អនុស្សាវរីយ៍ពីសម័យមុន «មានកិច្ចការប្រមូលផលជាច្រើនទៀតដែលត្រូវធ្វើ» លេង «មានកិច្ចការប្រមូលផលជាច្រើនទៀតដែលត្រូវធ្វើ» បងចច យ៉ាំងបានមកដល់ ក្រុងរីយ៉ូដឺសានេរ៉ូនៅខែមីនា ឆ្នាំ១៩២៣ គឺជាឆ្នាំ១៩២៣។ មហោស្រពនៃសាលាបង្ហាត់បង្រៀនល្ខោននិងតូរ្យតន្ដ្រីនៅក្រុងសៅប៉ូឡូគឺមានមនុស្សពេញ! តើអ្នកអាចឮសំឡេងដែលស្រួលស្ដាប់របស់បងចច យ៉ាំងឬទេ? សុន្ទរកថារបស់គាត់បានត្រូវបកប្រែជាភាសាព័រទុយហ្គាល់ មួយឃ្លាម្ដងៗ។ មនុស្សទាំង៥៨៥នាក់ដែលនៅទីនោះកំពុងស្ដាប់ដោយយកចិត្ដទុកដាក់។ បទគម្ពីរជាភាសាព័រទុយហ្គាល់បានត្រូវបញ្ចាំងលើផ្ទាំងក្រណាត់ស។ នៅផ្នែកបញ្ចប់ កូនសៀវភៅ១០០ក្បាលដែលមានចំណងជើងថាមនុស្សរាប់លាននាក់ដែលកំពុងរស់នៅឥឡូវនេះនឹងមិនស្លាប់ឡើយ! បានត្រូវចែកចាយជាភាសាព័រទុយហ្គាល់ អង់គ្លេស អាឡឺម៉ង់ និងអ៊ីតាលី។ សុន្ទរកថានេះមានលទ្ធផលល្អ! មនុស្សនិយាយតៗគ្នាអំពីរឿងនោះ។ ពីរយប់ក្រោយ សាលនោះបានពេញទៅដោយមនុស្សដែលមកស្ដាប់សុន្ទរកថាមួយទៀត។ ប៉ុន្ដែ តើអ្វីបាននាំឲ្យមានព្រឹត្ដិការណ៍ទាំងនេះ? នៅឆ្នាំ១៨៦៧ បងស្រីសារ៉ា បេឡូណា ហ្វើហ្គាសិន ជាមួយនឹងក្រុមគ្រួសាររបស់គាត់ បានចាកចេញពីសហរដ្ឋអាម៉េរិកទៅរស់នៅប្រទេសប្រេស៊ីល។ នៅឆ្នាំ១៨៩៩ បងសារ៉ាដឹងថាគាត់បានរកឃើញសេចក្ដីពិត ក្រោយពីគាត់បានអានសៀវភៅអំពីគម្ពីរដែលប្អូនប្រុសរបស់គាត់បានយកពីសហរដ្ឋអាម៉េរិកមកប្រទេសប្រេស៊ីល។ បងសារ៉ាជាអ្នកចូលចិត្ដអាន ដូច្នេះគាត់បានជាវទស្សនាវដ្ដីប៉មយាមជាភាសាអង់គ្លេស។ ដោយមានចិត្ដរំភើបចំពោះដំណឹងក្នុងគម្ពីរ គាត់បានសរសេរសំបុត្រទៅបងឆាល ថេស រ៉ាសិល ដោយរៀបរាប់អំពីខ្លួនគាត់ថា គាត់ជា«ទីសំអាងដែលបញ្ជាក់ថាគ្មានអ្នកណានៅឆ្ងាយពេកដើម្បីឮដំណឹងល្អទេ»។ ខិត្ដប័ណ្ណដែលមានចំណង ជើងថាតើមនុស្សដែលរស់ អាចនិយាយជាមួយមនុស្ស ដែលស្លាប់ឬទេ? (ជាភាសាព័រទុយហ្គាល់) បងសារ៉ា ហ្វើហ្គាសិនព្យាយាមអស់ពីសមត្ថភាពរបស់គាត់ដើម្បីផ្សព្វផ្សាយសេចក្ដីពិតពីគម្ពីរដល់អ្នកឯទៀត។ ប៉ុន្ដែគាត់ច្រើនតែឆ្ងល់ថាតើអ្នកណានឹងជួយគាត់ ក្រុមគ្រួសាររបស់គាត់ និងមនុស្សល្អទាំងអស់ដែលនៅប្រទេសប្រេស៊ីលឲ្យយល់ដឹងថែមទៀត? នៅឆ្នាំ១៩១២ បេតអែលនៅក្រុងប៊ុ្រគ្លីនបានប្រាប់គាត់ថាបុគ្គលម្នាក់នឹងមកក្រុងសៅប៉ូឡូ ហើយគាត់មានខិត្ដប័ណ្ណរាប់ពាន់ដែលមានចំណងជើងថាតើមនុស្សស្លាប់ទៅទីណា? ជាភាសាព័រទុយហ្គាល់។ នៅឆ្នាំ១៩១៥គាត់បាននិយាយថាគាត់តែងតែភ្ញាក់ផ្អើល កាលដែលនិស្សិតគម្ពីរជាច្រើនរំពឹងថាមិនយូរទៀតពួកគាត់នឹងឡើងទៅស្ថានសួគ៌។ ដោយបញ្ជាក់ទស្សនៈរបស់ខ្លួន គាត់បានសរសេរថា៖ «ចុះយ៉ាងណាប្រទេសប្រេស៊ីលនិងទ្វីបអាម៉េរិកខាងត្បូងទាំងមូល? . . . ពេលយើងពិចារណាអំពីទ្វីបអាម៉េរិកខាងត្បូងដែលជាផ្នែកដ៏ធំមួយនៃពិភពលោកនេះ គឺស្រួលឃើញថាមានកិច្ចការប្រមូលផលជាច្រើនទៀតដែលត្រូវធ្វើ»។ មែនហើយ កិច្ចការប្រមូលផលជាច្រើនទៀតនឹងត្រូវធ្វើនៅទីនោះ! ប្រហែលជានៅឆ្នាំ១៩២០ នាវិកវ័យក្មេងជនជាតិប្រេស៊ីល៨នាក់បានចូលរួមកិច្ចប្រជុំខ្លះនៅក្រុងញូវយ៉កកាលដែលនាវាចម្បាំងរបស់ពួកគេកំពុងជួសជុល។ ពេលដែលពួកគេមកក្រុងរីយ៉ូដឺសានេរ៉ូវិញ ពួកគេបានផ្សព្វផ្សាយដល់អ្នកឯទៀតអំពីសេចក្ដីសង្ឃឹមពីគម្ពីរដែលពួកគេបានរៀននៅពេលថ្មីៗនោះ។ មិនយូរក្រោយមក នៅខែមីនា ឆ្នាំ១៩២៣ បងចច យ៉ាំង ដែលជាអ្នកធ្វើដំណើរត្រួតពិនិត្យបានមកដល់ក្រុងរីយ៉ូដឺសានេរ៉ូ ហើយបានរកឃើញអ្នកចាប់អារម្មណ៍។ គាត់បានរៀបចំឲ្យសៀវភៅខ្លះបានត្រូវបកប្រែជាភាសាព័រទុយហ្គាល់។ មិនយូរប៉ុន្មាន បងយ៉ាំងបានធ្វើដំណើរទៅក្រុងសៅប៉ូឡូដែលនៅពេលនោះមានបណ្ដាជន៦០០.០០០នាក់។ គាត់បានថ្លែងសុន្ទរកថានៅទីនោះហើយបានចែកចាយកូនសៀវភៅដែលមានចំណងជើងថាមនុស្សរាប់លាននាក់ដែលកំពុងរស់នៅឥឡូវនេះនឹងមិនស្លាប់ឡើយ! ដែលបានរៀបរាប់នៅដើមអត្ថបទនេះ។ គាត់បានរាយការណ៍ថា៖ «ដោយសារខ្ញុំតែម្នាក់ឯង ខ្ញុំត្រូវពឹងផ្អែកទាំងស្រុងលើការផ្សាយព័ត៌មានក្នុងកាសែត»។ គាត់បន្ថែមថា នេះជា«លើកទី១ដែលមានការផ្សាយព័ត៌មានអំពីសុន្ទរកថានៅប្រទេសប្រេស៊ីល ដោយប្រើឈ្មោះសមាគមនិស្សិតគម្ពីរអន្ដរជាតិ»។ * បទគម្ពីរបាន ត្រូវបញ្ចាំងលើផ្ទាំង ក្រណាត់សក្នុងអំឡុង សុន្ទរកថារបស់ បងយ៉ាំង ក្នុងសេចក្ដីរាយការណ៍មួយអំពីប្រទេសប្រេស៊ីល ទស្សនាវដ្ដីប៉មយាមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩២៣ បានរៀបរាប់ថា៖ «កាលដែលយើងពិចារណាអំពីកិច្ចការដែលបានចាប់ផ្ដើមនៅទីនេះនៅថ្ងៃទី១ ខែមិថុនា ហើយយល់ថាគ្មានសៀវភៅរបស់យើងនៅពេលនោះទេ របៀបដែលលោកម្ចាស់បានឲ្យពរទៅលើកិច្ចការនេះគឺអស្ចារ្យ»។ សេចក្ដីរាយការណ៍នោះបានបន្ដថា បងយ៉ាំងបានថ្លែងសុន្ទរកថាសាធារណៈពីរនៅក្រុងសៅប៉ូឡូក្នុងចំណោមសុន្ទរកថាសាធារណៈ២១ដែលគាត់បានថ្លែងកាលពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ដែលសរុបទៅមានមនុស្ស៣.៦០០នាក់បានចូលរួមស្ដាប់។ នៅក្រុងរីយ៉ូដឺសានេរ៉ូ ដំណឹងអំពីរាជាណាចក្របានផ្សាយបន្ដិចម្ដងៗ។ ក្នុងតែប៉ុន្មានខែប៉ុណ្ណោះ សៀវភៅរបស់យើងជាង៧.០០០ក្បាល ជាភាសាព័រទុយហ្គាល់បានត្រូវចែកចាយ! ម្យ៉ាងទៀត ការបោះពុម្ពផ្សាយទស្សនាវដ្ដីប៉មយាមជាភាសាព័រទុយហ្គាល់ បានចាប់ផ្ដើមដោយទស្សនាវដ្ដីខែវិច្ឆិកា-ធ្នូ ឆ្នាំ១៩២៣។ បងសារ៉ា បេឡូណា ហ្វើហ្គាសិន ជាអ្នកជាវទី១នៃ ទស្សនាវដ្ដីប៉មយាម ជាភាសាអង់គ្លេស នៅប្រទេសប្រេស៊ីល បងចច យ៉ាំងបានទៅជួបបងសារ៉ា ហ្វើហ្គាសិន ហើយទស្សនាវដ្ដីប៉មយាមបានរៀបរាប់ថា៖ «បងស្រីយើងបានចូលបន្ទប់ទទួលភ្ញៀវ ហើយអស់មួយរយៈពេលគាត់និយាយមិនរួច។ គាត់ចាប់ដៃរបស់បងយ៉ាំង ហើយមើលមុខគាត់យ៉ាងស្មោះ នៅទីបំផុតគាត់ក៏បាននិយាយថា៖ ‹តើបងប្រុសពិតជាអ្នកធ្វើដំណើរត្រួតពិនិត្យមែនឬ?›»។ មិនយូរប៉ុន្មាន គាត់និងកូនខ្លះរបស់គាត់បានទទួលការជ្រមុជទឹក។ តាមពិត គាត់បានរង់ចាំអស់២៥ឆ្នាំដើម្បីទទួលការជ្រមុជទឹក! ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែសីហា ឆ្នាំ១៩២៤ បានប្រាប់ថា៥០នាក់បានទទួលការជ្រមុជទឹកនៅប្រទេសប្រេស៊ីល ហើយពួកគេភាគច្រើននៅក្រុងរីយ៉ូដឺសានេរ៉ូ។ ឥឡូវនេះ ប្រហែលជា៩០ឆ្នាំក្រោយមក យើងមិនចាំបាច់សួរទេថា៖ «ចុះយ៉ាងណាប្រទេសប្រេស៊ីលនិងទ្វីបអាម៉េរិកខាងត្បូងទាំងមូល?»។ មានសាក្សីព្រះយេហូវ៉ាជាង៧៦០.០០០នាក់ដែលកំពុងផ្សព្វផ្សាយដំណឹងល្អនៅប្រទេសប្រេស៊ីល។ នៅទូទាំងទ្វីបអាម៉េរិកខាងត្បូង ដំណឹងអំពីរាជាណាចក្រកំពុងផ្សាយជាភាសាព័រទុយហ្គាល់ អេស្ប៉ាញ និងភាសាជាច្រើនរបស់ជនជាតិដើម។ នៅឆ្នាំ១៩១៥ បងសារ៉ា ហ្វើហ្គាសិនបានមានទស្សនៈត្រឹមត្រូវពេលគាត់បានថា‹មានកិច្ចការប្រមូលផលជាច្រើនទៀតដែលត្រូវធ្វើ› (ដកស្រង់ចេញពីអនុស្សាវរីយ៍ពីសម័យមុននៅប្រទេសប្រេស៊ីល)។ ^ ???? 6 សមាគមនិស្សិតគម្ពីរអន្ដរជាតិជាឈ្មោះដែលសាក្សីព្រះយេហូវ៉ាធ្លាប់ប្រើ។ ថយ បន្ទាប់ Print ចែក ចែក «មានកិច្ចការប្រមូលផលជាច្រើនទៀតដែលត្រូវធ្វើ» ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា «មានកិច្ចការប្រមូលផលជាច្រើនទៀតដែលត្រូវធ្វើ» ខ្មែរ «មានកិច្ចការប្រមូលផលជាច្រើនទៀតដែលត្រូវធ្វើ» https://cms-imgp.jw-cdn.org/img/p/2014368/univ/art/2014368_univ_sqr_xl.jpg