តើដើមឈើដែលគេកាប់រំលំអាចពន្លកឡើងទៀតឬទេ? លេង តើដើមឈើដែលគេកាប់រំលំអាចពន្លកឡើងទៀតឬទេ? បើប្រៀបធៀបទៅនឹងដើមតាត្រៅដ៏គួរឲ្យគយគន់នៅប្រទេសលីបង់ ដើមអូលីវដែលវៀចក្ងិងក្ងង់ប្រហែលជាមើលទៅមិនសូវគួរឲ្យចាប់អារម្មណ៍ឡើយ។ ប៉ុន្ដែដើមអូលីវមានសមត្ថភាពដ៏អស្ចារ្យដើម្បីរស់រានក្នុងស្ថានភាពដ៏ពិបាកផ្សេងៗ។ ដើមអូលីវខ្លះមានអាយុប្រហែលជា១.០០០ឆ្នាំ។ ឫសរបស់វាចាក់ទៅយ៉ាងជ្រៅក្នុងដី ហើយដើមឈើនោះអាចដុះឡើងវិញបាន ទោះជាដើមរបស់វាបានត្រូវបំផ្លាញក្ដី។ ដរាបណាឫសរបស់វានៅតែមានជីវិត ដរាបនោះវានឹងដុះឡើងវិញម្ដងទៀត។ បុរសដ៏ស្មោះត្រង់ម្នាក់ឈ្មោះយ៉ូបមានទំនុកចិត្ដថាទោះជាគាត់ស្លាប់ក៏ដោយ គាត់នឹងរស់ឡើងវិញម្ដងទៀត។ (យ៉ូប ១៤:១៣-១៥) ដើម្បីបង្ហាញថាគាត់មានទំនុកចិត្ដទៅលើសមត្ថភាពរបស់ព្រះក្នុងការប្រោសគាត់ឲ្យរស់ឡើងវិញ គាត់បានប្រើឧទាហរណ៍អំពីដើមឈើមួយ ប្រហែលជាដើមអូលីវ។ យ៉ូបបាននិយាយថា៖ «បើដើមឈើត្រូវកាប់រំលំទៅ នោះមានសង្ឃឹមថានឹងពន្លកឡើងទៀត»។ កាលណាមានភ្លៀងក្រោយពេលរាំងស្ងួត គល់ដើមអូលីវដែលក្រៀមស្វិតអាចដុះឡើងវិញ ហើយបង្កើត«មែកខ្ចី»ជាច្រើន។—យ៉ូប ១៤:៧-៩ ដូចកសិករម្នាក់ពិតជាចង់ឃើញដើមអូលីវដែលបានត្រូវកាប់រំលំដុះឡើងវិញ នោះព្រះយេហូវ៉ាក៏ពិតជាចង់ប្រោសអ្នកបម្រើរបស់លោកនិងមនុស្សជាច្រើនឯទៀតឲ្យរស់ឡើងវិញដែរ។ (ម៉ាថាយ ២២:៣១, ៣២; យ៉ូហាន ៥:២៨, ២៩; សកម្មភាព ២៤:១៥) សូមស្រមៃគិតថាយើងនឹងមានអំណរយ៉ាងណាកាលដែលយើងទទួលស្វាគមន៍មនុស្សដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយឃើញពួកគេមានជីវិតម្ដងទៀត! ថយ បន្ទាប់ Print ចែក ចែក តើដើមឈើដែលគេកាប់រំលំអាចពន្លកឡើងទៀតឬទេ? ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា តើដើមឈើដែលគេកាប់រំលំអាចពន្លកឡើងទៀតឬទេ? ខ្មែរ តើដើមឈើដែលគេកាប់រំលំអាចពន្លកឡើងទៀតឬទេ? https://cms-imgp.jw-cdn.org/img/p/402015288/univ/art/402015288_univ_sqr_xl.jpg