លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«វេលាកំណត់» គឺជិតណាស់ហើយ

«វេលាកំណត់» គឺជិតណាស់ហើយ

«វេលា​កំណត់» គឺ​ជិត​ណាស់​ហើយ

ដូច​អ្នក​ប្រកាស​ទំនាយ​ហាបាគុក ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ក៏​ចង់​ឲ្យ​សេចក្ដី​វេទនា​លែង​មាន​ដែរ។ ដោយ​បាន​យល់​ដឹង​ថា​រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​អ្វី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​ផែនដី ពួក​គាត់​បាន​សួរ​លោក​យេស៊ូ​ថា៖ «តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? ហើយ​តើ​អ្វី​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្តមាន​របស់​លោក[ជា​ស្តេច​នៃ​រាជាណាចក្រ​ព្រះ] និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក?»។ (ម៉ាថាយ ២៤:៣) លោក​យេស៊ូ​បាន​តប​ឆ្លើយ​ថា មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​ជ្រាប​ពី​ថ្ងៃ​និង​ម៉ោង​ដែល​រាជាណាចក្រ​ព្រះ​នឹង​គ្រប់​គ្រង​លើ​ផែនដី។ (ម៉ាថាយ ២៤:៣៦; ម៉ាកុស ១៣:៣២) ក៏​ប៉ុន្តែ លោក​យេស៊ូ​និង​អ្នក​ឯ​ទៀត​បាន​ទាយ​អំពី​ព្រឹត្ដិការណ៍​ខ្លះ​ៗ​ដែល​នឹង​កើត​ឡើង​ដែល​បង្ហាញ​ថា​ពេល​វេលា​នោះ​គឺ​ជិត​ណាស់​ហើយ។—សូម​មើល​ ប្រអប់​ខាង​ស្ដាំ

សព្វ​ថ្ងៃ​នេះ ព្រឹត្ដិការណ៍​ទាំង​នោះ​មាន​ជា​ទូទៅ មែន​ទេ? លោក​យេស៊ូ​ក៏​បាន​ទាយ​ទុក​ថា​មាន​កិច្ច​ការ​អប់រំ​មនុស្ស​ដែល​នឹង​ធ្វើ​ឡើង​នៅ​ទូទាំង​ពិភព​លោក។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់»។—ម៉ាថាយ ២៤:១៤

នេះ​ជា​អ្វី​ដែល​កំពុង​មាន​សព្វ​ថ្ងៃ​នេះ។ សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​កិច្ច​ការ​នោះ។ នៅ​ក្នុង​២៣៦​ប្រទេស សាក្សី​ព្រះ​យេហូវ៉ា​ជាង​៧​លាន​នាក់​កំពុង​ផ្សាយ​ប្រាប់​មនុស្ស​អំពី​អ្វី​ដែល​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ ហើយ​ពួក​គេ​ជួយ​មនុស្ស​ឲ្យ​រស់​នៅ​ស្រប​តាម​តម្រូវ​ការ​ដ៏​សុចរិត​របស់​ព្រះ ដែល​លោក​មាន​បំណង​ប្រាថ្នា​បំបាត់​ចោល​សេចក្ដី​វេទនា​និង​ការ​ឈឺ​ចាប់។ សូម​បន្ត​រៀន​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​លោក​អ្នក​នឹង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​មួយ​ដែល​គ្មាន​សេចក្ដី​វេទនា។

[ប្រអប់​នៅ​ទំព័រ​៨]

 បទ​គម្ពីរ​ដែល​បង្ហាញ​ប្រាប់ អំពី​គ្រា​ចុង​ក្រោយ​បង្អស់

ម៉ាថាយ ២៤:៦, ៧; ការ​បើក​បង្ហាញ ៦:៤

• សង្គ្រាម​ដែល​មិន​ធ្លាប់​មាន​ពី​មុន

ម៉ាថាយ ២៤:៧; ម៉ាកុស ១៣:៨

• ការ​រញ្ជួយ​ដី

• ការ​អត់​ឃ្លាន

លូកា ២១:១១; ការ​បើក​បង្ហាញ ៦:៨

• រោគ​រាត​ត្បាត

ម៉ាថាយ ២៤:១២

• ការ​ប្រឆាំង​ច្បាប់​មាន​កាន់​តែ​ច្រើន​ឡើង

• សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​រសាយ​ទៅ

ការ​បើក​បង្ហាញ ១១:១៨

• ការ​បង្ខូច​ផែនដី

ធីម៉ូថេ​ទី​២ ៣:២

• ស្រឡាញ់​ប្រាក់​ហួស​ហេតុ

• មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ

• ស្រឡាញ់​តែ​ខ្លួន​ឯង

ធីម៉ូថេ​ទី​២ ៣:៣

• គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស

• មនុស្ស​មិន​ព្រម​ស្រុះ​ស្រួល​គ្នា

• មនុស្ស​ក្នុង​គ្រប់​ស្រទាប់​សង្គម​មិន​ចេះ​ទប់​ចិត្ត

• មនុស្ស​ជា​ទូទៅ​មិន​ស្រឡាញ់​គុណធម៌

ធីម៉ូថេ​ទី​២ ៣:៤

• ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ព្រះ

ធីម៉ូថេ​ទី​២ ៣:៥

• មនុស្ស​ជា​ច្រើន​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក តែ​តាម​ពិត​ពួក​គេ​ជា​មនុស្ស​លាក់​ពុត

ម៉ាថាយ ២៤:៥, ១១; ម៉ាកុស ១៣:៦

• អ្នក​ប្រកាស​ទំនាយ​មិន​ពិត​ជា​ច្រើន​ខំ​បំភាន់​មនុស្ស

ម៉ាថាយ ២៤:៩; លូកា ២១:១២

• ការ​បៀត​បៀន​គ្រិស្ត​សាសនិក​ពិត

ម៉ាថាយ ២៤:៣៩

• មនុស្ស​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ព្រមាន​ពី​គម្ពីរ

[ឃ្លា​ពន្យល់​អំពី​រូប​ភាព​នៅ​ទំព័រ​៨]

នៅ​ទូទាំង​ផែនដី សាក្សី​ព្រះ​យេហូវ៉ា​បង្រៀន​អ្នក​ឯ​ទៀត​អំពី​រាជាណាចក្រ​របស់​ព្រះ