បងនៅស្រុកអេស៊ីប។

១១. ហេតុអ្វីម៉ូសេបានព្រមានអ្នកទៀត?

១១ កូនប្រុសរបស់ម៉ូសេទំនងជានៅស្រុកម៉ាឌាន ឆ្ងាយពី«អ្នកពិឃាត»។ * (និក្ខ. ១៨:១-) ប៉ុន្ដែ ម៉ូសេបានស្ដាប់បង្គាប់លោក ដោយណែនាំក្រុមគ្រួសារជនជាតិអ៊ីស្រាអែលទៀតដែលមានកូនប្រុសច្បងដែលប្រឈមមុខនឹងគ្រោះថ្នាក់។ នេះជារឿងស្លាប់រស់ ហើយម៉ូសេស្រឡាញ់មនុស្សទៀត។ គម្ពីរចែងថា៖ ‹នោះម៉ូសេក៏ហៅពួកចាស់ទុំសាសន៍អ៊ីស្រាអែលមកប្រាប់ថាចូរសំឡាប់កូនចៀមធ្វើបុណ្យរំលងទៅ›។—និក្ខ. ១២:២១

១២. តើព្រះយេហូវ៉ាបានបង្គាប់យើងឲ្យប្រកាសដំណឹងដ៏សំខាន់អ្វី?

១២ ដោយមានជំនួយពីពួកទេវតា រាស្ដ្ររបស់ព្រះយេហូវ៉ាកំពុងប្រកាសដំណឹងដ៏សំខាន់នេះថា«ចូរកោតខ្លាចព្រះ ហើយសរសើរតម្កើងលោក ពីព្រោះគ្រាដែលលោកនឹងធ្វើការវិនិច្ឆ័យបានមកដល់ហើយ ដូច្នេះ ចូរគោរពប្រណិប័តន៍លោកដែលបានបង្កើតមេឃនិងផែនដី សមុទ្រ និងរន្ធទឹកទាំងឡាយ»។ (បប. ១៤:៧) ឥឡូវនេះគឺជាពេលដែលត្រូវប្រកាសដំណឹងនោះ។ យើងត្រូវព្រមានអ្នកជិតខាងយើងឲ្យចេញពីបាប៊ីឡូនដ៏ខ្លាំងក្លា ដើម្បីកុំឲ្យពួកគេ«ទទួលចំណែកពីសេចក្ដីវេទនារបស់នាង»។ (បប. ១៨:៤) «ចៀមទៀត»ចូលរួមជាមួយនឹងគ្រិស្ដសាសនិកដែលបានត្រូវរើសតាំងក្នុងការអង្វរសុំពួកអ្នកដែលនៅដាច់ឆ្ងាយពីព្រះឲ្យ«ផ្សះផ្សា»ជាមួយនឹងលោក។—យ៉ូន. ១០:១៦; ២កូ. ៥:២០

១៣. តើអ្វីនឹងជួយអ្នកឲ្យកាន់តែមានចិត្ដចង់ផ្សព្វផ្សាយដំណឹងល្អ?

១៣ យើងជឿជាក់ថា «គ្រាដែលលោកនឹងធ្វើការវិនិច្ឆ័យ»ពិតជាបានមកដល់។ យើងក៏ជឿជាក់ដែរថាកិច្ចការផ្សព្វផ្សាយគឺជាកិច្ចការ បន្ទាន់ដូចព្រះយេហូវ៉ាបានមានប្រសាសន៍។ សាវ័កយ៉ូហានបានឃើញក្នុងគំនិត«ទេវតាបួនរូបឈរនៅជ្រុងទាំងបួននៃផែនដី ដោយទប់ខ្យល់ទាំងបួននៃផែនដី»។ (បប. ៧:១) ដោយសារជំនឿ តើអ្នកឃើញទេវតាទាំងនោះត្រៀមខ្លួនដើម្បីលែងខ្យល់នៃទុក្ខវេទនាជាខ្លាំងមកលើពិភពលោកនេះទេ? បើអ្នកឃើញទេវតាទាំងនោះ ដោយសារអ្នកមានជំនឿនោះអ្នកនឹងអាចផ្សព្វផ្សាយដំណឹងល្អដោយមានទំនុកចិត្ដ។

១៤. តើអ្វីជំរុញយើងឲ្យ‹ប្រាប់មនុស្សអាក្រក់ ឲ្យលះបង់ផ្លូវអាក្រក់របស់ខ្លួន›?

១៤ ជាគ្រិស្ដសាសនិកពិត យើងមានរួចហើយនូវចំណងមិត្ដភាពជាមួយព្រះយេហូវ៉ា និងសេចក្ដីសង្ឃឹមអំពីជីវិតដែលគ្មានទីបញ្ចប់។ ប៉ុន្ដែ យើងទទួលស្គាល់ថា យើងមានភារកិច្ច‹ប្រាប់មនុស្សអាក្រក់ ឲ្យលះបង់ផ្លូវអាក្រក់របស់ខ្លួន ដើម្បីឲ្យបានរួចជីវិត›។ (សូមអាន អេសេគាល ៣:១៧-១៩) ពិតមែន យើងមិនគ្រាន់តែផ្សព្វផ្សាយដើម្បីកុំឲ្យមានទោសចំពោះឈាមរបស់មនុស្សប៉ុណ្ណោះទេ។ យើងស្រឡាញ់ព្រះយេហូវ៉ា ហើយយើងស្រឡាញ់អ្នកជិតខាងយើង។ នៅក្នុងឧទាហរណ៍របស់លោកយេស៊ូស្ដីអំពីជនជាតិសាម៉ារី លោកបានបង្រៀនយើងឲ្យយល់ថាការបង្ហាញសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាករុណារួមបញ្ចូលអ្វី។ យើងអាចសួរខ្លួនយើងថា ‹តើខ្ញុំដូចជនជាតិសាម៉ារីនោះ ឬដូចសង្ឃនិងបុរសពីកុលសម្ព័ន្ធលេវីនោះវិញ? តើខ្ញុំតែងតែចង់ផ្សព្វផ្សាយ ឬតើខ្ញុំរកលេសដើម្បីមិនផ្សព្វផ្សាយដល់អ្នកទៀត?›។ (លូក. ១០:២៥-៣៧) ជំនឿលើសេចក្ដីសន្យារបស់ព្រះនិងសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងនឹងជំរុញយើងឲ្យរួមចំណែកយ៉ាងពេញលេញក្នុងកិច្ចការផ្សព្វផ្សាយមុននឹងលែងមានពេលទៀត។

«ពួកគេបានដើរកាត់សមុទ្រក្រហម»

១៥. ហេតុអ្វីជនជាតិអ៊ីស្រាអែលមានអារម្មណ៍ថាមិនអាចគេចផុតពីគ្រោះថ្នាក់បានឡើយ?

១៥ ជំនឿរបស់ម៉ូសេទៅលើ«លោកដែលមនុស្សមើលពុំឃើញ»បានជួយគាត់ពេលជនជាតិអ៊ីស្រាអែលប្រឈមមុខនឹង គ្រោះថ្នាក់ក្រោយពួកគេបានចេញពីស្រុកអេស៊ីប។ គម្ពីររៀបរាប់ថា«ពួកកូនចៅអ៊ីស្រាអែល គេងើបភ្នែកឡើង ឃើញពួកសាសន៍អេស៊ីព្ទមកតាមដូច្នោះ ក៏មានសេចក្ដីតក់ស្លុតជាខ្លាំង ហើយស្រែកអំពាវនាវដល់ព្រះយេហូវ៉ា»។ (និក្ខ. ១៤:១០-១២) តើនេះជាស្ថានភាពពិបាកដែលពួកគេមិនបានគិតដល់ឬ? មិនមែនទេ។ ព្រះយេហូវ៉ាបានព្រមានពួកគេទុកជាមុនថា«អញនឹងបណ្ដាលឲ្យផារោ៉នមានចិត្ដរឹងទទឹងឡើង ហើយទ្រង់នឹងដេញតាម តែអញនឹងបានកិត្ដិសព្ទ ដោយសារផារោ៉ននឹងពួកទ័ពទ្រង់ទាំងប៉ុន្មាន ហើយពួកសាសន៍អេស៊ីព្ទនឹងដឹងថា អញជាព្រះយេហូវ៉ាពិត»។ (និក្ខ. ១៤:៤) ទោះជាយ៉ាងនេះក្ដី ជនជាតិអ៊ីស្រាអែលបានឃើញតែអ្វីដែលភ្នែករបស់ពួកគេបានមើលឃើញប៉ុណ្ណោះ ពោលគឺសមុទ្រក្រហមដែលនៅមុខពួកគេ រទេះលឿនសម្រាប់ចម្បាំងរបស់ផារ៉ូដែលនៅពីក្រោយពួកគេ និងគង្វាលអាយុ៨០ឆ្នាំដែលកំពុងនាំមុខពួកគេ! ពួកគេមានអារម្មណ៍ថាមិនអាចគេចផុតពីគ្រោះថ្នាក់បានឡើយ។

១៦. តើជំនឿបានពង្រឹងកម្លាំងម៉ូសេនៅសមុទ្រក្រហមយ៉ាងដូចម្ដេច?

១៦ ប៉ុន្ដែ ម៉ូសេមិនបានភ័យខ្លាចឡើយ។ ហេតុអ្វី? ដោយសារគាត់មានជំនឿ នោះគាត់បានឃើញអ្វីមួយដែលខ្លាំងក្លាជាងសមុទ្រ ឬកងទ័ពមួយទៅទៀត។ គាត់អាចឃើញ«សេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា» ហើយបានដឹងថាព្រះយេហូវ៉ានឹងតយុទ្ធដើម្បីជនជាតិអ៊ីស្រាអែល។ (សូមអាន និក្ខមនំ ១៤:១៣, ១៤) ជំនឿរបស់ម៉ូសេបានពង្រឹងកម្លាំងនិងលើកទឹកចិត្ដរាស្ដ្ររបស់ព្រះ។ គម្ពីរចែងថា«ដោយសារជំនឿ ពួកគេបានដើរកាត់សមុទ្រក្រហមដូចដើរលើដីគោក ប៉ុន្ដែពេលដែលជនជាតិអេស៊ីបខំចេញទៅដើរកាត់ នោះទឹកសមុទ្របានលេបពួកគេបាត់»។ (ហេ. ១១:២៩) ក្រោយមក «គេក៏មានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយក៏ជឿដល់ព្រះយេហូវ៉ា ព្រមទាំងដល់ម៉ូសេ ជាអ្នកបំរើទ្រង់ផង»។—និក្ខ. ១៤:៣១

១៧. តើព្រឹត្ដិការណ៍អ្វីនៅពេលអនាគតនឹងសាកល្បងជំនឿរបស់យើង?

១៧ មិនយូរប៉ុន្មាន ជីវិតរបស់យើងនឹងហាក់ដូចជាប្រឈមមុខនឹងគ្រោះថ្នាក់។ នៅពេលសង្គ្រាមហាម៉ាគេដូនចាប់ផ្ដើម រដ្ឋាភិបាលនានានៃពិភពលោកនឹងបានបំផ្លាញអង្គការសាសនាដែលធំជាងនិងមានគ្នាច្រើនជាងយើងទៅទៀត។ (បប. ១៧:១៦) នៅក្នុងទំនាយមួយ ព្រះយេហូវ៉ាមានប្រសាសន៍ថាយើងនឹងគ្មានអ្វីការពារដូចជា«ស្រុកដែលនៅចំហ . . . ឥតមានកំផែង ឬទ្វារ ឬរនុកឡើយ»។ (អេស. ៣៨:១០-១២, ១៤-១៦) ពួកអ្នកដែលមិនឃើញព្រះយេហូវ៉ាប្រហែលជាគិតថាយើងមិនអាចរួចជីវិតទេ។ តើអ្នកនឹងមានប្រតិកម្មយ៉ាងណា?

១៨. សូមពន្យល់អំពីមូលហេតុដែលយើងមិនត្រូវភ័យខ្លាចក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។

១៨ យើងមិនត្រូវភ័យខ្លាចឡើយ។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាមិនត្រឹមតែបានទាយថារាស្ដ្ររបស់លោកនឹងត្រូវរងការវាយប្រហារប៉ុណ្ណោះទេ ប៉ុន្ដែក៏បានទាយដែរថាលោកនឹងសង្គ្រោះពួកគេ។ ព្រះយេហូវ៉ាដែលជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា«នៅគ្រានោះ កាលណាកុកបានមកទាស់នឹងស្រុកអ៊ីស្រាអែល នោះសេចក្ដីក្រោធរបស់អញនឹងឆួលឡើងនៅច្រមុះអញ ដ្បិតគឺដោយសេចក្ដីប្រចណ្ឌរបស់អញ នឹងភ្លើងនៃសេចក្ដីក្រោធរបស់អញ ដែលអញបានថា»។ (អេស. ៣៨:១៨-២៣) ក្រោយមកព្រះនឹងបំផ្លាញពួកអ្នកដែលចង់ធ្វើទុក្ខដល់រាស្ដ្ររបស់ព្រះយេហូវ៉ា។ បើអ្នកមានជំនឿថាព្រះយេហូវ៉ានឹងការពារអ្នកក្នុងអំឡុង«ថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ា» នោះអ្នកនឹងអាចឃើញ«សេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា» ហើយរក្សាជំនឿមាំមួន។—យ៉ូល. ២:៣១, ៣២

១៩. () តើចំណងមិត្ដភាពរវាងព្រះយេហូវ៉ានិងម៉ូសេគឺជិតស្និទ្ធយ៉ាងណា? () បើអ្នកស្ដាប់បង្គាប់ព្រះយេហូវ៉ានៅគ្រប់ទាំងផ្លូវរបស់អ្នក តើអ្នកនឹងទទួលពរអ្វី?

១៩ នៅពេលឥឡូវនេះ សូមត្រៀមខ្លួនសម្រាប់ព្រឹត្ដិការណ៍ដ៏គួរឲ្យរំភើបចិត្ដទាំងនោះ ដោយបន្ដ«ស៊ូទ្រាំយ៉ាងអត់ធ្មត់ ហាក់ដូចជាមើលឃើញលោកដែលមនុស្សមើលពុំឃើញ»! សូមពង្រឹងចំណងមិត្ដភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ាតាមរយ:ការសិក្សានិងការអធិដ្ឋានយ៉ាងទៀងទាត់។ ម៉ូសេមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ហើយលោកបានប្រើគាត់ឲ្យធ្វើកិច្ចការអស្ចារ្យខ្លាំងដល់ម៉្លេះបានជាគម្ពីរចែងថា ព្រះយេហូវ៉ាបានស្គាល់ម៉ូសេ«ប្រទល់មុខ»។ (ចោ. ៣៤:១០) ម៉ូសេគឺជាអ្នកប្រកាសទំនាយដ៏អស្ចារ្យ។ បើអ្នកមានជំនឿ នោះអ្នកក៏អាចមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាដែរ គឺហាក់ដូចជាអ្នកអាចឃើញលោក។ បើអ្នកតែងតែស្ដាប់បង្គាប់លោក«នៅគ្រប់ទាំងផ្លូវ»របស់អ្នក ដូចបណ្ដាំរបស់ព្រះលើកទឹកចិត្ដឲ្យយើងធ្វើ នោះលោក«នឹងដំរង់អស់ទាំងផ្លូវច្រក»របស់អ្នក។—សុភ. ៣:៦

^ ???? 11 ព្រះយេហូវ៉ាទំនងជាបានចាត់ពួកទេវតាឲ្យអនុវត្ដការវិនិច្ឆ័យទៅលើជនជាតិអេស៊ីប។—ទំនុក. ៧៨:៤៩-៥១